30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៧,១៦៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥០៤,១៨៦
សរុប ៣៩០,៥៨៦,៦៧០
អានអត្ថបទ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៤,៩៦៣ ដង)

ការរលឹក​ដល់​សេច​ក្តី​ស្លាប់​



ស្តាប់សំឡេង
 
មរណស្សតិ

ឥឡូវ​នេះ ភាវនានិទ្ទេសនៃមរណស្សតិ បន្ទាប់​ពី​ទេវតានុស្សតិ ដល់​ហើយ​តាម​លំដាប់ ៖

ការ​ដាច់​នៃ​ជីវិតិន្ទ្រិយ ដែល​បន្ត​ទៅ​ក្នុង​ភព​មួយ ឈ្មោះ​ថា មរណ ក្នុង​ពាក្យ​ថា មរណស្សតិ នោះ​, ឯ សមុច្ឆេទមរណ ពោល គឺ ការ​ដាច់​ជា​សមុច្ឆេទនៃ​វដ្ដ​ទុក្ខ​ របស់​ព្រះអរហន្តទាំង​ឡាយ​ក្ដី, ខណិកមរណ បាន​ដល់ ការ​រលត់​ក្នុង​ខណៈ​ៗ​នៃ​សង្ខារ​ទាំង​ឡាយ​ក្ដី, សម្មតិមរណ ក្នុង​ពាក្យ​និយាយ​របស់​អ្នក​ស្រុក​ថា ដើម​ឈើ​ងាប់ លោហៈ​ងាប់​ជា​ដើម​ក្ដី ឯណា​មរណៈ​នោះ ទ្រង់​មិន​បាន​បំណង​យក​ក្នុង​មរណស្សតិនេះ​ទេ ចំណែកមរណៈ ដែល​ទ្រង់​បំណង​យក​នោះ មាន ២ យ៉ាង គឺ កាលមរណ អកាលមរណ, ក្នុង​មរណៈពីរ​យ៉ាង​នោះ កាល​មរណ រមែង​មាន​ព្រោះ​អស់​បុណ្យ​ខ្លះ ព្រោះ​អស់​អាយុខ្លះ ព្រោះ​អស់​ទាំង​បុណ្យ​ទាំង​អាយុខ្លះ, អកាល​មរណៈ រមែង​មាន​ដោយ​អំណាច​កម្ម​ចូលទៅកាត់​ផ្ដាច់ ( ជនកៈ ) កម្ម។

ក្នុង​មរណៈ​ទាំង​ឡាយ​នោះ មរណៈណា កាល​បច្ច័យ ដែល​ជា​គ្រឿង​ញ៉ាំង​អាយុ​ឲ្យ​បន្ត​ទៅ​នៅ​មាន តែ​មរណៈ ក៏​កើត​ឡើង​បាន ព្រោះ​កម្មដែល​ឲ្យ​បដិសន្ធិ មាន​វិបាក​ទុំ​ជោ​ហើយ ឈ្មោះ​ថា មរណៈ ព្រោះ​អស់​បុណ្យ, មរណៈណា ប្រាកដ​ឡើង​ដោយ​អំណាច​ការ​អស់​អាយុ ដូច​អាយុ​ដែល​មាន​ ១០០ ឆ្នាំ របស់​មនុស្ស​សព្វថ្ងៃ ព្រោះ​ការ​មិន​មាន​សម្បត្តិ ដូច​ជា គតិ កាល និង​អាហារ​ជាដើម នេះ​ឈ្មោះ​ថា មរណៈ ព្រោះ​អស់​អាយុ ចំណែក​មរណៈណា មាន​ដល់​បុគ្គល​ទាំង​ឡាយ​ ដែល​ជា​បច្ច័យ​ជាគ្រឿងបន្ត ( អាយុ ) ត្រូវ​កម្ម ដែល​អាច​ញ៉ាំង​សត្វ​ឲ្យ​ឃ្លាត​ចាក​ឋានៈ ( ការ​រស់​នៅ ) ទាន់​ហន់ ចូល​មក​កាត់​ផ្ដាច់ ដូច​បុគ្គល​បាប​ទាំង​ឡាយ មាន​ទុស្សីមារ និង​ស្ដេច​កលាពុ ជាដើម​ក្ដី ដល់​បុគ្គល​ទាំង​ឡាយ ដែល​បច្ច័យ​ជា​គ្រឿង​បន្ត ( អាយុ ) មក​កាត់​ផ្ដាច់ ដោយ​ឧបក្កម ( ការ​ប្រទូស​រ៉ាយ ) មាន​ការ​ប្រើ​សស្ដ្រា​ជាដើម ដោយ​អំណាច​នៃ​កម្ម​ដែល​បាន​ធ្វើ​ទុក​ ក្នុង​កាលមុន​ក្ដី​មរណៈ​នេះ ឈ្មោះថា អកាល​មរណ។

មរណៈ​ទាំង​អស់​នោះ សង្គ្រោះ​ចូល​ដោយ​ការ​ដាច់​ជីវិតិន្ទ្រិយ មាន​ប្រការ​ដូច​ពោល​ហើយ ការ​រឭក​ដល់​មរណ ពោល​ គឺ ការ​ដាច់​នៃ​ជីវិតិន្ទ្រិយ ដូច​ពោល​មក​នេះ ឈ្មោះ​ថា មរណស្ស​តិ។


ដកស្រង់ចេញពីសៀវភៅ មរណស្សតិ
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៩៩៦ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៨៧ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៣៣៥ ដង)
ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៤៧ ដង)
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៥,៧៣៩ ដង)
អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿