30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤,១២៣
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៦៥៩,៩៣៧
សរុប ៣៩០,៧៤២,៤២១
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១១,៧៤៦ ដង)

នាទី​ភរិយា​ចំពោះ​ស្វាមី



 
នាទី​ភរិយា​ចំពោះ​ស្វាមី

នាង​ជា​ភរិយា កាល​បើ​ស្វាមី​បាន​បំពេញ​នាទី​ចំពោះ​ខ្លួន​ហើយ ក៏​គប្បី​បំពេញ​នូវ​តួនាទី ៥ យ៉ាង ចំពោះ​ស្វាមី​ខ្លួន​វិញ​គឺៈ

១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ​ដោយ​ល្អ​ប្រពៃ មាន​កិច្ច​ការ​ចង្ក្រាន ឆ្នាំង មើល​រៀប​ចំ​ឥវ៉ាន់ ទ្រព្យ​សម្បត្តិ មើល​ខ្ញុំ​បំរើ​ធ្វើ​ការងារ។ ល។ រៀប​ចំ​ផ្ទះសម្បែង​ឲ្យ​រៀប​រយ ស្អាត​បាត មាន​អនាម័យ គួរ​ចង់​នៅ ដូច​សុភាសិត​ថា " ដំណេក​ដេក​ជា​ខ្នាត ឲ្យ​សំអាត​សំអាង​ជា ទើប​ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្ដី " ។

២. សង្គ្រោះ​ញាតិ​ខាង​ស្វាមី​ដោយ​ល្អ មិន​និយម​តែ​ញាតិ​ខ្លួន រាប់​អាន​ដោយ​ស្មើ។
ខ្មែរ​យើង​មាន​ពាក្យ​និយាយ​ថា " ទ្រាំ​ផ្សែង​ភ្លើង​បាន ទើប​ទ្រាំ​ម៉ែ​ក្មេកបាន " ។
រឿង​ម៉ែ​ក្មេក​នោះ ជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គម​ខ្មែរ ភាគ​ច្រើន​បែក​ព្រាត់​ប្រាស​គ្នា ព្រោះ​តែ​ម៉ែ​ក្មេក​នេះ​ឯង។ ខ្ញុំ​បាន​ឮ​ចាស់​ៗ​និយាយ​ថា " ប្ដី​ប្រពន្ធ​ត្រូវ​ស្រឡាញ់ ទំនុកបំរុង រក្សា ថែទាំ​ម៉ែ​ក្មេក​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​ម៉ែ​បង្កើត​របស់​ខ្លួន​ទើប​បាន​សុខ បើ​ពុំ​នោះ​ទេ បន្តិច​ឮ​ថា ហ៎មេនោះ អាហ្នឹង​វា​គិត​តែ​សាច់​ខាង​ម៉ែ​ឪ​វា​ទេ។ ដូច្នេះ ជា​រឿង​សំខាន់​ណាស់​ដែល​នាង​ជា​ភរិយា​ត្រូវ​គិត​សាច់​ខាង​ស្វាមី​ខ្លួន​ឲ្យ​បាន​ដូច​នឹង​ខាង​ខ្លួន។

៣. មិន​ក្បត់ ចិត្ត​សាវ៉ា មាន​ថ្មី ឬ​ដោយ​ហោច​ទៅ សូម្បី​តែ​គិត​ថា​នឹង​មាន​ថ្មី។ ក្នុង​សង្គម​ភូមិ​ភាគ​អាស៊ី ច្រើន​តែ​និយាយ​ថា " ប្រុស​ៗ​ដូច​មាស​ទឹក​ ១០ ធ្លាក់​កប់​ភក់ជ្រាំ​យ៉ាង​ណា លើក​មកវិញ​នៅ​តែ​ដដែល " ដែល​ជា​ហេតុ​ឲ្យ​ប្រុសៗ​មាន​ភរិយា​បាន​ច្រើន ឬ​អាច​មាន​ក្រៅ​បាន នៅ​ពេល​ដែល​ស្រី​ត្រូវ​មាន​ភក្ដី​ភាព​ចំពោះស្វាមី​ដដែល។ រឿង​នេះ​ពិបាក​ណាស់ ព្រោះ​ជារឿង​ការ​និយម​នៅ​ក្នុង​សង្គម ថ្វី​ដ្បិត​តែ​នៅ​ក្នុង​ច្បាប់​ត្រូវ​មាន​ភរិយា ឬ​ស្វាមី​តែ ១ ក៏​ដោយ។

៤. រក្សា​ទ្រព្យ​សម្បត្តិ ដែល​ស្វាមី​រក​បាន​មក​ឲ្យ​គង់វង្ស មិន​ខ្ជះខ្ជាយ ធ្វេស​ប្រហែស ឬ​ចាយ​វាយ​ស្រេច​តែ​នឹង​ចិត្ត ដោយ​ពុំ​បាន​សាក​សួរ​ស្វាមី។
ស្រី​ត្រូវ​ចេះ​ពាក្យ​ថា " អស់​ហេះនៅឡើយ អស់​ហើយ​នៅ​បន្តិច " និង​ត្រូវ​ចេះ​ពាក្យ​បុរាណ​ថា " ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យ​សុខ​ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះធំស្រណុក ដ្បិត​ប្រពន្ធ​ជា "។

៥. មិន​ខ្ជិល​ច្រអូស​នឹង​កិច្ចការ​ទាំង​ពួង ដៃ​នៅ​មិន​ស្ងៀម ព្រោះ​ខ្លួន​មាន​នាទី​ជា " មេ​ផ្ទះ " ។ សុភាសិត​ខ្មែរ​យើង​ពោល​ថា " គោ​លឿន​សឹក​ក ស្រី​ល្អ​សឹក​គូថ "។ ត្រង់​នេះ​មាន​ន័យ​ថា សឹង​សារ៉ុង ឬ​ក្បិនប៉ែក​ខាង​ក្រោយ ព្រោះ​ត្រូវ​រំកិល​ក្នុង​ការ​ត្បាញ​រវៃ បោស​ច្រាស យូរៗ​ទៅ​ក៏​សឹក​ខាង​គូថ​អស់។
ដែល​អធិប្បាយ​មក​ហើយ​នេះ សម្រាប់​គូស្វាមី ភរិយា​ណា ដែល​នៅ​ដាច់​តែឯង បែក​ផ្ទះ​សម្បែង​ពី​ម្ដាយ ឪពុក កវែក កឆ្នាំង​ខ្លួន​ឯង និង​សម្រាប់​គូស្វាមី ភរិយាដែល​ស្វាមី​ត្រូវ​មក​នូវ​ខាង​ភរិយា គឺ​នៅ​ផ្ទះ​ខាង​ស្រី។

តាម​ទំនៀមទម្លាប់​ខ្មែរ​ដែល​យក​ស្រី​ជា​ធំ ក្រោយ​ពេល​អាពាហ៍ពិពាហ៍​ខាង​ប្រុស​ច្រើន​តែ​មក​នៅ​ខាង​ស្រី។ តែ​នៅ​ក្នុង​ទំនៀមទម្លាប់​ចិន ស្រី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខាង​ប្រុស ក៏​ដូច​គ្នា​នឹង​វប្បធម៌​ឥណ្ឌា​ដែរ។ បើ​ជួន​ជា​ត្រូវ​ទៅ​នៅ​ខាង​ស្វាមី នាង​ជា​ស្រី​គប្បី​ដឹង​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ស្រួល​បួល ដើម្បី​នឹង​បដិបត្តិ​នូវ​កិច្ច​ទាំង​ឡាយ​ដូច​តទៅ​នេះ

១. មាន​ចេតនា​ល្អ​ក្នុង​ការ​បំរើ​ប្ដី បដិបត្តិ និយាយស្ដី​ដោយ​គោរព និង​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​មាតាបិតា ឲ្យ​ដូច​ជា​មាតា​បង្កើត​របស់​ខ្លួន។

២. គោរព​រាប់​អាន​ដល់​បុគ្គល​ដែល​ស្វាមី​គោរព​រាប់​អាន ដូច​ជា​គ្រូអាចារ្យ​ ញាតិ មិត្ត ចៅហ្វាយ និង​រាក់ទាក់​ទទួល ពេល​ដែល​ជន​នោះ​មក​ផ្ទះ។

៣. មិន​ខ្ជិល​ច្រអូស​ចំពោះ​កិច្ចការ​របស់​ស្វាមី ជួយ​រំលែក​សុខទុក្ខ​ស្វាមី។

៤. ស្គាល់​ការ​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ​ចំពោះ​មនុស្ស​ក្នុង​ផ្ទះ ដូច​ជា​កិច្ចការ​ណា​ជាកិច្ច​ការ​មាតាបិតា កិច្ចការ​អ្នក​នៅ​ក្រោម និង​ចេះ​បែង​ចែក​ការងារ ថាតើ​អ្នក​ណា​គួរ​ធ្វើ​អ្វី អ្នកណា​គួរ​ទទួល​ខុស​ត្រូវ​អ្វី។

៥. រក្សា​ទ្រព្យ​សម្បត្តិ​ដោយ​ប្រពៃ មិន​បំផ្លាញ ឬ​ធ្វើ​ឲ្យ​បាត់​បង់​ទៅ​ដោយ​ប្រការ​ណា​មួយ ឬ​មាន​គំនិត​មិន​ត្រង់ កេង​ប្រវ័ញ្ច លួចលាក់​ពី​គ្រួសារ​របស់​ប្ដី​ខ្លួន។
នៅ​មាន​ឱវាទចំនួន ១០ យ៉ាង​ទៀត របស់ធនញ្ជ័យ​សេដ្ឋី ដែល​ផ្ដាំចំពោះ​នាង​វិសាខា នៅ​ពេល​ដែល​ធ្វើ​ដំណើរទៅ​នៅ​ខាង​ស្វាមី​នាង ជា​ឱវាទ​ទាក់​ទង​ទៅ​នឹង​ចរិយា​មារ​យាទ​របស់​ភរិយា ដែល​ខ្ញុំ​នឹង​សូម​នាំ​មក​ចុះ​ជា​គតិ​ជូន ព្រោះ​ជា​របស់​មាន​សារសំខាន់ ហើយ​សង្គម​ខ្មែរ ក៏​និយាយ​ជា​ពន់​ពេក។ ឱវាទ​នេះ ឲ្យ​ដោយ​ខ្លីៗ និង​ក្នុង​បែប​ជា​ប្រស្នា​ផង។

១. ភ្លើង​ក្នុង​កុំ​នាំ​ចេញ​ក្រៅ។ ត្រង់​នេះ​មាន​ន័យ​ថា រឿង​រ៉ាវ​ដែល​ជា​សៅហ្មង ក្ដៅ​ក្រហាយ មិន​ល្អ អាក្រក់ ដែល​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គ្រួសារ​ខ្លួន មាតាបិតា​ខ្លួន មិន​ត្រូវ​នាំ​ចេញ​ទៅ​ផ្សាយ​ ដើរ​ប្រាប់​គេ ប្រាប់​ឯង ដោយ​ហោច​ទៅ សូម្បី​តែ​សាច់​ញាតិ​របស់​ខ្លួន​ឡើយ។

២. ភ្លើង​ក្រៅ​កុំ​នាំ​ចូល​ក្នុង។ បាន​ន័យ​ថា រឿង​ណា​ដែល​មិន​ល្អ មិន​មាន​ប្រយោជន៍ ជា​រឿង​ក្ដៅ​ក្រហាយ ហើយ​មិន​ទាក់​ទង​ទៅ​នឹង​សាច់​រឿង​របស់​គ្រួសារ​ខ្លួន​ទេ មិន​គប្បី​ចូល​មក​ក្នុង​ផ្ទះ​ឲ្យ​ក្រុម​គ្រួសារ​បាន​ទទួល​ការ​ក្ដៅ​ក្រហាយផង​ដែរ​នោះ​ទេ។ បើ​នោះ​ជារឿង​ក្ដៅ​ក្រហាយ​នោះ​ទាក់​ទង​នឹង​កេរ្ដិ៍ឈ្មោះ និង​ផល​ប្រយោជន៍​របស់​គ្រួសារ ឬ​ស្វាមីខ្លួន​ក្ដី ក៏​ត្រូវ​រក​ឱកាស​និយាយ​ដែរ ដើម្បី​កុំ​ឲ្យ​ក្ដៅ​ទាំង​រឿង ហើយ​ក្ដៅ​ទាំង​មនុស្ស​ទៀន។ ខ្ញុំ​ឃើញ​ភរិយា​ខ្លះ ឃើញ​ស្វាមី​មក​ពីធ្វើការ​ហត់​នឿយ ឬ​មាន​រឿង​មុខ​មិន​ស្រួស​មក​ដល់​ផ្ទះ​មិន​ទាន់​បាន​ដាក់​គូថ​អង្គុយ​ផង ក៏​ស្រាប់​តែ​តាំង​នាំ​យក​រឿង​អាក្រក់ រឿង​ក្ដៅ​ក្រហាយ​ទៅ​ពិតទូល​បញ្ឆេះ ធ្វើ​ឲ្យ​ស្វាមី​ដែល​កំពុង​ស្រួលៗ​នោះ​ក្ដៅ​ក្រហាយ​ឆេះ​ភ្លាម​មួយ​រំពេច។ ត្រង់​នេះ​មិន​ល្អ​សោះ នាង​ភរិយា​គួរ​កែ​ឲ្យ​បាន។

៣. ត្រូវ​ឲ្យ​បុគ្គល​ដែល​ឲ្យ។ ត្រង់​នេះ​មាន​ន័យ​ថា បើ​មាន​នរណា​មក​ខ្ចី​ទ្រព្យ ឬ​ឥវ៉ាន់​ណា​មួយ​ពី​ខ្លួន ត្រូវ​សង្កេត​ចំណាំ​ថា តើ​ជន​នោះ​ធ្លាប់​ខ្ចី​ទៅ ឲ្យ​វិញ​សងវិញ​ឬ​ទេ បើ​ឃើញ​ថា​នឹង​សង​មក​វិញ​នោះ សឹម​ឲ្យ​ខ្ចី។ ត្រង់​នេះ នាង​ភរិយា​ច្រើន​ភ្លាត់​ណាស់ បើសិន​ជា​ជន​នោះ​ចេះ​និយាយ​ផ្អែម​ល្ហែម បញ្ជោរ ឬ​ធានាម៉ឺងម៉ាត់ធ្វើមុខមាំ​នោះ អ្នក​ប្រាកដ​ជា​ឲ្យ​ភ្លាម។ សូម​ឲ្យ​ប្រយ័ត្នចំពោះ​មនុស្ស " ចិត្ត​ជា​ទេវតា​ទត្ត មាត់ជា​ទេវតា " ។

៤. មិនត្រូវ​ឲ្យ​ដល់​បុគ្គល​ដែល​មិន​ឲ្យ។ ត្រង់នេះ​មាន​ន័យ​ថា​បើ​បុគ្គល​នោះ​ខ្ចី​មិន​ដែល​សង​វិញ​ទេ ឬ​មាន​ដំណើរ​ការ​មិន​គួរ​ទុក​ចិត្ត​ថា​នឹង​មិន​ឲ្យ​វិញ​ទេ​នោះ មិនត្រូវ​ឲ្យ​ខ្ចី​ទេ។

៥. ត្រូវ​ឲ្យ​ដល់​បុគ្គល​ដែល​ឲ្យ​ក្ដី​ មិន​ឲ្យ​​ក្ដី គឺ​មាន​អ្នក​ខ្លះ​ដែល​យើង​ត្រូវ​តែ​ឲ្យ​ដោយ​មិន​សង្ឃឹម ឬ​ប្រាថ្នា​ថា​អ្នក​នោះ​នឹង​សង​វិញ ឬ​មិន​សង​វិញ​នោះ​ទេ ដូច​ជា​បងប្អូន​ដែលយើង​ត្រូវ​ជួយ​ជា​ដើម។ ន័យ​មួយ​ទៀត បាន​ដល់​ការ​ដាក់​ទាន​ឲ្យ​ដល់​ស្មូម​យាចក​ដែល​មក​សុំ​ទាន ឬ​មក​សុំ​ការ​ពឹងពាក់ យើង​ក៏​ជួយ​ទៅ រួម​ទាំង​ការ​ធ្វើ​បុណ្យ ធ្វើ​ទាន ដាក់​បាត្រ​ចំពោះ​ព្រះសង្ឃ ដែល​យើង​ត្រូវ​ធ្វើ​ជា​​ប្រពៃណី​បុណ្យ​របស់​យើង។

៦. ត្រូវ​អង្គុយ​ដោយ​ស្រួល​បួល។ បាន​ដល់​អង្គុយ​ដឹង​ខ្ពស់​ទាប មាន​មារយាទ អង្គុយ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចេញ​កេរ្តិ៍ខ្មាស មិនអង្គុយ​សណ្ដូកជើង បើ​ចាស់ៗ​ ឬ​ស្វាមី​អង្គុយ​ទាប​ជាង​ខ្លួន មិន​អង្គុយ​ច្រងេងច្រងាង យះដៃ យះជើង ពែនភ្នែន គងអន្ទាក់ខ្លា​ជាដើម។

៧. ត្រូវ​បរិភោគ​ដោយ​ស្រួលបួល។ បរិភោគ​ឲ្យ​ស្គាល់​មុន​ក្រោយ គួរ​បរិភោគ​មុន​អ្នក​ណា បរិភោគ​ក្រោយ​អ្នកណា បរិភោគ​ជា​មួយ​អ្នក​ណា ពេល​ណា​គួរ​បរិភោគ និង​មាន​មារយាទ​ល្អ សុជីវធម៌​ក្នុង​ការបរិភោគ​អាហារ​ផង​ដែរ។

៨. ត្រូវ​ដេក​ដោយ​ស្រួល​បួល។ គឺ​ការ​រៀប​ចំដំណេក​ឲ្យ​បាន​សមរម្យ​ស្រួលបួល រួម​ទាំង​ការ​ត្រៀម​វត្ថុ​ចាំ​បាច់​ខ្លះ​ពេល​ចូល​ដេក កុំ​ឲ្យ​ពិបាក​ងើប​ដើរ​ឆ្ងាយ​ទៅ​យក។

៩. ត្រូវបូជាភ្លើង​ ឬ​បំរើ​ភ្លើង។ ភ្លើង​ក្នុង​ទី​នេះ បាន​ដល់​ស្វាមី​ដែល​ភរិយា​ត្រូវ​គោរព​បំរើ ប្រណិប័តន៍ ថ្នាក់ថ្នម ទាំងការ​តប​ស្នង​ចំពោះ​សេចក្ដី​ត្រូវការ​ខាង​ភេទ​ផង​ដែរ។ ភ្លើង​នេះ​បើ​យើង​បូជា ឬ​បំរើ​មិន​ល្អ វា​អាច​នឹង​រលាក ឬ​ឆេះ​ដល់​នាង​ជា​ភរិយា​ពិត​ប្រាកដ។

១០. ត្រូវ​ថ្វាយ​បង្គំ​ទេវតា​ក្នុង​ផ្ទះ។ ទេវតា​ក្នុង​ផ្ទះ​នេះ បាន​ដល់​មាតាបិតា​របស់​ខ្លួន​ក្ដី របស់​ស្វាមី​ ដែល​យើង​នៅ​ជាមួយ។ និង​មួយ​ទៀត បានដល់គ្រឿង​សក្ការបូជា​ក្នុង​ផ្ទះ​ដែល​យើងជឿ​គោរព​បូជា។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៦៩៩ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៨២៣ ដង)
សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៩៦៣ ដង)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧៤,៥៦១ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៨៣,៨៣៦ ដង)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៧០៧ ដង)
កូនស្រឡាញ់អ្នកដទៃច្រើនជាងស្រឡាញ់ពុកម៉ែ
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៥,៨៩៧ ដង)
បុណ្យមាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥,០៣៩ ដង)
បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿