30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧១,៩៨៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦៩,៧៨៤
សរុប ៣៨៥,៤៥៦,៤៧៧
អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៨,៣៨៩ ដង)

ការចម្រើនសមាធិ



ស្តាប់សំឡេង
 
ការចម្រើនសមាធិ

នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ លោក​ពោល​ដោយ​ការ​ចម្រើន​សមាធិ​យ៉ាង​ពិស្ដារ តែ​ក្នុង​ទី​នេះ​សូម​ពោល​ដោយ​សង្ខេប​ត​ទៅ៖

ចំណែក​ពាក្យ​ឆ្លើយ​ក្នុង​បញ្ហា​នេះ​ថា " សមាធិ​នោះ​គប្បី​ចម្រើន​ដូចម្ដេច "? នេះ គប្បី​ជ្រាប​ដូចតទៅ​នេះ សមាធិ​ណា​ដែល​សម្បយុត្តដោយ​អរិយមគ្គ ដែល​ខ្ញុំ​ពោល​ទុក​មុន​ហើយ​ក្នុង​សមាធិ​មាន​ពាក្យ​ថា "​នេះ​សមាធិ​ជា ២ ដោយ​ជា​លោកិយ​និង​លោកុត្តរៈ" ដូច្នេះ​ជាដើម ន័យ​នៃ​ការ​ចម្រើន​អរិយមគ្គ សមាធិ​នោះ​សង្គ្រោះ​ចូល​ជាមួយ​ន័យ​នៃ​ការ​ចម្រើន​បញ្ញា​បាន​ដូច​គ្នា​ ព្រោះ​ថា កាល​បញ្ញា​ចម្រើន​ហើយ មគ្គសមាធិ​នោះ ក៏​ជា​ការ​ចម្រើន​ដោយ​ពិត ព្រោះ​ហេតុ​នោះ យើង​នឹង​មិន​ប្រាថ្នា​យក​មគ្គសមាធិ​នោះ​មក​ពោល​ជា​ផ្នែក​មួយ​ផ្សេង​ទេ ពោល​មគ្គ​សមាធិ​នោះ​នឹង​គប្បី​ចម្រើន​យ៉ាង​នេះៗ​ចំណែក​សមាធិ​ដែល​ជាលោកិយ​នេះ​ណា លោកិយ​សមាធិ​នោះដែល​ព្រះយោគីវចរ​ញ៉ាំង​ទាំង​ឡាយ​ឲ្យ​បរិសុទ្ធ តាម​ន័យ​ដែល​ពោល​ហើយ តាំង​នៅ​ក្នុង​សីល​ដែល​បរិសុទ្ធ​ល្អ​ហើយ បណ្ដា​បលិពោធ ១០ ប្រការ បលិពោធ​ណា​របស់​លោក​មាន កាត់​បលិពោធ​នោះ​ចេញ​ហើយ​ចូល​ទៅ​រក​អ្នក​ឲ្យ​កម្មដ្ឋាន ដែល​ជា​កល្យាណមិត្រ​កាន់​យក​កម្មដ្ឋាន ៤០ កម្មដ្ឋាន​ណា​មួយ​ដែល​សមគួរ​ដល់​ចរិយា​របស់​ខ្លួន លះ​វិហារ​ដែល​មិន​សម​គួរ​ដល់​ការ​ចម្រើន​សមាធិ​ចេញ​នៅ​ក្នុង​វិហារ ដែល​សមគួរ​កាត់​សេចក្ដី​កង្វល់​តូចៗ (​ចេញ​ឲ្យ​អស់​ផង) ហើយ​គប្បី​ជា​អ្នក​មិន​ធ្វើ​ការ​ភាវនា​វិធី​ទាំង​ពួង​ឲ្យ​ថយ​ចុះ ចម្រើន​សាចុះឡើង​នេះ ជា​សេចក្ដីសង្ខេប​ក្នុង​ការ​ចម្រើន​សមាធិ​នោះ។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥៦,៧៦៣ ដង)
សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៦៧៦ ដង)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ ជា​ទី​ស្រឡាញ់ របស់មាតា
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៦,៩៨៤ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៨១៣ ដង)
ភាពចំរូងចំរាស់ក្នុងព្រះសាសនា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៨២ ដង)
ការ​ពិត​ក្នុង​ចិត្ត​ (ម៉ែ​ឪ)
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៤៤,៨៥៤ ដង)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿