30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៥,៤៨៣
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៤៤២,២៥៩
សរុប ៣៩០,៥២៤,៧៤៣
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៧៩២ ដង)

ព្រះគាថាអធិមុត្តត្ថេរ



ស្តាប់សំឡេង
 
ព្រះថេរអង្គនេះ បានបំពេញនូវបុញ្ញាធិការទុកក្នុង ព្រះសាសនានៃព្រះពុទ្ធជាម្ចាស់អង្គមុនៗ សន្សំបុណ្យទុកក្នុង ភពនោះៗ ក្នុងកាលនៃព្រះពុទ្ធ អត្ថទស្សី លោកបានកើត ក្នុងត្រកូល​អ្នកមានទ្រព្យសម្បត្តិច្រើន កាលព្រះសាស្តាបរិនិព្វានទៅ លោកបានឧបដ្ឋាកភិក្ខុសង្ឃ ញ៉ាំងមហាទាន​ឱ្យប្រព្រឹត្តទៅ ។  ដោយបុញ្ញកម្មនោះ លោកបដិសន្ធិជាទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ លោកកើតក្នុងផ្ទៃ របស់ប្អូនស្រីនៃព្រះសង្កិច្ចថេរៈ មានឈ្មោះថា អធិមុត្តៈ កាល​ចំរើនវ័យ​ហើយ ក៏បានបួសក្នុងសំណាក់ព្រះថេរៈដែលជា លោកអ៊ំ បំពេញវិបស្សនា​កម្មដ្ឋាន​ទាំងដែល​នៅជា​សាមណេរ ក៏បានជាព្រះអរហន្ត ។

លោកបានព្រះអរហត្តហើយ   ញ៉ាំងកាលវេលាឱ្យកន្លង   ទៅដោយ​សេចក្តីសុខ​ក្នុង​សមាបត្តិ    ហើយមានព្រះបំណងនឹងឧបសម្បទាជាភិក្ខុ ក៏និមន្តទៅលា​ព្រះមាតា​ក្នុងរវាង​ផ្លូវ​បាន​​​ជួប​នឹងចោរ ៥០០នាក់ដែលកំពុងស្វែងរកសាច់ដើម្បីធ្វើពលីកម្មដល់ទេវតា ។

ពួកចោរបានចាប់លោកដោយមានបំណងថា នឹងធ្វើពលីបូជាទេវតា ។ អធិមុត្តៈ កាល​ត្រូវពួកចោរចាប់ ក៏មិនតក់ស្លុតខ្លាចអ្វីឡើយ មានព្រះភ័ក្ត្រស្រស់ថ្លាផូរផង់ ។ មេចោរ​បានឃើញ​ដូចនោះ ក៏កើតសេចក្តីអស្ចារ្យក្នុងចិត្ត​ដោយ មិនធ្លាប់មានមកអំពីមុនឡើយ ទើបពោលសរសើរដល់ព្រះ អធិមុត្តៈ ដូច្នេះថា ៖ 

ក្នុងកាលមុន យើងខ្ញុំទាំងឡាយសម្លាប់សត្វពួកណា ដើម្បីយ័ញ្ញ ឬ ដើម្បីប្លន់ទ្រព្យសម្បត្តិ ភ័យក៏កើតមានដល់ ពួកសត្វនោះឥតមានសេសសល់ឡើយ សត្វទាំងនោះរមែង ញាប់​ញ័រ​ផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោក មិន មាន ទាំង​សម្បុរមុខ​លោកក៏ស្រស់​បស់ក្រៃ​ពេក ហេតុអ្វីក៏ លោកមិនខ្សឹកខ្សួល ព្រោះភ័យធំដែលមានសភាពយ៉ាងនេះ ។

ព្រះអធិមុត្តៈពោលថា ម្នាលមេចោរ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត​នៃបុគ្គល​អ្នកមិនមាន​សេចក្តី​អាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុត នូវភ័យ​ទាំងពួង ។ កាលបើតណ្ហាជាគ្រឿងនាំសត្វលោកទៅកាន់ភពក្នុង បច្ចុប្បន្នអស់ហើយដោយហេតុណាមួយ ភ័យចំពោះសេចក្តី ស្លាប់ក៏មិនមានឡើយ ដូចការមិនមានភ័យក្នុងកិរិយាដាក់ចុះ នូវភារៈ​ចេញ​អំពី​ក្បាល។    

ព្រហ្មចរិយធម៌អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភ័យចំពោះ​សេចក្តីស្លាប់​នៃអាត្មាមិនមាន ទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភពទាំង​ឡាយ​ដែល​មិនមានសេចក្តីត្រេក អរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិសហើយ ខ្ជាក់​ចោល​ចេញវិញនូវថ្នាំពិសនោះ ។    

បុគ្គលអ្នកដល់នូវត្រើយគឺ ព្រះនិព្វានមិនមានសេចក្តី ប្រកាន់មានសោឡសកិច្ច (កិច្ច ១៦) បានធ្វើហើយ​មិនមាន អាសវៈ រមែងជាអ្នកត្រេកអរក្នុងកិរិយាអស់ទៅនៃអាយុដូច បុគ្គល​រួចហើយ​ចាកការសម្លាប់ ។    បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុង លោកទាំងអស់ រមែងមិន​សោកសៅ​ព្រោះសេចក្តីស្លាប់ ដូច បុគ្គលស្ទុះផុតចាកផ្ទះដែលត្រូវភ្លើងឆេះ ។ ការជួបជុំដោយសត្វ និង សង្ខារឯ​ណានីមួយក្តី ការ កើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នោះមិនមែនជាធំឡើយ ពាក្យនេះព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណដ៏ធំបានសំដែង ហើយ ។

បុគ្គលណាបានដឹងច្បាស់នូវព្រះពុទ្ធដីកាតាមដែល ព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គល​នោះមិន​ប្រកាន់នូវភព ណានីមួយឡើយ ដូចបុគ្គលមិនចាប់កាន់នូវដុំដែកដែលក្តៅ ក្រហមឆ្អិនឆ្អៅដូច្នោះដែរ ។  អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយ ទេ អាត្មាមិនមានគិតថា ខ្លួនអញ​នឹងមាន​តទៅទេ ព្រោះថា សង្ខារទាំងឡាយទៀងតែវិនាសទៅវិញ ហេតុនោះសេចក្តីខ្សឹក ខ្សួល ក្នុងសង្ខារទាំងនោះដូច​ម្តេចកើត ។   

ម្នាលមេចោរ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិត នូវការប្រជុំកើតឡើងនៃធម៌ដ៏បរិសុទ្ធ នឹងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ ។  បុគ្គលដែលឃើញច្បាស់ ដោយបញ្ញា នូវលោកប្រាកដ ស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថារបស់អញរមែងមិន សោកសៅថា របស់យើងវិនាសហើយ ។  

អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយ ភព ព្រោះថា កាយនេះនឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ។     កិច្ចណាដោយសរីរៈមានដល់ពួកអ្នក ពួក អ្នក​ប្រាថ្នា​នូវកិច្ចណា ចូរធ្វើនូវកិច្ចនោះចុះ  សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹង​មិន​មានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ ។    

ពួកចោរបានស្តាប់ពាក្យនៃព្រះ អធិមុត្តត្ថេរ នោះ ជាពាក្យ ចំឡែកអស្ចារ្យគួរឱ្យព្រឺរោម ហើយ​ក៏ទម្លាក់ចោល នូវគ្រឿងសស្ត្រាទាំងឡាយ បានពោលពាក្យនេះថា បពិត្រ លោកដ៏ចំរើន លោក​បានធ្វើតបោកម្មដូចម្តេច ឬអ្នកណាជា អាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោក​បានព្រោះ អាស្រ័យពាក្យប្រដៅរបស់អ្នកណា ។

ព្រះថេរៈឆ្លើយថា ព្រះជិនស្រីព្រះអង្គជាសព្វញ្ញូទ្រង់ ឃើញនូវធម៌ទាំងពួង ជាសាស្តា​ប្រកប​ដោយ​ករុណា​ដ៏ធំ ទ្រង់ រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា ។ ព្រះធម៌ នេះ ជា​ធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅដែល អាត្មាបាន ព្រោះអាស្រ័យនូវធម៌ជា ពាក្យប្រៀនប្រដៅរបស់ ព្រះជិនស្រីនោះ ។

ចោរទាំងឡាយបានស្តាប់នូវសុភាសិតនៃឥសី គឺព្រះ វាចារបស់ព្រះ អធិមុត្តត្ថេរ ហើយ ក៏ទម្លាក់​ចោលនូវគ្រឿង សស្ត្រាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏ វៀរចាក​ចោរកម្ម​នោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា ។ ចោរ ទាំងនោះ​ក៏ចូលទៅបួស​ក្នុង​សាសនា​នៃ​ព្រះសុគត ចំរើននូវ ពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិតមានចិត្តខ្ពស់ឡើង មានចិត្តល្អ មាន​ឥន្ទ្រិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វាន បទជាអសង្ខតធម៌ ។   

ដោយសេចក្តីថា ព្រះ អធិមុត្តត្ថេរ ធ្វើពួកចោរឱ្យ អស់ចិត្តកំណាច ហើយ​ទុកពួកចោរ​ឱ្យនៅទី​នោះ​ឯង លោក ក៏និមន្តទៅរកមាតា ជំរាបលាមាតាហើយ ទើបត្រឡប់មក នាំចោរ​ទាំងនោះ​ទៅកាន់​សំណាក់ព្រះឧបជ្ឈាយ៍ ឱ្យបានបព្វជ្ជា ឧបសម្បទា ដោយអាស្រ័យកម្មដ្ឋាន មិនយូរ​ប៉ុន្មាន លោក ទាំងអស់នោះ ក៏តាំងនៅក្នុងព្រះអរហត្ត ។

ចប់អធិមុត្តត្ថេរគាថា
ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,៩២៨ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៧៩៧ ដង)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៥,៨៩៧ ដង)
បុណ្យមាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿