30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៨,៨៦៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥៦,០៥២
សរុប ៣៨៩,៩៣៨,៥៣៦
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៥៤៤ ដង)

ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង



ស្តាប់សំឡេង

 

លោក​ប្រៀប​ធៀបកិរិយា​ប្រព្រឹត្ត​ទៅ​របស់​កម្ម​ជា​កុសល​ និង​អកុសល​ដែល​ឲ្យ​ផល​ផ្សេង​គ្នា​ ថា៖
យាទិសំ វបតេ ពីជំ តាទិសំ លភតេ ផលំ      កល្យាណការី កល្យាណំ បាបការី ច បាបកំ។  សេចក្ដី​ថា មនុស្ស​ក្នុង​លោក គេ​សាប​ព្រោះ​បណ្ដុះពូជ​បែបណា តែង​បាន​ផ្លែផ្កា​មក​ជា​បែប​នោះ​វិញ សេចក្ដី​នេះ​មាន​ឧបមា​ដូច​ម្ដេច​មិញ កល្យាណ​ជន​អ្នក​ធ្វើ​អំពើ​ល្អ តែង​បាន​ល្អ បាប​ជន​អ្នក​ធ្វើ​អំពើ​អាក្រក់ ក៏​តែង​បាន​អាក្រក់ មាន​ឧបមេយ្យដូច្នោះ​ដែរ។

អធិប្បាយ​ថា បើ​សត្វ​ឯណា​បាន​ធ្វើ​អំពើ​ល្អ​ឬ​អាក្រក់ អំពើ​នោះ​ឯង ក៏​បែង​ចែក​រំលែក​ឲ្យ​សត្វ​នោះ ៗ បាន​ល្អ​ឬ​អាក្រក់​តាម​បែប​ដែល​ធ្វើ អំពើ​អាក្រក់​ក៏​នាំ​ទៅ​កាន់​ទុគ្គតិ អំពើ​ល្អ​ក៏​នឹង​នាំ​ទៅ​កាន់​សុគតិ។ ទាំង​នេះ ក៏​សម្រេច​មក​តែ​អំពី​ចិត្ត​ជា​ហេតុ​ទាំង​អស់ ។ សូម​លើក​ឧទាហរណ៍​ឡើង​សម្ដែង​ដូច​ត​ទៅ​នេះ

រឿង តិរ្ថិយជួល​ចោរ​វាយព្រះមោគ្គលាន
កាល​បើ​ពុទ្ធសាសនា​រុង​រឿង​ឡើង ពួក​តិរ្ថិយក៏ឱន​អាប់​មិន​សូវ​មាន​គេ​រាប់​អាន ព្រោះ​ហេតុ​នេះ ទើប​ពួក​តិរ្ថិយជួល​ពួក​ចោរឲ្យ​សម្លាប់​ព្រះ​មោគ្គលាន ដោយ​យល់​ថា ពុទ្ធសាសនា​រុងរឿង​ព្រោះ​តែ​ព្រះ​ថេរៈ​នោះ។ ព្រះ​បាទ​អជាតសត្រូវ​ឲ្យ​ស៊ើប​ដំណឹង​រក​ឃើញ​តាម​ពិត ទ្រង់​ឲ្យ​ចាប់​ពួក​តិរ្ថិយ និងពួក​ចោរ​មក​ឲ្យ​ជិះ​រណ្ដៅ​ត្រឹម​ផ្ចឹត គ្រប​ចំបើង​ដុត​ភ្លើង​ហើយ​ទ្រង់​បង្គាប់​ឲ្យ​ភ្ជួរ​ដោយ​នង្គ័ល​ដែក ដាច់​ជា​កំណាត់ធំ​កំណាត់​តូច ស្លាប់​អស់​មិន​មាន​សល់។ ទាំង​នេះ​ ក៏​ព្រោះ​ចិត្ត​លោភ​លាភ​សក្ការៈ​នឹង​ថ្លៃ​ឈ្នួល ។

រឿង​ អសោកមហារាជ
ព្រះបាទ​អសោក​មហារាជ​នោះ ទ្រង់​មាន​ព្រះរាជសទ្ធា​ទោះ​បី​ទ្រង់​ធ្វើ​ព្រះរាជកុសល​ជាច្រើន ក៏​ទ្រង់​មិន​ស្កប់​ព្រះហឫទ័យ កាល​ទៀប​ទ្រង់​ព្រះទិវង្គត ទ្រង់​បង្គាប់​ឲ្យ​ពួក​រាជ​សេវកាមាត្យ​យក​ព្រះរាជ​ទ្រព្យ ទៅ​ប្រគេន​តាម​ព្រះ​រាជហឫទ័យ ក៏​ទ្រង់​ព្រះ​កន្សែង​ស្រក់​ទឹក​ព្រះនេត្រ​ជោក​ព្រះភក្ត្រ​ទ្រង់​ព្រះ​ពិរោធ​ជា​ពន្លឹក កំពុង​តែ​ទ្រង់ព្រះ​ពិរោធ​ដូច្នោះ ក៏​ទ្រង់​ព្រះទិវង្គត​ទៅ ទៅ​កើត​ក្នុង​ទុគ្គតិភាព សម​គួរ​តាម​យថាកម្ម ។ ទាំង​នេះ ក៏​ព្រោះ​ចិត្ត​ក្រោធ​នឹង​សេវកាមាត្យ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៦,៥៩៧ ដង)
បុគ្គលត្រាស់ដឹងសច្ច: មានដោយដំណើរបដិបត្តិ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៨២៥ ដង)
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៦៩៨ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,០០៥ ដង)
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿