30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៩,៤១៩
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៧៣,៦០៦
សរុប ៣៨៩,២៥៦,០៩០
អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១១,៣៧៣ ដង)

វត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស



 
វត្តធម្មវ័នគឺជាវត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស ស្ថិតនៅ​ខាងជើង​ក្រុង​កំពង់​​ឆ្នាំង​ប្រមាណ​​ជិត២​គី​ឡូ​ម៉ែត្រ ក្នុង​ភូមិត្រពាំង​អញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ គេ​អាច​ធ្វើដំណើរឡើងទៅលើទីធ្លា​វត្តបាន​ដោយ​ថ្មើរ​ជើង ម៉ូតូ ឬរថយន្ត ដែល​គេ​អាច​គយ​គន់ និង​ផ្តិតយករូបភាពទេសភាពចំការត្នោត ទេសភាពរុក្ខជាតិនៅលើកំពូល​​ភ្នំ ទេស​ភាព​ដង​ទន្លេសាប ទេសភាពភ្នំនាងកង្រីជាដើម និងសំណង់ស្នាដៃគូប្លង់កសាងរបស់ព្រះ​ចៅអធិការ។​

វត្ត​ធម្ម​វ័ននេះគឺជាវត្តមួយមានការរីកចំរើនជាងគេបំផុតនៅក្នុងទឹកដី​ខេត្ត​កំពង់​​ឆ្នាំង ដោយពុទ្ធបរិស័ទ​គ្រប់ខេត្តក្រុង​នៅ​​ទូទាំងប្រទេសបានចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្ត ព្រោះ​តែព្រះចៅអធិការវត្ត និងព្រះ​សង្ឃ​កាន់ព្រះ​វិន័យបានយ៉ាងតឹងរឹងតាមគន្លងបញ្ញត្តិព្រះពុទ្ធសាសនា ដែល​វត្ត​នេះស្ថិតនៅ​ចង្កេះភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។

ព្រះចៅអធិការវត្តធម្មវ័ន ព្រះនាម យឹម ទូច ព្រះជន្មាយុ៤២វស្សានិងជាធម្មធរគណខេត្តកំពង់ឆ្នាំង បាន​មាន​​សង្ឃដីការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា៖វត្តធម្មវ័នត្រូវបានក្រសួងធម្មការប្រកាសទទួលស្គាល់នៅឆ្នាំ​២០០៤ ដែលនៅមុនឆ្នាំ២០០៤គ្រាន់តែជា អាស្រមតូចមួយប៉ុណ្ណោះ។

ចំណែកព្រះអង្គបានមកគង់ជាព្រះចៅ​អធិ​ការ​​ក្នុង​វត្តនេះ ចាប់ពីឆ្នាំ២០០៣មកដល់សព្វ​ថ្ងៃមានរយៈពេលជាង១១ឆ្នាំហើយ ព្រះអង្គបានបួសជាសង្ឃ​តាំងព្រះ​ជន្ម១៧ព្រះវស្សាមក។ព្រះសង្ឃគង់នៅក្នុងវត្តនេះមាន ចំនួនជាង៧០អង្គ បានចេញទៅរៀនជាង៥០អង្គ គង់នៅ​ក្នុងវត្តបច្ចុប្បន្ន២៤អង្គ។

សមិទ្ធិផលដែលពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីខេត្តផ្សេងៗបានចូលរួមកសាងមាន ព្រះវិ​ហារមួយបច្ចុប្បន្នកសាងបានជាង៨០%ហើយ,កសាងចេតី៥កន្លែង កសាងកុដិចំនួន៣១កុដិ,កសាងសាលាឆាន់ ៣កន្លែង សាលាឆាន់ធំជាងគេដែលកំពុងកសាងឈ្មោះតាវតឹងសភា​ និងកសាងបាន ៦០% ប៉ុណ្ណោះ ។ ចំណែក​ប្រា​សាទ​តម្កល់ព្រះពុទ្ធរូប២៨អង្គជាកន្លែងដាំដើមពោធិព្រឹក្សយកមកពីប្រទេសឥណ្ឌាដែលបានកសាងរួចហើយ ។

ទន្ទឹមនេះដែរបច្ចុប្បន្នកំពុងសាងសង់សាលាពុទ្ធិកសិក្សាមួយកន្លែងដែលមានកំពស់៣ជាន់កសាងបាន​២០%ហើយ និងមហាកុដិមួយកន្លែងទៀតកំពុងសាងសង់សំរាប់សង្ឃជាន់​ខ្ពស់គង់នៅ​រៀន​សូត្រ​ ដោយ​ឡែក​ផ្លូវបេតុង​ប្រវែងជាង៤០០ម៉ែត្រក្នុងវត្តក៍កំពុង​កសាងដែរ។​សមិទ្ធិផលទាំងអស់ ដែលពុទ្ធ​បរិស័ទ​បានចូលរួម​កសាងជាមួយ​ព្រះ​ចៅអធិការ គឺមានទឹកប្រាក់ចំណាយសរុបអស់ប្រមាណជាង១លានដុល្លាហើយ ។ ព្រះចៅអធិការ យឹម ទូច បាន​មានសង្ឃដី​ការ​អោយដឹង​ទៀតថា៖ការកសាងសមិទ្ធិផលទាំងអស់ខាង​លើ​​នេះ គឺជាការចូលរួមប្រគេនបច្ច័យ​រប​ស់ពុទ្ធបរិស័ទ​ទាំង​អស់ក្នុងពិធីបុណ្យផ្សេងៗ និងប្រាក់មួយចំនួនទៀត​ជា បច្ច័​យ​ផ្ទាល់ខ្លួនព្រះ​អង្គដែលបាន​មក​ពី​​ការសំដែងធម៌​ទេសនាតាមខេត្តនានា ព្រះអង្គបានយកមកបញ្ចូលក្នុងការកសាងនេះទាំង​អស់។



វត្តធម្មវ័នក៍ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងក្រៅខេត្តចាត់ទុកថាជារមណីយដ្ឋានវប្បធម៌ធម្ម​ជាតិ​ មួយ ព្រោះថាទីតាំងវត្តធម្មវ័នស្ថិតនៅលើចង្កេះភ្នំក្រាំងដីមាស មានខ្យល់ដ៍បរិសុទ្ធ មានដើមឈើខ្ពស់ៗ​មាន​ម្លប់​ត្រឈឹងត្រឈៃ ដែលអាចអោយអ្នកទេសចរណ៍ទៅកំសាន្តលេងយ៉ាងសប្បាយរីករាយ។ទន្ទឹមនោះដែរគេអាចមើ​លឃើញទេសភាពវាលស្រែ ចំការដើមត្នោត ទេសភាពដងទន្លេសាបនារដូវទឹកតំឡើង និងដងភ្នំនាងកង្រី និង​ទេសភាពផ្សេងៗជាច្រើនទៀតផង ដែលអាចធ្វើអោយ​អារម្មណ៍អ្នកទៅលេងកំសាន្តទីនោះបានស្រស់ស្រាយចិត្ត និងបំបាត់បាននូវទុកកង្វល់ផងទាំងឡាយ៕

ដកស្រង់ពី ខេមប៉ុស្តិ៍
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ២០,០៥៦ ដង)
ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១១,៣៧៣ ដង)
វត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿