30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០២,៥១១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០០,៣១២
សរុប ៣៨៥,៣៨៧,០០៥
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៦៩១ ដង)

អារក្ខសម្បទា



 
អារក្ខសម្បទា

ការថែរក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ ដែល​ខិតខំរក​បាន​មក​ហើយ​ឲ្យ​គង់វង្ស​ល្អ គឺ​សំដៅ​ដល់​ការ​សន្សំ​សំចៃ​ទ្រព្យ​ទុក ឲ្យ​ផុត​ពី​សេចក្ដី​វិនាស​អន្តរាយ​ផ្សេងៗ ។

ធម្ម​តា​​ទ្រព្យ​​ដែល​នឹង​អាច​គង់​វង្ស​នៅ ឬ​ចម្រើន​ឡើង​បាន ក៏​ដោយ​អាស្រ័យ​ម្ចាស់​ទ្រព្យ​ចេះ​ថែរក្សា ចេះ​​ចាយ ចេះ​ប្រើ។ ឯការ​រក្សា​នោះ​សំដៅ​ដល់​ការ​ចេះ​ទុក​ដាក់ ចេះ​ថ្មម ចេះ​ជួស​​ជុល និង​​ចេះ​កែខៃ​ឲ្យ​មាន​ផល​ចម្រើន​ត​ទៅ។

តួនាទី​កូន​ប្រុស​ស្រី​ចំពោះ​មាតាបិតា មាន៥យ៉ាង ក្នុង​បណ្ដាតួនាទី​៥​យ៉ាង​នោះ មាន​មួយ​យ៉ាង​ដែល​ព្រះមានព្រះភាគ​ទ្រង់​បង្រៀន ឲ្យ​កូន​ប្រុស​ស្រី​ធ្វើ​ខ្លួន ឲ្យ​សម​ជា​អ្នក​ទទួល​មត៌ក។ មាតាបិតា ចាប់​តាំង​ពី​ពេល​កាន់​ដៃ​គ្នា​កសាង​គ្រួសារ​ដំបូង មាន​ការ​ខិតខំ​ប្រឹង​ប្រែង​រក​ទ្រព្យ​ខ្លាំង​ជាង​ពេល​ដែល​ខ្លួន​នៅ​ទំនេរ ព្រោះ​ចង់​មាន​ជីវភាព​សមរម្យ​នឹង​គេ ជាង​នេះ​ទៅ​ទៀត តែង​នឹក​គិត​ទៅ​ដល់​អនាគត​កូន​ប្រុស​ស្រី​ជា​ទី​ស្រលាញ់ របស់​ពួក​គាត់ ខ្លាច​ក្រែង​មិន​មាន​អ្វី​ចិញ្ចឹម​កូននិង​មិន​មាន​អ្វី​ចែក​ឲ្យ​កូន ទើប​បាន​ជា​ការងារ​កាន់​តែ​ច្រើន​ឡើង​សម្រាប់​ពួក​គាត់​ទាំង​ពីរ​នាក់។

កាល​កូន​ប្រុស​ស្រី​នឹក​ឃើញ ទៅ​ដល់​ញើស​ឈាម និង​ទឹក​ចិត្តរបស់​មាតាបិតា​ឲ្យ​បាន​រឿយ​ៗ​យ៉ាង​នេះ សូម្បី​ទ្រព្យ​ដែល​មាតាបិតា​ចែក​ឲ្យ​នោះ មិន​ច្រើន​ក៏​ដោយ កូន​ប្រុស​ស្រី​ត្រូវ​តែ​រក្សា​ឲ្យ​បាន​ល្អ​ជាទីបំផុត ព្រម​ទាំង​ចេះ​កែខៃ​នូវ​មត៌ក​នោះ​ឲ្យ​មាន​ប្រយោជន៍ឡើង ទើប​សម​គួរ​ជា​អ្នក​ទទួល​នូវ​មត៌ក​នោះ ព្រោះ​ក្នុង​ទ្រព្យ​មត៌ក​ទាំង​នោះ មាន​ញើស​ឈាម​របស់​មាតាបិតា​ព្រម​ទាំង​បង្កប់​នូវ​មេត្តាព្រហ្មវិហារ ដ៏​មាន​ជម្រៅ​ទៀត​ផង។

ការ​ថែរក្សា​ទ្រព្យ ដែល​ជា​មត៌ក​របស់មាតាបិតា​ក្ដី ការ​ថែទាំ​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រក​ដោយ​ខ្លួន​ឯង​ក្ដី គឺ​ជា​កាតព្វកិច្ច ដែល​ជន​ជាឃរាវាស​គ្រប់ៗ​គ្នា​ត្រូវ​តែ​ធ្វើ បើ​មិន​ដូច្នោះ​ទេ មុខ​ជា​នឹង​ក្លាយ​ទៅ​ជា​ញាតិ​ផៅ​របស់​អ្នក​សុំ​ទាន​មិន​ខាន​ឡើយ។

ក្នុង​អតីតកាល ព្រះបរមពោធិសត្វ​ធ្លាប់​កើត​ជា​សេដ្ឋី​អ្នក​មាន​ទ្រព្យ​ច្រើន ព្រះអង្គ​តែង​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​ជា​រឿយៗ មុន​ពេល​ព្រះអង្គ​អស់​ជីវិត បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​កូន​ប្រុស​របស់​ព្រះអង្គ ហើយ​ក៏​ស្លាប់​រួច​បដិសន្ធិ​ជា​សក្កទេវរាជ។ ឯកូនប្រុស​របស់​ព្រះអង្គ ជា​មនុស្ស​វង្វេង​នឹង​ទ្រព្យ ងប់​នឹង​អបាយមុខ មិន​ចេះ​ថែរក្សា​មត៌ក​របស់បិតា​ឲ្យ​បាន​ល្អ មិន​យូរប៉ុន្មាន​ក៏​បាន​ក្លាយ​ជា​អ្នក​សុំទាន។

ចំណែក​សក្កទេវរាជ ដែល​ធ្លាប់​ជា​បិតា​បាន​ទត​ឃើញ​ដូច្នោះ មាន​ព្រះទ័យ​អាណិត​ណាស់ បាន​នាំ​យក​ឆ្នាំង​ទិព្វ​មួយ​ទៅ​ប្រគល់​ឲ្យ ដោយ​ពោល​ផ្ដាំ​ថា " ម្នាលបា ឆ្នាំង​ទិព្វ​នេះ​មាន​អានុភាព​ណាស់ កាល​បើ​បា​ត្រូវ​ការ​អ្វី ចូរ​បា​យកពី​ក្នុង​ឆ្នាំង​ទិព្វ​នេះ​ចុះ តែ​យើង​សូម​ផ្ដាំ​អ្នក​ថា ចូរ​អ្នកថែរក្សា​ឆ្នាំង​នេះ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​បែកឲ្យ​សោះ​ប្រសិន​បើ​បែក ឆ្នាំង​នេះ​មុខ​ជា​ប្រើ​ការ​លែង​បាន​ហើយ "។

កូន​ប្រុស​នោះ​ជា​មនុស្ស​ប្រមាទ មិន​បាន​ចាំ​នូវ​បណ្ដាំ​របស់​បិតា ពេល​មួយ​បបួល​មិត្ត​ភក្តិ​ផឹក​ស្រា​ស្រវឹង រួច​ក៏​យក​ឆ្នាំង​នោះ​បោះ​លេង​ជា​ល្បែង ឆ្នាំង​ទិព្វ​នោះ​ក៏​ធ្លាក់​បែក ហើយ​ខ្លួន​ឯង​ក៏​ក្លាយ​ជា​អ្នក​សុំ​ទាន​ម្ដង​ទៀត មាន​សភាព​កំសត់​ដរាប​ដល់​អស់​ជីវិត​ទៅ។

ការ​ដែល​សំដែង​អំពី ការ​ថែរក្សា​ទ្រព្យ​ឲ្យ​គង់​វង្ស​មិន​ឲ្យបាត់​បង់ មិន​មែន​ជា​ការ​ខ្ទាស់​ទៅ​នឹងកម្ម​ផល​នោះទេ ព្រោះ​លទ្ធ​ផល​ដែល​ល្ង​ប្រសើរ​ដែល​គួរ​ទទួល​បាន​នោះ កើត​ឡើង​ដោយ​កត្តា​ពីរ​យ៉ាង​សំខាន់គឺ បុណ្យ​ដែល​បាន​ធ្វើ​ហើយ​ក្នុង​កាលអតីតៈ និង​ការ​ប្រកប​ក្នុង​បច្ចុប្បន្ន បើ​មាន​តែ​សំណាង​ព្រោះសាង​ពីអតីតៈ តែ​ខ្វះ​ធ្នាក់​ដែល​សាង​បច្ចុប្បន្ន ក៏​ប្រយោជន៍​ដែល​ទទួល​បាន​នោះ មិន​អាច​ឲ្យ​ពេញ​ទំហឹង​ឡើយ។

ដកស្រង់​​ពី​សៀវភៅ "ប្រយោជន៍​បី​ប្រការ" រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៣៧៥ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៣៥ ដង)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤០៣ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩១៨ ដង)
កម្ម​ផល​ជាច្បាប់​របស់​ជីវិត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៦៧ ដង)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៤៧៥ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿