30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៣៦៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨០៦,៥៥៦
សរុប ៣៨៩,៨៨៩,០៤០
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៨,១១២ ដង)

ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច



 
ព្រះអរហន្ត​ក្រោយ​អំពីអស់​ជិវិតទៅ  តើដូចម្តេច ?

ចម្លើយៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង របស់ណា​មិនទៀង របស់នោះជាទុក្ខ របស់​ណាមិន​ទៀងជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា របស់នោះជា អនត្តា ។

យើងមិនអាច​ឆ្លើយថា ព្រះអរហន្ត ក្រោយអំពីអស់ ជីវិតទៅ យ៉ាងម៉េចៗបានឡើយ ព្រោះ​យើង​​ឃើញនូវបញ្ច ក្ខន្ធក្នុងបច្ចុប្បន្នតាមពិត រកព្រះអរហន្ត​ពុំមានឡើយ រកសត្វរក​បុគ្គល​ក៏ពុំមាន​ដែរ ឃើញតែ​បញ្ចក្ខន្ធ មានការកើត​ឡើង ហើយរលត់ទៅវិញ​ជាធម្មតា​តែប៉ុណ្ណោះ ។

តិណកដ្ឋសមំ លោកំ យទាបញ្ញាយ បស្សតិ ន អញ្ញំ បត្ថយេ កិញ្ចិ អញ្ញត្រ អប្បដិសន្ធិយាតិ  ។ ក្នុង​កាល​ណា បុគ្គលពិចារណា​ឃើញលោក (ខន្ធ លោក) ទុកស្មើដោយ​ស្មៅឬកំណាត់​ឈើ​ដោយ​បញ្ញាដ៏ប្រពៃ តាមពិត ក្នុងកាលនោះ បុគ្គលរមែងមិន​មានសេចក្តី ប្រាថ្នា របស់ដទៃ​ណា​មួយសូម្បីបន្តិចបន្តួចឡើយ មានតែមិនបដិ សន្ធិ គឺព្រះនិព្វាន​តែម៉្យាង​ប៉ុណ្ណោះ ។

បញ្ញា នាំ​សត្វលោក​ទៅកាន់ទីដែល​មិនបដិសន្ធិ គឺ បញ្ញាជាលោកុត្តរ ព្រោះឆ្លង​ផុតចាក​លោកនៃ​វដ្ត​សង្សារ ។

បញ្ញារំលត់​កិលេស ពិតជានាំសត្វឱ្យបានដល់ព្រះ​និព្វាន ព្រោះថា ការរំលត់​កិលេស ឬការ​អស់​ទៅនៃតណ្ហា ជាឈ្មោះនៃ​ព្រះនិព្វាន ។

តណ្ហក្ខយោ ហិ រាធ និព្វានន្តិ មល្នារាធ ព្រោះថា ការអស់ទៅនៃតណ្ហា ជាឈ្មោះនៃព្រះ​និព្វាន  (ខន្ធវារវគ្គ រាធសំយុត្ត) ។

មគ្គជាលោកុត្តរ កំចាត់តណ្ហា ឈ្មោះថា​ផ្លូវទៅ ព្រះនិព្វាន ដែលសត្វ​លោកធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ រមែងរួច ផុតចាកទុក្ខ​ទាំងពួង ។

ការមិន​បដិសន្ធិគឺ​ព្រះនិព្វាន ឯចំណែក​សត្វលោក ដែលមិន​ទាន់ស្លាប់ គឺនៅកំពុង​រស់ក្នុង​លោក​នេះ ក៏មិនមាន បដិសន្ធិក្នុងលោក​ដទៃណា​ៗដែរ ប៉ុន្តែមិន​មែនជាអ្នក​បាន ដល់​ព្រះ​និព្វាន ព្រោះ​ជាអ្នកជាប់​នៅក្នុងលោកនេះ ។

អរិយសាវ័ក​នឿយណាយ​ក្នុងខន្ធ ៥ហើយ ក៏ប្រាស​ចាកសេចក្តី​ត្រេកអរនឹង​ខន្ធ ជា​អ្នក​មិន​នៅ​ក្នុង​លោកនេះ មិនទៅកាន់លោកដទៃ ប៉ុន្តែទៅកាន់អប្បដិសន្ធិ រីឯ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង ជាទុក្ខ និង ជាអនត្តា មានការ​គ្រាំគ្រា ទ្រុឌទ្រោម បែកធ្លាយ អស់ទៅ សូន្យទៅ​ជាធម្មតា ។

ស្រង់​ចាកពី​​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១២,៤៥៤ ដង)
សម្ផប្បលាបវាទ (អំពី មិច្ឆាទិដ្ឋិ)
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧,៦៨៨ ដង)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿