30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៨,៧៨១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៦៦,៧១៥
សរុប ៣៨៥,៥៥៣,៤០៨
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩១៤ ដង)

សម្បរាយិកត្ថប្រយោជន៍



 
សម្បរាយិកត្ថប្រយោជន៍
ប្រយោជន៍​ក្នុង​បរលោក

ប្រយោជន៍​ដែល​បុគ្គល​គួរ​បំពេញ ដើម្បី​ជា​បុញ្ញនិធិ គឺ​កំណប់​បុណ្យ​ទៅ​ក្នុង​លោកខាង​មុខ ហៅ​ថា " សម្បរាយិកត្ថៈ " គឺ​ជា​ប្រយោជន៍​សម្រាប់​ជីវិត​ត​ទៅក្នុង​ភព​ខាង​មុខ។

សព្វ​ថ្ងៃ​នេះ មនុស្ស​យើង​មាន​អាយុក្ខ័យ ចុះ​មក​សល់​ត្រឹម​តែ​៧៥​ឆ្នាំ​ប៉ុណ្ណោះ បើ​មាន​បុណ្យ​ច្រើន​ក៏​អាច​រស់​បាន​យូរ​ជាង​នោះ បន្តិច​បន្តួច​ប៉ុណ្ណោះប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា សុទ្ធ​តែ​បាន​អាយុ​ក្ខ័យ​ទើប​ស្លាប់​នោះ​ទេ ខ្លះ​ស្លាប់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ​ខ្លះ​ប្រសូត្រ​ចាកគភ៌​ភ្លាម​ស្លាប់​ក៏​មាន ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​បឋមវ័យ ខ្លះ​ក៏​ស្លាប់​ក្នុង​វ័យ​កណ្ដាល ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​ភ័យ​ចាស់ ហើយ​បើ​ទុក​ជាស្លាប់​ក្នុង​ភ័យ​ណាក៏​ដោយ គឺ​ស្លាប់​ទាល់​តែ​អស់​ដោយ​ឥត​មាន​សេសសល់​ម្នាក់​ឡើយ។
កាល​បើ​ស្លាប់​ហើយ បើ​ពូជ​នៅ​មាន ក៏​ត្រូវ​តែ​ដុះ​ជា​បន្ត​ទៀត​ជា​ដាច់​ខាង។ ពូជ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ជាតិ​នេះ​ឬ​ក្នុង​អតីត​ជាតិ ការ​ដុះ​បន្ត​គឺ​សំដៅ​ដល់​ការ​ជាតិ​នេះឬ​ក្នុង​អតីតជាតិ ការ​ដុះ​បន្ត​គឺ​សំដៅ​ដល់​ការ​បដិសន្ធិ​នៅ​ក្នុង​ភព​ថ្មី ( គឺ​កើត​ជា​កំណើត​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​ស្លាប់​ភ្លាម ) ដោយ​អំណាច​កម្ម​ដែល​បាន​ធ្វើ​ហើយ​នោះ​ឯង​ជា​បច្ច័យ វៀរ​លែង​តែ​ព្រះអរហន្ត។

កម្ម​ល្អ តែង​ឲ្យ​បដិសន្ធិ​ក្នុង​សុគតិភព គឺ​មនុស្ស​និង​ទេវតា ចំណែក​ខាង​កម្ម​អាក្រក់ តែង​ឲ្យ​បដិសន្ធិ​ក្នុង អបាយភូមិ ៤ គឺ នរក ប្រេច តិរច្ឆាន និងអសុរកាយ។

ដូច្នេះ បញ្ហា​ជាតិមុខ​សម្រាប់​យើង​ម្នាក់​ៗ​មិន​មែន​ជារឿង​លេង​សើច​នោះ​ទេ កុំ​រៀន​នាំ​គ្នា​និយាយ​ថា " ពេល​ស្លាប់​លែង​ដឹង​ខ្លួន​ទៅ​ហើយ កើត​ទៅ​ជា​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​ញី​ឈ្មោល" ។ ដូច​ជា​ប្រថុយ​ប្រថាន​ពេក​ទេដឹង?

ដែល​គេ​និយាយ​ថា " ឲ្យ​តែ​មាន​ញីឈ្មោល " នោះ គេ​សំដៅ​ត្រឹម​តែ​កំណើត​សត្វ​តិរច្ឆាន​ប៉ុណ្ណោះ គេ​មិន​បាន​ដឹង​ថា មាន​កំណើត​ដែល​លំបាក​ជាង​សត្វតិរច្ឆាន​ ដូច​ជា​នរក​ជា​ដើម​នោះ​ទេ។

តាម​ពិត ការ​កើត​ជា​សត្វ​តិរច្ឆាន បើ​ទុក​ជា​គេ​ត្រូវ​ថ្នាក់ថ្នម​ចិញ្ចឹម​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​បានប្រយោជន៍​អ្វី​សម្រាប់​ខ្លួន​ឯង​ដែរ បាន​ត្រឹម​តែ​លំអ​ភ្នែក​គេ​ប៉ុណ្ណោះ ម្យ៉ាង​ទៀត មិន​អាច​ប្រព្រឹត្ត​នូវ​ទាន សីល ឬ​ស្ដាប់ធម៌​ដើម្បី​អប់រំជីវិត​បាន​ឡើយ។

ការ​ភ្លាត់​ជើង​ដួល មិន​សូវ​គ្រោះ​ថ្នាក់​ប៉ុន្មាន​ទេ ហើយ​ថែម​ទាំង​អាច​ក្រោក​ឡើង​បាន​យ៉ាង​ស្រួល ប៉ុន្តែបើ​ភ្លាត់​ធ្លាក់​ទៅ​ក្នុង​អបាយ​ភូមិ​ហើយ សេចក្ដី​ទុក្ខ​មិន​អាច​គណនា​បាន​ឡើយ ហើយ​មិន​ងាយ​ក្នុង​ការ​ងើប​ឡើង​មក​វិញ​បាន​ទេ។

មនុស្ស​យើង​គ្រប់​គ្នា មិន​មាន​ស្រឡាញ់​អ្វីឲ្យ​ខ្លាំង​ជាង​ស្រឡាញ់​ខ្លួន​នោះ​ឡើយ ម្នាក់ៗ​ខិតខំ​ស្វែង​រក​អាហារ​បរិភោគ​ដើម្បី​រស់ ហើយ​មនុស្ស​ដែល​ឆ្លាត​គេ​មិន​មែន​ហ៊ឺហាសប្បាយ​ចាយ​វាយ​តែ​មួយ​ថ្ងៃ​ឲ្យ​ទាល់តែ​អស់​ទ្រព្យ​ដែល​រក​បាន​មក​នោះ​ទេ គេ​ពិត​ជា​រំលែក​ខ្លះ​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​មិន​ខាន​ឡើយ ព្រោះ​ថា​បើ​មិន​លៃលក​ដូច្នេះ​ទេ ថ្ងៃ​ក្រោយ​គេ​នឹង​ក្លាយ​ជា​មនុស្ស​កំសត់ លែង​មាន​អ្វី​បរិភោគ​ដូច​ថ្ងៃ​នេះ​ទៀត​ហើយ ដូច​គ្នា​នេះ​ដែរ​អ្នក​មាន​ប្រាជ្ញា​ក៏​គិត​ជីវិត​ជាតិ​មុខ​មិន​ខុស​អំពី​ការ​ដែល​គេ​គិត​ជីវិត​ថ្ងៃ​ស្អែក​នោះ​ឡើយ។

ដូច្នេះ មនុស្ស​យើង​មិន​អាច​ដំអក់​នៅ​តែ​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន ដែល​ជា​ឈ្នាន់ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​តែ​សាង​ប្រយោជន៍​បរលោក​ថែម​ទៀតទើបប្រពៃ ព្រោះ​យើង​មិន​មែន​រស់​នៅ​តែ​ជា​មួយ​នឹង​ជីវិត​បច្ចុប្បន្ននេះ​ឯណា មិន​យូរ​ប៉ុន្មាន​ទៀត​ទេ​នឹង​ត្រូវ​ស្លាប់​អស់​ទៅ​ហើយ ម្យ៉ាង​ទៀត​បើ​តណ្ហា​នៅ​មានមុខ​ជា​នឹង​មាន​ជាតិ​ថ្មី​ក្នុង​លោក​ខាង​មុខៗ ទៀត​មិន​ខាន​ ហើយ​អ្វី​ជា​ដើម​ទុន​សម្រាប់​ជាតិ​ថ្មី​នោះ មាន​តែ​បុណ្យ​កុសល​ប៉ុណ្ណោះ។

ពាក្យថា​បុណ្យ​កុសល​ដែល​ត្រូវ​ធ្វើ និង​ពាក្យ​ថា​ប្រយោជន៍​ក្នុង​បរលោក​នេះ មានន័យ​ដូច​គ្នា​គ្រាន់​តែ​ផ្សេង​ដោយ​ព្យព្ជានៈ​ប៉ុណ្ណោះ។

ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​នឹង ទីឃជាណុមាណព​អំពី​ប្រយោជន៍ក្នុងបរលោក មាន ៤ ប្រការ​គឺ

១- សទ្ធាសម្បទា ដល់​ព្រម​ដោយ​សទ្ធា។
២- សីលសម្បទា ដល់ព្រម​ដោយសីល។
៣- ចាគសម្បទា ដល់ព្រម​ដោយ​ការបរិច្ចាគទាន។
៤- បញ្ញាសម្បទា ដល់ព្រម​ដោយ​បញ្ញា។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣៣ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣,៣៥៧ ដង)
គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,៣០១ ដង)
អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៧៩ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.61
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿