30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៦០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៣,៥៣៥
សរុប ៣៨៥,៥៤០,២២៨
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៩,៣០៤ ដង)

ព្រះនាម ភគវា



 
ព្រះនាម ភគវា

ព្រះនាម​ទី១០​របស់​ព្រះអង្គ​គឺ « ភគវា » ភគវា ទ្រង់​ព្រះនាម​ថា ភគវា ព្រោះ​ព្រះអង្គ​មាន ដំណើរ​ល្អ​ទៅ​កាន់​ត្រៃ​ភព ខ្ជាក់​ចោល​ហើយ គឺ ថា ព្រះអង្គ​មិន​ត្រឡប់​កើត​ទៀត​ឡើយ។

ព្រះអង្គ​ខ្ជាក់​ចោល​នូវ​មារ ៥ យ៉ាង​គឺ៖

១- ខន្ធមារ
២- កិលេសមារ
៣- អភិសង្ខារមារ
៤- មច្ចុមារ
៥- ទេវបុត្តមារ។

ខន្ធមារ មាន ៥ យ៉ាង​គឺ៖

១- រូប​ក្ខន្ធ
២- វេទនាខន្ធ
៣- សញ្ញាខន្ធ
៤- សង្ខារក្ខន្ធ
៥- វិញ្ញាណក្ខន្ធ

កិលេសមារ​មាន ១០ យ៉ាង​គឺ៖

១- លោភៈ
២- ទោសៈ
៣- មោហៈ
៤- មានៈ
៥- ទិដ្ឋិ
៦- វិចិកិច្ឆា
៧- ថីនមិទ្ធៈ
៨- អហិរិកៈ
៩- អនោត្តប្បៈ
១០- ឧទ្ធច្ចៈ

អភិសង្ខារ​មាន​ ២ យ៉ាង​គឺ៖

១- បុញ្ញាភិសង្ខារ (បុណ្យ)
២- អបុញ្ញាភិសង្ខារ (បាប)

មច្ចុមារ សម្លាប់​មនុស្ស​សត្វ​ឲ្យ​វិល​វល់​ក្នុង​វដ្តៈ ៣ យ៉ាង​គឺ៖

១- កិលេសវដ្ដៈ
២- កម្មវដ្ដៈ
៣- វិបាកវដ្ដៈ។

ទេវបុត្តមារ បានដល់​ស្ដេច​មារាធិរាជ​ចង​នូវ​សត្វ ដោយខ្សែ​មាន​ ៣ យ៉ាង​គឺ៖

១- រាគៈ
២- ទោសៈ
៣- មោហៈ

ភគវា ទ្រង់​ព្រះនាម​ថា ភគវា ព្រោះ​ព្រះអង្គ​ខ្ជាក់​ចោល​ហើយ​នូវ​ភព​បី។
ភព ៣ គឺ៖

១- កាមភព
២- រូបភព
៣- អរូបភព។

ភគវា ទ្រង់​ព្រះនាម​ថា ភគវា ព្រោះ​ព្រះអង្គ​បែង​ចែក​កម្មវិធី​ប្រោស​សត្វ​មាន ៥ យ៉ាង។

ពុទ្ធកិច្ច ៥ យ៉ាង​គឺ៖

១- ពេល​ព្រឹក ព្រះអង្គ​ទ្រង់​បិណ្ឌបាត
២- ពេល​រសៀល ទ្រង់​សម្ដែង​ធម៌ទេសនា
៣- ពេល​ព្រលប់ ឲ្យ​ឱវាទ​ដល់​ភិក្ខុ និងភិក្ខុនី
៤- ពាក់​កណ្ដាល​អាធ្រាត្រ ដោះ​ប្រស្នា​ទេព្តា
៥- ទៀប​ភ្លឺ ប្រមើលមើល ឧបនិស្ស័យ​សត្វ។

ព្រះគុណ​បទ​នេះ សំដៅ​យក​ព្រះអង្គ​ជា​បុគ្គល​មាន​ហេតុ​ផល​ដ៏​អស្ចារ្យ​ចម្លែក​ក្នុង​លោក។ មួយ​ទៀតពាក្យ​ថា « ភគវា » នេះ ប្រែថា ព្រះអង្គ​មាន​ចំណែក​ នៃ​ធម៌ ដែល​គួរ​សេពគប់ ឬ​ខ្ជាក់​ចោល​នូវ​ភព​បី។

ត្រង់​ពាក្យ​ថា « ព្រះអង្គ​មាន​ចំណែក​នៃ​ធម៌ » គឺ​ព្រះអង្គ​តែង​សម្ដែង​ធម៌ទេសនា ប្រោស​សត្វ​តាម​ការ​កំណត់​ក្នុង​ពុទ្ធ​កិច្ច ដែល​ទុក​ជា​កម្មវិធី​របស់​ព្រះអង្គ​ដើម្បី​ឲ្យ​មហាជន​ចេះ​ដឹង​យល់​ធម៌អាថ៌ បាន​ទទួល​ធម្មរសតាម​ឧបនិស្ស័យ​របស់​ខ្លួន។

ត្រង់ពាក្យ​ថា « ព្រះអង្គ​ដែល​គេ​គួរ​សេពគប់ » គឺ​ព្រះអង្គ​ជា​បុគ្គល​មាន​ចរិយា​ប្រសើរ​បំផុត ដោយ​ កាយ វាចា ចិត្ត ឥត​មាន អស្មិមានះ ឆ្មើងឆ្មៃ កោងកាច ប្រើអំណាច​គ្របសង្កត់ អាងវណ្ណៈ យសស័ក្តិ បរិវារ ដោយ​អំពើ​អយុត្តិធម៌​ទៅ​លើ​បុគ្គល​ណា​មួយ​ឡើយ។

ត្រង់​ពាក្យ​ថា « ព្រះអង្គ​ខ្ជាក់​ចោល​នូវ​ភព​បី » គឺ​ព្រះអង្គ​ទ្រង់​បំបាក់​បង់​ចោល​នូវ​ពភ​ទាំង​បី គឺ កាម​ភព រូប​ភព អរូបភព ហើយ​ដោយ​ហេតុ​ថា ព្រះអង្គ​មិន​មាន​ព្រះទ័យ​ជាប់​ជំពាក់ អាឡោះ​អាល័យ ក្នុង​ការ​ចង់​កើតទៀត​ ក្នុង​ភព​បី​នោះ​ឡើយ។

មួយ​វិញ​ទៀត​ព្រះនាម​ថា« ភគវា » នេះ មានសេចក្ដី​ទូលាយ​ណាស់ ពុំ​មែន​អស់​សេចក្ដី​តែ​ប៉ុណ្ណេះ​ទេ​ដូច​សេចក្ដី ដែល​អដ្ឋកថា​ចារ្យ​ពណ៌នា​ទុក​មក​ច្រើន​ន័យ។ លោក​អ្នក​ប្រាជ្ញ​សម្ដែង រៀប​រាប់​ប្រវត្តិ​នៃ​ព្រះបាទ​សុទ្ធោទនៈ ជា​មហាក្សត្រ​សោយ​រាជ្យ​ក្នុង​ក្រុង​កបិលពស្ដុ ខាង​កក្រោយ​មក ព្រះអង្គ​ក៏​ទទួល​សោយ​រាជ្យ​សម្បត្តិ​ស្នង​ពី​ព្រះវររាជ​បិតា។ ព្រះរាជទ្រព្យ និង​រាជ​បរិវារ​ដែល​មាន​បរិបូណ៌​ប្រកប​ដោយ កាម​សុខ​ឥត​ខ្វះខាត គួរ​ឲ្យ​ព្រះអង្គ​ជាប់​ជំពាក់ វង្វេង វង្វាន់ ភន្ត័​ព្រះទ័យ ក្នុង​កាម​សុខ​នោះ​ដោយ​ពិត ប៉ុន្តែ​ដោយ​អំណាច កុសល​សម្ភារបារមី​ចាស់​ក្លា​បរិបូណ៍​របស់​ព្រះអង្គ អាច​ដឹង​នាំ​ព្រះអង្គ​ ឲ្យ​ស្រលាញ់​នូវ​សម្មាសម្ពោធិញ្ញាណ ជាង​សេចក្ដី​សុខ​ក្នុង​រាជ​សម្បត្តិ ទ្រង់​យាង​ចេញ​ចាក​ព្រះរាជ​ដំណាក់ ទៅ​ទ្រង់​ផ្នួស ស្វែង​រក​សម្មាសម្ពោធិញ្ញាណ ទាល់​តែ​បាន​សម្រេច។ ត្រង់​ដែលព្រះអង្គ​មាន​ប្រវត្តិ​ការណ៍​ល្អ មាន​ជោគ​ល្អ មាន​គ្រោះ​ល្អ​ដែល​នាំ​ឲ្យ​ព្រះអង្គបាន​ត្រាស់​ជា​ព្រះពុទ្ធ បាន​បំពេញ​ពុទ្ធ​កិច្ច​ប្រោស​វេនេយ្យសត្វ ដោយសព្វគ្រប់ បាន​ប្រតិស្ឋាន​ព្រះពុទ្ធសាសនា​ទុក​មក​ដូច្នេះ ឈ្មោះ​ថា ព្រះអង្គ​ប្រកប​ដោយ​ ព្រះគុណនាម​ថា « ភគវា » ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២៤,៩៨១ ដង)
និយមន័យ​ទូទៅ​នៃ​សុខភាព​ផ្លូវ​ចិត្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៤០ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៤៤៧ ដង)
ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦ (អាន: ៧,៤៣៩ ដង)
ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​​វិសាខ​បូ​ជា
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៦,៩៩២ ដង)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០២៩ ដង)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,១៤៣ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿