30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,៥២៩
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៩២,៣០៥
សរុប ៣៩០,៤៧៤,៧៨៩
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៨៦៤ ដង)

នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម



 
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម

ព្រះយោគាវចរ​ណា​មួយ ដែល​មានកាយ​ចៀស​ចេញ​ចាក​វត្ថុ​កាម ទៅ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ជា​ទី​ស្ងាត់​ហើយ, ប៉ុន្តែ​មិន​ហាម​ឃាត់​ចិត្ត​ឲ្យ​ស្ងាត់​ចាក​កិលេស​កាម បណ្ដោយ​ឲ្យ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​អំណាច​វិតក្កៈ​ទាំង ៣ គឺ កាមវិតក្កៈ ( សេចក្ដី​ត្រិះរិះស្វែង​រកកាម ) ព្យាបាទ​វិតក្កៈ ( សេចក្ដី​ត្រិះរិះ​ចងគំនុំ​នឹង​អ្នក​ដទៃ ) វិហឹសាវិតក្កៈ ( សេចក្ដី​ត្រិះ​រិះ​ប៉ង​នឹង​បៀតបៀន​អ្នក​ដទៃ ) ក៏​មិន​វិសេស​ជាង​អ្នក​នៅ​ចម្រើន​សមណធម៌​ក្នុង​ស្រុក ដែល​ស្ងាត់​ចាក​កាម​នោះ​ប៉ុន្មាន​ទេ ដូច​ព្រះថេរៈ ១ រូប​ឈ្មោះ មេឃិយៈ ដែល​ទៅ​នៅ​ក្នុង​ព្រៃ​មិន​បាន​សម្រេច​គុណ​វិសេស​អ្វី​ឡើយ ព្រោះ​តែ​លុះ​អំណាច​វិតក្កៈ​ទាំង ៣ នោះ លុះ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​វិញ បាន​ស្ដាប់​ធម្មីកថា ដែល​ព្រះបរមសាស្ដា​ទ្រង់​សម្ដែង​ក្នុង​វត្ត​ជេតពន​ទើប​បាន​សម្រេច​ព្រះអរហត្ត​ក្នុង​ទី​នោះ​ឯង។ សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖

រឿង ព្រះមេឃិយត្ថេរ

កាល​ដែល​ព្រះអានន្ទ​ត្ថេរ​មិន​ទាន់​ទទួល​នាទី​ជាពុទ្ធុបដ្ឋាក​នៅឡើយ។ គ្រានោះ ព្រះមេឃីយត្ថេរ​លោក​ជា​ពុទ្ធុបដ្ឋាក​កំពុង​តែ​បម្រើ​ព្រះដ៏មានព្រះភាគ​តែសព្វ​ថ្ងៃ។ វេលា​មួយ​លោក​បាន​ទៅ​ឃើញ​អម្ពវន ( ព្រៃស្វាយ ) ជាទីរមណីយដ្ឋាន ក៏​ក្រោក​បង្គំ​លា​ព្រះបរម​សាស្ដា​បម្រុង​នឹង​ទៅបំពេញ​ព្យាយាម​ក្នុង​ទី​នោះ។ ព្រះបរមសាស្ដា​ទ្រង់​ឃាត់​ថា ចូរ​អ្នក​បង្អង់​សិន ទម្រាំ​បាន​ភិក្ខុ​ដទៃ​មក​ជា​ឧបដ្ឋានកតថាគត​សិន សឹម​ទៅ​ចុះ។ ព្រះ​មេឃិយៈ​មិន​ស្ដាប់ ក្រាប​បង្គំ​ទូល​ទាស់​ដោយ​ប្រការ​ផ្សេងៗ​ថា៖

- ចំណែក​ព្រះអង្គ​បាន​សម្រេច​កិច្ច​ហើយ ខ្ញុំ​ព្រះអង្គ​មាន​កិច្ច​ត្រូវ​ធ្វើ​ត​ទៅ​ទៀត មិន​ទាន់​ស្រេច

ក្រាប​បង្គំ​ទូល​ដូច្នេះ​ហើយ ក៏​ចៀស​ចេញ​ទៅ។ លុះ​ទៅ​នៅ​ក្នុង​ទី​នោះ​ត្រូវ​អកុសល​វិតក្កៈ​គ្រប​សង្កត់ អផ្សុក​នៅ​មិន​បាន​ក៏​ត្រឡប់​មក​គាល់ព្រះបរមគ្រូវិញ ហើយ​ក្រាប​បង្គំ​ទូល​សេចក្ដី​នុះ​ឲ្យ​ទ្រង់​ជ្រាប។ ព្រះអង្គ​ត្រាស់​ថា៖

ង្នក​មាន​ប្រាជ្ញា​តែង​ពត់​ចិត្ត ដែល​ញាប់ញ័រ​ឃ្លេងឃ្លោង ដែល​រក្សា​បាន​ដោយ​កម្រ ឃាត់​បាន​ដោយ​កម្រ​ឲ្យ​ជា​ចិត្ត​ត្រង់​ទៅ​បាន ដូច​ជាង​ធ្វើ​ព្រួញ​ពត់​ព្រួយ​ឲ្យ​ត្រង់​នោះ​ឯង។ ធម្មតា​វារិជាតិ ( សត្វ​កើត​ក្នុង​ទឹក​មាន​ត្រី​ជាដើម ) ដែល​បុគ្គល​ស្រង់​ឡើង​ផុត​ពី​ទឹក​ហើយ​គ្រវែង​ទៅ​លើ​គោក តែង​បម្រះ​ននៀល​យ៉ាង​ណាមិញ ចិត្ត​នេះ​ដែល​យោគាវចរ​លើក​ឲ្យ​ផុត​ពី​ទី​ធ្លាប់​នៅគឺ​កាម​គុណ​ប្រាំ ហើយ​បោះ​ទៅ​លើ​គោក គឺ​វិបស្សនា​កម្មដ្ឋាន​បម្រុង​នឹង​លះ​ចំណង​មារ​ក៏​រមែង​ញាប់ញ័រ​ដូច្នោះ​ដែរ។

នាំ​រឿង​នេះ​មក ដើម្បី​បញ្ជាក់​សេចក្ដី​ឲ្យ​ឃើញ​ច្បាស់​ថា​ការ​ដែល​ព្រះយោគី​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ជាទីសេនាសនៈ​ដ៏​ស្ងាត់​គួរ​ឲ្យ​ស្ងាត់​ទាំង​កាយ​ទាំង​ចិត្ត និង​ស្ងាត់​ចាក​ឧបធិ ទើប​ឈ្មោះ​ថា​បាន​ទទួល​មត៌ក គឺ​ការ​នៅ​ក្នុង​ទីសេនាសនៈ​ដ៏​ស្ថាត់ ដែល​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ជា​បរមគ្រូ​ទ្រង់​ប្រទាន​ទុក​ឲ្យ​នោះ ដោយ​ប្រពៃ។

ពាក្យ​ដែល​ពោល​សរសើរ​សេនាសនៈ​ដ៏​ស្ងាត់ ដូច​ពោល​មក​ហើយ​នេះ រាប់​ថា​ជា ពុទ្ធ​សាសនា ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ គឺ​ព្រះពុទ្ធ​រាល់​ព្រះអង្គ​ដែល​បាន​ត្រស់​ក្នុង​កាល​ទាំង​ពួង តែង​ប្រដៅ​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣៣ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,២៣០ ដង)
មាតាបិតា​ជាទីពឹង​របស់​មនុស្ស សង្គម និងធម្មជាតិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿