30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៩,៨៣៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៧,៧៧៣
សរុប ៣៨៥,៦២៤,៤៦៦
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៥៩៩ ដង)

ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព



ស្តាប់សំឡេង
 
សុត្ត​ន្ត​បិ​ដក ខុទ្ទក​និ​កាយ ឧ​ទាន បិ​ដក​លេខ​ ៥២ ( ទំ​ព័រ​ ៣៤៧ )
 
ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។  សម័យ​មួយ ព្រះ​មាន​ព្រះភាគ ទ្រង់​គង់​លើ​ប្រា​សាទ​របស់​មា​គា​រមា​តា​ក្នុង​បុព្វា​រាម ជិត​ក្រុង​សា​វត្ថី ។ សម័យ​នោះ​ឯង ចៅ​ស្រី​ដែល​ជា​ទី​ស្រ​ឡាញ់​ពេញ​ចិត្ត របស់​នាង​វិ​សា​ខា​មិ​គារ​មា​តា ធ្វើ​មរ​ណ​ភាព ។ គ្រា​នោះ វិ​សា​ខា​មិ​គា​រ​មា​តា មាន​សម្ពត់​សើម មាន​សក់​សើម ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ទាំង​ថ្ងៃ​ត្រង់ លុះ​ចូល​ទៅ​ដល់​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ  ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​នាង​វិ​សា​ខា​មា​គា​រ​មា​តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាល​វិ​សា​ខា ចុះ​នាង​មក​ពី​ណា​ មាន​សម្ពត់​សើម សក់​សើម ចូល​មក​ក្នុង​ទី​នេះ​ទាំង​ថ្ងៃ​ត្រង់ ។

បពិត្រ​ព្រះ​អង្គ​ស៏​ចម្រើន ចៅ​ស្រី​ជា​ទី​ស្រ​ឡញ់ ពេញ​ចិត្ត​របស់​ខ្ញុំព្រះ​អង្គ​ធ្វើ​ម​រ​ណ​ភាព ព្រោះ​ហេតុ​នោះ ទើប​បាន​ជា​ខ្ញុំ​ព្រះ​អង្គ​មាន​ សម្ពត់​សើម សក់​សើម ចូល​មក​ក្នុ​ងទី​នេះ​ទាំង​ថ្ងៃ​ត្រង់ ។ ម្នាល​វិ​សា​ខា តើ​មនុស្ស​ក្នុង​ក្រុង​សា​វ​ត្ថី មាន​ចំ​នួន​ប៉ុន្មាន ចង់​បាន​កូន​ និង ចៅចំ​នួន​ប៉ុណ្ណោះ​ឬ ។ ប​ពិត្រ​ព្រះ​មាន​ព្រះ​ភាគ​ដ៏​ចម្រើន មនុស្ស​ក្នុង​ក្រុង​សា​វ​ត្ថី​មាន​ចំ​នួន​ប៉ុ​ន្មាន ខ្ញុំ​ព្រះ​អង្គ​ក៏​ចង់បាន​កូន និង ចៅ​ចំ​នួន​ប៉ុណ្ណោះ​ដែរ ។  

ម្នាល​វិ​សា​ខា ចុះ​មនុស្ស​ទាំង​ឡាយ ក្នុង​ក្រុង​សា​វត្ថី​ជា​ច្រើន​នាក់ តែង​តែ​ធ្វើ​ម​រ​ណ​ភាព​ជា​រៀង​រាល់​ថ្ងៃ​ មាន​ប៉ុន្មាន​នាក់ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​មនុស្ស​ក្នុង​ក្រុង​សា​វត្ថី​ ធ្វើ​ម​រណ​ភាព​រៀង​រាល់​ថ្ងៃ​មាន ១០ នាក់​ខ្លះ ៩ នាក់​ខ្លះ ៨ នាក់​ខ្លះ ៧ នាក់​ខ្លះ ៦ នាក់​ខ្លះ ៥ នាក់​ខ្លះ ៤ នាក់​ខ្លះ ៣ នាក់​ខ្លះ ២ នាក់​ខ្លះ ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មនុស្ស​ក្នុង​ក្រុង​សា​វត្ថី ធ្វើ​ម​រ​ណ​ភាព​រាល់​ ៗ ថ្ងៃ តែ​ម្នាក់​ខ្លះ​គ៏​មាន ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​មនុស្ស​ក្នុង​ក្រុង​សា​វត្ថី តែង​តែ​ធ្វើ​ម​រ​ណ​ភាព​មិន​ដែល​ស្ងាត់​ទេ ។  

ម្នាល​វិ​សា​ខា នាង​សម្គាល់​ហេតុ​នោះ​ដូច​ម្តេច ចុះ​នាង​ជា​ង្នក​មាន​សម្ពត់​សើម​ សក់​សើម ក្នុង​កាល​ម្តង ៗ ដែរ​ឬ​ទេ ។ ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដំ​ណើរ​នោះ​មិន​មែន​ដូច្នោះ​ទេ  ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ ល្មម​ត្រឹម​តែ​កូន និង​ ចៅ​ច្រើន​ប៉ុណ្ណោះ ។  ម្នាល​វិ​សា​ខា បុ​គ្គល​ណា​មាន​វត្ថុ​ជា​ទី​ស្រ​ឡាញ់​ ១០០ បុគ្គើ​នោះ មាន​សេច​ក្តី​ទុក្ខ ១០០ បុគ្គល​ណា​មាន​វត្ថុ​ជា​ទី​ស្រ​ឡញ់ ៩០ បុគ្គល​នោះ​មាន​សេច​ក្តី​ទុក្ខ ៩០ បុគ្គល​ណា​មាន​វត្ថុ​ជា​ទី​ស្រ​ឡញ់ ៥០ បុគ្គល​នោះ​មាន​សេច​ក្តី​ទុក្ខ ៥០ ។ ល ។

បុគ្គល​ណា​ មាន​វត្ថុ​ជា​ទី​ស្រ​ឡញ់ ១ បុ​គ្គល​នោះ មាន​សេច​ក្តី​ទុក្ខ ១ បុគ្គល​ណា​មិនមាន​វត្ថុ​ជា​ទី​ស្រ​ឡាញ់ បុ​គ្គល​នោះ ក៏​មិន​មាន​សេច​ក្តី​ទុក្ខ​សោះ​ដែរ ។ តថា​គត​ទើប​ពោល​ថា បុគ្កល​ទាំង​នោះ ជា​អ្នក​មិនមាន​សោក​ ជា​បុគ្គល​ប្រាស​ចាក​ធូ​លី គឺ​កិ​លេស ជា​អ្នក​មិន​មាន​សេច​ក្តី​ចង្អៀត​ចង្អល់ ។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ជ្រាប​ច្បាស់​សេច​ក្តី​នុ៎ះ​ហើយ ទើប​ទ្រង់​បន្លឺ​ឧ​ទាន​ នេះ ក្នុង​វេ​លា​នោះ​ថា៖


សេច​ក្តី​សោក​ក្តី សេច​ក្តី​ខ្សឹក​ខ្សួល​ក្តី ណា​មួយ ឬ សេច​ក្តី​ទុក្ខ​ជា​ច្រើន​យ៉ាង​ក្នុង​លោក​ ធម៌​នុ៎ះ​ រមែង​កើត​ឡើង​ ព្រោះ​អា​ស្រ័យ​សត្វ និង សង្ខារ​ជា​ទី​ស្រ​ឡាញ់ កាល​បើ​មិន​មាន សត្វ និង​សង្ខារ ជា​ទី​ស្រ​ឡាញ់​ធម៌​ទាំង​នុ៎ះ ក៏​រមែង​មិន​មាន ។ ព្រោះ​ហេតុ​នោះ​ឯង បុ​គ្គល​ណា​មិន​មាន​សត្វ និង​ សង្ខារ​ជា​ទី​ស្រ​ឡាញ់​ក្នុង​លោក​ណា​មួយ​ទេ បុគ្កល​នោះ ទើប​មាន​សេ​ចក្តី​សុខ ប្រាស​ចាក​សេច​ក្តី​សោ ព្រោះ​ថា បុ​គ្គល​ប្រា​ថ្នា​សេច​ក្តី​មិន​សោក និង ការ​ប្រាស​ចាក​ធូលី​គឺ​កិ​លេស មិន​គប្បី​ធ្វើសត្វ​ និង​ សង្ខារ ឲ្យ​ជា​ទី​ស្រឡាញ់​ ក្នុង​លោក​ណា​មួយ​ឡើយ ។

ដកស្រង់​ចេញពីសៀវភៅ  ឧវាទ​ព្រះ​សា​ស្តា ភាគ​ទី ១
រៀបរៀង​ដោយៈ    វ៉ាង​ ស៊ី​ណា​ ហៅ​ម៉ុម
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៤៣ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២៤,៩៨៥ ដង)
និយមន័យ​ទូទៅ​នៃ​សុខភាព​ផ្លូវ​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿