30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៦,៣១៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៤,២៤៩
សរុប ៣៨៥,៦២០,៩៤២
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៥៩៥ ដង)

ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌



 
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត
នៃ​ការ​បដិបត្តិ​ធម៌

សួរៈ ក្នុង​សម័យ​ដែល​លោក​ឪពុក​នៅ​មាន​ជីវិត នាង​ខ្ញុំ​ធ្លាប់បានសួរ​គាត់​ថា ពេល​នេះ​ពុក​មាន​អា​យុ​ច្រើន ហើយ​ក៏​មិន​មាន​ភារកិច្ច​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ ហេតុ​អ្វី​បាន​ជា​មិន​ចូល​ចិត្ត​ក្នុង​ការ​បដិបត្តិ​ធម៌ ដើម្បី​ធ្វើ​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង? គាត់​ឆ្លើយ​ថា ព្រោះ​គាត់​នៅ​មាន​កិលេស។ ក្រែង​ថា តែ​អស់​កិលេស​ហើយ នឹង​មាន​កិច្ច​អ្វី​ដែល​ត្រូវ​បំពេញ​ទៀត ពេល​នេះ​កូន​ត្រូវ​ធ្វើ​យ៉ាង​ណា?

-ឆ្លើយៈ ប្រព្រឹត្ត​ទៅ​បាន​២​យ៉ាង។ ម្យ៉ាង​លោក​ញៀន​ជាប់​ជា​មួយ​នឹង​ការ​យល់​របស់​មនុស្ស​មិន​តិច​ទេ ដែល​សម្លឹង​មក​រឿង​ធម៌អាថ៌ ថា​ជា​រឿង​គួរ​ជៀស គួរ​គេច គួរ​វាង ត្រង់​នេះ​វា​ជា​ផ្លូវ ឬ​ជា​គំនិត​ឃ្លៀងឃ្លាត ភ្លាត់​ប្លាត សម្លឹង​ឃើញ​ខុស។ ទី២ គឺ​លោក​ខ្ជិល​និយាយ​ប្រាប់​រៀប​រាប់​ច្រើន ក៏​និយាយ​ខ្លីៗ​អ៊ី​ចឹង​ទៅ។ ការ​ពិតនោះ​រឿង​ធម៌​អាថ៌ ពុំ​ចាំ​បាច់​និយាយ ដល់​ការ​លះ​កិលេស​នោះ​ទេ គ្រាន់​តែ​បាន​សប្បាយ​ចិត្ត មាន​សេចក្ដី​សុខ ព្រោះ​ការ​យល់​ដឹង ការ​សិក្សា​ក៏​ជា​ប្រយោជន៍ ព្រោះ​ថា បើ​លះ​កិលេស​បាន​ហើយ សេចក្ដី​សុខ​ក៏​លះ​បាន​ដែរ ពុំ​ចាំ​បាច់​បំពេញ​ធម៌​ធ្វើ​អ្វី​ទៀត?

-សួរៈ លោក​ឪពុក​ធ្លាប់​ប្រាប់​ថា គាត់​មាន​សេចក្ដី​សុខ​ហើយ​ដូច​ជា នៅ​ផ្ទះ​មើល​ទូរទស្សន៍​ជា​ដើម ព្រោះ​នៅ​ពេល​ដែល​គាត់​មាន​ជីវិត​រស់​នៅ គាត់​ចូលចិត្ត​មើល​ទូរទស្សន៍​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ចង់​ជូន​គាត់​ទៅ​វត្ត គាត់​ពោល​អាង​ថា មិន​ស្រួល​ខ្លួន អង្គុយ​យូរ​មិន​បាន។

-ឆ្លើយៈ គាត់​អាច​មិន​មាន​ទម្លាប់​តាម​ផ្លូវ​ចិត្ត​ក្នុង​រឿង​វត្ត​វ៉ា​ដូច្នោះ​ហើយ គ្រា​ដំបូង​មិន​គួរ​និយាយ​ដល់​រឿង​វត្ត​ គឺ​និយាយ​ធម៌​ដែលជារឿង ជា​រ៉ាវ​ទាក់​ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​ពុំ​ចាំ​បាច់​ប្រាប់​ឈ្មោះ​ធម៌​ក៏​បាន ហើយ​ប្រព្រឹត្ត​ទៅ​រឿយៗ​ជា​មួយ​ការ​សន្ទនា​ដោយ​មិន​បាន​ដឹង​ថា ជា​រឿង​ធម៌អាថ៌។ ធម៌​មិន​គឺ​អ្វី គឺ​សេចក្ដី​ពិត​ក្នុង​របស់​ទាំង​ឡាយ​ក្នុង​ដំណើរ​ជីវិត។ ការ​បដិបត្តិ​ចំពោះ​របស់​ផ្សេងៗ​ត្រឹមត្រូវ​តាម​ហេតុ​ផល នេះ​គឺ​ធម៌។ ការ​មិន​ប្រាប់​ឈ្មោះ​ធម៌ មិន​បញ្ចេញ​សព្ទ​ធម៌ ហើយ​និយាយ​ធម្មតា​យ៉ាង​នេះ រហូត​បាន​យល់​ចូល​ចិត្ត​ក្នុង​ចំណុច​ខ្លះៗ​ហើយ ទើប​ផ្ដើម​យក​សៀវភៅ​ធម៌​មក​អាច​ឲ្យ​ស្ដាប់។

-សួរៈ នាង​ខ្ញុំ​បាន​ព្យាយាម​ហើយ ដូច​ជា​បាន​ក្រាប​សំពះ​គាត់ហើយ ជម្រាប​ថា នឹង​អាច​សៀវភៅ​ឲ្យ​គាត់​ស្ដាប់ តែ​គាត់​បដិសេធ​ថា មិន​ចង់​ស្ដាប់។

-​ឆ្លើយៈ គួរ​រង់​ចាំ​ឲ្យ​គាត់​ទាមទារ​ដោយ​ខ្លួន​ឯង កុំ​ប្រាប់​ថា​នឹង​អាច​ឲ្យ​គាត់​ស្ដាប់។ ត្រូវ​និយាយ​ឲ្យ​គាត់​ចង់​ដឹង​ ឬ​ថា​មាន​ប្រការដែល​ ត្រូវ​វែកញែក​គ្នា ហើយ​គាត់​ជា​ផ្នែក​ខាង​អ្នក​សាក​សួរ។

-សួរៈ សូម្បី​ដល់​ខណៈ​ចុង​ក្រោយ នៅ​ក្នុង​មន្ទីរ​ពេទ្យ នាង​ខ្ញុំ​ចង់​ឲ្យ​លោក​ឪពុក​មាន​ចិត្ត​ស្ងប់ ក៏​មិន​ដឹង​ប្រើ​ឧបាយ​យ៉ាង​ណា ក៏​ចាត់​ឲ្យ​មាន​ពិធី​សូត្រ​មន្ត ដើម្បី​ឲ្យ​គាត់​កើត​នូវ​កុសល​ចិត្ត​ឡើង គាត់​ក៏​ប្រាប់​ថា មិន​ដឹង​យ៉ាង​មិច ឲ្យ​តែ​គាត់​ស្ដាប់​សម្លេង​សូត្រ​មន្ត គាត់​មាន​អារម្មណ៍​ជ្រួល​ច្របល់ ពិបាក​ទ្រាំ ខ្ញុំ​ក៏​ទាល់​ប្រាជ្ញា។ ព្រោះ​ថា យើង​ខ្លួន​ឯង បាន​ហ្វឹកហាត់​ចិត្ត​ដឹង តែ​មិន​អាច​ជួយ​ឪពុក​បាន ឥឡូវ​នេះ​នាង​ខ្ញុំ​សូម​សាក​សួរ​ថា តើ​នៅ​មាន​វិធី​យ៉ាង​ណា ក្នុង​ការណែនាំ​ពពួក​ញាតិ ឬថា យើង​ធ្វើ​នេះ​វា​ហួស​ពី​តួនាទី?

-ឆ្លើយៈ មិន​មែន​ទេ តែ​ត្រូវ​មាន​វិធី​ក្នុង​ការ​បបួល ដើម្បី​ឲ្យ​ចិត្ត​ទោរទន់​ទៅ ដែល​ជា​រឿង​ត្រូវ​ព្យាយាម​ប្រព្រឹត្ត​រឿយៗ។ ជួន​កាល​គាត់​អាច​មាន​ទិដ្ឋិយល់​ឃើញ​ក្នុង​ផ្លូវ​បដិបក្ខ ឬ​ផ្លូវ​ផ្ទុយ​គ្នា​ព្រោះ​ហេតុ​នោះ ទើប​ជារឿង​ពិបាក ត្រូវ​ចាំ​រយៈ​ពេល​យូរ ដោយ​មិន​ដឹង​ខ្លួន​ថា កំពុង​ចូល​ទៅ​កាន់​ទី​នោះៗ គឺ​ឲ្យ​ព្រម​ចូល​មក​ឯងៗ​ឬ​ថា បបួល​ដោយ​មិនដឹង​ខ្លួន។

-សួរៈ ធ្លាប់​ប្រើ​ឧបាយ​ដូច​ជា​ថា ទៅ​ដើរ​លេង ហើយ​ក៏​ជូន​ទៅ​ទស្សនាទីវត្ត​ផ្សេងៗ តែ​ក្រោយ​មក​គាត់​បាន​បដិសេធ ព្រោះ​ថា​បើ​ជា​មួយ​យើងៗ​នឹង​ជូន​មក​វត្ត។ ទោះ​ជា​ប្រាប់ថា ទៅ​ដើរ​លេង​ដើម្បី​ផ្លាស់​ប្ដូរ​បរិយាកាស​ក៏​ដោយ។ បើ​ជា​អ្នក​ដទៃ ខ្ញុំ​ក៏​អាច​ដាក់​ចិត្ត​ជា​ឧបេក្ខា​បាន តែ​នេះ​ជា​លោក​ឪពុក​ដែល​ជា​ញាតិ​ជិត​បំផុត​ទើប​ចង់​ឲ្យ​លោក​មាន​ឱកាស តែ​ក៏​មិន​អាច​សម្រេច​ទៅ​បាន។

-ឆ្លើយៈ បើ​យ៉ាង​នេះ ត្រូវ​ដាក់​ចិត្តថា សូម​ឲ្យ​លោក​នៅ​ដោយ​ ចិត្ត​ស្រស់​ស្រាយ រីករាយ​សប្បាយ។ ការ​តាំង​ចិត្ត​បែប​នេះ​ពេល​ខ្លះ ក៏​អាច​ផ្សារ​ភ្ជាប់​គ្នាបាន​ដោយ​ស្មាន​មិន​ដល់ ដោយ​តាំង​ចិត្ត​ត្រឹម​តែ​ថា សូម​ឲ្យ​លោក​មាន​ចិត្ត​ល្អ​ស្អាត មាន​សេចក្ដី​សុខ គឺ​នឹក​តែ​យ៉ាង​នេះ កុំ​នឹក​អ្វី​ផ្សេង ការ​ពិត​គោល​ដៅ​របស់​យើង​គឺ​នៅ​ត្រង់នេះ​ឯង។ បើ​តាំង​ចិត្ត​យ៉ាង​នេះ គង់​មាន​ថ្ងៃ​មួយ​ចំណុច​ផ្សារ​ភ្ជាប់​នឹង​ប្រាកដ អាស្រ័យ​ដោយ​មេត្តា​នេះ​ជា​ឆ្នួន។

-សួរៈ យើង​អាច​តាំង​ចិត្ត​មេត្តា​ចំពោះ​ពួក​ញាតិ​ដែល​ជាធំ​យ៉ាង​នេះ​បាន​ឬ?

-ឆ្លើយៈ មែន​ហើយ សារៈ​សំខាន់​គឺ​ឲ្យ​លោក​យល់​អំពី​វត្ត​ទៅ​វត្ត​សិក្សា​ធម៌ ក៏​ដើម្បី​ឲ្យ​លោក​មាន​ចិត្ត​ល្អ​ស្អាត មាន​សេចក្ដី​សុខ​នេះ​ជា​ទិស​ដៅ​ពិត​ប្រាកដ កុំ​តម្រង់​ទៅ​ថា​ត្រូវ​តែ​ចូល​វត្ត ត្រូវ​តែ​ស្ដាប់​ធម៌។ ណ្ហើយ មិន​ត្រូវ​កង្វល់​នោះ​ឡើយ ធម៌​ក៏​ជា​វិធី​ការ​ជួយ​ឲ្យ​លោក​រឹត​តែ​មាន​សេចក្ដី​សុខ​ក្រៃ​លែង​ឡើង តែ​បើ​លោក​នៅទទួល​មិន​ទាន់​បាន យើង​ក៏​លើក​ទិស​ដៅ​នេះ​ទុក​សិន​ចុះ។ នេះ​ជា​វិធីការ​តែ​មួយ ហើយ​តទៅ​រឿយៗ ចាប់​ផ្ដើម​បញ្ជ្រាប​ធម៌​ចូល​កាល​ណា​គាត់​យល់​ព្រម​ទទួល។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៨៧៤ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ១៨,៨១៧ ដង)
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៤០ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥០០ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,១៨៨ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿