ថ្ងៃ អង្គារ ទី ២៥ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,២៧៩
ថ្ងៃម្សិលមិញ ៦៥,៤៥១
ខែនេះ ១,០៧៥,២១២
សរុប ៤១,០៨៥,៨៩៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៥ មីនា ឆ្នាំ២០១៧ (អាន: ២៩៩៤៨ ដង)

ព្រះពុទ្ធសាសនា ពិស្ដារ



 
ព្រះពុទ្ធសាសនា

ពាក្យថា​ ព្រះពុទ្ធសាសនា ចែក​ជា​ពីរ​បទ​គឺ៖ ពុទ្ធ និង សាសនា។ ពុទ្ធៈ ជាឈ្មោះ​បន្ទាប់​ពី​បាន​ត្រាស់ដឹង​របស់​មហាក្សត្រ​អស្ចារ្យ​ មួយ​ព្រះអង្គ ស្ដេច​សម្ភព​ក្នុង​សក្យត្រកូល​ក្នុង​មជ្ឈិម​ប្រទេស គឺ​ប្រទេស​ឥណ្ឌា មាន​ទីតាំង​នៅ​ទិស​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា​យើង​នេះ បើ​នឹង​រាប់​ចំនួន ពី​ឥឡូវ​នេះ​ទៅ​នឹង​ថ្ងៃ​ដែល​ក្សត្រ​អង្គនេះ​ប្រសូត​ចំនួន ២៨៣៥ឆ្នាំហើយ គឺ៨០ឆ្នាំ​មុន​ពុទ្ធសករាជ។

ព្រះអង្គម្ចាស់​នេះ មាន​ព្រះនាម​ថា សិទ្ធត្ថ បាន​សោយរាជ្យ​តាំង​ពី​ព្រះជន្ម ១៦​ឆ្នាំ​រហូត​ដល់​២៩​ឆ្នាំ បាន​ពិចារណា​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​ កើត​អំពី​ជាតិ គឺខន្ធ៥ អំពី​ជរា គឺ​ចាស់គ្រាំគ្រា អំពី​ព្យាធិ គឺ​សេចក្ដី​ឈឺ​ចាប់ អំពី​មរណៈ​គឺ​សេចក្ដី​ស្លាប់ដោយ​ប្រាជ្ញា​ក៏​ក្លាហាន ហើយ​មិន​អាច​ទ្រាំ​នៅ​ក្នុង ព្រះរាជ​និវេសនដ្ឋាន​បាន​ឡើយ ទ្រង់​ឃើញ​បព្វជ្ជា ជា​ឱកាស​ដ៏​ឃ្លាត​ចាក​កាម​គុណារម្មណ៍​ដែលដឹក​នាំ​ចិត្ត​ឲ្យ​វង្វេង​មួម៉ៅ ជា​ឱកាស​ស្រួល​នឹង​ស្វែង​រក ឧបាយ​ដើម្បី​បំពេញប្រយោជន៍​របស់​ខ្លួន​និង​អ្នក​ដទៃ កាល​បើ​ទ្រង់​ព្រះចិន្ដា​ដូច្នេះ​ហើយ សន្ដាន​ព្រះទ័យ​របស់​ព្រះអង្គ ក៏​ទន់ទោរ​ទៅ​រក​ការ​សាង​ផ្នួស​ឥត​អាឡោះ​អាល័យ ការ​គ្រប់​គ្រង​រាជ​សម្បត្តិ​សោះ​ឡើយទើប​ទ្រង់​គេច​ជៀស ភាស​ព្រះអង្គ​ចេញ​សាង​អភិនេស្ក្រមណ៍ ក្បែរ​ឆ្នេរ​ស្ទឹង​អនោមា ទ្រង់​អធិដ្ឋាន​ភេទ​បព្វជ្ជា​ហើយ ទៅ​សិក្សា​លទ្ធផល​នៃ​អាឡារតាបស និង​ឧទកតាបស ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ ព្រះអង្គ​រៀន​ចប់​លទ្ធិ​អំពី​តាបស​ទាំង​ពីរ​នាក់ ប៉ុន្តែ​មិនមែន​ជា​ផ្លូវ​ត្រាស់​ដឹង​ពិត​ទើប​ព្រះអង្គ​ចេញ​ចាក​សំណាក់​អាចារ្យ​ទាំង​ពីរ​លីលា ទៅ​កាន់​ឧរុវេលាសេនានិគម ខំអប់រំបំពេញ​ទុក្ករកិរិយា ដែល​កម្រ​នរណា​ធ្វើ​បាន​ទូន្មាន​រាង​កាយ​ស្វែង​រក​មោក្ខធម៌ ដើម្បី​រំលត់​សេចក្ដី​ទុក្ខ​ព្រួយ​ទាំង​នោះ​អស់ ៦ឆ្នាំ ដ៏​រាប​បាន​សម្រេច​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ មាន​ប្រាជ្ញា​ដ៏​ថ្លៃថ្លាវិសេស ជាទីគាប់​ព្រះទ័យ​ក្នុង​រាត្រី នៃ​វិសាខ​បុណ្ណមី លើ​អបរាជិកបល្ល័ង្ក ជា​ជ័យ​មង្គល​ក្រោម​ម្លប់​ដើម​ពោធិព្រឹក្ស ក្នុងរយៈ​វេលា ៤៥ឆ្នាំ មុនពុទ្ធសករាជ។

មនុស្ស​អស្ចារ្យ​នេះ​ហើយ ដែល​ទ្រង់​ព្រះនាម​ថា « ពុទ្ធ » ប្រែថា ព្រះអង្គ​ចេះ​ដឹង ព្រះអង្គ​ត្រាស់ដឹង ព្រះអង្គ​ជ្រាបច្បាស់​នូវ​សេចក្ដី​ពិត​មែន​ជាដើម។
ព្រះពុទ្ធ​ជាម្ចាស់ កាល​បើ​បាន​ត្រាស់​ដឹង​ហើយ ឯកកោវ លោកេ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោ មាន​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ ដែល​បាន​ត្រាស់​ដឹង នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្នុងលោក មាន​ព្រះទ័យ​ពោរពេញ​ដោយ​ព្រះទ័យ​ករុណា​ចំពោះ​សត្វលោក ដែល​លិច​លង់​ក្នុង​សង្សារវដ្ដ ប្រាថ្នា​ឲ្យ​សត្វ​លោក​ផុត​ចាក​ភាព​ល្ងង់​ខ្លៅ នឹង​រក​ឧបាយ​គេច​វេះ​ជៀស​វាង​ឲ្យ​រួច​ពី​គ្រឿងទុក្ខ។ ទើប​ព្រះអង្គ​ខំសម្ដែង​ព្រះធម៌ ទូន្មាន​ប្រៀប​ប្រដៅ​សត្វ​និករ ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធកិច្ច​សន្ដោស​ប្រោស​ប្រាណ​យឹងយោង​សត្វ​លោក​ឥត​រើស​មុខ តាំង​ពី​ត្រាស់​រហូត​ដល់​បរិនិព្វាន​បានចំនួន ៤៥​ឆ្នាំ​គត់។

ព្រះធម៌ជាពាក្យ​ទូន្មាន​ទាំង​អស់​របស់​ព្រះអង្គ ក្នុងអំឡុង ៤៥ ឆ្នាំនោះឯង​ហើយ ដែល​ហៅ​ថា ពុទ្ធសាសនា។


ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៥៦២៩ ដង)
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០១៣ (អាន: ៩០៨៤ ដង)
កា្លហាន​តស៊ូ​ចំពោះ​សេចក្តី​លំបាក
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៣ (អាន: ៩៣៦៥ ដង)
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
ផ្សាយ : ០៧ កក្តដា ឆ្នាំ២០១៥ (អាន: ១៥១៩៤ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០១៥ (អាន: ៦៣៣៦ ដង)
ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro