30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,៧១៩
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥២៣,៧៤២
សរុប ៣៩០,៦០៦,២២៦
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២០,៥៨០ ដង)

ឧបមា​របស់​ជី​វិត​ ៧​ យ៉ាង



 
ឧបមា​របស់​ជី​វិត​ ៧​ យ៉ាង

ការ​ប្រៀប​ធៀប​ជីវិត​ ជា​មួ​យ​របស់​ដែល​ឃើញ​ពិត​តាម​ធម្ម​ជាតិ​ គឺ
១. ជីវិត​ ប្រៀប​ដូច​ដំណក់​ទឹក​សន្សើម​ជា​ប់​លើ​ចុង​ស្មៅ កាល​ដួង​សុរិយា​ចែង​ចាំង​ស្មើ​ដល់​ដំណក់​ទឹក​ រមែង​ហួត​ហែង​ទៅ​ ជីវិត​មនុស្ស​ក៏​ដូច​គ្នា​ដូច្នោះ​ដែរ រមែង​រស់​នៅ​មិន​យូរ​ គួរ​ឧ​ស្សាហ៍​សាង​បុណ្យ​កុសល​ទុក​ ត្រូវ​មាន​សតិ​បញ្ញា​ជា​គ្រឹះ​គ្រង​ខ្លួន ។
២. ជីវិត​ ប្រៀប​ដូច​ពពុះ​ទឹក​កាល​ភ្លៀង​ធ្លាក់​ចុះ​មក ពពុះ​ទឹក​ រមែង​បែក​ឡើង​រហ័ស​នៅ​មិន​បាន​យូរ ។
៣. ជីវិត​ ប្រៀប​ដូច​ស្នាម​ឈើ​គូស​ចុះ​ទៅ​ក្នុង​ទឹក​គូស​ ឈើ​ទៅ​ក្នុង​ទឹក​ហើយ ទឹក​រមែង​រួម​ត្រឡប់​រក​គ្នា​ បាន​យ៉ាង​លឿន​រហ័ស​ សូម្បី​ជី​វិតក៏​នៅ​មិន​បាន​យូរ ។
៤. ជីវិត​ ប្រៀប​ដូច​ទឹក​ហូរ​ធ្លាក់​ចុះ​ពី​លើ​ភ្នំ​ មិន​អាច​នឹង​ឈប់​បាន រមែង​ហូរ​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ទី​ទាប​បន្ត​បន្ទាប់​ ជី​វិត​ក៏​ដូច្នោះ​ មិន​អាច​តាំង​នៅ​បាន រមែង​ហូ​រ​ឆ្ពោះ​ទៅ​កាន់​ទី​បំផុត​ គឺ​សេចក្តី​ស្លាប់ ។ ដូច​មាន​ ពាក្យ​ថា​ (​ទី​បំផុត​ បើ​មិន​ដុត​ក៏​កប់​ ទី​ចុង​បញ្ចប់​ បើ​មិន​កប់​ក៏​ដុត​ដែរ ) ។
៥. ជី​វិត​ ប្រៀប​ដូច​ជា​ដុំ​ស្លេស្ម​ កាល​ដុំ​ស្លេស្ម​នៅ​ក្នុង​មាត់​របស់​បុគ្គល​ណា ហើយ​ក៏​ត្រូវ​ស្តោះ​ចោល​ដោយ​មិន​លំបាក មិន​មាន​អ្នក​ណា​ចង់​ទុក​ស្លេស្ម​ឡើយ សូម្បី​ជីវិត​ក៏​ដូច្នោះ​ដែរ ។
៦. ជីវិត ប្រៀប​ដូច​ជា​ចំណិត​សាច់​ដែល​ឋិត​នៅ​ក្នុង​ខ្ទះ​ ត្រូវ​ចម្អិន​ពេញ​មួយ​ថ្ងៃ រមែង​រលួយ​ផុយ​ទៅ​ដោយ​ឆាប់​រហ័ស​ មិន​អាច​ឋិត​នៅ​យូរ​បាន​ សូម្បី​ជីវិត​ក៏​ដូច្នោះ​​ដែរ ។
៧. ជីវិត​ប្រៀប​ដូច​ជា​សត្វ​គោ ដែល​នឹង​ត្រូវ​សម្លាប់​ ​ដែល​ត្រូវ​នាំ​ទៅ​កាន់​ទី​ពិ​ឃាត​ គោ​ដើរ​ឈាន​ជំហាន​មួយ​ៗ ចូល​ទៅ​ ក៏​ដូច​ជាមួយ​ការ​ដើរ​ឆ្ពោះ​ទៅ​កាន់​សេច​ក្តី​ស្លាប់​ដែរ​ អ្នក​សម្លាប់​កំពុង​រង់​ចាំ ​ជីវិត​យើង​ ក៏​កំពុង​ដើរ​ទៅ​កាន់​សេចក្តីស្លាប់​ដូច​គ្នា ។

ដូច្នេះ កាល​បើ​មាន​ជីវិត​នៅ​ គួរ​ធ្វើ​តែ​សេចក្តី​ល្អ​វៀរ​ចាក​ការ​ធ្វើ​អាក្រក់​ ព្រោះជីវិត​ខ្លី​ណាស់ ការ​ស្លាប់​ទៅ​មាន​តែ​បុណ្យ​និង​បាប​ជាគ្រឿង​នាំ​ទៅ​កាន់​សុគតិ ឬ​ទុគ្គ​តិ ។

ចាក. គម្ពីរ​ឃ្លាំង​បរិយត្តិ​ភាគ ១ ទំព័រ ៦២៧

ដក​ស្រង់​ពី​សៀវភៅ​ ឧបោសថ​សីល​​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៧៤៨ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៧០ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៧,៤៧៥ ដង)
ឧបដ្ឋា​យិក​ត្ថេរា​ប​ទាន​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៧៤ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥១,៦១៧ ដង)
សីលវិសុទ្ធិ​ និង​ទិដ្ឋិវិសុទ្ធិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.8
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿