30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,២៤៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨០៣,៤៣៦
សរុប ៣៨៩,៨៨៥,៩២០
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៣,២៤៣ ដង)

ខ្លឹមសារ​នៃសំវេជ​នីយដ្ឋាន



 
ខ្លឹមសារ​នៃសំវេជ​នីយដ្ឋាន
 
នៅក្នុង​មហា​បរិនិព្វាន​សូត្រ    ក្នុងបិដក​លេខ ១៦ ទំព័រ ២៩៤  ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​​អានន្ទ  សំវេជនីយដ្ឋាន (ទី​កន្លែង​ដែល​គួរ​​ឱ្យ​កើត​សង្វេគ ) ដែល​គួរ ឃើញ​ដល់​​កុល​បុត្រ​អ្នកមាន​​សទ្ធា​​នេះ​មាន ៤កន្លែង ។ សំវេជនី​យ​ដ្ឋាន ៤​កន្លែង តើ​ដូចម្តេច ។

ម្នាល​អានន្ទ សំវេជនី​យដ្ឋានដែល​គួរឃើញ របស់​កុល​បុត្រ​អ្នក​មាន​សទ្ធា  ដោយ​រលឹកឃើញ​ថា ព្រះ​តថា​គតប្រសូត​ក្នុងទីនេះ ដូច្នេះ​១ ម្នាល​អានន្ទ សំវេជ​នីយ​ដ្ឋាន ដែលគួរ​ឃើញ​របស់  កុល​បុត្រ​អ្នក​មាន​សទ្ធា ដោយ​រលឹក​ឃើញ​ថា ព្រះ​តថាគត  ត្រាស់​ដឹងនូវអនុត្តរ​សម្មា​សម្ពោធិ​ញ្ញាណ​ក្នុង​ទីនេះ ដូច្នេះ​១  ម្នាល​អានន្ទ សំវេជ​នីយដ្ឋាន​ដែលគួរ​ឃើញ​របស់​កុល​បុត្រ  អ្នក​មាន​សទ្ធា ដោយ​រលឹក​ឃើញថា ព្រះ​តថាគត​បាន សម្តែង​នូវអនុត្តរ​ធម្មចក្ក​ក្នុងទី​នេះ ដូច្នេះ១ ម្នាល​អានន្ទ  សំវេជនីយ​ដ្ឋាន​ដែ​លគួរ​ឃើញ របស់​កុល​បុត្រ​អ្នកមាន សទ្ធា ដោយ​រលឹកឃើញថា ព្រះតថា​គត​បរិនិព្វាន ដោយ  អនុបាទិសេស​និព្វានធាតុ​ក្នុងទីនេះ ដូច្នេះ១ ។

ម្នាលអានន្ទ នេះ​ឯង សំវេជ​នីយ​ដ្ឋានដែល​គួរ​ឃើញ ៤កន្លែង របស់ កុល​បុត្រ​អ្នក​មាន​សទ្ធា ។


ម្នាល​អានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបា​សក ឧបា​សិកា អ្នក​មាន​សទ្ធា នឹងមក​ដោយ​រលឹក​ឃើញថា ព្រះ​តថាគត ប្រសូត​ក្នុងទីនេះ ដូច្នេះ​ក្តី  ព្រះតថា​គត​ត្រាស់​ដឹង​នូវ អនុត្តរ​សម្មា​សម្ពោធិ​ញ្ញាណក្នុង​ទីនេះ ដូច្នេះ​ក្តី ព្រះ​ត​ថាគត សម្តែង​នូវអនុត្តរ​ធម្មចក្ក​ក្នុង​ទីនេះ ដូច្នេះ​ក្តី  ព្រះ​តថាគត  បរិនិព្វាន ដោយ​អនុ​បាទិសេស​និព្វាន​ធាតុក្នុងទីនេះ ដូច្នេះ ក្តី ម្នាលអានន្ទ​ពួកជន​ណាមួយ នឹង​បាន​ដើរ​មកកាន់​ទីចារិក  នៃ​ចេតិយ ក៏មាន​ចិត្ត​ជ្រះថ្លា ប្រសិន​បើធ្វើ​មរណ​កាល​បែក  ធ្លាយ​រាង​កាយ​ទៅ ពួក​ជនទាំង​អស់នោះ ខាង​មុខអំពី សេចក្តី​ស្លាប់ នឹង​ចូលទៅ​កាន់សុគតិភព សួគ៌​ទេវលោក។

ពុទ្ធបរិស័ទ​ទាំង​ឡាយ   ព្រះសម្មា​សម្ពុទ្ធ​ទ្រង់ត្រាស់ សម្តែង​អំពី​ស្ថាន​ទី​សំខាន់​ៗ ៤កន្លែង គឺស្ថាន​ទីដែល​ទ្រង់  ប្រសូត១ ទ្រង់​ត្រាស់ដឹង១ ទ្រង់​សម្តែង​នូវ​ធម្មចក្ក១ ទ្រង់​បរិនិព្វាន​១  ហៅ​ថា សំវេជនីយដ្ឋាន ៤​កន្លែង ។

សំវេជ ក្នុងសេចក្តី​ដែលថា ជា​គ្រឿងរំលឹក​ដាស់ តឿន​ចិត្តឱ្យ​កើត​សទ្ធា​និង​បញ្ញា ព្រោះ​ថា កាល​បើយើង បាន​ទៅដល់​ស្ថានទីដែល​ហៅ​ថា សំវេជ​នីយ​ដ្ឋាន​ ៤កន្លែង  និង​ស្ថានទី​សំខាន់ៗ ក្នុងព្រះ​ពុទ្ធ​សាសនា​ផ្សេងៗ​ទៀតនោះ វត្ថុដែល​យើងគួ​រ​បាន ដោយសរុប​មានពីរយ៉ាងគឺ សទ្ធា និង បញ្ញា ។

ពុទ្ធបរិស័ទ​ខ្លះ​បានចំពោះតែ​សទ្ធាប៉ុណ្ណោះ គឺការ ជ្រះថ្លា និង ជំនឿរឹងរឹត​តែមាំទាំ​ខ្លាំង​ក្លាឡើង ព្រម​ទាំង កើត​បីតិ រំភើប​ក្នុងចិត្ត ព្រឺ​រោម​ព្រឺស្បែក ដែល​ជាផល  សម្រេច​បាន​មកអំពី​សទ្ធា​ហ្នឹង​ឯង ។ ទោះជា​យ៉ាង​ណាក៏ ដោយ កាល​បើបាន​នូវសទ្ធមាំ​ទាំខ្លាំង​ក្លាឡើង​ហើយនោះ  ក៏ឈ្មោះថា​បានផល​ហើយ គ្រាន់តែ​មិនបាន​ពេញលេញ បរិបូណ៌​ប៉ុណ្ណោះ     បើឱ្យ​បាន​ល្អ​គ្រប់គ្រាន់​នោះគឺបាន​នូវ ​បញ្ញា​បន្ថែម​ផង ទើបជាការ​បាន​ផលពេញ​លេញ​បរិបូណ៌។

បញ្ញាម៉្យាង គឺការដឹង ការ​ឃើញគតិ​ធម្មតារបស់  សង្ខារ បានដល់​ការមិន​ទៀង​​ទាត់ ការទ្រាំ​មិនបាន និង  សភាព​សូន្យទទេ ។ ជាការយល់​ចូលចិត្តនូវ​សេចក្តីពិត​របស់   ធម្មជាតិ ហើយក៏​បានបង្អោន​យក​ធម៌មក​បដិបត្តិ កម្ចាត់  សេចក្តី​ស្រវឹង​ក្នុងរឿង​ផ្សេងៗ បញ្ញា​នេះជា​ឧបនិស្ស័យនៃ ការជាក់​ច្បាស់​ក្នុង​សង្ខារធម៌ ព្រម​ទាំងញ៉ាំង​ជីវិតឱ្យរស់ នៅដោយ​សេចក្តីមិន​​ប្រមាទ​ទៀត​ផង​ ។

បញ្ញាម៉្យាង​ទៀត គឺបញ្ញា​​នាំមកនូវការ​នឹក​រលឹក ដល់ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ជាអង្គ​ម្ចាស់ និង  នាំឱ្យ​មានការ​បដិបត្តិ តាម​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅនោះ​ៗ ដោយ​ការទាក់ទង​នឹងស្ថាន​ទីនីមួយៗ មាន​ព្រះ​ធម៌​ទេសនា​ ផ្សេងៗ  ដែល​ព្រះអង្គទ្រង់បាន​ត្រាស់សម្តែងទុក​មក ។

ការបានដោយ​ចំពោះ​នូវតួបញ្ញា វា​អាស្រ័យ​ទៅលើ  យោនិ​សោមន​សិការ គឺការ​ចេះគិត ចេះ​ពិចារ​ណាហ្នឹង​ឯង ដូចជា ការគិត​ទៅក្នុង​រឿង​សំវេជនី​យដ្ឋាន​៤កន្លែង គឺ កន្លែងទី​១ជារឿងទាក់ទង​នឹងការប្រសូត បាន​ដល់ការ កើត ហើយ​បន្តទៅជា​ទីបំផុត​គឺកន្លែងទី៤ ជារឿង​ទាក់​ទង  នឹង​ការ​បរិនិព្វាន បាន​ដល់ការ​អស់ព្រះ​ជន្ម ដោយ​មិនមាន  បដិសន្ធិ​ជា​បន្តទៀត​ឡើយ ។

ចំពោះ​ការ​ប្រសូត និង ការ​បរិនិព្វាន​នេះ បើ និយាយ​អំពីជីវិត​នៃព្រះ​អង្គក្នុង​មួយ​អត្តភាព គឺជា​របស់ សាមញ្ញ​ដូចគ្រប់គ្នា​ដែរ បាន​ដល់ ការកើត និង​ការ​ស្លាប់ ។  អ្នកណា​ក៏ដោយដែល​មានជីវិត គឺរមែង​ចាប់​ផ្តើម​ពីការកើត  ហើយ​ត្រូវមានសេចក្តី​ស្លាប់ជា​ទីបំផុត នេះគឺជាគតិធម្មតា  របស់ជីវិត មិនមែន​មានចំពោ​តែះព្រះសម្មាសម្ពុទ្ធនោះទេ  ប៉ុន្តែ យើងគួរជ្រាបថា ព្រះពុទ្ធជា​អង្គម្ចាស់​ មាន​បន្ថែមនូវ  សេចក្តីសំខាន់ពីរយ៉ាង នៅក្នុងរវាងការ​ប្រសូតនិង​ការ បរិនិព្វាន​របស់ព្រះអង្គ ពីរយ៉ាងនោះបានដល់ ការត្រាស់  ដឹង១ និង ការសម្តែងនូវ​បឋម​ទេសនា១ នេះឯង​ជាផ្នែក សំខាន់និងពិសេស ដែលធ្វើ​ឱ្យព្រះ​ជន្ម​ឬជីវិតរបស់ព្រះអង្គ  មានភាព​ប្រសើរជាង​ជីវិតនៃ​សត្វ​ទាំងឡាយ ។

ការត្រាស់ដឹងនោះ បើយើង​សម្លឹងមើលឱ្យចំលើ  អត្ថន័យ​សំខាន់ ក៏គឺ​ការ​ដែល​ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់បាន សម្រេចនូវទិសដៅ ដែល​ព្រះអង្គ​ទ្រង់​បំណង​ប្រាថ្នាអស់  កាលដ៏យូរ​អង្វែងមក​ហើយហ្នឹង​ឯង នេះជាការសម្រេច នូវ​ប្រយោជន៍ផ្ទាល់​ព្រះអង្គ ធ្វើព្រះជន្មជីពរបស់ព្រះអង្គ ឱ្យប្រសើរខ្ពង់​ខ្ពស់ជាទី​បំផុត ដោយរកបុគ្គល​ណាប្រៀបឱ្យ ស្មើពុំបានឡើយ ។

ជាបន្តមក ការ​សម្តែងបឋម​ទេសនា គឺជាការ  បំពេញនូវ​ប្រយោជន៍​ដើម្បី​អ្នក​ដទៃ ដោយ​សេចក្តីថា ព្រះ​អង្គទ្រង់​ប្រោស​សត្វ​លោក ញ៉ាំងសត្វ​លោកឱ្យ​បាន​សម្រេច នូវ​ប្រយោជន៍ តាម​សមគួរ​ដល់ឧប​និស្ស័យ ។​ ប្រយោជន៍​ទាំងពីរប្រការ បើ​ពោ​លជាភាសាបាលី  គឺ អត្ត​ទត្ថ និង បរទត្ថ ។

ការ​ត្រាស់ដឹង​នោះ ជាការ សម្រេចដ៏យ៉ាងពេញលេញនូវ អត្តទត្ថ ឬ អត្តហិត  បាន ដល់ប្រយោជន៍ខ្លួន ចំណែក​ការសម្តែងនូវបឋមទេសនា ជាការចាប់ផ្តើមនៃ​ការបំពេញ  បរទត្ថ ឬ     បរហិត   បាន
ដល់​ប្រយោជន៍​ដើម្បីអ្នក​ដទៃ ។

គោលធម៌ពីរ​យ៉ាងនេះ ជាខ្លឹមសារ​ដ៏សំខាន់នៅក្នុង  ការបដិបត្តិ​ធម៌របស់​ពុទ្ធបរិស័ទយើង ព្រះពុទ្ធជាអង្គម្ចាស់  ទ្រង់ត្រាស់សម្តែងជារឿយៗ ឱ្យពុទ្ធ​បរិស័ទបំពេញនូវ ប្រយោជន៍សម្រាប់ខ្លួនឯង និងប្រយោជន៍សម្រាប់អ្នក ដទៃ ។ ​ប្រយោជន៍ទាំងពីរ​យ៉ាងនេះជាប់ទាក់ទងគ្នា គឺថា  បុគ្គលដែលអាច​នឹងបំពេញ​នូវប្រយោជន៍ ឱ្យដល់អ្នកដទៃ បានយ៉ាងល្អនោះ ត្រូវតែកសាង​ខ្លួន ញ៉ាំង​ប្រយោជន៍របស់  ខ្លួនឱ្យបានចម្រើនជាមុនសិន ។

ទូន្មានអ្នក​ដទៃ​ផង តម្កល់ ខ្លួនដោយប្រពៃដើម្បីជាគំរូផង បើយើងរឹតតែបានសម្រេច នូវ​ប្រយោជន៍​ខ្លួនឯងច្រើនប៉ុនណា យើងក៏រឹតតែញ៉ាំង ប្រយោជន៍​ឱ្យដល់អ្នក​ដទៃ​បាន​សម្រេចច្រើនប៉ុណ្ណោះដែរ។ 


ប្រយោជន៍ខ្លួនឯង គឺខ្លួនឯងមានសតិបញ្ញា មាន ភាពក្លៀវក្លា មានការ​អង់​អាច​ មានសេចក្តីសុខ មានជីវិត  ស្ងប់រម្ងាប់ ។ ប្រយោជន៍ខ្លួនឯងនេះ គឺជាទី​តាំងដ៏មាំក្នុង  ការបំពេញប្រយោជន៍ឱ្យដល់អ្នកដទៃទៀត ព្រោះហេតុ  នេះ ទើបមាន​នូវគុណសម្បត្តិរបស់ព្រះអរហន្តដែលថា ជា  បុគ្គលបាន​សម្រេច​នូវ​ប្រយោជន៍​របស់ខ្លួនហើយ រហូត ដល់មិនមាន​កិច្ចអ្វីដើម្បីខ្លួនឯង​ទៀត​ឡើយ ​ពោល​គឺមាន  សីលសមាធិបញ្ញាបរិបូណ៌ហើយ ឯសេចក្តីសុខស្ងប់ ភាព  ជាឥស្សរៈលើតណ្ហា ក៏ត្រូវបានសម្រេចពេញលេញគ្រប់  គ្រាន់​ទាំង​អស់​ផងដែរ។

កាលបើមាន​នូវសេចក្តី​ចម្រើនដល់ ព្រមក្នុង​ខ្លួនយ៉ាង​នេះហើយ ក៏នាំយក​នូវសេចក្តី​ចម្រើន ទាំងនោះ មាន​សេចក្តីសុខ​ស្ងប់ជាដើម ទៅ​ផ្សព្វផ្សាយ ចែកចាយឱ្យដល់​អ្នក​ដទៃផង ដោយមេត្តាករុណាតទៅ ។


ស្ថានទីដែលព្រះ​ពុទ្ធជាអង្គ​ម្ចាស់ត្រាស់​ដឹង និង ស្ថានទីប្រកាស​នូវបឋម​ទេសនា​ គឺជាស្ថាន​ទីសម្រាប់ឱ្យ  ពុទ្ធបរិស័ទនឹករលឹក​ដល់ប្រយោជន៍​ទាំងពីរ​យ៉ាង ដូចបាន  សម្តែងបញ្ជាក់រួចហើយ ។

ស្ថានទីដែលទ្រង់​ប្រសូត១ ស្ថានទីដែលព្រះពុទ្ធជាអង្គម្ចាស់ត្រាស់ដឹង១ និង ស្ថានទី ដែលព្រះអង្គទ្រង់បរិនិព្វាន១ គឺជាស្ថានទីដែលធ្វើឱ្យយើង នឹកឃើញដល់ថ្ងៃ​១៥កើតខែពិសាខ ព្រោះថ្ងៃ ១៥កើត   ខែ ពិសាខ គឺជាថ្ងៃព្រះអង្គទ្រង់​ប្រសូត ទ្រង់ត្រាស់ដឹង និង ទ្រង់បរិនិព្វាន ។


មានថ្ងៃសំខាន់មួយទៀតខាងផ្លូវ​ព្រះពុទ្ធសាសនា គឺ ថ្ងៃ១៥កើតខែអាសាឍ ដែលជាថ្ងៃ​ព្រះអង្គទ្រង់សម្តែងនូវ  បឋមទេសនា។ នៅថ្ងៃ១៥​កើតខែអា​សាឍ​នេះ ពុទ្ធបរិស័ទ យើងគួរតែនាំគ្នាប្រារឰ​ធ្វើនូវពិធី​គោរពបូជា ឱ្យបាន​ឱឡា​រិក គគ្រឹក​គគ្រេង ដូចវិសាខ​បូជា ឬមាឃបូជាដែរ បើបាន ដូចនេះ ពុទ្ធបរិស័ទ​យើងត្រូវមានថ្ងៃបូជាមួយទៀត គឺ  អាសាឡបូជា (បូជានៅ​ក្នុងថ្ងៃ​ ១៥កើត ខែអាសាឍ ) ។

ថ្ងៃ១៥កើតខែ​អាសាឍ​បន្ទាប់ពីការត្រាស់ដឹង គឺជា  ថ្ងៃដែលយើង​ត្រូវនឹក​រលឹក​ឃើញ ដល់ការចាប់ផ្តើមប្រោស  សត្វលោក របស់ព្រះ​សម្មា​សម្ពុទ្ធ ។

ការនឹករលឹកឃើញ  យ៉ាងនេះ រមែងធ្វើឱ្យពុទ្ធបរិស័ទយើង តាំងចិត្តអធិដ្ឋាន  កសាងខ្លួនឱ្យបានមាំទាំ និងតាំងចិត្តជួយអ្នកដទៃឱ្យបាននូវ ប្រយោជន៍ យ៉ាងហោចណាស់ក៏មិនបានគិតបៀតបៀន អ្នកដទៃដែរ ។ 


ក្នុងដំណើរជីវិតរបស់​ព្រះសម្មាសម្ពុទ្ធ យើងឃើញ  កិច្ចសំខាន់ៗនៅក្នុង​ថ្ងៃ១៥កើតខែ​អាសាឍ ក្រៅអំពីការ  ត្រាស់សម្តែងបឋមទេសនានោះ មាន៤​ទៀតគឺ
១-ព្រះអង្គទ្រង់យាង​ចុះចាប់បដិសន្ធិ
២-ព្រះអង្គទ្រង់យាង​ចេញទៅបួស
៣-ព្រះអង្គទ្រង់ចាប់ផ្តើមឱ្យមានព្រះសង្ឃ
៤-ព្រះអង្គទ្រង់សម្តែង​យមកប្បាដិហារិយ៍ ។

ដូច្នេះ រួមទៅជា​៥មុខ ដែលជាកិច្ចសំខាន់ៗ​នៅក្នុង  ថ្ងៃ១៥កើតខែ​អាសាឍ ។

ជាបន្តទៅទៀត​នេះ យើងនឹងបាននូវ​បញ្ញាចាកការ  ពិចារណា អំពីរូបកាយ និងធម្មកាយ ។ ព្រះសម្មា​សម្ពុទ្ធ  ទ្រង់ប្រសូត​នៅក្នុងព្រៃលុម្ពិនី គឺជាការ​ប្រាកដ​ឡើងនៃ ព្រះរូប​កាយរបស់​ព្រះ​អង្គ ។ ព្រះរូបកាយ​របស់ព្រះអង្គ  ដែល​ជាព្រះសិទ្ធត្ថនេះ មាន​សេចក្តីសំខាន់​ដ៏យ៉ាង​ក្រៃលែង  ព្រោះថា ដោយ​អាស្រ័យនូវព្រះ​រូបកាយ​នេះឯង ទើបភាព  ជាព្រះសម្មា​សម្ពុទ្ធ​អាច​កើត​ឡើង​បាន ។

កាលព្រះសិទ្ធត្ថ  ទ្រង់បំពេញ​នូវសេចក្តីព្យាយាម ក៏អាស្រ័យ​ព្រះរូបកាយ នេះឯងដែរ បំពេញនូវសេចក្តីព្យាយាម​នោះ ហើយ​បន្តពី កា​រព្យា​យាមទៅ ក៏បានអាស្រ័យនូវ​ព្រះរូប​កាយហ្នឹងឯង ទៀត ក្នុងការទទួល​នូវព្រះ​សព្វញ្ញុត​ញ្ញាណ​ ត្រាស់​ដឹងជា ព្រះសម្មា​សម្ពុទ្ធ បានសេចក្តីថា ទ្រង់អាស្រ័យ​នូវព្រះ​រូប​កាយនេះ ទើបអាចញ៉ាំងនូវព្រះ ធម្មកាយ ឱ្យប្រាកដឡើង បាន ។


ធម្មកាយរបស់​ព្រះអង្គ បាន​ប្រាកដឡើង​នៅក្រោម  ដើមព្រះ​មហា​ពោធិ៍​នៅ​ពុទ្ធគយា នុ៎ះ​គឺជាការត្រាស់ដឹង  ដូច្នេះ សំវេជនីយដ្ឋានទី១ ជាទីប្រាកដ​ឡើងនៃ​ព្រះរូបកាយ  ឯចំណែក សំវេជនី​យដ្ឋានទី២ ស្ថានទី​ត្រាស់ដឹង គឺជាទី ប្រាកដ​ឡើងនៃព្រះធម្មកាយ ។

ធម្មកាយ ក៏គឺជំនុំ ឬ​កងនៃធម៌ ។ កាល​ដែលព្រះពុទ្ធ ជាអង្គម្ចាស់​ទ្រង់​អាស្រ័យ​​នូវព្រះរូបកាយ បានញ៉ាំងនូវ ព្រះធម្មកាយឱ្យប្រាកដ គឺជាចំណែក​នៃប្រយោជន៍​របស់ ព្រះអង្គ ហើយបន្ត​ទៅទៀតនោះ ព្រះអង្គ​ទ្រង់​បានយាង ទៅកាន់ទី​ចារិក ញ៉ាំងព្រៃ​ឥសិបតនមិគទាយវន ដែល​ជា សំវេជនីយដ្ឋាន​ទី៣ ឱ្យបានជា​កន្លែងចាប់​ផ្តើមប្រកាស ផ្សព្វផ្សាយ​នូវព្រះធម្មកាយ ។

សំវេជនីយដ្ឋាន​ទី៣នេះ ព្រះអង្គទ្រង់បានប្រកាស  ផ្សព្វផ្សាយនូវ​ព្រះធម្ម​កាយ​​របស់ព្រះអង្គ ឱ្យកើត​ឡើងដល់ អ្នកដទៃផង ដោយមាន​បុគ្គល​ជា​បន្ទាល់​សាក្សីមុនដំបូង គឺ ព្រះអញ្ញាកោណ្ឌញ្ញៈ អ្នកបាន​នូវធម្មចក្ខុភ្នែក​ឃើញ​ធម៌ ។ 

ព្រះអញ្ញា​កោណ្ឌញ្ញៈជាមនុស្ស​បាននូវព្រះធម្ម​កាយ (ពោធិបក្ខិយ​ធម៌​៣៧​ប្រការ ) មុនដំបូង​បង្អស់​បន្ទាប់អំពី ព្រះសម្មា​សម្ពុទ្ធជា​អង្គ​ម្ចាស់ ហើយ​បាន​ឧបសម្បទា​ជា ឯហិភិក្ខុមុនគេទៀត នៅក្នុងថ្ងៃបាន​សម្រេចព្រះធម្មកាយ ហ្នឹង​ឯង គឺថ្ងៃ១៥កើត  ពេញបូណ៌មី ខែអាសាឍ   ដែលជាថ្ងៃ កំណើត​ព្រះ​សង្ឃ ។

ព្រះសម្មាសម្ពុទ្ធ បានធ្វើព្រះ​ធម្មកាយ​ឱ្យប្រាកដ ឡើង​ក្នុងលោក ដោយ​ការផ្សព្វ​ផ្សាយ​ចេញទៅកាន់អ្នក ដទៃ ។ កាលព្រះធម្មកាយ​បានប្រាកដក្នុង​លោកហើយ និង ព្រះរូបកាយ​បានបំពេញកិច្ច​យ៉ាងបរិបូណ៌ហើយ  ព្រះរូប​កាយនោះ  ក៏បាន​ទៅដល់ទីបំផុតនៅឯសំវេជនីយដ្ឋានទី៤ គឺស្ថាន​ទី​បរិ​និព្វាន​​ក្នុងនគ​រកុសិនារា ។

ព្រះរូបកាយ បានធ្វើកិច្ចឱ្យព្រះ​ធម្មកាយប្រាកដដល់  សត្វ​លោកហើយ ព្រះរូបកាយ​ក៏រលត់ទៅ បែកធ្លាយទៅ ចោលព្រះធម្មកាយ (ពោធិបក្ខិយធម៌ )ទុកឱ្យជា​ប្រយោជន៍  ដល់សត្វលោកតទៅ ។

ព្រះធម្មកាយនេះ​ពុំទាន់បានសាប សូន្យអស់ទៅ តាមព្រះរូបកាយ​នោះ​ឡើយ នេះឯងជាការ ទំនាក់ទំនងរវាង​ព្រះរូបកាយ និង ព្រះធម្ម​កាយ ។


គួរចាំទុកថា ក្នុង៤ស្ថាននោះ ផ្តើមដំបូងព្រះរូប​កាយប្រាកដ នៅ​នាទី​ប្រសូត ។ ដោយ​អាស្រ័យនូវព្រះ  រូបកាយ ព្រះធម្មកាយក៏បានប្រាកដឡើង នៅ​នាព្រះពោធិ​ព្រឹក្សពុទ្ធគយាស្ថានទី​ត្រាស់ដឹង   ហើយក៏ធ្វើនូវព្រះធម្ម​កាយ នោះ ឱ្យសុស​សាយខ្ចរខ្ចាយផ្សាយជាទូទៅ ដើម្បីជា ប្រយោជន៍ដល់​សត្វ​លោក ​នៅព្រៃ​ឥសិបតនមិគទាយវន ។

កាលបាន​បំពេញកិច្ចនាទីចប់សព្វគ្រប់ហើយ  ព្រះរូបកាយក៏បាន​បែកធ្លាយ​នៅ​នា​នគរកុសិនារា បានចាកចោល  ព្រះធម្មកាយ​ទុកឱ្យស្ថិត​នៅរហូត​ត​មក ​។

ព្រះសម្មាសម្ពទ្ធុទ្រង់​ត្រាស់ថា  បុគ្គល​ណាឃើញ  តថាគត បុគ្គលនោះឃើញធម៌  បុគ្គលណាឃើញធម៌ បុគ្គលនោះឃើញតថាគត  ការឃើញ​ធម៌ គឺឃើញការ  ពិតនៃ​ជីវិត (បដិច្ច​សមុប្បា​ទធម៌ ) អ្នកដែល​បានឃើញ​ធម៌  ដោយ​បញ្ញាចក្ខុ គឺជា​អ្នក​មាននូវ​ចំណែក​នៃព្រះធម្មកាយ ដូច្នេះ ទើបអ្នក​ឃើញធម៌ក៏​រមែងបាន​ឃើញនូវព្រះសម្មា​សម្ពុទ្ធដោយពិតដែរ គឺជាការ​ឃើញដោយ​ញាណចក្ខុ ។

សូម្បីក្នុងសម័យ​កាលដែលព្រះអង្គគង់​ព្រះជន្មនៅ  ឡើយក៏ដោយ អ្នក​ដែល​​ឃើញព្រះសម្មា​សម្ពុទ្ធដោយពិត គឺ ត្រូវឃើញ​ដោយញាណ​ចក្ខុ​តែ​ប៉ុណ្ណោះ​ ព្រោះមំសចក្ខុ (ភ្នែកសាច់​ធម្មតានៃ​សត្វលោក​ទាំងពួង ) ឃើញ​បានត្រឹម តែរូបារម្មណ៍គឺ​ពណ៌របស់រូប​កាយប៉ុណ្ណឹងឯង មិនអាច ឃើញនូវព្រះធម្មកាយ​បានឡើយ ។

ព្រះធម្មកាយជា​ភាសាបាលី  ប្រែថា   កង ឬទីជំនុំ ទីប្រជុំរួមនៃ​ព្រះធម៌ ចំណែក​រូបកាយ គឺជាទីប្រជុំ ឬកងនៃរូបធម៌ ពោលគឺ ដី ទឹក ភ្លើង ខ្យល់ មកប្រជុំគ្នា​យ៉ាងមាន  របៀប ដោយអំណាចការចាត់ចែងរបស់កម្ម ចិត្ត ឧតុ និង  អាហារ ទើបបានកើតជារូបកាយឡើង ។ 

ព្រះធម្មកាយ គឺជាព្រះធម៌​ដែលជា​ធម្មតារបស់  ធម្មជាតិ ប៉ុន្តែ ព្រះធម៌បា​ន​កើតម​​កដើម្បីជាប្រយោជន៍ដល់ សត្វលោក កាលបើមានការ​ប្រជុំគ្នា​នូវព្រះ​ធម៌​ទាំងនោះ ហើយ ដោយអាស្រ័យការយល់ចូលចិត្ត  និងការប្រព្រឹត្ត  បដិបត្តិ ។

កាលបើយើងយល់​ចូលចិត្តចំពោះព្រះធម៌ដោយ បញ្ញាហើយ ព្រះធម៌​ក៏​បាន​​មកជាកាយរបស់យើងផងដែរ  តែជានាមកាយ ដោយឡែក​អំពីរូប​កាយ ។


កាលដែលមាន​គុណធម៌ សេចក្តីល្អ មកប្រកបគ្នា  បន្តិចម្តងៗ យើងក៏នឹង​មាននូវ​ជំនុំ ឬកងនៃព្រះធម៌កើត ក្នុងខ្លួនយើងច្រើនឡើងៗដែរ បើយើង​ប្រព្រឹត្តបដិបត្តិ​តាម គោលរបស់​មេត្តា យើងក៏មាន​នូវមេត្តាចូល​មកដើម្បីធ្វើ ការប្រជុំ យើងបំពេញនូវ​ករុណា ករុណា​ក៏ចូលមក យើង  បំពេញ​នូវមុទិតា និងឧបេក្ខា មុទិតានិង​ឧបេក្ខាក៏ចូលមក  ឬបើយើង​បំពេញនូវឥន្ទ្រិយ យើង​មាន​សទ្ធាជាអង្គមួយ  យើងមាន​វីរិយៈជាអង្គមួយ យើងមាន​សតិជា​អង្គ​មួយ យើង​​មានសមាធិជាអង្គមួយ យើងមានបញ្ញាជាអង្គមួយ អង្គធម៌​ទាំង​អស់ក៏​ចូលមករួម​ប្រជុំជាព្រះធម្មកាយ ព្រះ  ធម្មកាយក៏ប្រាកដ​ច្រើន​ឡើង​ៗជា​លំដាប់ រហូតបានជា ព្រះធម្មកាយដ៏មាំទាំ គឺលោកុត្តរធម៌ ។

ព្រះ​ធម្ម​កាយនេះមិនមានរូប​រាង ព្រោះបើជារូប  រាង គឺជារូបកាយ រីឯរូប​កាយ​​នោះក៏បានពោលហើយថា  ជាទីប្រជុំនៃរូបធម៌ ចំណែក​ព្រះធម្ម​កាយ​នេះ​ជាទីប្រជុំនៃ  នាមធម៌ ។ ព្រះធម្មកាយគឺជានាមធម៌សុទ្ធ ព្រោះហេតុ នេះ ព្រះ​ធម្មកាយគឺជានាមកាយហ្នឹងឯង ប៉ុន្តែ នាមកាយ ជាសព្ទ​ទូលំ​ទូលាយ​ អាច​ជាកុសល​ក៏បាន អាចជាអកុសល  ក៏បាន និងអាចជា​អព្យា​ក្រឹត​ក៏​បាន ។

ព្រះធម្ម​កាយ ចាប់ផ្តើម​ដោយ​កុសលធម៌ មក​ប្រជុំ  គ្នាច្រើនឡើងៗ ជាទី​បំផុត ក៏បាន​ទៅជាលោកុត្តរ​កុសល  រួចហើយ​ក៏បានតាំងនៅជាអព្យាក្រឹត ស្ថិតក្នុង​ហឫទ័យនៃ  ព្រះអរហន្ត ។

ព្រះ​ធម្មកាយមានកិច្ច​កម្ចាត់កម្ចាយនូវពួក  ធម៌ជា​អកុសល​ឱ្យរលត់​អស់​អំពី​សន្តាន ទើបបាន​ស្ថិតជា អព្យាក្រឹតក្នុង​ជីវិតរបស់​ព្រះសម្មាសម្ពុទ្ធ ដូច្នេះ ការផ្សព្វ​ផ្សាយនូវ​ព្រះធម្មកាយ គឺត្រូវផ្សព្វផ្សាយតាមរយៈនៃព្រះ ធម៌ទេសនា​របស់ព្រះអង្គ ។


ពុទ្ធបរិស័ទ ត្រូវធ្វើការ​យល់ចូល​ចិត្តឱ្យបានច្បាស់  អំពី​ព្រះធម្ម​កាយ កុំយល់​ច្រឡំថា​ព្រះធម្មកាយ​មានរូបរាង  យ៉ាងនេះ ឬយ៉ាងនោះ ។

សេចក្តីនេះលើក​យកមក អធិប្បាយ ដោយអាស្រ័យ​មានទំនាក់​ទំនងគ្នា​ជាមួយ​នឹង  ខ្លឹមសារ​នៃសំវេជនីយដ្ឋាន៤កន្លែង ដូចដែល​បានពោល មកហើយ ។


ការស្វែងរក​នូវប្រយោជន៍ ដោយ​ការពិចារណា  ស្វែងយល់​អំពីអត្ថ​ន័យខ្លឹម​សារនៃ​សំវេជនីយដ្ឋាន បាន​ច្រើន ប៉ុនណាៗ គឺអាស្រ័យ​នៅលើ​យោនិសោ​មនសិការហ្នឹង​ ឯង   ដូច​បានបញ្ជាក់ពីខាង​ដើមហើយ   និង    ទាំងអស់ 
 
ប្រមូលមក ប្រយោជន៍​ដែល​សម្រេចបាន​ពីសំវេជ​នីយដ្ឋាន​បានដល់ សទ្ធា និង បញ្ញា ។

ពុទ្ធបរិស័ទ​គ្រប់ព្រះ​អង្គគ្រប់គ្នា រមែងបាននូវ  ប្រយោជន៍អំពី​សំវេជ​នីយ​ដ្ឋាន​៤​កន្លែង បាន​នូវគតិធម៌  សម្រាប់​នាំយកមកពិចារណា និងប្រព្រឹត្ត​បដិបត្តិ ដើម្បី ឱ្យកើត​ផលល្អដល់ជីវិតរបស់ខ្លួនច្រើនឡើងៗ គឺវាស្ថិត  នៅ​លើឧប​និស្ស័យរបស់​ពុទ្ធបរិស័ទ គ្រប់​ព្រះអង្គ​គ្រប់គ្នា ហ្នឹងឯង ។ 

ដក​ស្រង់​​ចេញ​ពី​ សៀវភៅ " ខ្លឹម​សារ​​គួរ​យល់​ដឹង " ដែល​​រៀប​រៀង​​ដោយ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣៤,១១៧ ដង)
ជីវិតមនុស្ស​ពិតជាបាន​ដោយបុណ្យ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២៩៧ ដង)
គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​គ្រប់​លក្ខណៈ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៦,៨៥៦ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ៩,២៧៩ ដង)
ការ​ប្រព្រឹត្តិ​កោត​ក្រែង​ (អបចាយនកថា)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿