30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,៤២៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣១៣,៣៦៣
សរុប ៣៨៥,៦០០,០៥៦
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៩៨៣ ដង)

ជីវិត​អន្ធការ



 
ជីវិត​អន្ធការ

ភាព​ងងឹត​អន្ធការ មិន​មែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ ជា​របស់​ដែល​មាន​ជា​ធម្មតា​ប្រចាំ​លោក​នេះ​ឲ្យ​តែ​ទី​ណា​ខ្វះ​ពន្លឺ ងងឹត​ក៏​នឹង​មាន​នៅ​ក្នុង​ទី​នោះ។
អវិជ្ជា ក៏​ជា​ធម្មជាតិ​ម្យ៉ាង កើត​អាស្រ័យនឹងជីវិត​សត្វ​លោក​គ្រប់​គ្នា វៀរលែង​តែ​បុគ្គល​ដែល​បាន​សម្រេច​ជា​ព្រះអរហន្ត។

តាម​ន័យ​នៃ​បដិសមុប្បាទ​សម្ដែង​ថា អវិជ្ជា គឺ​ជា​មេ​នៃ​សង្ខារ​ធម៌​ទាំង​ឡាយ បើ​និយាយ​ឲ្យ​ងាយ​ស្ដាប់​ អវិជ្ជា​គឺ​ជា​មេ​នាំ​អាទិ៍​ឲ្យ​មាន​តួជីវិត​នេះ​ឯង។

អវិជ្ជា ដែល​ជា​ស្បៃងងឹត​នៃ​ជីវិត​មាន ៨ យ៉ាង គឺ

១- ទុក្ខេ អញ្ញាណំ មិន​ដឹង​ក្នុង​សេចក្ដី​សុខ គឺ​មិន​ដឹងក្នុង​ទុក្ខ​ទាំង ១២ កង មាន​ជាតិ​ទុក្ខ​ជា​ដើម ដែល​ជា​ទុក្ខសច្ចៈ។

២- ទុក្ខសមុទយេ អញ្ញាណំ មិន​ដឹង​នូវ​ធម៌​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ គឺ​មិន​ដឹង​នូវ​តណ្ហា សេចក្ដី​ប្រាថ្នា​គ្រប់​យ៉ាង ដែល​ជា​ទុក្ខ​សមុទយសច្ចៈ។

៣- ទុក្ខនិរោធេ អញ្ញាណំ មិន​ដឹង​នូវ​ព្រះនិព្វាន​ជា​ទី​រំលត់​នូវ​សេចក្ដី​ទុក្ខ ដែល​ជា​និរោសច្ចៈ។

៤- ទុក្ខនិរោធគាមិនីបដិបទាយ អញ្ញាណំ មិន​ដឹង​នូវផ្លូវ​ជា​ទី​ចូល​ទៅ​រំលត់​នូវ​សេចក្ដី​ទុក្ខ ដែល​ជា​មគ្គសច្ចៈ។

៥- បុព្វន្តេ អញ្ញាណំ សេចក្ដី​មិន​ដឹង​ក្នុង​ខន្ធ អាយតនៈ​ធាតុ ដែល​ជា​អតីត គឺ​មិន​ដឹង​នូវ​ជាតិ​កំណើត ដែល​ធ្លាប់​កើត​ក្នុង​ជាតិ​មុនៗ។

៦- អបរន្តេ អញ្ញាណំ សេចក្ដី​មិន​ដឹង​ក្នុង​ខន្ធ​អាយតនៈ ធាតុ ដែល​ជា​អនាគត គឺ​មិន​ដឹង​នូវ​ជាតិ​កំណើត​ដែល​នឹង​កើត​ត​ទៅ​ជាតិ​ខាង​មុខ​ៗ​ទៀត។

៧- បុព្វន្តាបរន្តេ អញ្ញាណំ សេចក្ដី​មិន​ដឹង​ក្នុង​ខន្ធ​អាយតនៈ អាតុ ទាំង​ក្នុង​អតីត ទាំង​ក្នុង​អនាគត។

៨- ឥទប្បច្ចយតាបដិច្ចសមុប្បន្នេសុ ធម្មេសុ អញ្ញាណំ សេចក្ដី​មិន​ដឹង​ក្នុង​នាម​រូប ដែល​កើត​ឡើង​ដោយ​អាស្រ័យ​ហេតុ​បច្ច័យ តាម​ន័យ​ក្នុង​បដិច្ចសមុប្បាទ។

ធម៌​ដែល​លើក​មក​សម្ដែង​នេះ មាន​ជម្រៅ​ណាស់​ទាល់​តែ​ស្ដាប់ និង​សិក្សា​ស្រាវជ្រាវ​ច្រើន​ទើប​មិន​មាន​ការ​យល់​ខុស បើ​និយាយ​យក​ន័យ​ដោយ​ខ្លី សំដៅ​យក​អវិជ្ជា​ដែល​មិន​ដឹង​ក្នុង​លក្ខណៈ ៣ យ៉ាង​គឺ

១- មិន​ដឹង​ថា ជីវិត​គឺ​ជា​អ្វី
២- មិន​ដឹង​ហេតុ​នាំ​ឲ្យ​កើត​ជីវិត
៣- មិន​ដឹង​ថា ជិវិត​គឺ​ជា​ផល​របស់​ហេតុ។

អវិជ្ជា​ទាំង​នេះ មិន​មែន​មាន​សម្រាប់​តែ​អ្នក​មិន​កាន់​សាសនា ឬ​សម្រាប់​តែ​អ្នក​កាន់​សាសនា​ផ្សេងៗ​ទេ សូម្បី​តែអ្នក​កាន់​ព្រះពុទ្ធសាសនា​ក៏​ដោយ ដរាប​ណា​នៅ​ក្នុង​ភាព​ជា​បុថុជ្ជន តែង​តែ​មាន​គ្រប់​គ្នា​ទាំង​អស់ ប្លែក​គ្នា​ត្រង់​ថា បើ​បុថុជ្ជននុ៎ះ បាន​អាស្រ័យនឹង​ធម៌​របស់​ព្រះមានព្រះភាគ​ច្រើន អវិជ្ជា​ក៏​មិន​សូវ​គ្រប​សង្កត់​ខ្លាំង ប្រសិន​បើ​មិន​បាន​យក​ធម៌​របស់​ព្រះមានព្រះភាគ​ជា​ទី​តាំង​ទេ អវិជ្ជាក៏​គ្រប​សង្កត់​ខ្លាំង​តាម​លំដាប់ រហូត​ធ្វើ​ឲ្យ​អ្នក​នុ៎ះ​ជឿ​រឿង​មង្គល​ភ្ញាក់​ផ្អើល​ផ្សេងៗ មាន​ការ​បន់ស្រន់ ស្រោចទឹក រំដោះគ្រោះ ជាដើម ដែល​ជា​ជំនឿ​ឆ្វេង ហើយ​ផ្ទុយ​គ្នា​ស្រឡះ​អំពី​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ។

ជីវិត​ដែល​កើត​មក​នេះ គឺ​ងងឹត​ស្រាប់​ទៅ​ហើយ បើ​មាន​នូវ​សេចក្ដី​ប្រមាថ​ធ្វេស​ប្រហែល​បន្ថែម​ទៀត តើ​ជីវិត​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា!

ព្រះ​តែ​សត្វ​លោក​ស្ទើរ​តែ​ទាំង​អស់ មាន​ជិវិត​រស់​នៅ​ក្នុង​ភាព​អន្ធការ​យ៉ាង​នេះ ទើប​ព្រះមានព្រះភាគ​ជាម្ចាស់​ទ្រង់​ត្រាស់​សម្ដែង​ ក្នុង​គម្ពីរ​ខុទ្ទកនិកាយ ធម្មបទ​គាថា​លោក​វគ្គ ថា

អន្ធភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ
សកុណោ ជាលបុត្តោវ អប្បោ សគ្គាយ គច្ឆតិ។

លោកិយមហាជន​នេះ ជា​មនុស្ស​ងងឹត​បណ្ដា​ជន​ទាំង​នេះ ជន​តិច​គ្នា​ដែល​ឃើញ​ច្បាស់​ ( នូវ​ខន្ធានិលោក​នេះ ដោយ​អំណាច​អនិច្ចលក្ខណៈ​ជា​ដើម ) ជន​តិច​គ្នា ដែល​ទៅ​កាន់​ឋាន​សួគ៌ ដូច​សត្វ​ស្លាប ( ដែល​ជាប់​សំណាញ់​របស់​ព្រាន​ហើយ ) តិច​ណាស់ ដែល​រួច​អំពី​សំណាណ់​ដូច្នោះ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤២,២៨៧ ដង)
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩៧១ ដង)
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៤២១ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៥,៧២៧ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿