30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៥,៩៣៩
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៩០,១២៦
សរុប ៣៨៩,២៧២,៦១០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៨៧ ដង)

វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធ​បរិនិព្វាន​កន្លងទៅបាន ២១៨ឆ្នាំ



 
វីតសោកថេរគាថា

ព្រះថេរនេះ ក៏ជាអ្នកមានបុណ្យ បានធ្វើហើយក្នុង ព្រះពុទ្ធជាម្ចាស់អង្គមុនៗ​សន្សំបុណ្យ​ច្រើន​សន្ធឹក​សន្ធាប់ទុក ក្នុងភពនោះៗ បានកើតក្នុងត្រកូល​ព្រាហ្មណ៍មួយក្នុងសម័យ នៃការ​ត្រាស់​ដឹង​របស់ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាម សិទ្ធត្ថ ដល់នូវការ​សំរេចក្នុង​វិជ្ជាសិល្ប៍​សាស្ត្រ​របស់​ព្រាហ្មណ៍រួច បន្ទោរលះបង់នូវកាមគុណទាំងឡាយ បួសជាតាបស មានពួក តាបសដទៃ​ជា​ច្រើន​ហែហមរួមជា​មួយនៅក្នុងព្រៃ ។

បានស្តាប់ដំណឹងមកថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ ដឹងក្នុងលោក ក៏មាន​ការរីក​រាយ​ត្រេក​អរក្រៃ​ពេក ហើយក៏ មានការត្រិះរិះថា ព្រះពុទ្ធជាម្ចាស់​ទាំងឡាយ កម្រ​បាន ត្រាស់ដឹង​នៅក្នុងលោក​ណាស់ ដូច្នេះយើងគួរ​ចូលគាល់ព្រះ​ពុទ្ធក្នុង​ពេលនេះឯង ។

ការធ្វើ​ដំណើរ​ទៅគាល់​ព្រះសាស្តាព្រម​ជាមួយបរិស័ទ ជាច្រើន កាលដែល​នៅសល់​ផ្លូវមួយ​យោជន៍​កន្លះ​ទៀតនឹងដល់ ក៏បានអស់ជីវិត​នៅតាមផ្លូវ ដោយមានសេចក្តីជ្រះ​ថ្លាបញ្ជូន ទៅក្នុង​ព្រះពុទ្ធជាម្ចាស់ បានបដិសន្ធិក្នុង​ទេវលោក ។

ការត្រាច់រង្គាត់​ក្នុងទេវលោក និង មនុស្សលោក​ទៅមកៗ អស់កាលជា​យូរអង្វែង ទីបំផុត​កើត​ជា​ប្អូនរបស់ព្រះ បាទធម្មាសោកនៅក្នុងពុទ្ធកាលនេះ ដែលព្រះសម្មាសម្ពុទ្ធ បរិនិព្វាន​កន្លងទៅ​បាន ២១៨ឆ្នាំ លោក​បានមាន​ព្រះនាមថា វីតសោកៈ ។

វីតសោករាជ​កុមារ ចំរើនវ័យហើយ បានរៀនវិជ្ជាសិល្ប៍ សាស្ត្ររួម​ជាមួយខត្តិយ​កុមារទាំង​ឡាយ​ដោយការ ឆ្លាតពូកែ ព្រមទាំងជំនាញនៅក្នុង សុត្តន្តបិដក និង អភិធម្មបិដក ទាំង ដែលនៅ​ជាគ្រហស្ថ ដោយអាស្រ័យ ព្រះគិរិ ទត្តត្ថេរ ។

ថ្ងៃមួយ បានទទួលកញ្ចក់អំពី​ដៃនៃជាងកាត់សក់ ក្នុងពេលដាក់ព្រះមស្សុ (កោរពុក​មាត់​ពុកចង្កា) សំឡឹង​មើល ព្រះវរកាយ ឃើញអវយវៈ​ដែលមានស្បែក​ជ្រួញ និង សក់ ស្កូវជាដើម ក៏បង្កើត​ការស្លុតព្រះទ័យ ញ៉ាំងចិត្តឱ្យធ្លាក់ចុះ ក្នុងវិបស្សនាភាវនា បានជា​ព្រះសោតា​បន្ន​បុគ្គល ​លើអា​សនៈ នោះឯង រួចបានបួសក្នុងសំណាក់​ព្រះគិរិទត្តត្ថេរ ហើយ​បានជា ព្រះអរហន្ត​ក្នុងកាល​មិនជាយូរប៉ុន្មានឡើយ ។

ព្រះថេរៈកាលបានជា​ព្រះអរហន្តហើយ បានពោល ព្រះគាថាដោយសេចក្តីថា ៖

ជាងកោរ​កាត់នូវសក់ បានចូលមករក យើងដោយ​គិតថា នឹងកាត់សក់របស់យើង យើងទើប យក​កញ្ចក់អំពីជាងកាត់សក់ នោះ មកឆ្លុះមើល​រាងកាយ រាងកាយរបស់យើងនេះ
បាន​ប្រាកដជារបស់ទទេ ។

សេចក្តីងងឹតគឺអវិជ្ជាក្នុងកាយ ដែលជា ឫសគល់នៃការងងឹត បានវិនាសអស់ទៅ កិលេសដូចក្រណាត់សំពត់ចាស់យើងកាត់ចោល ហើយឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។

សរីរំ បច្ចវេក្ខិស្ស សេចក្តីថា ពិចារណារាងកាយ ដែលជរាគ្របសង្កត់ហើយ ដោយខ្លួន​ឯងថា រាងកាយ របស់យើងត្រូវជរា​គ្របសង្កត់ហើយហ្ន៎ ដោយចំពោះ គឺការ មើលនិមិត្ត​លើស្បែកមុខ មានស្បែកជ្រួញជ្រីវ​ជាដើម ។  ក៏កាល​ពិចារណាយ៉ាងនេះ រាងកាយរបស់យើងក៏ ប្រាកដជា​របស់​សូន្យទទេ ចាកសភាព​ផ្សេងៗមានសភាព ទៀងជាដើម ។

ពន្លឺរបស់បញ្ញា​បានកំចាត់បង់នូវអវិជ្ជា កិលេសដូច ក្រណាត់សំពត់ចាស់ យើងក៏​កាត់បាន​ហើយ គឺ​កិលេស ទាំងឡាយដែលមានឈ្មោះថា ចោរា ព្រោះដូចពួកចោរ ដោយការ​ចូល​ទៅប្លន់​យកទ្រព្យ គឺកុសល ឬដូចជាសំពត់ ចាស់ដាច់ដាច ដោយសេចក្តីថា ឥស្សរជន​មិន​ត្រូវ​ការ​មាន តែការខ្ពើម ព្រោះជាសំពត់ដែលគេ​ចោលក្នុងគំនរសំរាម ។

ចប់ អត្ថកថា វីតសោកថេរគាថា

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៣,៩៨៤ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ១៣,៦៩៤ ដង)
ព្រះបាតនៃព្រះដ៏មានព្រះភាគ
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៤,១៨១ ដង)
ការចម្រេីន អានាបាណស្សតិ (វគ្គ១)
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,១៦៧ ដង)
កុំ​ទំនេរ​ក្នុងកិច្ចការ​ ព្រោះ​ថា​វេលា​មិន​សម្បូណ៌
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,២១២ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.59
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿