ថ្ងៃ សៅរ៍ ទី ២១ ខែ មេសា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១,៦១១
Today
ថ្ងៃម្សិលមិញ ៥៧,៨៧៣
ខែនេះ ១,២៥៩,៦៨៣
សរុប ៦២,១៤៩,២៥៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៥ មីនា ឆ្នាំ២០១៧ (អាន: ៧៧៥៩៦ ដង)

រាគៈ ទោសៈ មោហៈ



ស្តាប់សំឡេង
 
រាគៈ ទោសៈ មោហៈ

អធិប្បាយ​អំពើ​ភ្លើង​កិលេស

ដូច​ម្ដេច​ហៅ​ថា ភ្លើង​កិលេស?

រាគៈ (សេចក្ដី​ត្រេកត្រអាល​ក្នុង​កាម​គុណ);
ទោសៈ (​សេចក្ដី​ប្រទូស្ដ​ដល់​សត្វ​និង​សង្ខារ);
មោហៈ (សេចក្ដីវង្វេង​ មិន​ដឹង​តាម​ពិត​របស់​សង្ខារ)។

អកុសល​ធម៌ ៣ យ៉ាង​នេះ ជា​ដើម​លោក​ហៅ​ថា ភ្លើង​កិលេស, ព្រោះ​ជា​របស់​ដុត​សត្វ​ឲ្យ​ក្ដៅ​ដូច​ភ្លើង; កិលេស​នេះ​កាល​បើ​កើត​ឡើង​ក្នុង​សន្ដាន​នៃ​សត្វ​ឯ​ណា​ហើយ ក៏​ធ្វើ​សត្វ​នោះ​ឲ្យ​ក្ដៅ​ក្រហល់​ក្រហាយ​រសាប់រសល់​នៅ​មិន​សុខ​ឡើយ។ ពពួក​សត្វ​ក្នុង​លោក លើក​ទុក​តែ​ព្រះពុទ្ធ​ជាម្ចាស់ និង​ព្រះអរហន្ត​សាវ័ក​ចេញ, ក្រៅ​ពី​នោះ​សូម្បី​គ្រាន់​តែ​ដឹង​ថា រាគៈ,​ទោសៈ,​មោហៈ ជា​ភ្លើង​ប៉ុណ្ណោះ ក៏​ចាត់​ជា​គ្រាន់​បើ, តែ​មិន​ដូច្នោះ​ឡើយ មាន​តែ​សម្គាល់​ខុស​ថា​ជា​របស់​ស្រួល​ល្អ​វិសេស​វិញ; ដូច​សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​ប្រទីប​ក៏​ដុត​ឲ្យ​ដល់​សេចក្ដី​ស្លាប់​ក៏​មាន ឲ្យ​ឆេះ​ខ្លោច​ស្លាប់ខ្លោច​កន្ទុយ​ជាដើម​ក៏​មាន​។

ហេតុ​នេះ​បាន​ជា ព្រះដ៏មានបុណ្យ​ជាម្ចាស់​ត្រាស់​ទេសនាថា កិលេស ៣ ពួក​នេះ​ជាភ្លើង ដោយ​ពុទ្ធ​ភាសិត​ថា៖

១. រាគគ្គិ ទហតិ មច្ចេ រត្តេ កាមេសុ មុច្ឆិតេ ភ្លើង​គឺ រាគៈ តែង​ដុត​សត្វ​ទាំង​ឡាយ​ដែល​ជា​អ្នក​ត្រេកអរ​ជ្រុល​ជ្រប់​ទៅ​ក្នុង​កាម;

២. ទោសគ្គិ បន ព្យាបន្មេ នរេ បាណាតិបាតិនោ ភ្លើងគឺ ទោសៈ តែង​ដុត​នរជន​ទាំង​ឡាយ​ដែល​ជា​អ្នក​ព្យាបាទ សម្លាប់​សត្វ;

៣. មោហគ្គិ សម្មូឡ្ហេ អរិយធម្មេ អកោវិទេ ភ្លើង​គឺ មោហៈ តែង​ដុត​សត្វ​ដែល​ជា​អ្នក​វង្វេង​មិន​ឈ្លាស​វៃ​ក្នុង​ធម៌​របស់​ព្រះអរិយៈ។

ទ្រង់​សម្ដែង​ដូច្នេះ​ហើយ ទើប​ទ្រង់​សម្ដែង​ធម៌​សម្រាប់​លត់​ភ្លើង ៣ យ៉ាង​នោះ​ គឺ៖

១. ភ្លើងគឺរាគៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​អសុភសញ្ញា គឺ​ចម្រើន​ចិត្ត ឲ្យ​សម្គាល់​ថា​មិន​ស្អាត​មិន​ល្អ;

២. ភ្លើង​គឺ​ទោសៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​មេត្តាភាវនា គឺ​ការ​ចម្រើន​ចិត្ត​ឲ្យ​កើត​មេត្រី​ទៅ​ក្នុង​ពពួក​សត្វ​ទាំង​អស់;

៣. ភ្លើង​គឺ​មោហៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​បញ្ញា;

អធិប្បាយអំពី​ភ្លើង​ទុក្ខ

ដូចម្ដេច​ហៅ​ថា ភ្លើង​ទុក្ខ?

ជាតិ, ជរា, មរណៈ ( សេចក្ដី​កើត, ចាស់, សា្លប់ ) ជា​ដើម​លោក​ហៅ​ថា ភ្លើង​គឺ​កងទុក្ខ ព្រោះ​ដុត​សត្វ​ឲ្យ​ក្ដៅ​ដូច​ភ្លើង​អត់​ទ្រាំ​បាន​ដោយ​លំបាក។ ឯ​ជាតិ (សេចក្ដី​កើត) ដែល​ហៅ​ថា ភ្លើង​ទុក្ខ​នោះ ពិចារណា​ក្រ​ឃើញ​ជាង​មរណៈ (សេចក្ដី​ស្លាប់) ព្រោះ​ពពួក​សត្វ​មាន​មនុស្ស​ជាដើម វេលា​ដែល​កើត​ឡើង​រមែងត្រេក​អរ ដល់​វេលា​នឹង​ស្លាប់​ទៅ​វិញរមែង​តូច​ចិត្ត, តែ​ជាតិ​នោះ​ជា​ប្រធាន គឺ​ជា​ដើម​ចម​នាំ​ឲ្យ​កើត​ទុក្ខ​ទាំង​ពួង, បើ​មិន​កើត​ឡើង​ទុក្ខ​ទាំង​ពួង​ក៏​មិន​មាន។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​បណ្ឌិត​ដេល​មាន​សេចក្ដី​រន្ធត់​នឹង​ទុក្ខ​ទាំង​ពួង លោក​ត្រឡប់​ជា​ខ្លាច​កើត​វិញ​មិន​ខ្លាច​ស្លាប់​ឡើយ។ ក្នុង​ទី​ដែល​នឹង​ពិចារនា​ដល់​ជាតិ​ទុក្ខ​ជា​ដើម​នុះ គួរ​ឃើញ​ដល់​កំណើត​របស់​អព្ភសេយ្យកសត្វ គឺ​មនុស្ស​ដែល​ដេក​នៅ​ក្នុង​គភ៌ ថា​ជា​ភ័យ​ដ៏​ធំ​ពន្លឹក​គួរ​ស្បើម​គួរ​ខ្លាច, សេចក្ដី​វិកល​វិការ​នៃ​រាងកាយ មាន​ធ្មេញ​បាក់ សក់​ស្កូវ ថ្ពាល់​ផត មាត់​គ្រហុប ខ្នងកោង ស្បែក​ជ្រួញ​ជ្រីវ​យុរយារ​ជាដើម ជា​របស់​ដែល​យើង​រាល់​គ្នា​មិន​ចង់​បាន មិន​មាន​ត្រូវ​ចិត្ត​សោះ តែ​គង់​ជួប​ប្រទះ គេច​មិនរួច​ឡើង។ សេចក្ដី​ស្លាប់​ក៏​ជា​របស់​ដែលយើង​ឥត​ចង់​បាន​បន្តិច​បន្តួច​ទេ តែ​នឹង​កន្លង​ឲ្យ​ហួស​ទៅ​មិន​បាន។

ឯ​សេចក្ដី​កើត ចាស់ ស្លាប់នេះ បាន​ជា​ឈ្មោះ​ថា​ទុក្ខ​ពី​ព្រោះ​លំបាក​អត់ ពិបាក​ទ្រាំ។ អធិប្បាយ​ថា រាង​កាយ​របស់​មនុស្ស​ក្នុង​លោក រក​ឋិតឋេរ​គ្មាន កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ក៏​ចាស់​គ្រាំគ្រា បែក​ធ្លាយ​ទៅ ដោយ​ជម្ងឺ​តម្កាត់​មាន​ប្រការ​ផ្សេងៗ មុន​នឹង​បែកធ្លាយ​ស្លាប់​ទៅ​នោះ រមែង​កើត​ទុក្ខវេតនា​ក្រៃ​ពេក រក​អ្វី​ប្រៀប​ពុំ​បាន។

រាគៈ ទោសៈ មោហៈ ជាភ្លើងកិលេស, ជាតិ​ ជរា មរណៈ ជាភ្លើង​ទុក្ខ ដូច​ពោល​មក​នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៤ កញ្ញា ឆ្នាំ២០១៧ (អាន: ៨៩៧១ ដង)
ប្រធាន​នៃ​សេចក្តីវិនាស ១២
ផ្សាយ : ១៣ កញ្ញា ឆ្នាំ២០១៤ (អាន: ៦៤៤៧ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
ផ្សាយ : ២៥ មេសា ឆ្នាំ២០១៧ (អាន: ១៩៣០២ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣៥០៦ ដង)
ធម៌​ជា​សារៈ​សំខាន់​របស់​មនុស្ស ធម៌​ធ្វើ​ឲ្យ​ជីវិត​ល្អ
ផ្សាយ : ២៥ មេសា ឆ្នាំ២០១៧ (អាន: ២០០៤៥ ដង)
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មេសា នេះមានដូចជា ៖           វេជ្ជបណ្ឌិត ម៉ៅ សុខ           ៥៤ដុល្លា      |      ឧបាសក ជឿន ហ៊ុយ     ៣០ ដុល្លា   |       Somphors Noy     ២០ ដុល្លា   |            ឧបាសិកា មួយ មួយ     ២០ ដុល្លា   |        ឧបាសិកា ជ័យភាព និង ឧបាសិកា សុភ័ក្រ     ១២.៥ ដុល្លា   |       Piseth Heng      ២៥ ដុល្លា       |       ឧបាសក អឿ សំភី     ១០ ដុល្លា    |          ឧបាសិកា សាម៉ន ម៉ានីល     ២០ ដុល្លា   |          ឧបាសក នូ គឹមហ៊ន និងក្រុមគ្រួសារ     ៤០ ដុល្លា   |          ឧបាសក ខុន សុខា     ១០ ដុល្លា    |      ឧបាសក គង់ សីហា     ២០ ដុល្លា    |        ឧបាសក សាន្ត ពិសិដ្ឋ     ៥០ ដុល្លា   |          Mao Akana        ៣ ដុល្លា        |          ក្រុម ឧបាសិកា ស្រ៊ុន កែវ         ៦ម៉ឺនរៀល      |      ឧបាសិកា សុខ សាឡី            ៦ម៉ឺនរៀល        |      ឧបាសិកា ហេង ស៊ីវហ៊ុយ          ៦ម៉ឺនរៀល     |      ឧបាសិកា  វ៉ាន់        ១៥០០០រៀល     |       ឧបាសក  សុខ ហេងមាន       ១៥០០០រៀល      |      ឧបាសក  កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ   ៦០០ដុល្លា   |      ឧបាសិកា  ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ      ១២០ដុល្លា   |      ឧបាសិកា  ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ      ១០០ដុល្លា   |      ឧបាសិកា  ទេព ណាន ព្រមទាំងក្រុមគ្រួសារ      ២០ដុល្លា  ..........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ     |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ     |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង           |    លោក សុង ណារិទ្ធ           |    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី        |    លោក វិទ្ធ គឹមហុង​       |    លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា        |    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង        |    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន        |    លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​        |    កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន         |    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​         |    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​         |    លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ        |    កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​       |    កញ្ញា ទា ភិច​ហួរ    |    ឧបាសិកា តាន់ ស៊ីវឡេង     |    ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា     |    លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ      |     Sokoun Thim     |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា      |    លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី     |    ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន      |    កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា    |    ឧបាសិកា ទេព សុគីម     |     ឧបាសក ឌៀប ថៃវ៉ាន់      |    ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun       |    ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី       |    ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ      |    ឧបាសក ឈិត សម្បូរ      |    ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ      |     ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ       |    ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ     |    បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ     |    ឧបាសិកា ជូ ឆេងហោ     |    ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី      |    ឧបាសិកា ភួយ នាង     |    ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី     |     Mrs. Vann Sophea    |    លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច    |    ឧបាសិកា មុត មាណវី     |    ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    តាន់ កុសល  ជឹង ហ្គិចគាង    |    ចាយ ហេង & ណៃ ឡាង     |    សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង                 សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987     ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13      ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...