30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,៨៣៩
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៧៧,៦១៥
សរុប ៣៩០,៤៦០,០៩៩
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៥៩០ ដង)

សម្ផប្បលាបវាទ(អំពី ព្យាបាទ)



 
សម្ផប្បលាបវាទ
(អំពី ព្យាបាទ)

 
ឯសម្ផប្បលាបវាទនោះ បាន​ខាង​ពាក្យ​ដែល​និយាយ​ឡេះឡោះ ឬ​ពាក្យ​ដែល​រោយរាយ ឥត​ប្រយោជន៍​ខ្លួន​និង​អ្នក​ដទៃ ដូច​និយាយ​រឿង​ចំពូក​ខ្លះ លោក​លើករឿង​នាង​នាង​សិតា​ជាដើម ថា​ជារឿង​រោយរាយ​មិន​មាន​ប្រយោជន៍។ ក្នុង​ន័យ​ខ្លះ​លោក​ឃាត់​អ្នក​ប្រតិបត្តិ​ធម៌​មិន​ឲ្យ​និយាយ​ពាក្យ​តិរច្ឆានកថា ៣២ យ៉ាង មាន​រាជកថា និងមហាមត្តថាជាដើម ឲ្យ​និយាយ​តែ​ពាក្យ​ជា​វត្ថុ​កថា ១០ យ៉ាង មាន​អប្បិច្ឆកថា និងសន្តុដ្ឋីកថា ជាដើម។

សម្ផប្បលាបវាទនេះ ជាសម្ដែ​រោយរាយ​ធ្វើ​ទាំង​អ្នក​និយាយ​ទាំង​អ្នក​ស្ដាប់​ឲ្យ​រាយមាយ​ចិត្ត​មិន​ស្ងប់​រម្ងាប់ អ្នក​ណា​និយាយ​សម្ដី​ឡេះឡោះ អ្នក​នោះ​ក៏​សម្ដែង​អាការៈ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ជា​មនុស្ស​ឡេះឡោះ​ដែរ សម្ដី​របស់​មនុស្ស​ដែល​និយាយ​ឡេះឡោះ​នោះ ជា​សម្ដីមិន​ស័ក្កិសិទ្ធ ឥតប្រយោជន៍។

ព្រោះហេតុ​ដូច្នោះ​បាន​ជា ឈ្មោះ​ថា បាប ជាអំពើ​អាក្រក់​មិន​គួរ​និយាយ​ឡើយ។ បណ្ឌិត​ទាំង​ឡាយ លោក​ឃើញ​ទោស​នៃ​សម្ផប្បលាបវាទ ដូច​សម្ដែង​មក​ហើយ​នេះ បាន​ជា​លោកនិយាយ​តែ​ពាក្យ​សុភាសិត ដែល​ជា​ពាក្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​និង​អ្នកដទៃ។

សម្ដែង​មក​នេះ​ជា​ចំណែក​វចីកម្ម។

ពណ៌នា​សេចក្ដី​ក្នុង​មនោកម្ម

ឯមនោកម្មនោះ បាន​ខាង​អំពើ​ដែល​សម្រេច​ដោយ​ចិត្ត​មាន ៣ យ៉ាង​ គឺ

ក- អភិជ្ឈា
ខ- ព្យាបាទៈ
គ- មិច្ឆាទិដ្ឋិ

 
ព្យាបាទ

ព្យាបាទ​នោះ បាន​ខាង​ចិត្ត​ដែល​គិត​បំផ្លាញ​អ្នក​ដទៃ ឲ្យ​វិនាស​យស​ស័ក្ដិ​ទ្រព្យសម្បត្តិ ដោយ​សេចក្ដី​ក្រោធ​ខឹង​ស្អប់​ថា អ្នកនោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះៗ ឲ្យ​អញ​ទាស់​ចិត្ត។

ព្យាបាទ​ចិត្ត​នេះ ជា​ចិត្ត​ក្ដៅ ដូច​ទឹក​ក្ដៅដែល​កំពុង​ពុះ​កញ្ជ្រោល ធ្វើ​ខ្លួន​ឯង​ឲ្យក្ដៅ​ក្រហាយ​ជា​មុន ហើយ​ទើប​ធ្វើ​អ្នក​ដទៃ​ឲ្យ​ក្ដៅ​ជា​ក្រោយ។ ព្យាបាទ​នេះ​ឯង តែង​កឲ្យ​កើត​ជា​កម្មពៀរត​គ្នា​ទៅ​ខាង​មុខ​អស់​កាល​ជា​អង្វែង ដូច​ទេវទត្ត​ដែល​ព្យាបាទ​ចង​ពៀរ​នឹង​ព្រះដ៏មានព្រះភាគជាម្ចាស់ តាំង​អំពី​អនេក​ជាតិ​មក​ដោយ​លំដាប់ តែ​ទេវទត្ត​ចាញ់​ព្រះអង្គ​រាល់ៗ គ្រា ព្រោះ​ព្រះអង្គ​មិន​ចងពៀរ​តប​វិញ​ឡើយ។ ពុំ​នោះ​សោត ដូចរឿង​ស្ត្រី​ពីរ​នាក់ ម្នាក់​ជា​ប្រពន្ធ​ដើម ម្នាក់​ជា​ប្រពន្ធ​ចុង រួម​ស្វាមី​ជា​មួយ​គ្នា​ដែល​ចង​ពៀរ​នឹង​គ្នា​ជា​ច្រើន​ជាតិ សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នេះ

 
រឿង​ ស្ត្រី​ពីរ​នាក់​រួម​ប្ដី​ចង​ពៀរ​នឹង​គ្នា

មាន​ស្ត្រី​ម្នាក់​ជា​ស្ត្រី​អារឥត​កូន ខ្លាច​ក្រែង​ប្ដី​យក​ប្រពន្ធ​មួយ​ទៀត​នឹង​ត្រួតត្រា​លើ​ខ្លួន ក៏​ទៅ​ដណ្ដឹង​ស្ត្រី​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ប្ដី​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ប្រពន្ធក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន​លុះ​គេ​មាន​គភ៌ក៏​ផ្សំ​ថ្នាំឲ្យ​គេ​ស៊ី រលូត​គភ៌​ដល់​ពីរ​ដង ម្ដាយ​ក្រោយ​មក​ជា​គម្រប់​បី ប្រពន្ធ​ចុង​ក៏​ស្លាប់​ទាំង​កូន​ក្នុង​ពោះ។ វេលា​ទៀប​នឹង​ស្លាប់​នោះ បាន​ចង​ពៀរ​នឹង​គ្នា​ថា បើ​អញ​ទៅ​កើត​ជា​អ្វីៗ សូម​ឲ្យ​បាន​ស៊ី​កូនវា​វិញ​កុំ​ខាន។ លុះ​ប្រពន្ធចុង​ស្លាប់​ហើយ ប្ដី​បាន​ដឹង​ហេតុ​នោះ ក៏​វាយ​ប្រពន្ធ​ដើម​ជា​ដំណំ មិន​យូរ​ប៉ុន្មាន​ក៏​ស្លាប់​ទៅ ទៀប​នឹង​ស្លាប់​បាន​ចង​ពៀរ​ដូច​គ្នា។ ឯ​កិរិយា​ដែល​ជាប់​ជា​ពៀរ​នឹង​គ្នា​តទៅ​មុខ​ទៀត​នោះ យ៉ាង​នេះ​គឺ

ជាតិ​ទី ១ ប្រពន្ធ​ចុង​ជា​មេឆ្មា ប្រពន្ធ​ដើម​ជា​មេ​មាន់។
ជាតិ​ទី ២ ប្រពន្ធ​ចុង​ជា​មេ​ម្រិក ប្រពន្ធ​ដើម​ជា​មេខ្លាដំបង
ជាតិ​ទី ៣ ប្រពន្ធ​ចុង​ជា​មេយក្ខិនី ប្រពន្ធ​ដើម​ជា​នាង​កុល​ធីតា។

ស៊ី​តែ​កូន​គ្នា​ទៅ​វិញ​ទៅ​មក​រាល់ៗ ជាតិ។ ក្នុង​ជាតិ​ទី ៣ ប្រពន្ធចុង​ដែល​កើត​ជា​យក្ខិនី​ស៊ី​កូន​ប្រពន្ធ​ដើម ដែល​កើត​ជា​នាង​កុល​ធីតា​ដល់​ពីរ​ដង វេលា​ដែល​ប្រារព្ធ​នឹងស៊ី​ជា​គម្រប់​បី នាង​កុល​ធីតា​ក៏​នាំ​កូន​ខ្ចី​រត់​ចូល​ទៅ​ឯវត្ត​ជេតពន ក្នុងវេលា​ដែល​ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ កំពុង​សម្ដែង​ធម៌​កណ្ដាល​ប្រជុំ​ពុទ្ធ​បរិស័ទ​នាង​កុល​ធីតា ក៏​យក​កូន​ទៅ​ដាក់​ក្បែរ​ព្រះបាទ​ថ្វាយ​ព្រះអង្គ។ ក្នុង​ខណៈ​នោះ នាង​យក្ខិនី​រត់​តាម​មក​ទាន់។ ព្រះអង្គ​មាន​ព្រះ​ពុទ្ធដីកា​ថា

នែ​នាង​ទាំង​ឡាយ! ត្រូវ​ឈប់​ចងពៀរ​នឹង​គ្នា​ទៅ ដ្បិត​អំពើ​ដែល​នាង​ឯង​ចង​ពៀរ​នឹង​គ្នា​នេះ បើសិន​ណា​ជា​មិន​បាន​ជួន​នឹង​តថាគត​ទេ ពៀរ​នេះ​មុខ​ជា​នឹង​ចេះ​តែ​ចង​គ្នា​ដរាបដល់​អស់ ១ ក័ល្ប​នេះ​មិន​ខាន ប៉ុន្តែ​ឥឡូវ​នេះ នាង​ទាំង​ពីរ​នាង​បាន​មក​ជួប​នឹង​តថាគត​ហើយ​ឈប់​ចង​ពៀរ​នឹង​គ្នា​តទៅ ពៀរ​នេះ​នឹង​រលត់​អស់​ត្រឹម​នេះ​ហើយ។ ស្ត្រី​ទាំង​ពីរ​នាក់​នោះ ក៏​លែង​ចងពៀរ​នឹង​គ្នា​តាំង​តែ​អំពី​ថ្ងៃ​នោះ​មក ត្រឡប់​ជា​មាន​ចិត្ត​ស្នេហា​ស្រឡាញ់​គ្នា​តទៅ។

នាំ​រឿង​នោះ​មក ដើម្បី​បញ្ជាក់​សេចក្ដី​ឲ្យ​ឃើញ​ច្បាស់​ថា សេចក្ដី​ព្យាបាទ​បំផ្លាញ​គ្នា​ឲ្យ​វិនាស​នេះ​ឯង តែង​ក​ឲ្យ​កើត​ជា​ពៀរ​នឹង​គ្នា កម្រ​នឹង​លុបលាង​ឲ្យ​ជា​សះ​ស្បើយ​ទៅ​បាន ដូច​និទាន​ស្ត្រី​ទាំង​ពីរ​នាក់​ដែល​សម្ដែង​មក​នេះ។

អំពើ​ដែល​ព្យាបាទ​បំផ្លាញ​អ្នក​ដទៃ​ឲ្យ​វិនាស​នេះ​ឯង អំពើ​លាមក​អាក្រក់​ពេក​ណាស់។ ព្រោះ​ហេតុ​ដូច្នោះ​បាន​ជា​លោក​ឲ្យឈ្មោះ​ថា​ បាប ជា​អំពើ​អាក្រក់​មិន​គួរ​ធ្វើ​ទេ។ បណ្ឌិត​ទាំង​ឡាយ​លោក​ពិចារណា​ឃើញ​ទោស​នៃ​ព្យាបាទ​ដូច​ពោល​មក​ហើយ​នេះ ទើប​លោក​លះ​បង់ចេញ ហើយ​មាន​ចិត្ត​មេត្តា​ប្រណី​សព្វ​សត្វ​ឥតរើស​មុខ​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១២៤ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៨៩៥ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,១០០ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៣៦៣ ដង)
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿