30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,៥៦៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៦,៣៧០
សរុប ៣៨៥,៤៦៣,០៦៣
អានអត្ថបទ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៨,៧១៥ ដង)

នាងជា​ភរិយា​ប្រភេទ​ណា?



 
នាងជា​ភរិយា​ប្រភេទ​ណា?

ភរិយា​មាន ៧ ប្រភេទ ដូច​បុរស​ដែរ​គឺ ភរិយា​ដូច​ពេជ្ឃ​ឃាត ភរិយា​ដូច​ចោរ ភរិយា​ដូចមិត្ត ភរិយា​ដូច​ទាសី។ ឯ​សេចក្ដី​អធិប្បាយ ក៏​មាន​ន័យ​ដូច​ស្វាមី ៧ ជំពូក​ដែរ ដោយ​គ្រាន់​តែ​ដូរ​ពី​ស្វាមី មក​ជា​ភរិយា​តែ​ប៉ុណ្ណោះ។

ដើម្បី​ជា​ការ​ថែរក្សា​កេរ្ដិ៍ដំណែល​របស់​បុព្វបុរស​ខ្មែរ ខ្ញុំ​សូម​លើក​យក​កំណាព្យ​របស់​ព្រះបាទ​សម្ដេច​ព្រះហរិរក្សារាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ " ព្រះអង្គដួង " ដែល​ទ្រង់​បាន​និពន្ធ​ពី​ភរិយា ៧ ជំពូក មក​ជូន​អ្នកទៅ៖

មួយ​សោត​ព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មាន​ប្រាំពីរស្មោះ បួន​នោះ​ចិត្ត​ជា បីនោះ​មោហោ ចិត្ត​ខូច​ងាយ​ដោយ។ ឯ​ប្រពន្ធជា ឯក​ឈ្មោះ​មាតា ភរិយា​ដូច​ម្ដាយ ឈឺឆ្អាល​កូន​ខ្លួន រែងស្ងួន​មិន​ណាយ មិន​នឹក​រសាយ ចិត្ត​ចាំ​អាណិត។ កូន​ទុក្ខ​ទោស​ម្ដេច​ ខ្សត់​ក្រ​ច្រើន​តិច ខឹង​ខុស​ខូច​ចិត្ត ព្រាត់​ប្រាស​យូរ​លង់ ពុំ​បង់​បែង​ចិត្ត គង់​ចាំ​ចិត្ត​គិត ឈឺ​ឆ្អាល​កូន​ស្មោះ។ ប្រពន្ធ​ណា​គាប់ ឈឺឆ្អាល​ប្ដី​ខ្ជាប់ ចិត្ត​ចាំ​កាន់​កោះ​ដូច​ម្ដាយ​ស្រឡាញ់ កូន​ពេញ​ពី​ពោះ ហៅ​ប្រពន្ធនោះ ថ្លៃ​ឥត​ផ្ទឹម​ដល់។ ប្រពន្ធ​ជា​ទ្វីឈ្មោះ​ហៅ​ទាសី ភរិយា​ដូច​កល់ ខ្ញុំ​នឹងអម្ចាស់ ប្រើ​ណាស់​ខ្វាយខ្វល់ អាច​អត់​ទប់​ទល់ ទម្ងន់​បម្រើ។

មិន​មាន​ទំនេរ ទោះ​ម្ចាស់​វាយ​ជេរ អត់​ឱន​សារពើ តាម​តែ​បង្គាប់ប្រញាប់​ចង់​ធ្វើ ចិត្ត​ពុំ​សើវ៉ើ ចៀស​វៀង​ក្រោធា។ ប្រពន្ធ​ណា​អត់ ឱន​អង្គ​កំណត់​ខ្លាច​ប្ដី​អាត្មា ដូច​ខ្ញុំ​នឹង​ម្ចាស់ ខ្លាច​ណាស់​ធានា ប្រពន្ធ​នោះ​ជា ប្រសើរ​សុខ​សូន្យ។ ប្រពន្ធ​ជា​ត្រី ឈ្មោះ​ភគិនី ភរិយា​ដូច​ប្អូន ស្រឡាញ់​បង​ពិត លំ​អិត​លំអូន ពំ​នាក់​ពំនឹង​ពាក់​ពឹង​ប៉ុនប៉ង តែ​នឹង​អង្គ​បង ឥត​មៃ​ទីទៃ។ ប្រពន្ធ​ណា​ចូល និង​ប្ដី​មួយ​មូល ចិត្ត​ជាប់​អាល័យ ដូច​ប្អូន​អង្គ​បង ឥត​មៃ​ទីទៃ។ ប្រពន្ធ​ណា​ចូល និង​ប្ដី​មួយ​មូល ចិត្ត​ជាប់​អាល័យ ដូច​ប្អូន​នឹង​បង ចាំ​ចង​អាស្រ័យ ប្រពន្ធ​នោះ​ថ្លៃ​ មធ្យម​ពេក​ពិត។ ប្រពន្ធ​ចគ្វា ឈ្មោះ​ហៅ​សខា ភរិយា​ដូច​មិត្ត សម្លាញ់​ស្រលាញ់ អស់​អញ​ពេក​ពិត​ស្មើ​ខ្លួន​ស្មើ​ចិត្ត ស្ម័គ្រ​ស្មោះ​ចិន្ដា។

បើ​មិត្ត​ទៅ​បាត់ ស្ងប់​ស្ងួន​មុខ​មាត់ ទុក្ខ​ទន់​ទយា​ឃើញ​មុខ​មក​បាន ចិត្ត​ក្សាន្ត​សោះ​សា ស្រស់​ស្រួល​ភក្ត្រា និរទុក្ខ​សោក​សៅ។ ប្រពន្ធ​ណា​ចិត្ត ស្រលាញ់​ប្ដី​ពិត គ្មាន​ក្នុង​គ្មាន​ក្រៅ ដូច​មិត្ត​និង​មិត្ត ចង់​មិត្ត​ជាប់​នៅ ប្រពន្ធ​នោះ​ហៅ ឧត្ដម​ក្រមាន។ សម្ដែង​ភរិយា ទាំង​បួន​សឹង​ជា ក្រស្រី​ធ្វើ​បាន បើ​ស្រី​ណា​គិត ផ្ទង់ចិត្ត​សន្ដាន ស្រលាញ់​ប្ដី​ប្រាណ ដូច​ធម៌​ទេស្នា។ លោក​ថា​ស្រី​នោះ ឮកេរ្តិ៍ពីរោះ ទួទៅនានា បើ​អស់​ជីវិត ទៅ​ឋិត​សួគ៌ា ចៀស​ចាក​ចតុរា-បាយ​បាប​ទុក្ខ​ភ័យ។ ប្រពន្ធ​ពុំ​ជា ឈ្មោះ​វធកា ភរិយា​ដូច​នៃ សត្រូវ​ចាំ​ចង ទោស​ផង​សព្វ​ថ្ងៃ ប្រពន្ធ​ចង្រៃ​ប្ដី​មាន​តែ​ទុក្ខ។ បើ​ប្ដី​ខុស​ចិត្ត វា​គ្មាន​អាណិត ខេរខឹង​ច្រអុក ចាំ​ចង​ទោស​ប្ដី ស្រដដី​កិកកុក ឲ្យ​មាត់​ឲ្យ​មុខ វាស​វាង​វ្ហោះវ្ហើយ។ សុខ​ទុក្ខ​សាំទាំ វាមើល​បំណាំ នៅ​ស្ងៀម​ព្រងើយ ពុំ​ជួយ​ទុក្ខ​ភ័យ ដោះ​ដៃ​កន្តើយ ស្លាប់​ដោយ​រស់ដោយ គ្មាន​ចិត្ត​មេត្រី។ ចោរីភរិយា ប្រពន្ធ​ពុំ​ជា លបលួច​ទ្រព្យ​ប្ដី គ្មាន​ចិត្ត​ករុណា មេត្តា​ប្រណី របស់​ទ្រព្យ​អ្វី លក់​ចាយ​អស់​ធួន។ អយ្យាភរិយា ប្រពន្ធ​ពុំ​ជា តម្កើង​តែ​ខ្លួន​ ចេះ​តែ​ប្រើ​ប្ដី​ឥត​បី​មាន​ស្ងួន ធ្វើ​ឬក​ណាំនួន ទុក​ប្ដី​ដូច​ខ្ញុំ។ ប្រពន្ធ​ទាំង​បី ធ្លាក់​ទៅ​អវិចី រងទុក្ខ​ដំណំ​ក្នុង​ខ្ទះ​ភ្លើង​ក្ដៅ យូរ​នៅ​ក្រៀមក្រំ ព្រោះ​ចិត្ត​ខ្លួន​ធំ ជាង​ប្ដី​អាត្មា។ ឯ​ប្រពន្ធ​បួន​មុខ​នោះ​គេ​ស្ងួន យក​ជា​ភរិយា នឹង​កើត​របស់ កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខ​ថេរឋិត។ សម្ដែង​បរិយាយ ភរិយាទាំងឡាយ ប្រាំពីរ​ចរឹត ទាំង​ជួរ​ទាំងជា ពណ៌នា ពោលពិត ចែងចងពិនិត្យ តាម​អត្ថគាថា។


ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៨២៤ ដង)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១និង២
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៧,៣៨៦ ដង)
ឧបដ្ឋា​យិក​ត្ថេរា​ប​ទាន​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៥៥ ដង)
មនុស្ស​ស្លឹក​ឈើ​ជ្រុះ និង​មនុស្ស​ផ្កាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿