30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,៧៦៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០២,៥៧០
សរុប ៣៨៥,៣៨៩,២៦៣
អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៧៦៥ ដង)

សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន



ស្តាប់សំឡេង
 
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន

ស្មាម​ញញឹម ដែល​ធ្លាប់​តែ​មាន​នៅ​លើ​ផ្ទៃមុខរបស់​ម៉ែ ឥឡូវ​ប្រែ​ជាក្រៀម​ក្រោះ​អស់​សង្ឃឹម គ្មាន​ទំនុកចិត្ត បន្សល់​នូវ​តែ​ភាព​សោកសៅ ជាទី​បំផុតព្រោះ​កូន​ដែល​ម៉ែ​ធ្លាប់​តែ​សង្ឃឹម ញញឹម​ក្នុង​ចិត្ត​ថា កូន​ពិត​ជា​កូន​ល្អ​ទៅ​អនាគត តែ​ទី​បំផុត​អ្វី​ដែល​ម៉ែ​សង្ឃឹម​ប្រែក្លាយ​ជាការ​ខកចិត្ត រក​នឹក​គិត​អ្វី​មិន​ចេញ បានត្រឹម​តែ​សម្រក់​ទឹក​ភ្នែក ស្រែក​យំ តែ​ប៉ុណ្ណោះ។

ម៉ែ​បាន​ផ្ដល់​អ្វីៗ​ឲ្យ​កូន​គ្រប់​យ៉ាង មិន​ថាការ​ស្រឡាញ់ ការ​អាណិត ការ​ថ្នាក់ថ្នម ភាពកក់ក្ដៅ វត្ថុ​សំភារៈ​ល្អៗ គឺម៉ែ​ផ្ដល់​ឲ្យ​ទាំង​អស់ ឲ្យ​តែ​កូន​ត្រូវ​ការ ទោះ​ត្រូវ​យក​ជីវិត​របស់​ម៉ែ​ទៅ​ប្ដូរ​ក៏​ដោយ​ក៏​ម៉ែ​មិន​ដែល​សោកស្ដាយ​ឡើយ តែ​ទីបំផុត​អ្វី​ដែល​ម៉ែ​ទទួល​បាន​ពី​កូន​មក​វិញ គឺ​មាន​តែ​ភាព​អស់​សង្ឃឹម​គ្រាំ​ចិត្ត​ស្ទើរ​តែ​មិន​អាច​ទទួល​យក​បាន នូវ​អ្វី​ដែល​កូន​ផ្ដល់​ឲ្យ​ម៉ែ​សព្វ​ថ្ងៃ គឺ​កូន​មើល​មិន​ឃើញ ពី​គុណ​តម្លៃ​របស់​ម៉ែ។

ម៉ែ​ចង់​ប្រាប់​កូន​ថា ម៉ែ​ពិត​ជា​អស់​សង្ឃឹម​ខ្លាំង​ណាស់​ចំពោះ​កូន ព្រោះសេចក្ដី​ប្រាថ្នា​របស់​ម៉ែ​គឺ​ចង់​ឃើញ​កូន​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ ចង់​ឃើញ​កូន​មាន​ឧត្ដម​គតិ​ចេះ​គិត​គូ​វែង​ឆ្ងាយ មាន​ភាព​ទទួល​ខុសត្រូវ​ស្គាល់​អ្វី​ដែល​ជា​គុណ អ្វី​ជា​ទោស និង​ចង់​ឲ្យ​កូនឈប់​ធ្វើ​បាប​ចិត្ត​ម៉ែ​ទៀត​ទៅ ម៉ែ​មិន​ដែល​ប្រាថ្នា​ចង់​បាន​អ្វី​អំពី​កូន ក្រៅ​អំពី​ចង់​ឲ្យ​កូន​យល់​ចិត្ត​ម៉ែ​ឡើយ ប៉ុណ្ណឹង​ម៉ែ​សូម​បាន​ទេ? តើ​កូន​អាច​ផ្ដល់​ឲ្យ​ម៉ែ​បាន​ដែរ​ឬ​ទេ? មុន​ម៉ែ​លាចាក​លោក​នេះ​ទៅ ម៉ែ​គ្រាន់​តែ​សូម​ឲ្យ​កូន​យល់​ចិត្ត​ម៉ែ​តែ​បន្តិច ប៉ុណ្ណឹង​កូន​ធ្វើ​មិន​បាន​ឬ? ម៉ែ​អាច​ផ្ដល់​អ្វីៗ ឲ្យ​កូន​បាន​គ្រប់​យ៉ាង​ឲ្យ​តែ​កូន​ត្រូវ​ការ តែ​កូន​ដែល​ផ្ដល់​អ្វី​ឲ្យ​ម៉ែ​ខ្លះ​ទេ ក្រៅ​អំពី​ធ្វើ​ឲ្យ​ម៉ែ​យំ អស់​សង្ឃឹម​ព្រោះ​កូន​នោះ។ ម៉ែ​ស្រឡាញ់​កូន​លើស​អ្វីៗ​ទាំង​អស់ តែ​ពេល​ដែល​ម៉ែ​នឹក​ឃើញ​ដល់​ទង្វើរ​របស់​កូន ធ្វើ​ដាក់​ម៉ែ ម៉ែ​ពិត​ជា​មិន​អាច​រម្ងាប់​ចិត្ត​ថា​មិន​យំ​បាន​ឡើយ។

ឱ! កូន​អើយ តើ​កូន​នៅ​ចាំ​បាន​ទេ ពាក្យ​ពេចន៍​រំលឹក​ដោយ​ការ​ទូន្មាន ដែល​ម៉ែ​ធ្លាប់​ចំណាយ​ពេល​វេលា សឹង​តែ​ពេញ​មួយ​ជីវិត​របស់​ម៉ែ ដើម្បី​អប់រំទូន្មាន ប្រៀនប្រដៅកូន ឲ្យ​ក្លាយ​ខ្លួន​ជា​កូន ដែល​ដើរ​តាម​គន្លង​ធម៌​ជាកូន​ដ៏បវរ ឲ្យ​ក្លាយ​ខ្លួន​ជាកូន​ ដែល​ដើរ​តាម​គន្លង​ធម៌​ជាកូន​ដ៏បវរ លម្អរ​ដោយចរិយា មារយាទ តែអ្វី​ដែល​ម៉ែ​សង្ឃឹម​ហើយ​សង្ឃឹម​ទៀតត្រូវ​រសាត់​អណ្ដែត​ឃ្លាត​ឆ្ងាយ​សែន​ឆ្ងាយ ពីការ​រំពឹង​ទុក​របស់​ម៉ែ​បន្សល់​នៅ​ភាព​សោកស្ដាយ​រក​បរិយាយ​មិនត្រូវ ព្រោះកូន​ដើរ​ខុស​ពី​ផ្លូវ​ព្រះដែល​ម្ដាយ​ធ្លាប់​ណែនាំប្រាប់​បង្ហាញ់​ឲ្យ​ដើរ តែ​កូន​បែរ​ជា​ជ្រើសរើស​ផ្លូវ​មារ ប្រឆាំង​នឹង​ការ​ណែនាំរបស់​ម៉ែ។

ចង្វាក់​បេះ​ដូងរបស់​ម៉ែ ហាក់​បី​ដូច​ជា​គ្មាន​ចលនា​នឹង​លោត​បន្ត​ទៅ​ទៀត​សោះ បេះ​ដូង​រងរបួស ព្រោះអស់សង្ឃឹម ទោះបី​ម៉ែ​ប្រឹង​ញញឹម ក៏​ញញឹម​លែង​ចេញ​ហារ​ស្ដី​អ្វី​ក៏​លែង​កើត ស្ទះ​ណែន​អួល​ងំក្នុង​ដើម​ទ្រូង បានត្រឹម​តែ​សម្លឹង​មើល​មុខកូន​ទាំង​ខក​ចិត្ត​ជាទីបំផុត ព្រោះមើល​ទៅកូន​កែ​អ្វី​លែង​បាន​ទៀត​ហើយ កូន​អើយម៉ែ​អស់​លទ្ធិភាព​ទូន្មាន​កូន​ហើយ។

ចូរ​កូន​ៗ សម្លឹង​មើល​មក​ក្នុង​ទឹកភ្នែក​របស់​ម៉ែ​ដើម្បី​ឲ្យ​ដឹង​ថា ក្នុង​កែវភ្នែក​របស់​ម៉ែ​វាដក់​ដោយ​ការឈឺចាប់​យ៉ាង​ណា​ខ្លះ បើ​កូន​មាន​ពេល​វេលា​សូម​កូន​ពិចារណានូវ​កំហុស​របស់​ខ្លួន​ផង​ណាកូន ទើប​អាច​ដឹង​បាន​ថា កូនធ្លាប់​ធ្វើ​អ្វី​ខុស​ឆ្គង ចំពោះ​អ្នក​មាន​គុណ​ខ្លះ?

ឈប់​សិន! កូនកុំ​ទាន់​អាល​ដើរ​ចេញ​ពី​មុខ​ម៉ែ​អី កូន​អាច​នៅ​ស្ដាប់​ពាក្យ​ក្នុង​ចិត្ត​របស់​ម៉ែ​បន្តិច​បាន​ទេ? កូនសាក​សម្លឹង​មើល​មុខ​ម៉ែ​ឲ្យ​ចំៗ​មក កូន​នឹង​បាន​ដឹង​ថា ហេតុ​អ្វី​បាន​ជារាល់​ថ្ងៃ​នេះ​ម៉ែ​យំ បើ​ម៉ែ​មិនស្រឡាញ់​កូនខ្លាំង​ទេ ម៉ែ​ក៏​មិន​ខក​ចិត្ត​ដល់​ថ្នាក់​នេះ​ដែរ តែ​ដែល​ម៉ែ​យំ ម៉ែ​កើត​ទុក្ខ ម៉ែ​ខក​ចិត្ត ម៉ែ​អស់​សង្ឃឹម ក៏​ព្រោះ​តែ​ម៉ែស្រឡាញ់កូន កូន​ដឹង​អត់​ថា​ម៉ែ​ស្រឡាញ់​កូន ស្រឡាញ់​ខ្លាំង​ជាង​ជីវិត​ម៉ែ​ទៅ​ទៀត។ សូមកូន​យកចិត្តម៉ែ ដាក់​ក្នុង​ចិត្តកូន​ផង​ណា កូនណា !!... ។

ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៧៩ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៧០០ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៤១ ដង)
អំពី​ការ​ងារ​ចាយ​វាយ​ទ្រ​ព្យ​សម្ប​ត្តិ​
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៤៧១ ដង)
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿