30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩២,៥៨៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៤៣,២០៥
សរុប ៣៨៩,៧២៥,៦៨៩
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៩,៧៦៨ ដង)

អំពី​ពាក្យ​ថា​កប្ប



 
អំពី​ពាក្យ​ថា​កប្ប

កាល​ដែល​តាំង​នៅ​យូរ​អង្វែង​ហៅ​ថា​កប្ប ជា​ឈ្មោះ​អាយុផែនដី​ឬ​ជា​ឈ្មោះ​អាយុ​ឱកាស​លោក។ ដែល​ហៅថា​ឱកាស​លោក​នោះ ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​ប្រាប់​ថា បាន​ដល់​ទីលំនៅ​របស់​សត្តនិករ ដែល​មាន​សេចក្ដី​វិនាស​ជា​ធម្មតា។ ក្នុង​ឱកាស​លោក​នោះ មាន​ចក្កវាឡជាច្រើន ចក្កវាឡ​យើង​មាន​បណ្ដោយ​និង​ទទឹង​ប្រវែង​មួយ​លាន​ពីសែនបីពាន់​៤រយ​ហាសិប​យោជន៍ (១.២០៣.៤៥០យោជន៍), បរិមណ្ឌល​សំណុំ​មូល​ជុំ​វិញ​ បីលាន​ប្រាំមួយ​សែន​មួយ​ម៉ឺន​បីរយ​ហាសិប​យោជន៍ (៣.៦១០.៣៥០យោជន៍), កម្រាស់ផែនដី​ក្នុង​ចក្កវាឡ​នេះ​ចំនួន​ពីរ​សែន​បួន​ម៉ឺន​យោជន៍ (២៤០.០០០យោជន៍), ទឹកទ្រ​ផែនដី​កម្រាស់​បួន​សែន​ប្រាំម៉ឺនយោជន៍ (៤៨០.០០០យោជន៍) មានភ្នំធំ​ឈ្មោះ​សិនេរុ ចាឫស​លិច​ទៅ​ក្នុង​សមុទ្រ ជម្រៅ​ប្រាំ​បីម៉ឺន​បួន​ពាន់​យោជន៍ (៨៤.០០០យោជន៍), ខ្ពស់​ឡើង​លើ​ប្រាំបី​ម៉ឺន​បួនពាន់​យោជន៍ដូចគ្នា, បន្ទាប់​អំពី​ភ្នំសិនេរុ​នោះ​មក មានភ្នំ​សត្តិបរិភណ្ឌ៧​ជាន់​ទៀត​គឺ

១- យុគន្ធរ     មានកម្ពស់     ៤២.០០០យោជន៍
២- ឥសិន្ធរ     មានកម្ពស់     ២១.០០០យោជន៍
៣- ករវីក     មានកម្ពស់     ១០.៥០០យោជន៍
៤- សុទស្សន     មានកម្ពស់     ៥.២៥០យោជន៍
៥- នេមិន្ធរ     មានកម្ពស់     ២.៦២៥យោជន៍
៦- វិនតក     មានកម្ពស់     ១.៣១២យោជន៍
៧- អស្សកណ្ណ     មានកម្ពស់ ៦៥៦យោជន៍ពាក់កណ្ដាលកន្លះ។

ភ្នំទាំង​៧​នេះ​សុទ្ធ​តែ​ជា​ភ្នំ​ទិព្វ​វិចិត្រ​ដោយ​រតន​វត្ថុ​ផ្សេងៗ មាន​មាស​ជាដើម, មាន​ឫស​លិច​ចុះ​ទៅ​ក្រោម​ពាក់​កណ្ដាល ស្មើ​នឹង​កម្ពស់​ឡើង​លើ​ព័ន្ធ​ព័ទ្ធ​ជុំ​វិញ​ភ្នំ​សិនេរុចម្ងាយ​ពី​ភ្នំមួយ​ទៅភ្នំមួយ​ ប្រវែង​ស្មើ​នឹង​កម្ពស់​ភ្នំ​នោះៗ ក្នុង​ចន្លោះ​ទាំង​៧​នោះ​សុទ្ធ​តែ​សមុទ្រ​ទឹក​គ្មាន​សរសៃ ហៅ​ថា​សមុទ្រ​សីទន្តរ។

ភ្នំ​ទាំង​៧នេះជា​ទី​លំ​នៅ​នៃ​ស្ដេច​ចតុលោក​បាល​ទាំង​៤​គឺ ព្រះ​បាទ​ធតរដ្ឋ១ វិរូបក្ខ១ វិរុឡ្ហកៈ១ កុវេរៈ១ និង​ជា​ទី​នៅ​ជាទី​ទៅ​មក​នៃ​ទេវតា​និង​យក្ស​ទាំង​ឡាយ មិន​មែន​ជា​វិស័យ​របស់​មនុស្ស​លោក​ទៅ​ដោយ​មើល​ឃើញ​ពិត​បាន​ប្រមាណ​ត្រូវ​ទេ មាន​តែ​ព្រះសម្មាសម្ពុទ្ធ​និង​ព្រះអរហន្ត​ទាំង​ឡាយ​ទើប​ទៅ​ដល់​មើល​ឃើញ ដឹង​ស្គាល់​ដោយ​សព្វ​គ្រប់​បាន។ ភ្នំ​ធំ​ឈ្មោះ​សិនេរុ​នោះ​មាន​ភ្នំ​៣​ទល់​ពី​ក្រោម ហៅ​ថា​ភ្នំ​ត្រៃកូដ ខាង​លើ​កំពូល​ភ្នំ​សិនេរុ​នោះ ជា​ភូមិ​ភាគ​របស់​សក្កទេវរាជ ហៅ​ថា​ស្ថាន​តាវត្តិង្ស ខាង​លើ​ត​ទៅ​ទៀត គឺស្ថាន​យាមា, តុសិតា, និម្មានរតី, បរនិម្មិតវសវតី។ ស្ថាន​ទាំង​នេះ​ជា​ទី​អាស្រ័យ​របស់​ពពួក​ទេវតា​ទាំង​អស់ មិន​មែន​ជាទី​អាស្រ័យ​របស់​មនុស្ស​ឡើយ។

ខាង​លើ​តពីស្ថាន​​ទេវតា​ទៅ​ទៀត ជា​ភូមិ​ភាគរបស់​ពួក​ព្រហ្មមានរូប​និង​ព្រហ្ម​គ្មាន​រូប។


ព្រហ្ម​មានរូប​មាន​១៦​ស្ថាន​គឺ

១- បរិស្សជ្ជា
២- បុរោហោតា
៣- មហាព្រហ្មា
៤- បរិត្តាភា
៥- អប្បមាណាភា
៦- អាភាស្សរា
៧- បរិត្តសុភា
៨- អប្បមាណសុភា
៩- សុភកិណ្ហា
១០- វេហប្ផលា
១១- អញ្ញិសត្តា
១២- អវិហា
១៣- អតប្បា
១៤- សុទស្សា
១៥- សុទស្សី
១៦- អកនិដ្ឋា។

ព្រហ្មគ្មានរូប​មាន​៤​ស្ថាន​គឺ

១- អាកាសានញ្ចាយតនៈ
២- វិញ្ញាណញ្ចាយតនៈ
៣- អាកិញ្ចញ្ញាណតនៈ
៤- នេវសញ្ញានាសញ្ញាយតនៈ។

ស្ថាន​នេវសញ្ញា​នា​សញ្ញាយតនៈ​នេះ ជាស្ថាន​ខាងលើ​បំផុត​របស់​ភព របស់​ឱកាសលោក។ ចម្ងាយ​ពី​ទី​បំផុត​ភព​មក​ស្ថាន​មនុស្ស​លោក​នោះ ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​នឹង​កំណត់​រាប់​ជា​ប៉ុណ្ណេះប៉ុណ្ណោះ​យោជន៍​មិន​បាន។ ក្នុង​គម្ពីរ​លោកទីបកៈ មាន​សម្ដែង​ប្រៀប​ធៀប​ថា

សព្វភវគ្គេ ឋត្វាន កូជាគារសហសិលា ចាតិតា តីហិ វស្សេហិ ទ្វិមាសេហិ ច អដ្ឋហិ វត្តិន្ទិវេហិ... ដូច្នេះ​ជាដើម។ សេចក្ដី​ថា ទេវតា​មាន​ឫទ្ធិ​ច្រើន​ស្ថិត​នៅ​ក្នុង​ទីបំផុត​ភព ហើយ​ទម្លាក់​នូវ​ដុំ​ថ្ម​ប៉ុនផ្ទះ ពី​កំពូល​ឲ្យ​ធ្លាក់​ចុះ​មក​ស្ថាន​មនុស្ស​លោក ធ្លាក់​មក​យូរ​អង្វែង​ណាស់​ចំនួន​៣ឆ្នាំ​២ខែ​៨ថ្ងៃ​និង​១៤នាទី ទើប​មក​ដល់​ស្ថានមនុស្ស​ ដុំ​ថ្ម​នោះ​គ្រាន់​តែ​សឹក​ដោយ​ខ្យល់​ដាច់​អស់​នៅ​សល់​ប៉ុន​ផ្លែ​ក្រូច​សើច​ប៉ុណ្ណោះ។

បន្ទាប់​អំពី​នេះ នឹង​សម្ដែង​រៀបរាប់​តាម​គម្ពីរ​វិសុទ្ធិ​មគ្គជាដើម​តទៅ​ទៀត។ តាម​តំណាល​ថា ភ្នំសេនេរុ​ស្ថិត​នៅ​កណ្ដាល​ចក្កវាឡ ភ្នំសត្តបរិភណ្ឌព័ទ្ធ​ជុំ​វិញ​ភ្នំ​សិនេរុ ផ្ទៃ​ខាង​ក្រៅ​ភ្នំ​សត្តបរិភណ្ឌ​នោះ​សុទ្ធ​តែ​ទឹក​ទាំង​អស់ មាន​ទ្វីប​៤​ស្ថិត​នៅ​ក្នុង​ទិស​ទាំង​៤​ ឆ្ងាយ​ដាច់​ស្រយាល​ពី​ភ្នំ​សត្តបរិភណ្ឌ។

ដកស្រង់ចេញពីសៀវភៅ កប្បកថា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៥០៩ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,៧៧២ ដង)
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៥៦,០២៨ ដង)
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿