30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៥,២៣៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨៣,១៦៩
សរុប ៣៨៥,៦៦៩,៨៦២
អានអត្ថបទ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ១០៤,១៦៤ ដង)

វិជ្ជា ៣ ប្រការ



ស្តាប់សំឡេង
 
នៅក្នុង​ធម៌នមស្សការ​ព្រះរតន​ត្រ័យ​ ត្រង់​ពុទ្ធរតនប្ប​ណាម​ គឺការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះសម្ពុទ្ធ ​ដែលផ្តើម​ដោយពាក្យថា​ (ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ​ជាដើម​ ពុទ្ធបរិស័ទ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់ជួប​បាលីមួយ​ឃ្លាថា​ វិជ្ជាចរណ​សម្បន្នោ ​(វជ្ជា-ចៈ-រៈណៈ ​សាំ-ប៉ាន់- ​ណោ) ​ជាមិនខាន​។ ពាក្យថា ​វិជ្ជាចរណៈ​សម្បន្នោ ប្រែថា ​ព្រះសម្មាសម្ពុទ្ធជា​បរមគ្រួនៃ​យើង​ ព្រះអង្គ​ទ្រង់បរិបូណ៍​ដោយ ​វិជ្ជា៣ វិជ្ជា៨​ និងចរណៈ១៥ ។

ការចេះដឹង យល់ធ្លុះធ្លាយ ​ឃើញច្បាស់​ដោយ​បញ្ញា ​ហៅថា ​“វិជ្ជា” ។ ពាក្យ​ថា​ វិជ្ជា ​គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ​ដែលព្រះមាន​ព្រះភាគ​ បាន​ត្រាស់​ដឹង ​ក្នុងយាមទាំងបី​នៃរាត្រី១៥​កើតខែពិសាខ គឺ​ បឋម​យាម​ព្រះអង្គ​បានវិជ្ជាទី១មជ្ឈិមយាម ​បានវិជ្ជាទី២ ​បជ្ឈិមយាម ​បានវិជ្ជាទី៣ ​។​ វិជ្ជាបី​យ៉ាង​នេះ​ហៅថា ​ញាណ ​ដូច្នេះក៏បាន ​គឺជា​ ពាក្យផ្លាស់ប្តូរគ្នា។​ ព្រះមាន​ព្រះភាគ ​បាននូវវិជ្ជា​ទាំងបីប្រការ​នេះជាដើម​ ទើបឈ្មោះថា​ ព្រះអង្គ​បាន​ត្រាស់។​

១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវខន្ធបញ្ចកៈ​(​​​ខន្ធ៥​) ​ក្នុងជាតិមុន​។​ ការដឹងនូវជាតិ គឺការរលឹក​ឃើញនូវខន្ធ​បញ្ចកៈ​  ដែលធ្លាប់កើត ​ធ្លាប់នៅ​ក្នុងភព​​មុន​ បាន​ គឺរលឹកឃើញជាតិ​ថយ​​ក្រោយ​ក្នុងកាលដែលកន្លងទៅ​ហើយ​ តាំងអំពីមួយ​ជាតិ ពីរ​ជាតិ បីជាតិ​ រហូត​ដល់​អនេក​ជាតិថា ​“ក្នុង​កាល​នោះ​អាត្មា​អញបាន​កើតក្នុងទីនោះ​ មានឈ្មោះ​​យ៉ាងនេះ ​​មានគោត្ត​​យ៉ាង​នេះ​ ​មានវណ្ណៈ​​យ៉ាងនេះ ​មានអាហារ​យ៉ាងនេះ ​មាន​សុខ​ទុក្ខយ៉ាង​នេះ ​​មាន​អាយុ​ប៉ុណ្ណេះ​ៗ​ជាដើម។ ​លុះច្យុតអំពី​ជាតិនោះ​ហើយ​ ​ក៏ទៅកើតក្នុង​ទីនោះៗ ​​លុះមកអំពី​ទីនោះ​​ក៏មកកើត​ក្នុងទីនេះ”​។​ ការយល់ធ្លុះធ្លាយ​ឃើញព្រឹត្តិការណ៍​ ​រ​​បស់ជាតិក្នុង​កាល​មុនដូច្នេះ ​ទើប​​ឈ្មោះ​​​ថា “បុព្វេនិវាសានុស្សតិ​​ញ្ញាណ” គឺឃើញ​ការវិល ​កើតវិល​ស្លាប់​​តាម​​យ​ថា​​កម្មរបស់​​សត្វ។​​



២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញ​នូវ​ចុតិនិង​បដិសន្ធិនៃពួក​សត្វ​។​ ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិ គឺការឃ្លាត​ចាកជីវិតនិង​ការចាប់កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏​មាន ​ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោក​ទាប ខ្លះ​ខ្ពង់ខ្ពស់ ​តាមយថាកម្មរបស់ខ្លួនៗ​ ដោយអំណាចផល​វិបាក​នៃការ​ប្រព្រឹត្ត​របស់ពួក​សត្វ”។ ​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិនៃ​ពួកសត្វដូច្នេះ​ ទើប​ឈ្មោះ​ថា ​“ចុតូបបាតញ្ញាណ”។​
 
៣- អាសវក្ខយញ្ញាណ ញាណ​ក្នុង​ការធ្វើឲ្យ​អស់នូវអាសវៈ ​។​ ការដឹ​ង​ច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការ​ដឹងច្បាស់​តាមពិត​ថា “នេះជាទុក្ខ នេះជា​សមុទ័យ (ហេតុឲ្យកើតទុក្ខ) ​នេះជានិរោធ​ (ការរលត់ទុក្ខ) ​នេះជាមគ្គ (​ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) ​នេះជាអាសវៈ នេះ​ជា​ហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តី​ប្រតិបត្តិ​ដើម្បីឲ្យ​អស់​អាសវៈ” ​កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចា​ក​ អាសវៈទាំង៤ ប្រការ ​គឺកាមាសាវៈ ​ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់​ថា​ជាតិ របស់​អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណី​កិច្ច​របស់អញ​ បានសម្រេចហើយ​ កិច្ចដែលត្រូវចម្រើន​តទៅទៀតពុំ​មាន​ឡើយ”​ ។​



ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ​ឃើញច្បាស់នូវបដិបទាជា​ទីញ៉ាំង​អាសវៈ​ឲ្យអស់​ទៅ​ ហើយទ្រង់សំដែងធម៌​ប្រៀន​ប្រដៅ​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិដើម្បី​ធ្វើអាសវៈ​​ឲ្យអស់ទៅ ​ដូច្នេះទើបឈ្មោះ​ថា​ “អាសវក្ខយ​ញ្ញាណ”។ វិជ្ជាទាំងបីប្រការនេះ​ឈ្មោះថា ​អង្គនៃសម្មាសម្ពោធិញ្ញាណ។

ពន្យល់ពាក្យ
អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, ​កិលេសជា​គ្រឿង​ត្រាំ គឺកិលេសធម៌​ដែលត្រាំនៅក្នុងសន្តាន។

អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់​សេចក្តី​ប្រាថ្នា​ទាំងឡាយ​។​ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់​មិនចេះឈប់​ឈរ។ ​៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការ​យល់ខុស ប្រាស​​ចាកនូវ​សច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការ​មិនដឹង​ច្បាស់​នូវ​​កងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។


ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។

ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ​ការខ្វល់​ខ្វាយ ​ឬខ្នះខ្នែង​ចំពោះ​អំពើជា​កុសល។​

អរិយសច្ចធម៌​ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, ​សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុ​ដែលនាំ​ឲ្យកើត​ទុក្ខ។ ​៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់​រំលត់ទុក្ខ​។ ​៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅ​ម៉្យាង​ទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។

បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១៨,៨១០ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤៦,៤០៦ ដង)
ដូចម្ដេចដែលហៅថាមនុស្សល្អ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,០០៧ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៥,០០២ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១២,១៣១ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿