30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧១,០០៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៨,៩៤១
សរុប ៣៨៥,៥៣៥,៦៣៤
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,០៧៧ ដង)

របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ



 
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ

គេ​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​ភ្ញៀវ​របៀប​ដូច​ម្ដេច?

ការ​បង្ហាញ​ខ្លួន​នេះបានពីរ​យ៉ាង​គឺ បង្ហាញ​ខ្លួន​ដោយ​ខ្លួន​ឯង​និង​បង្ហាញ​ខ្លួន​ដោយ​អ្នក​ដទៃ។

បង្ហាញ​ខ្លួន​ដោយខ្លួន​ឯង : តាម​ការ​និយម​ថ្លៃ​ថ្នូរ។

បុរសដែល​បង្ហាញ​ខ្លួនទៅ​ស្ត្រី ឬ​ទៅ​បុរស​គ្នា​ឯង ត្រូវ​បង្ហាញ​ខ្លួន​ដោយ​និយាយថា ខ្ញុំ​បាទ ឬ​ខ្ញុំ​ឈ្មោះ​ ក ខ ដោយប្រាប់ទាំង​គោត្តនាម និងនាម​ខ្លួន។ ស្ត្រីដែល​បង្ហាញ​ខ្លួន​ទៅស្ត្រីគ្នាឯង ឬ​ទៅ​បុរស​គួរ​និយាយ​ប្រាប់​តែ​នាម​របស់​ខ្លួនក៏​ជា​ការ​គួរ​សម​គ្រប់​គ្រាន់​ហើយ។

បង្ហាញ​ខ្លួនដោយ​អ្នក​ដទៃ:

មនុស្សម្នាក់​បង្ហាញ​ខ្លួនមនុស្ស​ម្នាក់​ទៀត ទៅ​អ្នក​ដទៃ​ត្រូវចេះ​គិត​បន្តិច​គឺ​ត្រូវ​សំឡឹង​គិត តើ​មនុស្ស​ទាំង​ពីរ​នាក់​ដែល​យើង​ត្រូវបង្ហាញ​ឲ្យ​ស្គាល់​គ្នា​នេះមាន​អាយុ​ប៉ុន្មាន នរណា​ចាស់​ជាង​គេ​នរណា​អ្នក​មាន​បុណ្យ​សក្ដិ​ធំ​ជាងនរណា។ គេ​ត្រូវ​បង្ហាញ​មនុស្ស​ក្មេង​ចាស់​ប្រាប់មនុស្ស​ចាស់ អ្នកតូច​ប្រាប់​អ្នក​ធំ។

តាម​ធម្មតា​គេ​បង្ហាញ​មនុស្ស​ប្រុស​ប្រាប់​មនុស្ស​ស្រី លើក​លែង​តែបុរស​ដែល​ត្រូវ​បង្ហាញ​ជា​ប្រមុខរដ្ឋ គឺជា​អ្នក​បួស​ក្នុង​សាសនា។ ក្នុង​ការ​បង្ហាញ​ខ្លួននេះ​យើង​ជា​អ្នក​បង្ហាញ​គេ ត្រូវ​និយាយ​កុំ​ឲ្យ​មាន​ការ​សង្ស័យចង់​សួរ​ខ្លាំង​ពេក គួរ​និយាយ​ប្រាប់​ថា ៖ លោក ក ត្រូវជា​ប្អូន ជាបង ជាមា ជាឪពុក ជីតា ឬ​ជាមិត្ត​របស់​ខ្ញុំ មុខ​ងារ​រាល់​ថ្ងៃ​រក​ស៊ី​ធ្វើ​ការ​អ្វី។ បើ​យើង​​បង្ហាញ​ខ្លួន​ស្រី​ត្រូវ​និយាយ​ថា​នាង​នេះ លោកស្រីនេះ ។ល។ ឈ្មោះ ខ ត្រូវ​ជា​ប្អូន បង ម្ដាយ ជីដូន ឬ​ជា​មិត្តនារី ។ល។ របស់​ខ្ញុំ សព្វ​ថ្ងៃ​ធ្វើ​ការ​នៅ​កន្លែង​​ណា ។ល។ បើ​ស្ត្រី​នោះ​មិន​បាន​ធ្វើ​ការ​ធ្វើ​អ្វី​ៗ​ឡើយ​បើ​នាង​ជា​សិស្ស​សាលា​យើង​ត្រូវ​ប្រាប់​ថា រៀន​នៅ​ថ្នាក់​ណា សាលាណា ។ល។


បើ​មនុស្ស​ដែល​យើង​គួរ​បង្ហាញ​គេ​នោះ​ត្រូវ​ជា​ប្ដី ឬ​​ត្រូវ​ជា​ប្រពន្ធ​របស់​យើង​យើង​ត្រូវ​និយាយ​ប្រាប់​គេ​ដោយ​ស្មោះ​ត្រង់​ដោយ​និយាយ​ថា ៖ លោកជំទាវ លោកស្រី ឯកឧត្ដម លោក​នេះ​ត្រូវ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ ឬ​នេះ​ត្រូវ​ជា​ប្ដី​របស់​នាង​ខ្ញុំ ។ល។ បើ​និយាយ​អោយ​សមតាម​របៀប​ជាតិ​យើង យើង​គួរ​និយាយ​អោយ​បាន​សមរម្យ អោយ​ទន់ភ្លន់ ដោយ​និយាយ​ថា ជម្រាប​​ប្រសាសន៍​លោក​ជំទាវ​ លោក​ស្រី ឯកឧត្ដម លោក នាង​នេះ ឬ​លោក​នេះ​ត្រូវ​ជា​ប្រពន្ធ ឬ​ប្ដី​របស់​ខ្ញុំ​បាទ ឬ​នាង​ខ្ញុំ។

នៅ​ពេល​ដែល​គេ​នាំ​ឲ្យ​ស្គាល់​ដំបូងនេះ ភ្ញៀវ​ម្ខាង ឬ​​ម្ខាង​ទៀត មិន​គប្បី​ជជីក​​សាក​សួរ​ឫសគល់ កំណើត​កើត​ជា​តាំង​ពី​តូច​ក្រូច​ឆ្មារ​រហូត​ដល់​ចាស់​សក់ស្កូវសោះ​ឡើយ។ គេ​ត្រូវ​សាក​សួរគ្នា​ខ្លះៗ​ដែរ ប៉ុន្តែ​ឲ្យ​សម​ល្មម​តាម​ការ​ដែល​យើង​ទើប​នឹង​ស្គាល់​គេ​ដំបូង។

ដល់​ពេល​ដែល​គេ​បង្ហាញ​ខ្លួន​យើង ដល់​អ្នក​ម្នាក់​ទៀត​នោះ​យើងសំពះ​គួរសមគ្នា​ដោយ​សម្លឹង​មុខ​ឲ្យ​ចំ ហើយ​យើង​ត្រូវ​បញ្ចេញ​ទឹកមុខ​ឲ្យ​ញញឹម​ប្រិមប្រិយ​ សម្តែង​ឲ្យ​ភ្ញៀវ​ម្នាក់​ទៀត​នោះដឹង​ថា យើង​ចូលចិត្ត​ការ​គួរ​សម​តាម​ប្រពៃណីជាតិ យើង​មិន​ត្រូវ​បញ្ចេញ​ទឹក​មុខ​ក្រញូវ​សម្លឹង ខ្ពើម​រអើម​គេ​សោះ​ឡើយ​គួរ​យើង​យល់​ថាគ្នា​ក៏​ជា​មនុស្ស​មាន​ជីវិត​តែ​មួយ​ដូច យើង​ដែរ​ហើយ​ជា​ពិសេស​គេក៏​ជា​មនុស្ស​មាន​ចិត្តចេះ​យល់​ល្អ អាក្រក់​ដែរ។

ដកស្រង់ចេញពីសៀវភៅ សុជីវធម៌

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥០,៣១១ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៤៣៧ ដង)
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៥៩ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦២,៩៥៥ ដង)
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៤៨៥ ដង)
សត្វ​លោក វង្វេង​នឹង​ជីវិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿