30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៩៥១
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២១៨,០៦៧
សរុប ៣៨៩,៣០០,៥៥១
អានអត្ថបទ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៩,៥០៣ ដង)

ពុទ្ធសាសនា​នឹងយុវជនខ្មែរ



ស្តាប់សំឡេង

 

ប្រជាជនខ្មែរ​អប់រំ​កូន​ចៅ​តាម​ប្រពៃណី​បុរាណ គឺ​ឲ្យ​កូន​ចៅ​ទៅរៀន​នៅ​វត្ត។ កូន​ខ្មែរ​ទោះ​ជា​ព្រះ​រាជ​បុត្រ​ក្ដី បុត្រ​មន្ត្រី​ក្ដី កូន​ចៅ​ប្រជានុរាស្ត្រ​ក្ដី ទាំង​អស់​ទៅ​រៀន​នៅ​វត្ត​យក​វត្ត​ជា​សាលារៀន វត្តមួយៗ ត្រូវ​បង្រៀន​មុខ​វិជ្ជា​បាន​គ្រប់​យ៉ាង​បង្រៀន​អក្សរ នព្វន្ត ការ​រចនា ការ​ស្ថាបនា ច្បាប់​សីលធម៌ នឹង​ធម៌អាថ៌ ពុទ្ធសាសនា ។ កូនខ្មែរ​ដែល​បាន​រឿន​សូត្រ​ចេះ​ដឹង​គួរ​សម​ហើយ ត្រូវ​បួស​ជា​សាមណេរ​ភិក្ខុ កើត​ទៅ​ជា​ទំនៀម​ថា កូន​ប្រុស​អាយុ ១២ ឆ្នាំ ត្រូវ​បួស​ជា​សាមណេរ​សង​គុណ​មាតា អាយុ ២១ ឆ្នាំ ត្រូវ​បួស​ជា​ភិក្ខុ សង​គុណ​បិតា បួស​ហើយ​ត្រូវ​រៀន​សូត្រ​វិជ្ជា​ខ្ពង់ខ្ពស់​ទៅ​ទៀត រៀន​បាលី​ រៀន​ធម៌អាថ៌ពុទ្ធវចនៈ ។ល។

កូន​ចៅ​ខ្មែរ, បើ​បាន​បួស​ជា​សាមណេរ ជាភិក្ខុ​ហើយ សិក​មក​វិញ ទើប​គេ​រាប់​ជា​មនុស្ស​ពេញ​អង្គ សិក​មកវិញ​ភ្លាម គេ​ឲ្យ​នាម​ថា បណ្ឌិត ប្រែថា អ្នកប្រាជ្ញ គេលែង​ហៅ អា មឹង ដូច​ពី​ដើម​ហើយ ។ បើ​មិន​បាន​បួស​ទេ គេ​ហៅ អា មឹង មួយ​ជាតិ ហើយ​គេ​មិន​រាប់​ជា​ត្រី​មុខ​ទេ។ បើ​បាន​បួស​ហើយ តែ​ខ្ជិល​រៀន​សូត្រ​ទៀត ច្បាប់​ក្រម​ខ្មែរ​បន្ទោស​ថា​ជា « កំជិល​អៀន​ប្រៀន​បួស​ហើយ​មិន​រៀន បន្ទោស​ថា​ខ្លៅ» ។ អាស្រ័យ ដោយ​ការ​អប់រំ​ប្រសើរ​នេះ​ហើយ ទើប​បាន​ជា​ប្រជាជន​ខ្មែរ​មាន​ចរិយា​សុភាព​រាបសា​ស្លូតត្រង់ ចិត្ត​ថ្លើម​ល្អ មិន​សូវ​ចេះ​បៀតបៀន​គ្នីគ្នា​ទេ ។

សព្វ​ថ្ងៃ​នេះ កូន​ប្រុស​ពុំ​សូវ​បាន​បួស​ជា​ភិក្ខុ​ជា​សាមណេរ​ដូច​ជំនាន់​មុន​ទេ ព្រោះ​មាន​សាលា​កើត​នៅ​ក្រៅ​វត្ត​ច្រើន តែ​ទោះ​ម្ដេចម្ដា ព្រះរាជរដ្ឋាភិបាល​ក៏​ព្យាយាមបង្កើត​សាលា​នៅតាម​វត្ត​ដូច​បុរាណ​កាល​វិញ​ជា​បំផុត។ សូម្បី​មាន​សាលារៀន​នៅ​ក្រៅវត្ត តែ​មាន​សិស្ស​ច្រើន​គ្នា​ណាស់​ដែល​ពឹងពាក់​អាស្រ័យ​នៅ​តាម​វត្ត​អារាម ជា​ឱកាស​ល្អ​ចូល​ទៅ​វត្ត​អារាម បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ពុទ្ធសាសនា​បាន​ភ្ជាប់​និស្ស័យ​ខ្លួន​នឹង​ពុទ្ធសាសនា ចេះ​ខ្លាច​បាប ចេះ​ចង់​បាន​បុណ្យ​ចេះ​យល់​ព្រះពុទ្ធសាសនា ហើយ​ប្រកាស​ខ្លួន​ជា​ពុទ្ធសាសនិក ព្រោះហេតុ​តែ​បាន​ទទួល​ពន្លឺ​ព្រះពុទ្ធសាសនា​តាំង​ពីកុមារ​មក។


ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ៦,៦៥៩ ដង)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៤៣ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៣៦ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៨៣៩ ដង)
ធម្មបទ​គាថា អប្បមាទវគ្គទី ២
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៤,៩០៧ ដង)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿