30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៨,២៨៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧៥៤,០៩៩
សរុប ៣៩០,៨៣៦,៥៨៣
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៥,៣៣៧ ដង)

សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី



 
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី

មា​តា​បិ​តា​អាច​ទទួល​សុខ​ ពី​កូន​ប្រុ​ស​ស្រី​បាន​នោះ​ លុះ​តែ​បាន​សង្គ្រោះ​កូន​ដោយ​ធម៌ ៥ យ៉ាងគឺ
១. ត្រូវ​ហាម​ឃាត់កូន​កុំ​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឲ្យ​សោះ ត្រូវ​ខំ​បង្ហាត់​ ពត់ បង្វឹកកូន​តាំង​ពី​កូន​នៅ​តូច​ៗ ឲ្យ​មាន​សណ្តាប់​ធ្នាប់ល្អ
២. ត្រូវ​ដឹក​នាំ​កូន​ ឲ្យ​តាំង​នៅ​ក្នុង​សុច​រិត​ទាំង​ ១០ មាន​កាយ​សុច​រិត​ជា​ដើម
៣. ត្រូវ​ដឹក​នាំ​កូន​ប្រុស​ស្រី​ ឲ្យ​រៀន​តម្រិះ​វិជ្ជា​ ផ្លូវ​លោក​ផ្លូវ​ធម៌ ឲ្យ​បាន​ចេះ​ដឹង​ ត្រូវ​ទំនុក​បម្រុង​ កូន​ឲ្យ​ចូល​សាលា​សិក្សា​ឲ្យ​ចេះ​ដឹង អក្ស​សាស្រ្ត ភាសា​សាស្រ្ត លេខក្បាច់ នព្វន្ត ជញ្ជីង​នាលហាប រង្វាស់​រង្វាល់ ក្បួន​ច្បាប់​ សម្រាប់លោកិយ​គ្រប់​ផ្លូវ ។ ត្រូវ​ស្រឡាញ់​គ្រូ​ដែល​បង្រៀន​កូន​របស់​ខ្លួន ត្រូវ​ជូន​ចំណី​អា​ហា​រដល់​គ្រូ​របស់​កូន​នោះ តាម​រដូវ​តាម​កាល​ដ៏​គួរ​ ។
៤. លុះ​កូន​ប្រុស​ស្រី​ ធំចម្រើន​ឡើង​ ល្មម​រក​ស្វា​មី​ភរិយា​ ឲ្យ​គប្បី​ផ្សំ​ផ្គុំ​ឲ្យល្មម​ តាម​វង្ស​ត្រ​កូល​របស់​ខ្លួន ។
៥. ត្រូវ​បែង​ចែក​ទ្រព្យ​មរតក​ឲ្យកូន​ប្រុស​ស្រី​ ឲ្យ​មាន​គ្រឿង​សម្គាល់​ជា​ប្រា​កដ​ ឲ្យ​កូន​មាន​ឋានៈ​ល្អ​តាំង​ពី​ខ្លួន​នៅ​រស់​ដើម្បី​ការ​ពារ​សេចក្តី​សុខ​ដល់​កូន​ ។

ចំណែក​កូន​ប្រុសស្រី​វិញ​ ត្រូវ​គោរព​មា​តា​បិតា​ដោយ​កិច្ច​តប​គុណូប​ការ​ធម៌ ៥​យ៉ាង​គឺ
១. ត្រូវ​ចិញ្ចឹម​មាតា​បិតា ឲ្យ​បាន​រស់​នៅ​ជា​សុខ​ឲ្យ​ដូច​ជា​លោក​ចិញ្ចឹម​ខ្លួន
២.​ បើ​មាតា​បិតា​ កំពុង​ប្រកប​កិច្ច​ការ​ណា​ យើង​ជា​កូន​ត្រូវ​នាំ​គ្នា​ជួយ​ធ្វើ​កិច្ច​ការ​នោះ ជូន​លោក បើ​លោក​ចាស់​ជរា ត្រូវ​ថែ​រក្សា​ បម្រើ​ដោយ​ទឹក​ក្តៅ​ត្រជាក់ គ្រប់​យ៉ាង​ វេលា​មាតា​បិតា​ចូល​ដំណេក​ ត្រូវ​គក់​ច្រ​បាច់ ដក​ដៃ​ជើង និង​រឹត​សរសៃរ ជូន​លោក វេលា​លោក​មាន​ជម្ងឺ​ ត្រូវ​មើល ព្យា​បាល ដោយ​ថ្មាំ​ពេទ្យ​ហ្ម​ប្រ​ចាំ​ការ
៣. ត្រូវ​រក្សា​រង្ស​ត្រ​កូល​ របស់​មាតា​បិតា ឲ្យ​តាំ​ង​នៅ​ល្អ
៤. ត្រូវ​ប្រ​តិ​បត្តិ​ខ្លួន​ឲ្យ​បាន​សមរម្យ​ ល្មម​ឲ្យ​ មាតា​បិតា​ទំនុក​បម្រុង​ទុក​ចិត្ត​បាន ជា​អ្នក​គួរ​ទទួល​យក​ទ្រព្យ​កេរ្តិ៍​មរតក​ បាន​ល្មម​លោក​ចែក​ឲ្យ​ដោយ​ងាយ ។
៥. វេលា​មាតា​បិតា​ធ្វើ​មរណកាល​ទៅ កូន​ប្រុស​ស្រី​ត្រូវ​នាំ​គ្នា​ធ្វើ​សរីរៈ​កិច្ច​តាម​ធន​ធាន​គ្រប់​គ្នា រួច​ត្រូវ​ធ្វើ​បុណ្យ​ទក្ខិ​ណា​ទាន​ឧ​ទ្ទិស​ ផ្សាយ​ផល​ជូន​ដល់​លោក ។

ឯកិច្ច​ទាំង​ ៥​ យ៉ាង​នេះ​ បើ​កូន​ប្រុស​ស្រី​បាន​ធ្វើ​ហើយ កូន​ប្រុស​ស្រី​នោះ លោក​ហៅ​ថា ជា​អ្នក​កត​ញ្ញូ​តក​វេ​ទី ។

ដក​ស្រង់​ពី​សៀវភៅ​ ឧបោសថ​សីល​​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៥០៨ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១៧,៩៦៤ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៧៨ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៨៦ ដង)
មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,១៩១ ដង)
ពលរដ្ឋមានធម៌​ជា​កម្លាំង​ដល់​ប្រទេស​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿