30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៥,០៧៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨៣,០១១
សរុប ៣៨៥,៥៦៩,៧០៤
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៣៥៣ ដង)

ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ



 
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ

អ្នក​ដែល​មាន​អធិវាសនក្ខន្តី​ខ្ជាប់ខ្ជួន​ល្អ រមែង​ឈ្នះ​អ្នក​ដែល​មាន​សេចក្ដី​ក្រេវក្រោធ ដូច​នាង ឧត្តរា ដែល​ឈ្នះ​នាង សិរិមា។

សូម​នាំ​រឿងនោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នោះ៖
 
រឿង នាង​ឧត្តរា

នាង​ឧត្តរា ជា​ឧបាសិកានោះ ជា​អ្នក​បាន​សម្រេច​សោតា តាំង​ពីក្មេង ជា​ធីតា​របស់​បុណ្ណសេដ្ឋី ជា​ភរិយា​របស់​រាជគហសេដ្ឋី​ដែល​ជា​មនុស្ស​មិច្ឆាទិដ្ឋិ។

តាំង​ពី​ថ្ងៃ​ដែល​នាងទៅ​នៅ​ក្នុង​ផ្ទះ​ស្វាមី មិន​មាន​ឱកាស​នឹង​បរិច្ចាគ​ទាន, នាង​ក៏​បាន​ជួយ​សិរិមា ដែល​ជា​ស្ត្រី​ពេស្យា​ផ្កាមាស​ឲ្យ​មក​នៅ​បម្រើ​ស្វាមី​របស់​នាង ហើយ​នាង​ចៀស​ចេញ​ទៅ​ធ្វើ​ការ​កុសល​តាម​ប្រាថ្នា។ ឯ​នាង​សិរិមា​នោះ កាល​បើ​បាន​នៅ​ជា​មួយ​នឹង​ស្វាមី​របស់​គេ​តែ​ត្រឹម​កន្លះ​ខែ ក៏​កម្រើក​ចិត្ត​គិត​ចង់​ដណ្ដើម​យក​ទី​ជា​មេ​ផ្ទះ បាន​ប្រទូស្ដ​ដល់​នាង​ឧត្តរា​មាន​ប្រការ​ផ្សេងៗ ដរាប​ដល់​ប្រើ​គេ​ឲ្យ​យក​ទឹក​ក្ដៅ​កំពុង​ពុះ​ស្រោច​ចុះ​លើ​នាង​ឧត្តរាជា​ទី​បំផុត, តែនាង​ឧត្តរា​មិន​ក្រេវក្រោធ​សោះ ទឹក​ក្ដៅ​នោះ​ត្រឡប់​ជា​ទឹក​ត្រជាក់​ដូច​ទឹក​ធម្មតា។ ឯនាង​សិរិមា​ដឹង​ថា​ខ្លួន​មា​នទោស ទើប​ចូល​ទៅ​សូម​ស្មាលា​ទោស​នឹង​នាង​ឧត្តរាៗ ក៏​នាំ​ទៅ​ចូល​គាល់​ព្រះបរម​សាស្ដា​ក្រាប​បង្គំ​ទូល​រឿង​នុះ​ឲ្យ​ទ្រង់​ជ្រាប។ ព្រះអង្គ​ទ្រង់​ព្រះមេត្តា​ប្រោស​ប្រទាន​ព្រះសទ្ធម្មទេសនា​ទូន្មាន​ថា៖


អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទានេន សច្ចនាលិកវាទិនំ។

សេចក្ដី​ថា៖ បុគ្គល​គប្បី​ឈ្នះសេចក្ដី​ក្រោធ (របស់គេ) បាន​ដោយ​សារ​សេចក្ដី​មិន​ក្រោធ (របស់​ខ្លួន), គប្បី​ឈ្នះ​សេចក្ដី​មិន​ល្អ (របស់​គេ) បាន​ ដោយ​សេចក្ដី​ល្អ (របស់​ខ្លួន), គប្បីឈ្នះ​សេចក្ដី​កំណាញ់ស្វិត (របស់​គេ) បាន​ ដោយ​ការ​ឲ្យ (របស់​ខ្លួន), គប្បីឈ្នះ​ មនុស្ស​ដែល​ហៃ​និយាយ​ឡេះឡោះ​បាន ដោយ​ការ​និយាយ​តែ​ពាក្យ​ពិត​ទៅរក។

ត្រង់​បទ​ថា៖ បុគ្គល​ឈ្នះ​សេចក្ដី​ក្រោធ (របស់​គេ) បាន​ដោយ​សារ​សេចក្ដី​មិន​ក្រោធ (របស់​ខ្លួន), នោះ​មាន​សេចក្ដី​អធិប្បាយ​ដូច​តទៅ៖

សេចក្ដី​ក្រេវក្រោធ ជា​សង្កិលេស​ធម៌​ម្យ៉ាង តែង​ដេក​ត្រាំ​នៅ​ក្នុង​ខន្ធសន្ដាន​នៃ​មនុស្ស​បុថុជ្ជន​ទូទៅ កម្រ​នឹង​លះ​បាន, លុះ​តតែ​ព្រះខីណាស្រព ទើប​លះ​បាន ដោយ​អំណាច​អរហន្តមគ្គ; ឯ​មនុស្ស​ជា​បាប​បុថុជ្ជន​មាន​សន្ដាន​ក្រាស​ដោយ​បាប លះ​មិន​បាន​ឡើយ, លុះ​តែ​ជា​កល្យាណ​បុថុជ្ជន​មាន​សន្ដាន​ល្ង ទើប​លះ​បាន​ ដោយ​អំណាច​អធិវាសនក្ខន្តី។ បុគ្គលណា​មួយ​បើ​មាន​អ្នក​ដទៃ​មក​ប្រទូស្ដ ហើយ​ខ្លួន​ជា​មនុស្ស​អាច​ធ្វើ​អ្នក​ដែល​ប្រទូស្ដ​នោះ​ឲ្យ​វិនាស​បាន​ដែរ, តែ​អត់ធន់ មិន​ក្រោធពិរោធតប​ឡើយ​ចេះ​សម្ដែង​មិត្ត​មេត្រី ធ្វើ​មុខ​ស្រស់​បស់​សំណេះសំណាល​ទៅ​រក​គេ​វិញ, បើ​ដូច្នេះ​ អ្នក​ដែល​ប្រទូស្ដ​នោះ មិន​យូរ​ប៉ុន្មាន​ក៏​នឹង​រសាយ​ចិត្ត លែង​ប្រទូស្ដ​ខ្លះ​មិន​ខាន, ហេតុ​នេះ​បាន​ជា​ លោក​ឲ្យ​ឈ្មោះ​អ្នក​ដែល​ចេះ​អត់ធន់​បែប​នោះ​ថា ជា​មនុស្ស​មាន​ជ័យ​ជំនះ​ឈ្នះ​អ្នក​ដែល​ប្រទូស្ដ​ ដោយ​ពិត ដូច​នាង​ឧត្តរា​នោះ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៦៣៤ ដង)
ការងារ​មាន​តម្លៃចំពោះ​មនុស្ស​នៅ​ត្រង់​ណា?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩៨៦ ដង)
មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩១៤ ដង)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៦៩ ដង)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿