30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៩៤១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២០៧,៨៧៥
សរុប ៣៨៥,៤៩៤,៥៦៨
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៥,៤០០ ដង)

ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត



 
ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត

តើ​ការ​ធ្លាក់​ទឹកចិត្ត និង ធម្ងឺ​ធ្លាក់​ទឹកចិត្ត​គឺ​ជា​អ្វី? ការ​ធ្លាក់​ទឹកចិត្ត និង​ជម្ងឺ​ធ្លាក់​ទឹកចិត្ត គឺ​ជា​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ដែល​នាំ​ឲ្យ​មាន​ភាព​ក្រៀម​ក្រំ បាត់​បង់​ភាព​សប្បាយរីករាយ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វីៗ​ជុំវិញ​ខ្លួន។

បុព្វហេតុ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត

មនុស្ស​យើង​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្ត នៅពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ផ្សេងៗ​ដូច​ជា​បាត់​បង់​មនុស្ស​ជាទីស្រឡាញ់ បាត់​បង់​កិត្តិយស កេរ្តិ៍ឈ្មោះ បាត់​បង់​ការងារ ទ្រព្យ​សម្បត្តិ ឬទទួល​បរាជ័យ​ក្នុង​ជីវិត... ។ មូល​ហេតុផ្សេង​ទៀត​នៃ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត អាច​បណ្ដាលមក​ពី​បុគ្គល​នោះ ឆ្លង​កាត់​ព្រឹត្តិការណ៍​គួរ​ឲ្យ​អាម៉ាស់​ណា​មួយដូច​ជា ការមាន​ផ្ទៃ​ពោះ​ខុស​ប្រពៃណី ការ​បែក​បាក់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ឬ​ត្រូវ​គេ​បណ្ដេញចេញ​ពី​ការងារ ។ល។

ចំពោះ​យុវជន គេ​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​​ធ្លាក់​ទឹក​ចិត្តក្នុង​កម្រិត​ស្រាល ឬ អាច​នឹង​ទទួល​រង​នូវ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា ករណី​ធ្លាប់​រៀន​ពូកែ​ហើយបែរ​ជា​ចាញ់​គេ​ក្នុង​គ្រា​ណា​មួយ ពេល​ដឹង​ថា​ប្រឡង​ធ្លាក់ ពុំ​មានលទ្ធភាព​បន្ត​ការ​សិក្សា​វែង​ឆ្ងាយបាន អត់​ការងារ​ធ្វើ គូ​ស្នេហ៍បែក​ចិត្ត ជ្រុលជ្រួស​ក្នុង​រឿង​ស្នេហា​រហូត​មាន​ផ្ទៃ​ពោះ ពុំ​ទទួល​ការ​ស្រឡាញ់​ពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ទទួល​សេចក្ដី​ស្រឡាញ់​ពុំ​ស្មើ​គ្នា​អំពី​អាណាព្យាបាល ឪពុក​ម្ដាយ​បដិសេធរៀបការ​នឹងគូ​ស្នេហ៍​ដែលខ្លួន​ស្រឡាញ់​ទទួលរង​ការ​ចាប់​រំលោភ​បំពាន​ផ្នែក​ផ្លូវ​ភេទ មាន​ជម្ងឺ​រ៉ាំរ៉ៃ​ពុំ​អាច​ព្យាបាល​បាន​ជាដើម។

តាម​ធម្មតា ប្រតិកម្ម​នៃ​ការ​ធ្លាក់​ទឹកចិត្ត​អាច​កើត​មាន​ក្នុង​មួយ​រយៈ​ពេល ប៉ុន្តែ​ដោយ​សារ​ការ​តាំង​ចិត្ត និងពេលវេលា បុគ្គលនឹង​មានអារម្មណ៍​ល្អ​ជា​ប្រក្រតី​ឡើងវិញ។ មនុស្ស​ខ្លះ​អាច​កើត​មាន​ការ​ធ្លាក់​ទឹក​ចិត្តរយៈ​ពេល​យូរ ( ច្រើន​ជាង​២​សប្ដាហ៍ ) ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។

ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ទឹកចិត្ត និង​ជម្ងឺធ្លាក់ទឹកចិត្ត កើត​មាន​ចំពោះស្ដ្រី​ច្រើន​ជាង​បុរស ដោយ​ហេតុ​ថា ស្ត្រី​ត្រូវ​ប្រឈមមុខនឹង​ការ​គ្រប់​គ្រង​កូន​ចៅ ផ្ទះសម្បែង និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃហើយ​មិន​មាន​ឱកាស​បញ្ចេញ​ការ​តានតឹងចិត្ត​របស់​ខ្លួន​បាន​ល្អប្រសើរ​ក្នុង​មជ្ឈដ្ឋាន​ដែល​ខ្លួន​រស់នៅ។

អាការៈ​នៃ​ការ​ធ្លាក់​ទឹកចិត្ត និង ជម្ងឺ​ធ្លាក់ទឹកចិត្ត

យើង​អាច​សម្គាល់​ឃើញ​ថា អ្នកដែល​ធ្លាក់​ទឹកចិត្ត ឬ​អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

-​មាន​អារម្មណ៍​ស្រុត​ចុះ​ជា​មួយ​នឹង​ភាព​ក្រៀមក្រំ សោកសៅ និង​បង្ហាញ​ភាព​អស់​សង្ឃឹម​ដោយ​គិត​ថា​ជីវិត​គ្មានន័យ។

-​ពុំ​ចាប់​អារម្មណ៍​ ឬ​ពុំ​សប្បាយ​ចិត្ត​រីករាយ​នឹង​អ្វីៗ​ដែល​ខ្លួន​ធ្លាប់​ចូលចិត្ត ( គ្មាន​ភាពរីករាយ​ក្នុង​ជីវិត ) ។

-​ចូល​ចិត្ត​នៅ​ឯកោ ជួនកាល​ពុំ​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ថែ​ទាំ​ខ្លួន​ប្រាណ។

-​ទទួល​ទាន​ដំណេក​ពុំ​សូវ​លក់ គ្មាន​កំឡាំង​កំហែង បរិភោគ​អាហារ​ពុំ​បាន។

-អសកម្ម​ក្នុង​ការ​សិក្សា ឬ​ការងារ​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។


* ករណី​ធ្ងន់ធ្ងរ​បំផុត ចំពោះ​អ្នក​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត គឺ​គេ​ច្រើន​មាន​អារម្មណ៍​ទុទិដ្ឋិនិយម អស់​សង្ឃឹម​ក្នុង​ជីវិត ហើយ​ប៉ុនប៉ង​ធ្វើ​អត្តឃាត។

មធ្យោបាយ​ដោះ​ស្រាយ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត

អ្នក​ធ្លាក់​ទឹក​ចិត្ត ជា​ទូទៅ​តែង​តែ​មាន​គំនិត​ទុទិដ្ឋិនិយម មើល​ទៅ​ជុំ​វិញ​ខ្លួន​ក្នុង​ទស្សនៈ​អវិជ្ជមាន​មើល​ស្រាល​ខ្លួន​ឯង​ថា ជា​អ្នក​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​អស់​សង្ឃឹម​ចំពោះ​អនាគត។ ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ស្រាល គេ​អាច​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​បាន ដោយ​ខិត​ខំ​សាង​កម្លាំង​ចិត្តឲ្យ​រឹង​មាំ​ប្រកប​ដោយ​ទស្សនៈ​វិជ្ជមាន និង​គំនិត​សុទិដ្ឋិនិយម​ក្នុង​អនាគត រួម​នឹង​អនុវត្ត​វិធី​ផ្សេង​ៗ​ទៀត​ដែល​រៀប​រាប់​ក្នុង​សៀវភៅ​នេះ។

ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​កម្រិត​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ទៅ​ដល់​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​កម្លាំង​ចិត្ត​ទន់​ខ្សោយ​ក្នុង​ការ​បប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា។ ដូចនេះ គេត្រូវ​ការ​ឲ្យ​អ្នក​ផង​ទាំង​ឡាយ​នៅ​ជុំវិញ​ខ្លួន​គេ​យល់​ពី​អារម្មណ៍ និង​បញ្ហា​ដែល​គេ​កំពុង​តែ​មាន។

អ្នក​ធ្លាក់​ទឹក​ចិត្ត និង​អ្នក​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ត្រូវ​ការ​យ៉ាង​ខ្លាំង​បំផុត​នូវ​ការ​គាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត ឬ​ផ្ដល់​កម្លាំង​ចិត្ត​អំពី​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ជុំវិញ​ខ្លួន​គេ។

ខាង​ក្រោម​នេះ​ជាមធ្យោបាយមួយ​ចំនួន​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​អ្នក​ធ្លាក់​ទឹក​ចិត្ត ឬ​អ្នក​មាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត៖

​ការ​ផ្ដល់​ប្រឹក្សាៈ អ្នក​ធ្លាក់​ទឹក​ចិត្ត ត្រូវការ​ការ​ពិគ្រោះផ្ដល់​យោបល់ លើ​បញ្ហា​ដែល​គេ​កំពុង​តែ​មាន​។ សមាជិត​គ្រួសារ ឪពុកម្ដាយ បងប្អូន ឬ​មិត្តភក្តិ គប្បី​ជួយ​ផ្ដល់ការ​គាំទ្រ​ចិត្ត​ដោយ​ផ្ដល់​គំនិត​យោបល់​ល្អៗ​ដល់​អ្នក​ជម្ងឺ។ ក្រៅ​ពី​ការ​ផ្ដល់​ប្រឹក្សា​ពីសំណាក់​គ្រួសារ រួម​នឹង​មិត្តភក្តិ អ្នក​ឯកទេស​ជំនាញ​ខាង​ផ្ដល់​ប្រឹក្សា​ក៏​អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឲ្យប្រសើរ​ឡើង​វិញ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​គេ​ផ្លាស់​ប្ដូរ​គំនិត​និង​អាកប្បកិរិយា​អវិជ្ជមាន ហើយ​គិត​ចាប់​ធ្វើ​អ្វីៗ​ដែល​ល្អ​សារ​ជា​ថ្មី និង​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​ជីវិត​របស់​គេ​ទៅ​ថ្ងៃ​មុខ។

-​ការ​ព្យាបាលៈ ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជា​ជំងឺ​ដែលអាចព្យាបាលបាន។ ចំពោះ​ករណី​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​គឺ​ត្រូវ​នាំ​អ្នកជម្ងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ព្យាបាល​ពី​សំណាក់​គ្រូ​ពេទ្យ។ ក្រៅ​ពី​ការ​ផ្ដល់​ប្រឹក្សា គ្រូ​ពេទ្យ​អ្នក​ព្យាបាល​អ្នក​ជម្ងឺ​ដោយ​ឱសថ​កែរោគ​ធ្លាក់​ទឹក​ចិត្ត។

-​គាំ​ទ្រ​ពី​សហគមន៍ និងគ្រួសារៈ ឪពុកម្ដាយ បងប្អូន មិត្តភក្ដិ និង​អ្នក​ស្រុក​ភូមិ គប្បី​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ជម្ងឺ​ទឹក​ចិត្ត ដោយ​ផ្ដល់​ការ​គាំ​ទ្រ​ដល់​ពួក​គេ​ឲ្យ​បាន​សមស្រប និង​ទាន់​ពេល​វេលា​ជៀស​វាង​ការ​ស្ដី​បន្ទោស ឬ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​អ្នក​មាន​បញ្ហា ដោយ​យើង​គិត​ថា​គេ​បាន​ប្រព្រឹត្ត​កំហុស ឬ​ការ​ខុសឆ្គង​អ្វី​មួយ ដែល​ជា​ភាព​អាម៉ាស់​សម្រាប់​គ្រួសារ​និង​សហគមន៍ ឬ​ជា​ការ​អាម៉ាស់​សម្រាប់​ខ្លួន​គេ​ផ្ទាល់។

ក្រុម​គ្រួសារ​គប្បី​ព្យាបាល​នឹង​ឃ្លាំមើល​អ្នក​ជំងឺ​ជា​ប្រចាំ ព្រោះ​អ្នក​ជម្ងឺ​អាច​គិត​ខុស ហើយ​អាច​ធ្វើ​ទុក្ខទោស​ចំពោះ​ខ្លួន​ឯង​បាន ( ធ្វើ​អត្តឃាត ) ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី។ ត្រូវ​យក​វត្ថុ ឬ​របស់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដូច​ជា​ខ្សែ កាំបិត កន្ត្រៃ ឬ​កាំភ្លើង​ជា​ដើម ដើម្បី​បង្ការ​កុំ​ឲ្យ​គេ​សម្លាប់​ខ្លួន។ គប្បី​ស្ដាប់​ដោយយក​ចិត្ត​ទុក​ដាក់​នូវ​រឿង​រ៉ាវ​របស់​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​ឲ្យ​គេ​និយាយ​បាន​ហូរហែ​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ធ្លាក់​ទឹក​ចិត្ត។ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជម្ងឺបញ្ចេញ​អារម្មណ៍​សោក​សៅ​របស់​គេ​ដូច​ជា បើនៅ​ពេល​គេ​យំ ត្រូវ​ទុក​ឲ្យ​គេ​យំអោយ​អស់ចិត្ត។ ត្រូវ​ពោល​ពាក្យ​លួងលោម និង​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​មាន​ការ​គោរព​ជឿជាក់​ចំពោះ​ខ្លួន​ឯង ដោយ​យល់​ថា ខ្លួន​ជា​មនុស្ស​មាន​តម្លៃ។

ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៨៨០ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩,១៣០ ដង)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៨៧៩ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៨៤៤ ដង)
ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿