30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧២,១៦៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨២៩,៣៥៤
សរុប ៣៨៩,៩១១,៨៣៨
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២០,១៦៨ ដង)

ផ្លូវតែមួយគត់



 
ផ្លូវតែមួយគត់
 
វិសា​ខា ជាបញ្ចពិធកល្យាណី សម្រេច​ធម៌ជា​ព្រះសោតាបន្នា តាំង​​ពីអាយុ ៧​ ឆ្នាំ ។ នាង​ជាបុត្ររបស់​សុមនាទេវី ជាមួយ​នឹងធនញ្ជ័យសេដ្ឋី ហើយ​ត្រូវ​ជា​​​ចៅស្រី​សម្លាញ់នៃ​មេណ្ឌក​សេដ្ឋី ក្នុង​ភទ្ទិយនគរ ដែន​អង្គៈ ។

ក្នុង​កាល​​នោះ គឺ​ព្រះ​ដ៏​មាន​​ព្រះ​ភាគ ទ្រង់ជ្រាប​នូវ​ឧប​និស្ស័យ​នៃអ្នក​ដែល​ត្រូវ​បាន​សម្រេច​មគ្គផល ក្នុង ភទ្ទិយនគរ ទើបព្រះអង្គ​ស្តេចយាង​ទៅកាន់​នគរ​នោះ ព្រម​ដោយ ព្រះភិក្ខុ​សង្ឃ​ជា​ច្រើនអង្គ ។

កាលដែលព្រះ​អង្គទ្រង់​យាងទៅ​ដល់ ហើយ មេណ្ឌក​សេដ្ឋីក៏​បានឱ្យ​ចៅស្រី​សម្លាញ់​ទៅទទួល​ព្រះដ៏មាន​ព្រះភាគ​ជាមួយនឹងគាត់ ព្រមដោយ​កុមារីជា​បរិវារ​របស់​ចៅ ៥០០ នាក់ ។ ក្នុង​កាលនោះ វិសាខាបា​ន​ឡើង​កាន់យាន​របស់​នាង ចំណែកកុមារី​ដទៃទាំង ៥០០ នាក់ សុទ្ធតែ​មានយាន​រៀងៗខ្លួន ឆ្ពោះទៅ​រកព្រះដ៏មាន​ព្រះភាគទាល់​តែអស់ផ្លូវយាន ទើប​នាំគ្នាដើរ ចូល​ទៅ ថ្វាយបង្គំ​ព្រះបរមសាស្តា ហើយនាំ​គ្នាឈរក្នុង​ទីដ៏សមគួរ ព្រះ​សព្វញ្ញ​ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ធម៌ ដោយអំណាច​នៃបុព្វចរិយា របស់នាង ។

ក្នុងពេលចប់ធម៌​ទេសនា នាងព្រម​ទាំងកុមារី ៥០០ នាក់ តាំងនៅ​ក្នុង​សោ​តា​​បត្តិផល ។ ចំណែក​មេណ្ឌកសេដ្ឋី ចូល គាល់ព្រះបរមសាស្តា ស្តាប់​ធម្ម​កថា​​ហើយសម្រេច​សោតា​បត្តិ​ផល ទើប​បាន​​និមន្ត​​ព្រះភិក្ខុ​សង្ឃ​មាន​ព្រះ​សម្មា​សម្ពុទ្ធជាប្រមុខ ទទួល ចង្ហាន់​ក្នុងថ្ងៃស្អែក ។


នេះជាការ​សម្តែងដល់បារមី និង ឥន្ទ្រិយដែល​បានអប់រំ ចម្រើនហើយ មិន​មែ​ននៅ​ត្រង់សម្នាក់បដិបត្តិ កន្លែង​នេះឬ កន្លែងនោះឡើយ ។ពន្លឺ​ភ្លឺ​ស្វាង​​កម្ចាត់​អវិជ្ជា ឃើញ​ធម៌ដែល​កើត ឡើង ដែលមាន​ពិត ដែលកំពុង​ប្រាកដ ជា​​បរមត្ថ នេះជា​បដិបត្តិ​ធម៌ ជា​បដិបទាចូល​ទៅរក​ការអស់​សេចក្តីប្រកាន់ ។

ពុទ្ធបរិស័ទ ជាប់ចិត្ត​នឹងការធ្វើធម៌ តើធ្វើធម៌អ្វី ? ធ្វើចិត្ត ឱ្យស្ងប់ ។ ឥឡូវនេះ ចិត្តមាន​ហើយតើ ជារបស់​ដែលមានពិត ប្រាកដមិនមែន​ជាខ្លួនយើង​ហើយ​ស្រេច​ រស់នៅ​សប្បាយៗ​ជាមួយ ធម៌​ពិត នេះជា​ការអប់​រំចិត្ត លះ​សេចក្តី​ប្រកាន់ ជា​ដំណើរចេញ ចាក​លោក ។

បើនិយាយ​ពីធ្វើវិញ តើយើង​ធ្វើអ្វីបានខ្លះ ព្រោះធម៌ ទាំងពួង​អាស្រ័យ​បច្ច័យ​កើត​ឡើង ។ បដិបត្តិធម៌ មិនមែនធ្វើធម៌អ្វី ទាំងអស់ បដិបត្តិធម៌ គឺយល់ត្រូវ ឃើញ​ត្រូវ តាមសេចក្តីពិត នៃ ធម៌ដែលមានពិត ។


ឧបាសិកា​ខុជ្ជុត្តរា លួច​ប្រាក់រាល់ថ្ងៃ ក្នុង​តម្លៃទិញផ្កា ពេលស្តាប់​ព្រះធម៌​ទេសនា​សម្រេច​សោតាបត្តិ​ផល ដូច្នេះ តើអ្វីជាតួ បដិបត្តិធម៌ ? បដិបត្តិធម៌​ចេញ​ចាកទុក្ខ មាន​តែម៉្យាងគត់ ទោះជា បែបព្រះចក្ខុបាលត្ថេរៈ នាំគ្នា​លោក​ទៅនៅ​ព្រៃក្តី ឬបែប​បណ្ឌិត សាមណេរ លាព្រះឧបជ្ឈាយ៍​ពេលកំពុងនិមន្ត​បិណ្ឌ​បាត ត្រឡប់ មកប្រព្រឹត្តសមណធម៌ក្នុងកុដិក្តី បដិបត្តិធម៌គឺ​កំណត់ដឹង​ធម៌ដែល មានពិត គឺគ្រប់ព្រះអរិយបុគ្គលទាំងអស់ ទាំងគ្រហស្ថ ទាំង​ បព្វ​ជិត ទាំងមនុស្ស ទាំងទេវតា​ឥន្ទព្រហ្ម ទាំងក្នុង​អតីតកាល ទាំង ក្នុង​អនា​គត​កាល ទាំងក្នុងបច្ចុប្បន្ន​កាល ពោលគឺផ្លូវតែ​មួយគត់ សូម្បីព្រះដ៏​មានព្រះ​ភាគ ក៏​ស្តេចយាងតាមផ្លូវនេះដែរ ។

នៅក្នុងបុណ្ណោ​វាទសូត្រ បិដកលេខ ២៨ , ទំព័រ ២៦១ ព្រះបុណ្ណៈ​ដ៏មាន​អាយុ ចូលគាល់ព្រះដ៏មានព្រះ​ភាគ សូមឱវាទ ទូន្មាន ។ ព្រះបរមសាស្តា ទ្រង់​ត្រាស់​អំពីរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ បើបុគ្គល​មាន​តណ្ហា​​ឧបាទានរីករាយក្នុង អារម្មណ៍​នោះៗហើយ ព្រះអង្គត្រាស់ថា ការ​កើត​ឡើងនៃ​សេចក្តី ទុក្ខ ព្រោះ​ការ​កើ​ត​ឡើងនៃ​សេចក្តី​រីករាយ ឯការរលត់​សេចក្តីទុក្ខ ព្រោះការ​រលត់សេច​ក្តីរីក​រាយ រួចហើយព្រះអង្គត្រាស់សួរព្រះ​បុណ្ណៈដូច្នេះថា ម្នាល​បុណ្ណៈ តថាគតទូន្មានអ្នក ដោយឱវាទយ៉ាង សង្ខេប​នេះ​ហើយ តើអ្នកនឹងទៅនៅជនបទណា ?

អ្នកដែល​ចូល​ទៅគាល់ព្រះបរមសាស្តា ព្រះអង្គតែងតែ ប្រទាននូវ​ព្រះធម៌​ទេសនា រំលឹកដាស់តឿន ទូន្មានប្រៀនប្រដៅ ប្រាប់ពន្យល់ ឯចំណែក​វិហារ​ធម៌ រស់នៅយ៉ាងណា នៅកន្លែង ណា គឺទៅតាមអធ្យាស្រ័យ បើជាបព្វជិត ក៏ឱ្យ​សមរម្យតាម ព្រះវិន័យរបស់អ្នកបួស ។

ទៅក្តី នៅក្តី ទីណាៗ ក៏មានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង មាន​ចិត្ត​​ដែរ ធម៌ពិតមានក្នុងលោក ៦ បើមិនដឹងធម៌ ក្នុងលោក ៦ ទេ ឈ្មោះ​ថា រក​ធម៌ពិតមិនឃើញឡើយ ឬថា ជា បុគ្គល ខ្វាក់ភ្នែក ពោលគឺ​មិន​មាន​បញ្ញា​ចក្ខុ​ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៧០២ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១១,៤៧៥ ដង)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,១៦៤ ដង)
ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.3
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿