30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២,៣៧៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨០,៣១១
សរុប ៣៨៥,៤៦៧,០០៤
អានអត្ថបទ
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤៣៦ ដង)

គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក



ស្តាប់សំឡេង

 

- សួរ​ថាៈ តាម​ដែល​អធិប្បាយ​មក​នេះ យើង​ជា​ឪពុក​ម្ដាយ​ចិញ្ចឹម​រក្សា តើ​មាន​គោលការណ៍​ពិចារណា​យ៉ាង​ណាថា កូន​យើង​រឹង​មាំ អាច​ទៅ​ប្រឈម​មុន​នឹង​សង្គម​ខាង​ក្រៅ​បាន? ក្នុង​ផ្លូវ​ធម៌​មាន​គោល​ការណ៍​វាយ​តម្លស​យ៉ាង​ណា​ថា ក្មេង​មាន​សភាព​រឹង​មាំ​ល្មម​នឹង​ដំណើរ​ជីវិត​បាន​ដោយ​ខ្លួន​ឯង។

ឆ្លើយៈ មើល​ការ​អភិវឌ្ឍ ៤ ផ្នែកគឺ៖
១)- ការ​អភិវឌ្ឍ​ផ្នែក​រាង​កាយ ក្រៅ​ពី​មើល​សុខ​ភាព​រាង​កាយ​ហើយ ត្រូវ​ពិចារណា​មើល​សម្ពន្ធ​ភាព​ជា​មួយ​វត្ថុ សម្ភារៈប្រើប្រាស់​ បរិភោគ ថា​គេ​អភិវឌ្ឍ​ឬ​នៅ ដូច​ជា​មើល​ថា គេ​ដឹង​ពីការ​បរិភោគ ប្រើប្រាស់ វត្ថុ​សម្ភារៈ​យ៉ាង​ណា ដូច​ជា ការ​ទទួលទាន​ អាហារ មើល គេ​ថា គេ​បរិភោគ​ដោយ​មាន​គោល​បំណង​ដោយ​ពិត​គឺ​ដើម្បី​សុខ​ភាពនៃ​រាងកាយ​រឹងមាំ មិនមែន​ដើម្បី​តែ​ឆ្ងាញ់​ពិសារ​ដើម្បី​ភាព​សង្ហារ ខ្ជះខ្ជាយ​អួតឋានៈ។ យ៉ាង​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា គេ​មាន​ការ​អភិវឌ្ឍ ដែល​រួម​ទៅ​ដល់​ការ​ប្រើ​បច្ចេកវិជ្ជា​ផ្សេងៗ​ផង​ដែរ។ សង្កេត​ក្នុង​ការ​មើល ការ​ស្ដាប់ ថា​មើល​យ៉ាង​ដូចម្ដេច មើល​បាន​ប្រយោជន៍​ទេ ដឹង​នូវ​សិក្សា​អំពី​ហេតុ​ការណ៍​ផ្សេងៗ​ទេ ឬ​ថា​ឃើញ​អារម្មណ៍​ផ្សេងៗ ហើយ​ធ្លាក់​ក្នុង​ទាសភាព​ជំពាក់​ចិត្ត​ស្រវឹង។ យ៉ាង​នេះ ជា​ការ​អភិវឌ្ឍ​ផ្លូវ​កាយ។

២)- ការ​អភិវឌ្ឍ​ផ្នែក​សីល សង្កេត​មើល​សម្ពន្ធ​ភាព​ជា​មួយ​មិត្តភក្តិ សម្ពន្ធភាព​ជា​មួយ​បងប្អូន។ មើល​សម្ពន្ធភាព​ជា​មួយ មិត្តភក្តិ ដូច​ជា​ សេពគប់​ជា​មួយ​មិត្តណា ធ្វើ​ចំពោះ​មិត្តនោះ យ៉ាង​ណា តើ​សេពគប់​ជា​មួយ​មនុស្ស​ប្រភេទណា មាន​អាកប្បកិរិយា​ទស្សនគតិ​ត្រឹម​ត្រូវ​ដែរឬ​ទេ សន្ទនា​ពី​អ្វី មាន​សម្ពន្ធភាព​ជា​មួយ​មនុស្ស​ក្នុង​សង្គម​យ៉ាង​ណា ចេះ​សង្គ្រោះ​ជួយ​គ្នា​ដែរ​ឬ​ទេ។ នេះ​ជា​ការ​អភិវឌ្ឍ​ផ្នែក​សង្គម។

៣)- ការ​អភិវឌ្ឍ​ផ្នែកចិត្ត​សន្ដាន សង្កេត​មើល​ថា មានគុណ​គឺ​សេចក្ដី​ល្អ​ឬ​ទេ មាន​មេត្តា ករុណា ពេល​ជួប​អ្នក​មាន​ទុក្ខ​លំបាក អ្នក​ជំងឺ ចេះ​ជួយ​គេ​ទេ? មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃ​ឬ​ទេ​ មាន​កតញ្ញុតា​ឬ​ទេ ។ល។ ហើយ​មើល​សមត្ថភាព​របស់​ចិត្ត​ថា តើ​រឹង​មាំ មាន​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង មាន​ការ​ទទួល​ខុស​ត្រូវ​មាន​សតិ​ជា​គ្រឿង​រក្សា​ខ្លួន មាន​សមាធិ​មាំទាំ​ក្នុង​កិច្ចការ​ងារ​ដែរ​ឬ​ទេ ព្រម​ទាំង​ពិចារណា​មើល​សុខភាព​ផ្លូវ​ចិត្ត​ថា មាន​ក្ដី​សប្បាយ​រីករាយ ស្រស់ថ្លា មិន​មួហ្មង មិនតឹង​តែង មិន​កង្វល់។

៤)- ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា សង្កត់​មើល​ថា អាច​ទទួល​ដឹង​នូវ​របស់​ផ្សេងៗ​តាម​សេចក្ដី​ពិត គឺ​អាច​សម្លឹង​របស់​ផ្សេងៗ​ដោយ​មិន​ប្រកាន់ ដោយ​ការ​ពេញ​ចិត្ត មិន​ពេញ​ចិត្ត​ឬ​រីករាយ មិន​រីករាយ។ តែ​សម្លឹង​របស់​ទាំង​នោះ ដោយ​ការ​សិក្សា​ចង់​ដឹង ចង់​ចេះស្រាវជ្រាវ​សេចក្ដី​ពិត និង ដោះស្រាយ​បញ្ហា ពិគ្រោះ​ពិចារណា​សម្លឹង​លោក​នេះ​យ៉ាង​ណា មាន​ទស្សនគតិ​ចំពោះ​មនុស្ស​ក្នុង​សង្គម​យ៉ាង​ដូចម្ដេច មាន​ទិដ្ឋិ​យល់​ឃើញ​យ៉ាង​ណា។

-សួរៈ ការ​សម្ដែង​ចេញ​មក ឬ​ការ​ប្រព្រឹត្ត​ផ្សេង​ៗ​ក្នុង​លក្ខណៈ​នៃ​ការ​អភិវឌ្ឍ អាច​នឹង​ចាប់​ផ្ដើម​ពី​អាយុ​ប៉ុន្មាន?
-ឆ្លើយៈ មិន​ទាក់​ទង​ជា​មួយ​អាយុ។ អាយុ​គឺ​ការ​កំណត់​នូវ​វ័យ ឬ​ថា ជា​ព្រំដែន​នៃ​ការ​ចម្រើន​ធំធាត់។ ពេល​វេលា​ក្នុង​ការ​សន្សំ​ភាព​ជំនាញ ការ​អភិវឌ្ឍ​ខ្លួន​នឹង​កើត​ឡើង​ជា​មួយ​អាការ​សំដែង​ចេញ​នូវ​លក្ខណៈ​នៃ​ការ​ប្រព្រឹត្ត ដែល​បង្ហាញ​ឲ្យ​ឃើញ​ដល់​ការ​អភិវឌ្ឍ​ក្នុង​ផ្នែក​នីមួយៗ ទាំង​៤ផ្នែក ថា តើ​មាន​លំដាប់​ណា?

-​សួរៈ បច្ចុប្បន្ន​យើង​ឲ្យ​តម្លៃ​មនុស្ស មិន​បាន​ឲ្យ​តម្លៃ​ក្នុង​លក្ខណៈ​ការ​អភិវឌ្ឍ​រាង​កាយ គឺ​សីល សមាធិ បញ្ញា ទេ តែ​យើង​ច្រើន​ឲ្យ​តម្លៃ​លើ សញ្ញាបត្រ ឬ​ឲ្យ​តម្លៃ​តាម​ផ្នែក​សេដ្ឋកិច្ច មើល​តាម​ចំនួន​ទ្រព្យ​តិច​ឬ​ច្រើន ហើយ​ក៏​សំគាល់​ថា បុគ្គល​នេះ​ជា​អ្នកមាន​ក្នុង​ប្រទេស។ ក្នុង​លក្ខណៈ​នេះ សង្គម​កំពុង​សំដែង​លោក​នេះ (បង្ហាញ​លោក​នេះ) ក្នុង​ផ្លូវ​ខុស​មែន​ទេ?
-ឆ្លើយៈ សង្គម​កំពុង​តែ​ឲ្យ​នូវ​សភាព​ដែល​ឃ្លៀងឃ្លាត​ប្រាស​ចាក​ការ​ពិត។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,១៩៦ ដង)
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨១៩ ដង)
ចូរកូនជាមនុស្សប្រដៅដោយងាយ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៨២០ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៣,១៩៥ ដង)
​តិរច្ឆានកថា និងថា​វត្ថុ១០យ៉ាង
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,០២០ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿