30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,៧១៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១២០,៥១៤
សរុប ៣៨៥,៤០៧,២០៧
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១១,៤៣៣ ដង)

គុណ​នៃ​ព្រះនិព្វាន



 
គុណ​នៃ​ព្រះនិព្វាន

ព្រះពុទ្ធទាំង​ឡាយ​តែង​សរសើរ​គុណ​ព្រះនិព្វាន​ថា៖

រាគក្ខយោ អស់ទៅនៃរាគៈ, ទោសក្ខយោ អស់ទៅនៃទោសៈ, មោហក្ខយោ អស់ទៅនៃមោហៈ ដូច្នេះ ក៏​មាន; ថា អជាតំ មិនកើត, អជរា មិនចាស់, អព្យាធិ មិនឈឺ, អមតំ មិនស្លាប់ ដូច្នេះ ក៏មាន, ថា មទនិម្មទនោ ញាំញីនូវសេចក្ដី​ស្រវឹង, បិបាសវិនយោ បន្ទោបង់​នូវ​សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​បញ្ចកាម​គុណ, អាលយសមុគ្ឃាជោ រំលើង​បង់​នូវ​សេចក្ដី​អាល័យ​ក្នុង​បញ្ចកាមគុណ, វដ្ដុបច្ឆេទោ កាត់ផ្ដាច់​នូវ​ដំណើរ​វិល​វល់​ក្នុង​ភព​ទាំង ៣, តណ្ហក្ខយោ អស់​ទៅ​នៃ​តណ្ហា, វិរាគោប្រាសចាកតម្រេក, និរោធោ រំលត់​បង់​នូវ​តណ្ហា ដូច្នេះក៏មាន, ថា ជា អសង្ខតធម៌ ឥត​បច្ច័យ​តាក់តែង ដូច្នេះ​ក៏​មាន, ថា​ បរមំ សុញ្ញំ សូន្យ​ក្រៃពេក, ( ពាក្យ​ថា សូន្យៗ ប្រែថា "ទទេ" ដូចពាក្យ​ថា " សុញ្ញាគារ​ផ្ទះ​ទទេ " ដែល​មិន​មាន​មនុស្ស​នៅ​អាស្រ័យ, ព្រះនិព្វាន​ក៏​ទទេ​ចាក​សត្វ​បុគ្គល ) ដូច្នេះ​ក៏​មាន, ថា បរមំ សុខំ សុខ​យ៉ាង​ឆ្នើម, បណ្ដា​សេចក្ដី​សុខ​ផ្សេងៗ ដែល​សត្វ​បាន​ជួប​ប្រទះ​ក្នុង​លោក​សន្និវាស​នេះ ជា​សាមិសសុខ​គឺ​នៅ​លាយ​ដោយ​ទុក្ខ មិន​បាន​ជា​សុខ​តែ​ម្យ៉ាង​ទេ; ចំណែក​ខាង​សុខ​ក្នុង​ព្រះនិព្វាន​ជា​ឯកន្តសុខ គឺ​មាន​តែ​សេចក្ដី​សុខ​ម្យ៉ាង ឬ​ជា​និរាមិសសុខ សុខ​ប្រាស​ចាក​អាមិស មិន​លាយ​ដោយ​ទុក្ខ បន្តិចបន្តួច​ឡើយ ទើប​ឈ្មោះ​ថា បរមសុខ ជា​សុខ​យ៉ាង​ប្រសើរ ដូច្នេះ ក៏​មាន។

ព្រះពុទ្ធទាំងឡាយ តែង​សរសើរ​ព្រះនិព្វាន​ដោយ​ប្រការ​ផ្សេងៗ ដូច​សម្ដែង​មក​នេះ ជាដើម។

ម្យ៉ាង​ទៀត ពាក្យ​ប្រដៅ​ក្នុង​ផ្លូវ​ព្រះនិព្វាន​នោះ​មាន​ចំពោះ​តែ​ក្នុង​សាសនា​របស់​ព្រះពុទ្ធជាម្ចាស់​នៃ​យើង​ទាំង​ឡាយ ម្យ៉ាង​ប៉ុណ្ណោះ មិន​មាន​ក្នុង​សាសនា​របស់​គ្រូ​ដទៃ​ឡើយ, គ្រូ​ឯទៀតៗ​គេ​ប្រដៅ​យ៉ាង​ខ្ពស់​បំផុត​ត្រឹម​ឋាន​សួគ៌ និង​ព្រហ្ម​លោក។ បើ​និយាយ​តាម​ពិត ព្រះនិព្វាន​មាន​នៅ​ជា​ធម្មតា តែ​មិន​មែន​ជា​វិស័យ​របស់​បុគ្គល​ជា​ពាហិរសាស្ដាដឹង​បាន, ព្រោះ​ព្រះនិព្វាន​ធម៌​នេះ គម្ពីរោ ជាធម៌​គម្ភីរភាពជ្រាលជ្រៅ​ពេក ទុទ្ទសោ ឃើញ​បាន​ដោយ​កម្រ ទុរានុពោធោ ដឹង​បាន​ដោយ​កម្រ សន្តោ ស្ងប់រម្ងាប់ បណីតោ ឧត្ដម អតក្កាវចរោ គិត​គ្នាន់​គ្នេរ​យក​ឯង​មិន​បាន និបុណោ ល្អិត បណ្ឌិត​វេទនីយោ គឺ​បណ្ឌិត​គួរ​ដឹង​ច្បាស់។ ព្រោះ​ហេតុ​ដូច្នោះ កាល​ដែល​ព្រះដ៏មាន​បុណ្យ​ជាម្ចាស់​ទើប​ដឹង​នឹង​បាន​ត្រាស់​ថ្មីៗ ព្រះអង្គ​ធុញ​ទ្រាន់​ក្នុង​ព្រះហឫទ័យ មិន​សូវ​ចង់​សំដែង​ធម៌​ប្រៀនប្រដៅ​សត្វ​ក្នុង​ផ្លូវ​ព្រះនិព្វានឡើយ, តែ​ដោយ​សារ​ព្រះករុណាគុណមក​បណ្ដាល​ដឹក​នាំ​ព្រះហឫទ័យ​នៃ​ព្រះអង្គ ទើប​ទ្រង់​ទេសនា។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣៣,៩៥៧ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៤៥ ដង)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,១៩៧ ដង)
ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៨៥៩ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,២៥២ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.58
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿