30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,២៤១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០៤,០៤២
សរុប ៣៨៥,៣៩០,៧៣៥
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៥១,២១៤ ដង)

អារម្មណ៍​របស់​វិបស្សនា



 
ការចំរើនសតិប្បដ្ឋាន​ក្នុងជីវិតប្រចាំថ្ងៃ ត្រូវ​អាស្រ័យ សេចក្តី​អត់ធន់​គឺ​ខន្តីធម៌ សេចក្តីអត់ធន់​នេះ គឺហាម​ឃាត់ នូវចំណង់​ដែលចង់​បានសតិ​បញ្ញា​ច្រើនៗ ព្រោះ​បើ​មិនមាន នូវ​សេចក្តីអត់​ធន់ទេនោះ លោភៈ​វានឹង​នាំឱ្យ​ឃ្លាតចាក​អំពី សេចក្តី​ព្យាយាម ក្នុង​ការ​សង្កេត​ពិនិត្យ រលឹក​សិក្សា នូវ​សភាវធម៌​តាមពិត​ក្នុងជីវិត​ប្រចាំ​ថ្ងៃ ។

ការមិន​មាន​សតិច្រើនៗ ក្នុង​មួយថ្ងៃៗ នោះ មិនមែន​ព្រោះយើងមិន​ចំរើនសតិ ឬ ព្រោះយើង​មិនបាន​បង្គាប់សតិ ប្រើ​សតិនោះ ទេ តាម​ពិតព្រោះ​ហេតុរបស់សតិ មិនបាន គ្រប់​គ្រាន់ ។

ជាចាំបាច់​ត្រូវឱ្យបានដឹង​ថា តើសតិ-វិបស្សនា មាន លក្ខណៈ​យ៉ាងណា   ហើយតើ​សតិ​វិបស្សនា   មាន​ការរលឹក ដឹងអ្វី ឃើញ​ច្បាស់នូវអ្វី ហើយ​ក្នុងពេលណា កន្លែង​ណា ដូច្នេះត្រូវរៀន ត្រូវ​ស្តាប់ ត្រូវសន្ទនា​ឱ្យបាន​យល់ច្បាស់ ។

សតិមានមាន​ការរលឹក​ដឹងជា​លក្ខណៈ វិបស្សនា​មាន ការឃើញច្បាស់​ដោយបញ្ញា​ដោយលក្ខណៈ ។ រលឹកដឹងអ្វី ឃើញច្បាស់​នូវអ្វី? សភាវធម៌​ក្នុងជីវិត ប្រចាំថ្ងៃ គឺជាអារម្មណ៍​របស់សតិ-វិបស្សនា ព្រោះ​ថា ជិវិត ប្រចាំ​ថ្ងៃនេះ មិនមែន​យ៉ាងដទៃ ក្រៅអំពី​សេចក្តីពិត​ឡើយ បើមិន​រលឹកសិក្សា​ឱ្យទាល់តែ​បានជាក់ច្បាស់ថា សភាវ​ធម៌​ក្នុង​ជីវិតប្រចាំថ្ងៃ មិនមែន​ជាសត្វបុគ្គល​តួខ្លួនទេ នោះ គឺដាច់ខាត​ប្រាកដ​ជាមិន​អាចដឹង​ថា ការចាក​ផុតទុក្ខ នោះ នៅត្រង់កា​រ​រំលត់សេចក្តីប្រកាន់​ឡើយ ហើយក៏​នៅ តែមានការ​ប្រកាន់​ចំពោះសភាវធម៌​ជាដដែល ឈ្មោះថា បុថុជ្ជន អាស្រ័យវដ្តៈ ។

ការមាន​ខន្តី មិនឱ្យមាន​ចំណង់ចង់​បានសតិច្រើនៗ ដែលចំណង់​នេះវា​នាំឱ្យ​ទៅរកកា​រ​ប្រព្រឹត្តិខុសនោះ ការមាន នូវខន្តីនេះ  នាំឱ្យមាន​ការចំរើន​នូវសេចក្តី​ព្យាយាម សង្កេត​ពិនិត្យ​រឿយៗ ចំពោះរូបធម៌ និង នាម​ធម៌នៅពេល​ដែល កំពុង​ប្រាកដ តាម​ផ្លូវភ្នែក ផ្លូវ​ត្រចៀក ផ្លូវច្រមុះ ផ្លូវ អណ្តាត ផ្លូវកាយ និង ផ្លូវចិត្ត ។

សតិ-វិបស្សនា មានការ​ស្រាវជ្រាវ​រាវរកការពិត​នៅ ក្នុងសភាវធម៌ ដូច្នេះទើប​សតិ​ប្បដ្ឋាន​វិបស្សនា មាន​តែរូប ធម៌ នាម​ធម៌ ជា​បរមត្ថសុទ្ធ​ជា​អារម្មណ៍ គឺមិនមាន​បញ្ញត្តិ ទាំងអស់​ជា​អារម្មណ៍ឡើយ ដោយ​បញ្ញត្តិមិន​មែនជា​សភាវ ធម៌ពិត បញ្ញត្តិ​មិន​មាននូវសភាវ​លក្ខណៈ មិន​មាន​នូវការ កើត ការរលត់ ដូចជា​សភាវធម៌​ទេ ។ 
 
បុគ្គល​អ្នកចំរើន​សតិប្បដ្ឋាន មិន​បាន ឃើញ​សតិ-វិបស្សនា មាន​ការចំរើន​ឡើង កើត​ឡើងដោយ​តួខ្លួនជាអ្នក​ឱ្យចំរើន​ឱ្យកើត  នោះឡើយ គឺបាន​ដឹង បាន​ឃើញ​តាម​ពិត នូវការ​ចំរើនឡើង កើត​ឡើងនៃសតិ-វិបស្សនា​នោះ ព្រោះ​ហេតុ​ពិតៗ សូន្យ​ចាក​តួ ខ្លួនជា​អ្នក​បង្គាប់​បញ្ជាសតិ សូន្យ​ចាកតួខ្លួន ក្នុង​លោក​ភ្នែក សូន្យ​ចាក​តួខ្លួនក្នុង​លោក ត្រចៀក សូន្យចាកតួខ្លួនក្នុងលោក​ច្រមុះ សូន្យចាក​តួខ្លួនក្នុង​លោក​អណ្តាត សូន្យចាក តួខ្លួន​ក្នុងលោក​កាយ សូន្យចាក​តួខ្លួនក្នុង លោក​ចិត្ត តាមពិត​ធម៌ទាំង​ឡាយ​កើតអំពី​ហេតុ ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" 
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,០០៩ ដង)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៦,៩៧៨ ដង)
ចំណុចខ្សោយរបស់​អ្នក​ជា​ស្វាមី
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២០៩ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿