30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៣,៨០៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២១,៧៤១
សរុប ៣៨៥,៥០៨,៤៣៤
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៥,៧២២ ដង)

អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​



 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ ដែល​បុគ្គ​ល​ចាំ​រក្សា​ហើយ​ រមែង​មាន​ផល​ច្រើន​ មាន​អានិសង្ស​ច្រើន​ មាន​សេចក្តី​រុង​រឿង​ច្រើន​ មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោ​សថ​ប្រ​កប​ដោយ​អង្គ​ ៨​ប្រ​ការ​ ដែល​បុគ្គល​ចាំ​រក្សា​ហើយ រមែង​មានផល​ច្រើន​ មាន​អនិសង្ស​ច្រើន​ មាន​សេចក្តី​រុង​រឿង​ច្រើ​ន​ មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អរិយ​សាវ​ក ក្នុង​សាសនា​នេះ ពិចារណា​ថា ព្រះ​អរហន្ត​ទាំង​ឡាយ លះ​បង់​បាណា​តិបាត​ មាន​អាជ្ញា​ដាក់​ចុះ​ហើយ មាន​គ្រឿង​សស្រា្ត ដាក់​ចុះ​ហើយ មាន​សេច​ក្តី​ខ្មាស​បាប​ មាន​សេច​ក្តី​អាណិត​ មាន​សេចក្តី​អនុ​គ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ ដរាប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​លះ​បង់​ បា​ណា​តិបាត​ វៀរ​ចាក​បាណា​តិ​បាត​ មាន​អា​ជ្ញា​ដាក់​ចុះ​ហើយ មាន គ្រឿង​សស្រ្តា​ដាក់​ចុះ​ហើយ មាន​សេចក្តី​ខ្មាស​បាប​ មាន​សេចក្តី​អាណិត​ មានសេច​ក្តី​អនុគ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះយក​តម្រាប់​ព្រះ​អរហន្ត​ ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ដោយ​អង្គ​នេះ ឯង ។ ឧបោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ១​ នេះ​ឯង​ ។

(​សេច​ក្តី​ពិស្តារ​ដូច​អង្គ​ទី ១) ព្រះ​អរហន្ត​ទាំង​ឡាយ​លះ​បង់​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេនា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប​ លើ​គ្រែ​ក្តី​ លើ​កម្រាល​ ដែល​គេ​ធ្វើ​ដោយ​ស្មៅ​ ក្តី ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ លះ​បង់​សេនា​សនៈ​ ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ វៀរ​ចាក​សេ​នា​សនៈ​ ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ នឹង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប​ លើ​គ្រែ​ក្តី លើ​កម្រាល​ ដែល​ធ្វើ​ដោយ​ស្មៅ​​ក្តី​ អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ អញ​នឹង​ចាំ​រក្សា​ឧ​បោសថ​ផង​ ដោយ​អង្គ​នេះ​ឯង ។ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ៨​នេះ​ឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាង​នេះ​ឯង​ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុង​រឿង​ច្រើន មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន ។ ឧ​បោស​ថ​ មាន​ផល​ច្រើន​ដូច​ម្តេច​ មាន​អានិសង្ស​ច្រើន ដូច​ម្តេច មាន​សេចក្តី​រុង​រឿង​ច្រើន​ ដូច​ម្តេច មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន​ដូច​ម្តេច ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​បុគ្គល​​សោយ​រាជ្យ​ ជា​ឥស្សរាធិបតី​នៃ​មហា​ជន​បទ​ទាំង​ ១៦ នេះ ដែល​ជា​ជន​បទ​ សម្បូ​រ​ដោយ​កែវ​ ៧​ប្រ​ការ​ គឺ​មហា​ជន​ ឈ្មោះ​ អង្គៈ​ ១ មគធៈ ១ កា​សី ១ កោ​សលៈ​ ១ វជ្ជី​ ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរ​សេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិ​នៃ​មហា​ជន​បទ​ទាំង​នុ៎ះ​ មិន​ដល់​នូវ​ចំណិត​ ១ ក្នុង​ចំណិត​ទី ១៦ ៗ លើក​នៃ​ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ឡើយ​ ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៥០​ឆ្នាំ របស់​មនុស្ស​ត្រូវ​ជា​ ១​ យប់​ ១ ថ្ងៃ​ របស់​ចាតុម្ម​ហា​រាជិកា​ទេ​វតា របស់​រាត្រី​នោះ​បាន​ ៣០ រាត្រី​ ត្រូវ​ជា​ ១ខែ រាប់​ខែ​នោះ បាន ១២ខែ ត្រូវ​ជា​ ១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ៥០០​ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុរបស់​ចា​តុ​ម្ម​ហា​រា​ជិក​ទេ​វតា ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ ត្រង់​ដែល​ស្រ្តី​ឬ​បុរស​ពួក​ខ្លះ ក្នុង​លោក​នេះ​ចាំ​រក្សា​នូវ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​ ៨​ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ចាតុម្ម​ហារា​ជិក​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថ​គត​សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ១០០​ឆ្នាំ​ របស់​មនុស្ស​ត្រូវ​ជា​ ១​យប់​ ១ថ្ងៃ របស់​តា​វត្តឹង្ស​ទេ​វតា រាប់​រាត្រី​នោះ​បាន ៣០​ ត្រូវ​ជា​ ១​ ខែ រាប់​ខែ​នោះ បាន ១២ ខែ​ត្រូវ​ជា​ ១​ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ១០០០​ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ នៃ​អា​យុ​របស់​តា​វត្តឹង្ស​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ ត្រង់​ដែល​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ចាំ​រក្សា​នូវ​ឧបោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តា​វត្តឹង្ស​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ២០០​ឆ្នាំ​របស់​មនុស្ស​ត្រូវ​ជា​ ១​យប់ ១ ថ្ងៃ របស់​ពួក​យាម​ទេ​វតា រាប់​រាត្រីនោះ​ បាន ៣០ រាត្រី​ត្រូវ​ជា​ ១​ ខែ រាប់​ខែ​នោះ​បាន​ ១២ ខែ​ត្រូវ​ជា ១​ ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ២០០០ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​យាម​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ រមែង​មាន​ ត្រង់​ស្ត្រី​ឬ​បុរស​​ពួក​ខ្លះ ក្នុង​លោក​នេះ ចាំ​រក្សា​នូវ​ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​យាម​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេច​ក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថា​គត​ សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ៤០០​ឆ្នាំ​មនុស្ស ត្រូវ​ជា​ ១​យប់ ១​ ថ្ងៃ របស់​ពួក​តុសិត​ទេ​វតា រាប់​រាត្រី​នេះ បាន ៣០ រាត្រីត្រូវ​ជា​ ១ ខែ រាប់​ខែ​នោះ​បាន ១២ ខែ​ ត្រូវ​ជា ១​ឆ្នាំ​ រាប់​ឆ្នាំ នោះ​បាន ៤០០០​ឆ្នាំទិព្យ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​តុ​សិត​ទេ​វ​តា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី​ ឬ​បុរស​ ពួក​ខ្លះ​ក្នុង​លោក​នេះ ចាំ​រក្សា​ឧ​បោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តុ​សិត​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជារបស់​ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៨០០​ឆ្នាំ របស់​មនុស្ស​ ត្រូវ​ជា​ ១​ យប់ ១​ ថ្ងៃ​ របស់​ពួក​និម្មា​ន​រតី​ទេ​វតា រាប់​រាត្រី​នោះ​បាន​ ៣០ ត្រូវ​ជា​១ខែ រាប់​ខែ​នោះ បាន ១២ខែ ត្រូវ​ជា​ ១​ឆ្នាំ រាប់​ឆ្នាំ​នោះ​ បាន​ ៨០០០ឆ្នាំទិព្យ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​និម្មាន​រតី​​ទេវតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​រមែង​មាន​ត្រង់​របស់​ស្រ្តី ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ ចាំ​រក្សា​ នូវ​ឧបោស​ថ​ប្រ​កប​ដោយ​អង្គ ៨ ប្រ​ការ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​និម្មាន​​រតីទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេច​ក្តី​សុខ​ ជា​របស់ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ១៦០០ឆ្នាំ របស់​មនុស្ស​ ត្រូវ​ជា​ ១ យប់ ១ ថ្ងៃ​ របស់​ពួក​បរនិមិ្មត​វសវត្តីទេ​វតា រាប់​រាត្រីនោះ បាន ៣០ ត្រូវ​ជា ១ខែ រាប់​ខែ​នោះ​បាន ១២ ខែ ត្រូវ​ជា ១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ១៦០០០ឆ្នាំ​ទិព្វ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​បរនិម្មិត​វស​វត្តី​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ត្រង់​ដែល​ស្ត្រី​ ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ចាំ​រក្សា​នូវ​ឧបោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​បរនិម្មិត​វស​វត្តីទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្វ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។

បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​ ១ មិន​គប្បី​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ ១ មិន​គប្បី​ពោល​ពាក្យ​កុហក​ ១ មិន​គប្បី​ផឹក​ទឹក​ស្រ​វឹង​ ១ គប្បី​វៀរ​ចាក​ការ​ប្រ​ព្រឹត្ត​មិន​ប្រ​សើរ គឺ​មេថុន​ ១ មិន​គប្បី​បរិភោគ​ភោជន​ ក្នុង​វេលា​រាត្រី​ និង​ក្នុង​វេលា​វិកាល​ ១ មិន​គប្បី​ទ្រ​ទ្រង់​ផ្កា​កម្រង មិនគប្បី​ប្រស់​ព្រំ​ដោយ​គ្រឿង​ក្រ​អូប​ ១ គប្បី​ដេក​លើ​គ្រែ លើ​ផែន​ដី ឬ​លើ​កម្រាល​ ១ ព្រះ​ពុទ្ធ​ព្រះ​អង្គ ដល់​នូវ​ទី​បំផុត​នៃ​ទុក្ខ ទ្រង់​ប្រ​កាស​ហើយ នូវ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​ ៨ ប្រការ​នេះ​ឯង​ សភាវៈ​ទាំង​ឡាយ​ ពីរគឺ ព្រះ​ចន្ទ​ ១ ព្រះ​អាទិត្យ ១ ជា​សភាវៈ​ល្អ​មើល​ កាល​បំភ្លឺ​លោក រមែង​ចរ​ទៅ​អស់​ទី​ត្រឹម​ណា​ ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ ទាំង​នោះ ដែល​កម្ចាត់​បង់​នូវ​ងងឹត​ ចរ​ក្នុង​អា​កាស​​ ញ៉ាំង​ទិស​ឲ្យ​រុង​រឿង​ភ្លឺ​ច្បាស់​ ក្នុង​អា​កាស​អស់​ទី​ត្រឹម​នោះ ទ្រព្យ​ណា​ មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវ​មុក្តា​ក្តី​ កែវ​មណីក្តី កែ​វ​ពិទូរ្យ​ដ៏​ល្អ​ក្តី​ មាស​ឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណ​ក្តី ឬ​មាស​ឈ្មោះ​កាញ្ចនៈ​ក្តី​ ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិន​ដល់​នូវ​ចំណិត​១ ក្នុង​ចំណែក ១៦ ៗ​ លើ​ក​នេះ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​​៨ ប្រ​ការ​ឡើយ ដូច​ជា​ពួក​ផ្កាយ​ទាំង​អស់​មិន​ដល់​នូវ​ពន្លឺ​នៃ​ព្រះ​ចន្ទ ហេតុ​ដូច្នោះ​ ស្រ្តី​ក្តី​ បុរស​ក្តី ជា​អ្នក​មាន​សីល​ គួរ​ចាំ​រក្សា​នូ​វឧបោ​សថ​ប្រ​កប​ដោយ អង្គ៨ ប្រការ​ពួក​ជន ដែល​មិនមាន​គេ​និន្ទា​ បំពេញ​នូវបុណ្យ​ទាំង​ឡាយ​ ដែល​មាន​សេចក្តី​សុខ​ជា​កម្រៃ រមែង​ចូល​ទៅ​កាន់​ឋានសួគ៌បាន ។

ដកស្រង់​ពី​ ព្រះ​ត្រៃ​បិដក​ ភាគ​៤៨ ទំព័រ ១៨៨-១៩៥

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៨០៦ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣១,៩៧៦ ដង)
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៦៩ ដង)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,២២៧ ដង)
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៨២៦ ដង)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧៧៣ ដង)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿