30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩១,០៧៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩៤៨,២៦០
សរុប ៣៩០,០៣០,៧៤៤
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៩,៩១៥ ដង)

ជ្រើ​ស​រើស​សុ​ភ​មង្គល​



ស្តាប់សំឡេង
 
ការ​រៀប​អា​ពា​ហ៍​ពិ​ពាហ៍​ ឬ​រៀប​ការ​ ឬ​បាន​គ្នា​ជា​គូ​ស្រ​ករ​ ឬ​បាន​គ្រួ​សារ​ ឬ​បាន​ប្តី​ប្រ​ពន្ធ ជា​លក្ខណៈ​ធម្ម​ជាតិ​ និង​ជា​សេច​ក្តី​ត្រូវ​ការ​ យ៉ាង​ហោច​ណាស់ ក៏​មួយ​ជី​វិត​ម្តង របស់​បុរស​-ស្រ្តី​ ទូ​ទៅ​នៅ​លើ​លោក​នេះ ។

ការ​រៀប​អា​ពា​ហ៍​ពិ​ពាហ៍​ ជា​សេច​ក្តី​សម្រេច​ពេញ​ចិត្ត​មួយ​ដ៏​ធំ​របស់​បុរស​-​ស្រ្តី​ ក្នុង​ការ​រួម​រស់​ជា​មួយ​ជន​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ ដើម្បី​បំ​ពេញ​នូវ​សេច​ក្តី​ត្រូវ​ការ​ក្នុង​ការ​រស់​នៅ​ជា​គូ​ៗ​ ដើម្បី​បំពេញ​នូវ​សេច​ក្តី​ត្រូវ​ការ​ខាង​ភេទ​ និង​បន្ត​ពូជ​ពង្ស​របស់​មនុស្ស​ ឲ្យ​​មាន​ជា​អង្វែង​ទៅ​ទៀត ។

ដូច្នេះ​ហើយ​ទើប​បាន​ជា​ ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​ មាន​សារ​សំខាន់​ណាស់ សម្រាប់​ជី​វិត​របស់​គេ​ម្នាក់​ៗ​ ក្នុង​ការ​ស្វែង​រក​នូវ​អ្វី​ដែល​គេ​ហៅ​ថា សុ​ភមង្គល​សម្រាប់​ជីវិត​នៃ​ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​ ។

ខ្មែរ​យើង​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ជ្រើ​ស​រើស​ បុរស-​ស្រ្តី​ មក​ធ្វើ​ជា​គូ​អា​ពា​ហ៍​ពិ​ពាហ៍​ ខ្លួន​ណាស់ ទើប​បាន​ជា​បង្កើត​ពាក្យ​ស្លោក​នាំ​គ្នា​និ​យាយ​ថា " ធ្វើ​ស្រែ​ខុស ២-៣​ឆ្នាំ​ គង់​មាន​ត្រូវ​ ១​ឆ្នាំ យក​ប្តី​ប្រ​ពន្ធ​តែ​ខុស​ម្តង​ គឺ​ខុស​មួយ​ជី​វិត​ហើយ​ " ។

ដើម្បី​សម្រេច​នូវ​សុ​ភ​មង្គល​ជី​វិត​របស់​ខ្លួន អ្នក​រៀប​អា​ពាហ៍​ពិ​ពាហ៍​ តែ​ង​មាន​ទ្រឹស្តី​ និង​មាន​ទស្ស​នៈ​ផ្សេង​ៗ​គ្នា​ សម្រាប់​ធ្វើ​ដំណើរ​ទៅ​រក​សុ​ភ​មង្គល ៖

១. អ្នក​ខ្លះ​ថា សុ​ភ​មង្គល​ស្ថិត​​នៅ​លើ​មាស​ ប្រាក់​ ពេ​ជ្រ​ កែវ​ កង ដូច្នេះ​ គេ​តែង​តែ​ស្វែង​រក​ ស្រ​មៃ​ យល់​សប្តិ​តែ​ពីរបស់​នុ៎ះ​ប៉ុណ្ណោះ​ ដល់​មិន​បាន​ដូច​ចិត្ត​ ឬ​បាត់​បង់​នូវ​វត្ថុ​នោះ​ទៅ​ គេ​ក៏​ចាប់​ផ្តើម​កើត​ទុក្ខ​ មាន​បញ្ហា​ក្នុង​ជីវិត​គ្រួ​សារ​របស់​គេ​ភ្លាម ។ នៅ​ក្នុងរឿង​ផ្កា​ស្រ​ពោន យា​យ​នួន​ដែល​ជា​ម្តាយ​នាង​វិ​ធា​វី​ យល់​ថា សុ​ភមង្គល​ស្ថិត​នៅ​លើ​ការ​មាន​ទ្រ​ព្យ​សម្ប​ត្តិ​ច្រើន​ របស់​កូន​​ប្រ​សារ​គាត់​ គឺ​ណៃ​ស៊ត ។

២. អ្នក​ខ្លះ​យល់​ថា​ សុ​ភ​មង្គល​ស្ថិត​នៅ​លើ​អំណាច​ បុណ្យ​សក្តិ​ កេរ្តិ៍ឈ្មោះ ដូច​ជា​ករណី​ម្តាយ​នាង​ទាវ​ ដែល​ចង់​លើក​កូន​ទៅ​ឲ្យ​កូន​លោក​អរ​ជូន ។

៣. អ្នក​ខ្លះ​យល់​ថា​ សុភ​មង្គល​ស្ថិត​នៅ​លើ​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ការ​ស្រឡាញ់​គ្នា​អស់​ពី​ចិត្ត​ពី​ថ្លើម​ ការ​មាន​អនុ​ស្សា​វរីយ៍​កំ​សត់​កម្រ​នឹង​គ្នា ដូច​ជា​នៅ​ក្នុង​រឿង​កុលាប​ប៉ៃ​លិន​ ដែល​ឃុន​នារី​ជា​បុត្រ​គហ​បតី​ សុខ​ចិត្ត​ទៅ​ស្រឡាញ់​ចៅ​ចិត្រ​ ជា​កូន​កំព្រា​ អ្ន​ក​ក្រ​មក​ធ្វើ​ជា​គូ​ជីវិត​របស់​ខ្លួន ។

៤. អ្នក​ខ្លះ​យល់​ថា សុ​ភ​មង្គល​ស្ថិត​នៅ​លើ​ការ​គ្រប់​គ្រាន់​ខាង​សម្ពន្ធ​ភាព​ភេទ ឬ​ការ​សេវន​កិច្ច ពិ​សេស​នៅ​ក្នុង​សង្គម​ឧ​ស្សា​ហ​កម្ម​នៃ​សង្គម​អឺ​រ៉ុប​ ។

៥. អ្នក​ខ្លះ​មិន​យល់​ថា​ អ្វី​ជា​សុ​ភមង្គល​នៃ​អា​ពា​ហ៍​ពិ​ពាហ៍​ទេ​ ជីវិត​មាន​គូ​ស្រក​រ​របស់​គេ​គឺ​ ការ​រស់​នៅ​បែប​ជា​មួយ​ថ្ងៃ​ៗ​ មិន​មាន​ខ្វាយ​ខ្វល់​អ្វី​ យ៉ាង​ណា​ក៏​យ៉ាង​នោះ​ទៅ បែប​គ្មាន​ទិស​ដៅ​អ្វី​សោះ​ក៏​មាន​ដែរ​ ។

ទាំ​ង​ ៥ ប្រ​ភេទ​នៃ​សុ​ភ​មង្គល​របស់​ជី​វិត​អា​ពាហ៍​ពិ​ពាហ៍​នេះ អ្នក​ខ្លះក៏​សម​បំ​ណង​ អ្នក​ខ្លះ​ក៏​ខុស​បំ​ណង​ គ្មាន​អ្វី​ជា​មាត្រ​ដ្ឋាន​ឲ្យ​ច្បាស់​លាស់​ថា​ អ្វី​ដែល​ល្អ​ជាង​គេ​នោះ​ទេ ស្រេច​តែ​អ្នក​ណា​រើស​យក​ណា​មួយ​ក៏​យក​ទៅ ផ្សង​តាម​ព្រេង​វាស​នា តាម​មាន​ តាម​បាន ។

ចំពោះ​អ្នក​ តើ​អ្នក​ជ្រើ​ស​រើស​យក​សុ​ភ​មង្គល​ប្រ​ភេទ​ណា ? មាស​ប្រាក់? អំ​ណាច​? ការ​យល់​ចិត្ត​គ្នា​? ភេ​ទសម្ព័ន្ធ? ឬ​ក៏​បណ្តោយ​ទៅ​តាម​ព្រេង​វាសនា​ឬ? អ្នក​ជ្រើ​ស​រើសយក​​មួយ​ណា​​ក៏​បាន​ដែរ បើ​អ្នកយល់​ថា​មួយ​ហ្នឹង​វា​ល្អ​សម្រាប់​អ្នក​ហើយ គ្រាន់​តែ​ថា បើ​អ្នក​សម្រេច​ចិត្ត​ហើយ សូម​អ្នក​កុំ​ស្តាយ​ក្រោយ​ឲ្យ​សោះ​ ព្រោះ​ការ​ស្តាយ​ក្រោយ​ពុំ​អាច​ជួយ​អ្វី​អ្នក​បាន​ទេ ។

បើ​អ្នក​មិន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើ​ស​រើស​ទេ​នោះ សុំ​កុំ​ឲ្យ​តែ​អ្នក​បណ្តោយ​ជីវិត​របស់​អ្នក​ដូច​ចក​អណ្តែត​ក្នុង​ជល​សា​ឲ្យ​សោះ ព្រោះ​ជីវិត​នេះ​មាន​តម្លៃ​ណាស់ ។ បើ​​អ្នក​សួរ​ខ្ញុំ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​បាន តែ​អ្នក​មិន​បាច់​បង្ខំ​ចិត្ត​ថា ត្រូវ​តែ​ជឿ​ខ្ញុំ​ទេ​ សូម​ពិ​ចារ​ណា​ត្រិះ​រិះ​ឲ្យ​បាន​ហ្មត់​ចត់​ជា​មុន​សិន សឹម​សម្រេច​ចិត្ត ។ ធ្វើ​ដូច្នេះ​ទើប​អ្នក​មាន​ឈ្មោះ​ថា​ជា​មនុស្ស​មាន​វិញ្ញាណ​ ។


ដកស្រង់ចេញពី "សៀវភៅជីវិត​អា​ពាហ៍​ពិ​ពាហ៍"
រៀប​រៀង​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង​ មណី​ចិន្តា​

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៣៧៦ ដង)
គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៨៨១ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៤២,៩២១ ដង)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៦១៧ ដង)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿