30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,១៥៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៨១,៩៦០
សរុប ៣៨៥,៣៦៨,៦៥៣
អានអត្ថបទ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,១៥១ ដង)

បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព



 
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព

-សួរៈ ក្នុង​សង្គម​ទូទៅ ការ​ឋិត​ថេរ​ក្នុង​ជីវិត​ប្រការ​មួយ​គឺ​ការ​តាំង​នៅ​នៃ​ជីវិត​គ្រួសារ។ ការ​នៅ​រួម​ជា​មួយ​សមាជិក​គ្រប់​គ្នា​វា​ផ្ទុយ ពី​សភាព​របស់​អ្នក​បដិបត្តិធម៌ ដែល​ត្រូវ​លះ​ការ​ជាប់​ជំពាក់​ក្នុង​គ្រួសារ ដើម្បី​ស្វែង​រក​ឥស្សរភាព។ ការ​ឃើញ​ដូច​ដែល​ពោល​មក​នេះ បញ្ជាក់​ ពី​វិថី​ជីវិត​តាម​ផ្លូវ​លោក និង ផ្លូវ​ធម៌។ យើង​មាន​វិធី​យ៉ាង​ណា ដើម្បី​ផ្សារ​ភ្ជាប់​ធម្មៈ ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ ដែល​មាន​សមាជិកមាន​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា។

-ឆ្លើយៈ នេះ​មិន​មែន​ចំពោះ​តែ​ឪពុកម្ដាយ​ ស្វាមី ភរិយា នោះទេ តែ​រួម​ទៅ​ទាំង​អស់​គ្នា ទាំង​បងទាំង​ប្អូន​ផង​ដែរ។ សេចក្ដី​នេះ​វា​ជា​រឿង​ធម្មតា​របស់​មនុស្ស ដែល​មាន​ការ​អភិវឌ្ឍ​របស់​ចិត្ត​ និង​ បញ្ញា មិន​ស្មើ​គ្នា។ យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ដូច​គ្នា​ក៏​មិន​បាន​ តើ​ធ្វើ​យ៉ាង​ណា ទើប​អាច​ផ្សារ​ភ្ជាប់​គ្នា​ដោយ​ល្អ​ទៅ​បាន?

រឿង​របស់​មនុស្សដែល​មាន​លំដាប់​នៃ​ការ​អភិវឌ្ឍ​មិន​ស្មើ​គ្នា ធ្វើ​យ៉ាង​ណា​ទើប​អាច​ផ្សារ​ភ្ជាប់​គ្នា​បាន។ ដូច​ដែល​ធ្លាប់​និយាយ​មក​ហើយ​ថា ត្រូវ​មាន​បញ្ញា​យល់​ចិត្ត​គ្នា និង ករុណា​ដល់​គ្នា​នឹង​គ្នា ហើយ​ព្យាយាម​តាម​កាលៈទេសៈ ដោយ​វិធី​ការ​ទំនាក់​ទំនង​ជាដើម​ដើម្បី​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​បាន​យល់​ដល់​គ្នា​នឹង​គ្នា ព្រម​ទទួល​សេចក្ដី​ប្រាថ្នា និង​ សេចក្ដី​ត្រូវ​ការ​ដែល​មិន​ដូច​គ្នា នឹង​ឲ្យ​គេ​ដូច​យើង​ ឬ​ ឲ្យ​ដូច​ដែល​យើង​ត្រូវ​ការ យ៉ាង​រហ័ស​រហែង​នោះ មិន​បាន។

ការ​ទើស​ទាស់​រាំង​ខ្ទប់​គ្នា ធ្វើ​យ៉ាង​ណា​មិន​មាន​ទៅ​កើត​វា​ទាល់​តែ​រឿង​នោះ​កើត​ឡើង​ហើយ ទើប​កែ​ខៃ​ដោះ​ស្រាយ​បាន​ ដោយ​ប្រជុំ​ពិភាក្សា​គ្នា ផ្សះផ្សា​គ្នា ព្រម​ព្រៀង​គ្នា ទើប​ជា​រឿងសំខាន់ ដោយ​ការ​ព្រម​ទទួល​យក​នូវ​សេចក្ដី​ផ្សេង​ៗ​គ្នា មិន​មែន​តា​មចិត្ត​រៀង​ៗ​ខ្លួន​នោះ​ទេ។

មិន​មែន​និយាយ​ត្រឹម​តែ​ក្នុង​រង្វង់​គ្រួសារ​នោះ​ទេ សូម្បី​វត្ថុ​ទូទៅ​ដោយ​ជុំវិញ អ្នក​ដែល​មាន​ការ​អភិវឌ្ឍត្រូវ​យល់ ត្រូវ​យល់​ព្រម​ទទួល​នូវ​ការ​ពិត​ថា មនុស្ស​មាន​ការ​អភិវឌ្ឍ​មិន​ដូច​គ្នា​ មិន​ស្មើ​គ្នា។ គេ​មិន​ទាន់​មក​ដល់​កម្រិត​នេះ គេ​នៅ​មិន​ត្រូវ​ការ​ប្រាថ្នា​ក្នុង​វត្ថុ​ច្រើន បើ​យើង​រួច​ផុត​ហើយ យើង​ក៏​មិន​ត្រូវ​ការ​អ្វី​ច្រើន​ឡើយ តែ​ក៏ត្រូវ​ដឹង និង​​ យល់​ចិត្ត​គេ​ខ្លះ ត្រូវ​យល់​ព្រម​ខ្លះ តែ​មិន​មែន​បណ្ដែត​បណ្ដោយ​នោះ​ទេ។ ត្រូវ​រិះ​រក​វិធី​ឲ្យ​គេ​យល់​ថា ជីវិត​របស់​យើង​មិន​មែន​សុខ​ជា​មួយ​នឹង​របស់​អស់​ទាំង​នោះ​ឡើយ​ព្រោះ ថា​បើ​យើង​ផ្ញើ​សេចក្ដី​សុខ ទុក​ជា​មួយ​របស់​ពួក​នេះ យើង​នឹងជា​ទាសៈ​នៃ​របស់​ទាំង​ឡាយ​នេះ ហើយ​នឹង​មាន​បញ្ហា​ជាប់​តាម​ជា​អនេក។

ដូចនោះ ត្រូវ​បណ្ដោយ​គេ​ក្នុង​លំដាប់​មួយ តែ​ត្រូវ​ឲ្យ​គេ​ឈាន​ទៅ​មុខ​ដូចក្មេងៗដែល​ទើប​នឹង​ធំ ដឹង​តែ​ពី​ឆ្ងាញ់ តែ​មនុស្ស​ចាស់​ត្រូវ​ដឹង​ឲ្យ​ទាន់ មិន​មែន​ចេះ​តែ​ឲ្យ​តាម​តែ​ចិត្ត ដើម្បី​តប​ស្នង​សេចក្ដី​ត្រូវ​ការ​របស់​គេ​តែ​ម្យ៉ាង​នោះ​ទេ។ ត្រូវ​មាន​ការ​តប​ស្នង​សេចក្ដី​ត្រូវ​ការ​ដោយ​ដឹង​ទាន់​ និង រក​វិធី​ដើម្បី​អភិវឌ្ឍ​គេ។ ចំណុច​សំខាន់​ក្នុង​យុគសម័យ​នេះ ឪពុក​ម្ដាយ គិត​ត្រឹម​តែ​ការ​តប​ស្នង​សេចក្ដី​ត្រូវ​ការ​ក្នុង​ចំណែក​នៃ​សម្ភារៈ​ប្រើប្រាស់ ដោយ​មិន​ប្រើ​បញ្ញា​ឲ្យ​គេ​បាន​យល់ដឹង។ មិន​តែ​ប៉ុណ្ណោះ នឹង​ធ្វើ​ឲ្យ​គេ​វង្វេង​ស្រវឹង​ធ្វើ​ឲ្យ​គេ​មិន​មាន​ឱកាស និង មិន​អាច​អភិវឌ្ឍខ្លួន​ឯង​បាន​ឡើយ។

សួរៈ ការ​លំបាក​ក្នុង​ការ​អភិវឌ្ឍន ជួន​ការ​ក្នុង​គ្រួសារ​យើង​មាន​ឋានៈ​ជា​ប្អូន តែ​យើងមាន​ការ​ហ្វឹក​ហាត់​ខ្លួន​ល្មម​សម​គួរ​ហើយ​តែ​យើង​ពិបាក​ក្នុង​ការ​ពន្យល់​ណែនាំ​សមាជិត​ក្នុង​គ្រួសារ។

ឆ្លើយៈ ត្រឹម​សម្លឹង​មើល​ឲ្យ​ទូលំទូលាយ ទទួល​យល់​ព្រម​ក្នុង​បុគ្គល និង សង្គម។ សម្គម​ជា​យ៉ាង​នេះ​នឹង​សម្លឹង​ឲ្យ​មនុស្ស​មក​ដូច​យ៉ាង​ដែល​យើង​ត្រូវ​ការ​មិន​បាន​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៥១ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៤៩៩ ដង)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៧៥ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១១៣ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៦,០២០ ដង)
រឿងក្នុងជីវិតដូចយល់សប្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿