30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧,៩១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៥,៨៥១
សរុប ៣៨៥,៤៧២,៥៤៤
អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២៦,៩៤៣ ដង)

ដំណើរ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ



ស្តាប់សំឡេង
 
ដំណើរ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ

ព្រះពោធិសត្វ​ខំប្រឹងប្រព្រឹត្ត​នូវ​តបកម្ម ជាទុក្ករកិរិយា ដែល​សត្វ​លោក​ធ្វើ​បាន​ដោយ​លំបាក នា​ដង​ភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបស​ទាំង ៥ រូប​មាន​កោណ្ឌរូប​មាន​កោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ច​ប្រព្រឹត្ត​តប​កម្ម ដោយ​យល់​ឃើញ​ថា ការ​ប្រព្រឹត្ត​ធ្វើ​យ៉ាង​នេះ នឹង​បាន​សម្រេច​នូវ​មោក្ខធម៌ ជាទីក្សេម រួចផុត​ចាក​កិលេស​ទាំង​ពួង​មិន​ខាន​។

តែ​អត្តកិលមថានុយោគនោះ ដែល​ព្រះ​ពោធិសត្វ​ខំប្រឹងប្រព្រឹត្ត​អស់ ៦ ឆ្នាំ​មិន​បាន​សម្រេច​ជា​ប្រយោជន៍​អ្វី​ទាំង​អស់ ក្រៅ​ពីប្រព្រឹត្ត​ខ្លួន​ឲ្យ​ជាទុក្ខ​នោះ​ឡើយ។ ថ្ងៃ​មួយ​ព្រះពោធិសត្វ​ពិចារណា​ថា ជន​អ្នក​បំពេញ​ទុក្ករកិរិយា​ក្នុង​លោក​នេះ ប្រាកដ​ស្មើ​ដោយយើង​មិន​មាន​ឡើយ ជន​អ្នក​អាច​បំពេញ ទុក្ករកិរិយា​ឲ្យ​ក្រៃ​លែង​ជាង​នេះ​ក៏​មិន​មាន​ដែរ នេះ​មិន​មែន​ជាផ្លូវ​ត្រាស់​ដឹង​កាល​យើង​អង្គុយ​បំពេញ​សមាធិក្រោម​ដើម​ព្រីង​នោះ ជាផ្លូវ​ត្រាស់​ដឹង​ទេដឹង? យើង​មាន​រាងកាយ​ចុះខ្សោយ​ទ្រុឌទ្រោម​យ៉ាង​នេះ មិន​អាច​ចម្រើន​ឋសមាធិ​នោះ​បាន​ឡើយ បើ​ដូច្នោះ មាន​តែ​អាត្មាអញ​ទំនុក​បម្រុង​រាងកាយ​ដោយការ​បរិភោគ​អាហារទើប​អាច​ចម្រើន​សមាធិ​បាន។ពេល​នោះ​ព្រះពោធិសត្វ​កាន់​បាត្រ ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​សេនានិគម​ហើយ​ឆាន់​ចង្ហាន់​ត្រឹម​ពីរបីថ្ងៃ ព្រះវរកាយ​ដ៏​មាន​កម្លាំង​ប្រកប​ដោយ​មហាបុរសលក្ខណៈ ៣២ ប្រការ មានពណ៍​សម្បុរ​ដូច​ជាមាស​ជាទី​ប្រក្រតី​ឡើង​វិញ។


គ្រា​នោះ ពួក​បញ្ចវគ្គិយតាបស​នាំ​គ្នា​ថា មហាបុរស​នេះ បំពេញ​ទុក្ករកិរិយា​ដល់​ទៅ ៦ ឆ្នាំ ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​សព្វញ្ញុតញ្ញាណ​ឥឡូវ​នេះ​ត្រាច់​ទៅ​បិណ្ឌ​បាត្រ​ក្នុង​ស្រុក និង​និគម​ជាដើម សោយ​អាហារ តើ​នឹង​អាច​ត្រាស់​ដឹង​បាន​ដូចម្ដេច​ទៅ? មហាបុរស​នេះ ជា​អ្នក​ប្រាថ្នា​លាមកឃ្លៀងឃ្លាត​ចាក​ព្យាយាម តើ​មាន​ប្រយោជន៍​អ្វី ដែល​ពួក​យើង​នៅ​ជាមួយ​ មហាបុរស​នេះ​ទៀត។ កាល​ពួក​បញ្ចវគ្គិយតាបស ទាំង​នោះ​គិត​គ្នា​យ៉ាង​នេះ​ហើយ ក៏​នាំ​គ្នា​លះ​បង់​ព្រះពោធិសត្វ ទៅ​នៅ​ក្នុង ព្រៃ​ឥសិបតនមិគទាយវ័ន ដើម្បី​បំពេញ​ទុក្ករកិរិយា​បន្ត​ទៀត។

ក្នុង​ពេល​ជិត​ភ្លឺ ថ្ងៃ១៤ កើត ព្រះពោធិសត្វ​ទ្រង់​ឃើញ​មហាសុបិន​ជាបុព្វនិមិត្ត ៥ ប្រការគឺ

១- ព្រះពោធិសត្វ​ទ្រង់​សុបិនឃើញ ព្រះអង្គ​សឹង​លើ​មហាប្រឹថពី ស្ដេច​ភ្នំ​ឈ្មោះ​ហិមវន្តជាខ្នើយ ព្រះហស្ដឆ្វេង​សណ្ដូក​ចុះ​ក្នុង សមុទ្រខាង កើត ព្រះហស្ដស្ដាំ​សណ្ដូក​ចុះ​ក្នុង​សមុទ្រ​ខាង​លិច ព្រះបាទ​ទាំង​គូ​សណ្ដូក ចុះ​ក្នុង​សមុទ្រ​ខាង​ត្បូង។

២- ព្រះពោធិសត្វ​ទ្រង់​សុបិន​ឃើញ​ស្មៅ​ចិញ្ចៀន ១ សរសៃ ដុះ​លេច​អំពី​ផ្ចិត​ទៅ​ទល់​នឹង​អាកាស។

៣- ព្រះពោធិសត្វ​ទ្រង់​សុបិន​ឃើញ មាន​ពួក​សត្វ​ដង្កូវ​ខ្លួន​ស ក្បាល​ខ្មៅ​វារ​ចេញ​អំពី​ព្រះបាទ​ទាំង​គូ ចាប់​ផ្ដើម​អំពី​ចុងក្រចក ចោម​រោម​ជិត ដរាប​ដល់​មណ្ឌល​នៃ​ជង្គង់។

៤- ព្រះពោធិសត្វ​ទ្រង់​សុបិន​ឃើញ​មាន​សត្វ​បក្សី ៤ ពួក មាន​សម្បុរ​ផ្សេងៗ​គ្នា ហើរ​មក​អំពី​ទិស​ទាំង ៤ មក​ក្រាប​ចុះ​ទៀប​បាទ​មូល ក៏​ត្រឡប់​ជាមានសម្បុរស​ទាំង​អស់​ទៅ​វិញ។

៥- ព្រះពោធិសត្វ​ទ្រង់​សុបិន​ឃើញ ព្រះអង្គ​ចង្ក្រម​លើ​ភ្នំ​លាមក​ដ៏ធំ​មិនបាន​ប្រឡាក់​ដោយ​លាមក​ឡើយ។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ​៥០០០​ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦១ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៦,៨៤៣ ដង)
ភ្នំមាស ២ ក៏មិនល្មមនឹងមនុស្សម្នាក់
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣១,៩៧៥ ដង)
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿