អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៧,៨៥៤ ដង)
កំណត់ហេតុខ្លីស្ដីពីម៉ែឪ
|
កំណត់ហេតុខ្លីស្ដីពីម៉ែឪ
ដួងផ្កាយយ៉ាងច្រើន ដែលរះបញ្ចេញពន្លឺរស្មីតិចៗពេញផ្ទៃនភាល័យ តែទោះបីដួងផ្កាយរះច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចបំភ្លឺផែនដី ទាំងមូលឲ្យភ្លឺបានដែរ ចាញ់ព្រះច័ន្ទតែមួយដួង តែអាចធ្វើឲ្យពិភពលោកពោរពេញ ទៅដោយពន្លឺរស្មី យ៉ាងត្រចេះត្រចង់បាន យ៉ាងណាមិញ ឪពុកម្ដាយដែលមានកូនច្រើន តែសុទ្ធតែជាកូនដែលអកតញ្ញូ មិនដឹងគុណ មិនអាចញ៉ាំងរស្មីនៃជីវិតរបស់ឪពុកម្ដាយ ឲ្យភ្លឺស្វាងបានទេប្រៀបដូចជាដួងផ្កាយច្រើន តែមិនអាចបំភ្លឺផែនដី បានដូច្នោះដែរ។ ប៉ុន្តែ កូនតែមួយ តែជាកូនកតញ្ញូដឹងគុណឪពុកម្ដាយ ចេះបម្រើថែទាំគាត់ដោយចិត្តស្ម័គ្រស្មោះជាទីបំផុត កូនតែមួយនោះឯង គឺអាចធ្វើឲ្យរស្មីជីវិតនៃឪពុកម្ដាយ រះពណ្ណរាយ បានយ៉ាងត្រចេះត្រចង់ ប្រៀបដូចជា ព្រះច័ន្ទតែមួយដួងតែអាចធ្វើឲ្យ ភពផែនដី មានពន្លឺរស្មីបានដូច្នោះដែរ។ ដូច្នេះ សូមឲ្យកូនៗទាំងអស់ ជាដួងព្រះច័ន្ទគ្រប់ៗគ្នាណា ដើម្បីឲ្យជីវិតរបស់ឪពុកម្ដាយមានពន្លឺរស្មីផង ព្រះជីវិតឪពុកម្ដាយសោះសូន្យគ្មានពន្លឺយូរណាស់មកហើយ ឥឡូវនេះឪពុកម្ដាយចង់មានភាពភ្លឺស្វាងតើកូនអាចធ្វើជាដួងច័ន្ទបំភ្លឺម៉ែឪផងបានទេ?... ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា ដោយ៥០០០ឆ្នាំ |
អត្ថបទអ្នកអាចអានបន្ត