30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៦៧៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤២,៦០៧
សរុប ៣៨៥,៦២៩,៣០០
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៦៦៥ ដង)

កម្លាំង​របស់​ស្ត្រី



 
កម្លាំង​របស់​ស្ត្រី

ខ្ញុំ​បាន​និយាយពី​ចំណុច​ខ្សោយ​របស់​បុរស​ហើយ បើ​មិន​បាន​និយាយ​ពី​ចំណុច​ខ្សោយ​របស់​ស្រី​នោះ ក៏​ឃើញ​ថា​មិន​សម​គួរ​ឡើយ។ ព្រះដ៏​មាន​ព្រះភាគ​បាន​សំដែង​ថា ស្រី​មាន​កម្លាំង​ក្រៅ ៥ យ៉ាង សម្រាប់​ឲ្យ​សម្រេច​កិច្ចការ​គឺៈ កម្លាំង​រូប, កម្លាំង​ទ្រព្យ, កម្លាំង​ញាតិ, កម្លាំង​បុត្រ, និង​កម្លាំង​សីល។

១. កម្លាំង​រូបៈ កម្លាំង​នេះ​សឹង​ថា​ពុំ​បាច់​ពន្យល់​ឡើយ ព្រោះ​ថា​ស្រី​អាច​ប្រើរូប​របស់​ខ្លួន​បញ្ជា​ប្រើ និង​សម្លាប់​បុរស​បាន​ងាយណាស់។ ដែល​រាប់​បញ្ចូល​ក្នុង​ពាក្យ​ថា​រូប​នេះ បាន​ដល់​ការ​ប្រើ​ភ្នែក, ប្រើ​សម្លេង, រាងកាយ និង​សម្ផស្ស​របស់​នាង​ឲ្យ​ទៅ​ជា​អាវុធ​នោះ​ឯង។ អាស្រ័យ​ហេតុ​ដូច្នេះ​ឯង​បាន​ជា ព្រះ​សម្មាសម្ពុទ្ធ​លោក​បាន​បញ្ញត្តនូវ​វិស័យ​យ៉ាង​តឹងតែង​ចំពោះ​ភិក្ខុសង្ឃ​អំពីរឿង​ស្រី រហូត​រាប់​ស្រី​ថា​ជា​ភ័ស​មួយ ក្នុង​ចំណោម​ភ័យ​ទាំង​បួន​ដែល​អាច​សម្លាប់​ភិក្ខុ​បាន។ លោក​ឲ្យ​ឈ្មោះ​ភ័យ​នេះ​ថា " សុសុកាភ័យ " ប្រែថា ភ័យ​មាន​លក្ខណៈដូច​ត្រី​ឆ្លាម អាច​សម្លាប់ ដល់​អ្នក​ធ្វេស​ប្រហែស​បាន។

២. កម្លាំង​ទ្រព្យៈ ទ្រព្យ​ជា​កម្លាំង​មួយ​ទៀត ដែល​អាច​ឲ្យ​ស្រី​គ្រប​សង្កត់​លើ​កម្លាំង​បុរស​បាន។ ជា​ពិសេស​ សម័យ​ឥឡូវនេះ ទ្រព្យ​សឹង​តែ​ជា​កម្លាំង​មួយ​ ដែល​ខ្លាំង​ជាង​កម្លាំង​រូប​ទៅ​ទៀត​ផង។ រូប​អាក្រក់​ក៏​អាក្រក់​ចុះ តែ​បើ​មាន​ទ្រព្យ​ហើយ គឺ​ប្រាកដ​ជា​គេ​ឃើញ​ស្អាត​មិន​ខាន។

៣. កម្លាំង​ញាតិៈ អ្នក​ដែល​មាន​ញាតិ​ច្រើន រមែង​មាន​ទី​ពឹង​ពំនាក់​ច្រើន​ជាង​មនុស្ស​កំព្រា ឬ​ក្បាល​មួយ​តែ​ម្នាក់​ឯង។ ចំណុច​នេះ ខ្ញុំ​មិន​បាច់​អធិបាយ​ច្រើន​ទេ អ្នក​អាច​គង់​នឹង​ដឹង យល់​ជា​មិន​ខាន។

៤. កម្លាំង​បុត្រៈ បើ​ប្រៀបធៀប​ម្ដាយ និង​ឪពុក ខ្ញុំ​គិត​ថា ភាគ​ច្រើន​កូន​តែង​មានការ​ជំពាក់​ចិត្ត​ជាប់​ទៅ​នឹង​ម៉ែ​ច្រើន​ជាង​ឪពុក ព្រោះ​បាន​ឥទ្ធិពលពី​ម្ដាយ តាំង​ពី​ក្នុង​ផ្ទៃ​រហូត​ដល់​ធំ។

ដូច្នេះ មិន​ជា​ការ​ពិបាក​យល់​ទេ ដែល​មាតា​អាច​ពឹង​កម្លាំង​របស់​កូន។ ស្វាមី​ដែល​ឃើញ​ភរិយា​ខ្លួន​ខុស​នៅ​នឹង​មុខ​ហើយ តាំង​ចិត្ត​ថានឹង​លែង​លះ​នាង​ហើយ​ក៏​មិន​អាច​លះ​លែង​បាន ព្រោះ​ជាប់​ជំពាក់​នឹង​រឿង​កូន​ហ្នឹង​ឯង។

៥. កម្លាំង​សីលៈ គឺ​ការ​ប្រព្រឹត្ត​ល្អ​នៅក្នុង​បែបបទ​សីលធម៌ ក្នុង​ឋានៈជា​ភរិយា​គ្រប់លក្ខណ៍ ទន់ភ្លន់ សុភាពរាបសារ ស្គាល់​ខុស ស្គាល់​ត្រូវ ទាំង​នេះ​រាប់​ថា​ជា​កម្លាំង​របស់​ស្រី​មួយ​ផ្នែក​ទៀត ក្នុង​ការ​ប្រកប​កិច្ចការ​ណា​មួយ​ឲ្យ​បាន​សម្រេច។

នៅ​មាន​កម្លាំង​មួយ​ទៀត ដែល​មាន​អានុភាពយ៉ាង​ខ្លាំង​ក្លា អាច​រុញ​ច្រាន​កម្លាំង​ទាំង ៥ ដែល​អធិប្បាយ​មក​ហើយ​នោះ ឲ្យ​រឹត​តែ​មាន​សន្ទុះ​ឡើង។ កម្លាំង​នុ៎ះគឺ សេចក្ដី​ក្រោធ​នោះ​ឯង។ បើ​ស្រី​ក្រោធ​ហើយ ខឹង​ហើយ ចងគំនុំ​ហើយ ច្រើន​តែ​មាន​រឿង​គគ្រឹកគគ្រេង​កើត​ឡឡើង​ជា​មិន​ខាន ទាំង​ល្អ​ និង​អាក្រក់។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី " កម្លាំង​ក្រោធ " នេះ ក៏​ជា​ចំណុច​ខ្សោយ​តែ​មួយ​គត់​របស់​ស្រី ដែល​សត្រូវ​ទាំង​ឡាយ​អាច​ធ្វើ​ឲ្យ​នាង​វិនាស​គ្រប់​ប្រការ​បាន។ ឈ្មោះ​ថាសត្រូវ តែង​មាន​គោល​បំណង ៧ យ៉ាងគឺៈ

១. សត្រូវ​មាន​បំណងចង់​ឲ្យយើង​មាន​សម្បុរ​អាក្រក់ ហ្មួហ្មង
២. សត្រូវ​មាន​បំណងចង់​ឲ្យយើង​គិត​តែ​ពី​ដេក​កើត​ទុក្ខ
៣. សត្រូវ​មាន​បំណងចង់​ឲ្យយើង​មិន​បាន​ទទួល​ផល​ប្រយោជន៍​ច្រើន
៤. សត្រូវ​មាន​បំណងចង់​ឲ្យយើង​មិន​មាន​យស​សក្តិ និង​ខូច​យសសក្ដិ
៥. សត្រូវ​មាន​បំណងចង់​ឲ្យយើង​មិន​មាន​មិត្ត​ភក្ដិ​រាប់​អាន
៦. សត្រូវ​មាន​បំណងចង់​ឲ្យយើង​មិន​បាន​ទ្រព្យ និង​ឲ្យ​យើង​វិនាស​ទ្រព្យ,
៧. សត្រូវ​មាន​បំណង​ចង់​ឲ្យ​យើង​ធ្លាក់​នរក ឬ​ជាប់​គុក​ច្រវាក់។

សត្រូវ​ទាំង​ឡាយ​អាច​នឹង​យក​ជ័យ​ជំនះ​លើ​ស្រី​បាន បើ​ចេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខឹង​ព្រឹក ខឹង​ល្ងាច ខឹង​យប់​បាន។ លើក​ឧទាហរណ៍​យ៉ាង​ងាយ​បំផុត​គឺ បើ​នាង​ណា​ឆាប់​ខឹង រហ័ស​ខឹង ខឹង​ច្រើន ខឹង​ជាប់ មិន​យូរ​ប៉ុន្មាន​ទេ នាង​នោះ​នឹង​មាន​មុខ​ឡើង​ជាំ មុខ​អាចម៍រុយ មុខមាត់​​មិន​ស្រស់​បស់ ឯ​សម្បុរ​ស្បែក​ក៏​អាប់​រស្មី​ដែរ។ ក្នុង​ព្រះពុទ្ធសាសនា បុគ្គល​ដែល​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​ពេល​កំពុង​មាន​សេចក្ដី​ក្រោធ​ប្រាកដ​ជា​ធ្លាក់​ទៅ​នរក​ភូមិ ជា​ពិត​ប្រាកដ។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា ព្រះជិនស្រី​លោក​បាន​ឲ្យ​ឱវាទ​យ៉ាង​ច្រើន កុំ​ឲ្យ​មនុស្ស​រៀន​ក្រោធ ព្រោះក្រោធ​នេះ ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​អន្តរាយ​គ្រប់​បែប​យ៉ាង។

ចំពោះ​កម្លាំង​ទាំង ៥ ខាង​លើ​វិញ នាង​ជា​ស្រី ឬ​ភរិយា ត្រូវ​ដឹង​ចាំ​ថា​កម្លាំង​នាង​ទាំង ៥ នេះ នឹង​ត្រូវ​ញ៉ម​ចាញ់​កម្លាំង​បុរស​តែ ១ គត់​គឺ " កម្លាំង​ឥស្សរិយយស " ។ បុរស​ណា​ដែលមាន​ឥស្សរិយយស ឬ​ជា​អ្នក​ដែល​មាន​បណ្ដាសក្ដិយស​ធំ រមែង​អាច​បង្ក្រាប​នូវ​កម្លាំង​របស់​ស្រី​ទាំង ៥ បាន​ជា​ពិត​ប្រាកដ។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១២៨ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៥៦៣ ដង)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
ផ្សាយ : ១២ ឧសភា ឆ្នាំ២០១២ (អាន: ១៥,៨១១ ដង)
ប្រស្នាធម៌អំពីព្រះនិព្វាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៣,១៨១ ដង)
ការ​ឲ្យ​នូវ​ទី​សេ​នា​សនៈ​ ឈ្មោះ​ថា​ឲ្យ​នូវ​វត្ថុ​គ្រប់​យ៉ាង​
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥០០ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៧៤០ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦១,៨២៨ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿