30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,៥១១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០០,៤៤៥
សរុប ៣៨៥,៥៨៧,១៣៨
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៩៤៧ ដង)

ភិក្ខុលួចក្លិន



 
បុទុមបុប្ផសូត្រទី ១៤

សម័យមួយ ភិក្ខុមួយរូប នៅក្នុងដង​ព្រៃមួយ ក្នុងដែនកោសល ។ ក៏សម័យនោះឯង ភិក្ខុ​នោះ​ត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់​ស្រះ​បោក្ខរ​ណី​ រួចហិត​ផ្កាឈូក ។

គ្រានោះឯង ទេវតាដែល​នៅអាស្រ័យ ក្នុងដងព្រៃ​នោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍​ដល់​ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏​ពោល​គាថា​នឹងភិក្ខុនោះថា ៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រ​លោក​អ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន ។

ភិក្ខុនោះ​តបថា អាត្មាមិនបាននាំទៅ មិនបាន​កាច់ទេ គ្រាន់តែហិតផ្កា​ដែលកើតក្នុងទឹក អំពី​ចម្ងាយ​ទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មាន​តាបស​ម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរស​ដែល​មាន​អំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី​ក៏អ្នក​មិនថា​ឱ្យ​បុរស​នុះ​ផ៎ង ។

ទេវតា​តបថា បុរសដែល​ល្មោភ​ផ្តេសផ្តាស ជាអ្នក​ប្រឡាក់ដោយ​កិលេស​ហួសកំណត់ ពាក្យ​របស់​ខ្ញុំ​មិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥត​មាន​ទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត  អស់កាលជានិច្ច  សូម្បីមាន​បាប​ប៉ុន​ចុង​សក់  ក៏ប្រាកដ​ដូច​ជាប៉ុនមេឃ ។

ភិក្ខុនោះតប​ថា ម្នាលទេវតា អ្នកស្គាល់អាត្មា​មែន អ្នកអនុគ្រោះ​អាត្មាមែន ម្នាលទេវតា កាលណា​បើអ្នកឃើញ​អាត្មាធ្វើដូច្នេះ អ្នកគប្បី​និយាយឱ្យអាត្មាទៀតចុះ ។

ទេវតាតបថា ខ្ញុំមិនបាន​ចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បី​ទៅកាន់​សុគតិ​ដោយ​កម្មណា បពិត្រភិក្ខុ លោកត្រូវដឹង​កម្មនោះដោយខ្លួន​លោកចុះ ។​

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។

ចប់បទុមបុប្ផសូត្រ
xxx-0-xxx

បុគ្គលត្រូវតែ​មានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់​លះបង់​ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វ​គ្រប់​របស់​យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំង​ពោល​សរសើរ​នូវ ទោសកំហុសរបស់យើងទៀតផង ។

ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ  បុគ្គលក្នុងលោក​កម្របាន​ឃើញ​តាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយ​ការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជា​អរិយ​សច្ចៈទី២ គឺហេតុដែលនាំឱ្យ​កើតទុក្ខក្នុងវដ្តៈផង ។

សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នក​ស្វែងរក​សេចក្តី​ស្អាត​អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះ​វិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់  ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវា​យ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវ​ទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។

ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោស​ថាជា​ទោស​​ពិត សូម្បីតូច ល្អិត ដោយសេចក្តីមិន​ប្រមាទ ប្រៀបបីដូចរាជ​បុរសចាប់ចោរបាន ។សតិប្បដ្ឋាន​ជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង ។

យើងតែង​ឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយ​អាង​ថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះ​ឃើញ​ដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់​តឿនឱ្យមាន​សតិថ្នាក់​សតិប្បដ្ឋាន ។

ក្នុងលោកនេះបើមិនមានបុគ្គលអ្នក​ត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណា​​អាច​​សំដែង​ប្រាប់​បាន​ថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិន​ចំពោះ​តែការ​ហិត​ក្លិន​ផ្កា​ឈូក​ប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរ​ដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហា​តែងតែ​ប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះ​ថាចោរដោយ​បរមត្ថ ត្រូវទទួល​ទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុង​ទ្រុងមច្ចុរាជ ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៧,៩០៨ ដង)
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៤១ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,០២១ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៣៩ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៨,៥៩៩ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.58
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿