30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,២៩៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០២,០៩៦
សរុប ៣៨៥,៣៨៨,៧៨៩
អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៤០៦ ដង)

ការ​វេរចង្ហាន់



ស្តាប់សំឡេង
 
ការ​វេរចង្ហាន់

ការ​វេរចង្ហាន់​ជាពិធីកម្ម​មួយ​ដ៏​ល្អ​ដែរ។ រាល់​ពេល​ធ្វើ​បុណ្យ​កុសល នៅ​វេលា​ថ្ងៃ​ជិត​ត្រង់​ពុទ្ធបរិស័ទ​តែង​ធ្វើ​ការ​វេរចង្ហាន់។ ការ​វេរចង្ហាន់​ទុក​ដូចជា​សុន្ទរកថា ទូល​ព្រះសង្ឃ​ឲ្យ​បាន​ជ្រាប និង តាំង​ចិត្ត​របស់​ខ្លួន​ក្នុងការ​បំពេញ​ទាន​នេះ។ ក្នុង​ការ​វេរ​នោះ មាន​ពាក្យ​ថា ប្រកប​ដោយ​ធម៌ បាន​មក​ដោយ​ធម៌ កើត​ឡើង​ដោយ​ធម៌។ បានសេចក្ដី​ថា​របស់​ដែល​បាន​យក​មក​ធ្វើ​ទាន​នេះ​ពុំ​មែន​បាន​ពី​ការ​លួច​ប្លន់ ឬ សម្លាប់សត្វ​យកមក​ធ្វើ​បុណ្យ​ទេ គឺ​បាន​មក​ប្រកប​ដោយ​ធម៌។

ការ​ពោល​ដូច្នេះ ដើម្បី​កុំ​ឲ្យ​ព្រះសង្ឃ​មានសេចក្ដី​សង្ស័យ អំពីចង្ហាន់​ដែល​យកមកប្រគេន​នេះ ព្រោះព្រះសង្ឃ​អាចឆាន់​សាច់​បានមិន​ត្រូវ​អាបត្តិ ដោយ​ការ​បរិសុទ្ធិ​ដោយ​ហេតុ​៣​យ៉ាង​ គឺ មិន​ឃើញ​គេសម្លាប់ មិនបាន​ឮសត្វ​ស្រែក​ពេល​គេ​សម្លាប់ និង​មិន​បាន​សង្ស័យ​ថា​គេសម្លាប់​ដើម្បី​ខ្លួន។ ក្នុងធម៌វេរ​នោះ បានបន្ត​ទៀត​ថា ខ្ញុំ​ព្រះករុណា​សូម​ឧទ្ទិស​កុសល​ជូន​ក្រុម​គ្រួសារ ដែល​ចែក​ស្ថាន​ទៅ​មាន​មាតាបិតា​ជាដើម។ នេះ​ចាត់​ជា​ការ​ប្រគេន​ដោយ​វាចា និង បញ្ជាក់​អំពី​គោល​បំណង​នៃ​ការ​ធ្វើ​កុសល​នេះ។ ប៉ុន្តែ​បើ​គេ​ប្រគេន​មិនវេរ​ក៏​គ្មាន​ទាស់​អី​ដែរ ព្រោះបុណ្យ​កុសល​មានការ​ធ្វើ​ទាន​ជាដើម កើត​ឡើង​ពី​ចេតនា​លះ​បង់ នូវ​មច្ឆរិយៈ​ក្នុង​ផ្លូវ​ចិត្ត។


ក្នុងការ​វេរ​នេះ មានបញ្ហាមួយ​ដែល​ពុទ្ធបរិស័ទ អនុវត្តតៗ​គ្នា​មក​ដោយ​សារ​សៀវភៅ "​គិហិប្រតិបត្តិ" សរសេរ​ថា​ភិក្ខុ​១ អង្គ​វេរជាបុគ្គល​ ពី២ អង្គ​ទៅ ៣ អង្គ វេរជាគណៈ ពី៤​អង្គឡើង​ទៅ​ទើប​វេរ​ជាសង្ឃ។ នេះ​ជាការ​ភាន់ច្រឡំ ព្រោះការ​ធ្វើទាន​នេះ កើតពីចេតនា​កម្មពុំ​មែនបញ្ញត្តិ​កម្ម​ទេ។ ពាក្យ​ថា​ធ្វើ​ទាន​ចំពោះ​សង្ឃ​មានន័យ​ថា ក្រាល​ចិត្ត​ទូទៅ​មិនចំពោះ​អង្គ​ណា​មួយ។ ដូច​ជា​ការ​ដាក់​បាត្រ​ចំពោះ​ព្រះសង្ឃ ១ អង្គ​ដែល​និមន្ត​មក​បិណ្ឌបាត ក្រាល​ចិត្ត​ទូទៅ​មិនចំពោះ​អង្គ​ណា​ ជាព្រះសង្ឃ​ដែល​និមន្ត​មក​អំពី​ទិស​ទាំង ៤។

ការ​ក្រាល​ចិត្ត​បែប​នេះ ជា​ការ​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ហើយ មិន​គិត​ពី​ចំនួនព្រះសង្ឃ​ឡើយ ទោះ​បី​ភិក្ខុ​មាន​ចំនួន​ប៉ុន្មានក៏​ដោយ។ ត្រង់​ចេតនា​បែប​នេះ ភិក្ខុ​ប៉ុន្មាន​អង្គ​ក៏​ចាត់​ថា​ជា​សង្ឃដែរ។ មានអ្នក​ខ្លះ​និមន្ត​ចំពោះ​ភិក្ខុ​មួយ​អង្គៗ ជាច្រើន​វត្តមកផ្គុំគ្នាធ្វើជាសង្ឃ ពុំ​អាច​ទៅ​ជា​សង្ឃ​កើត​ទេ ពីព្រោះ​មាន​ចិត្ត​ចំពោះ​បុគ្គល​រួច​ទៅ​ហើយ។


ចំពោះ​ព្រះសង្ឃ ៤ អង្គ ឬ ៤ អង្គឡើង​ទៅ ជាបញ្ញត្តិកម្ម​ដែល​ព្រះពុទ្ធបានបញ្ញត្តិ​ចំពោះ​ព្រះសង្ឃ សម្រាប់​បំពេញ​កិច្ចការ​របស់​សង្ឃ​ដែលហៅ​ថា សង្ឃកម្ម។ ឧទាហរណ៍ ប្រះសង្ឃ ៤ អង្គ អាច​ធ្វើ​ឧបោសថ​សំដែង​បាតិមោក្ខបាន។ ព្រះសង្ឃ​ ៥ អង្គ​អាច​ធ្វើ​កឋិន​កម្មបាន។ ព្រះសង្ឃ ២០ អង្គ ក្នុង​មជ្ឈិមប្រទេស​ដែល​សំបូរ​ព្រះសង្ឃ អាច​បំបួស​កុលបុត្រ​ជាភិក្ខុ​ជាដើម។ ហេតុ​ដែល​សង្ឃកម្មមាន​ចំនួន​ព្រះសង្ឃ​តិច​ជាង​គ្នា​នេះ គឺ យោល​ទៅតាម​ទំហំ​ការងារ។ បើ​ការងារ​នោះ​មានទំហំតូច ត្រូវ​ការ​ព្រះសង្ឃ​ក៏​មាន​ចំនួន​តិច ដូច​ជា​ការ​ធ្វើ​ឧបោសថកម្ម ការ​សម្ដែង​បាតិមោក្ខ​ជាដើម។ បើ​ការងារនោះ​សំខាន់​ខ្លាំង ក៏​ត្រូវ​ការ​ព្រះភិក្ខុសង្ឃ​ជា សមាជិក​អង្គប្រជុំ​មានចំនួន​ច្រើន​អង្គ ហើយ​ត្រូវ​ពិគ្រោះ ពិភាក្សា​គ្នា​ឲ្យ​បាន​ល្អិតល្អន់ ដូច​ជាការ​បំបួស​កុលបុត្រ​ជាដើម។

ដូច្នេះ​បញ្ជាក់​ថា ចំនួនព្រះសង្ឃ​ចាប់​ពី ៤ អង្គ និង ៤ អង្គ​ឡើងទៅនោះ សម្រាប់​ធ្វើ​ជា​អង្គ​ប្រជុំ ដើម្បី​បំពេញ​កិច្ចការ​របស់​ព្រះសង្ឃ ពុំ​មែន​សម្រាប់​សង្ឃទាន​នោះ​ឡើយ។ នេះ​ជាបញ្ញត្តិ​កម្ម ដែល​ព្រះពុទ្ធ​បាន​បញ្ញត្តិ ដើម្បី​ឲ្យ​ព្រះសង្ឃ​អនុវត្ត​សម្រាប់​បំពេញ​កិច្ចការងារ របស់​សង្ឃ។ ចំណែកសង្ឃទាន គឺ​ទាន​ចំពោះ​ព្រះសង្ឃ​នោះ គឺ​ចេតនាកម្ម ជាចេតនារបស់​អ្នក​ធ្វើ​ទាន ក្រាល​ចិត្ត​ទូទៅ​មិន​ចំពោះ​ភិក្ខុ​អង្គ​ណាមួយ។ ព្រះពុទ្ធ​មិនបានសម្ដែង​ថា​ធ្វើ​ទាន​ឲ្យ​កើត​ជាសង្ឃទាន ត្រូវ​តែ​មាន​ភិក្ខុ​ចំនួន​ប៉ុណ្ណេះ ប៉ុណ្ណោះ​ឡើយ។

ដោយសារ​ការ​ភ័ន្ត​ច្រឡំ យកបញ្ញត្តិកម្ម​របស់​សង្ឃ​កម្ម​មក​ធ្វើ​ជាចេតនា​កម្ម​របស់​សង្ឃទាន​នេះ​ហើយ បាន​ជា​សៀវភៅ​ "គិហិប្រតិបត្តិ" សរសេរដូចបាន​ពោល​មក​ហើយ។ ពុទ្ធសាសនា​បាន​បើក​សិទ្ធិសេរីភាព ទោះ​បី​អ្នក​ធ្វើ​ទាន ដោយ​ការ​ស្រឡាញ់​ពេញចិត្ត​ក្ដី ដោយក្រាលចិត្តទូទៅ ដែល​ហៅ​ថា​ សង្ឃទានក្ដី ក៏ស្រេច​តែ​ទឹកចិត្ត​ពុទ្ធបរិស័ទ ធ្វើ​ទៅ​តាម​សទ្ធា​របស់​គេ។


ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,២៩៥ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៦,៥៦៩ ដង)
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦៣,៣៦២ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿