30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៩,៣៦៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦៧,១៦៤
សរុប ៣៨៥,៤៥៣,៨៥៧
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩,២២២ ដង)

នរក ៤ រូប



ស្តាប់សំឡេង
 
នរក ៤ រូប

យើង​ជា​ពុទ្ធ​បរិស័ទ គួរ​តែ​មាន​សេចក្ដី​សង្វេគតក់​ស្លុត​ក្នុង​ជីវិត​រស់​នៅ​ក្នុង​បច្ចុប្បន្ន​នេះ វា​មិន​មាន​អ្វី​ស្ថិត​ស្ថេរ​ឡើយ​ក្នុង​លោក​នេះ មាន​ការ​កើត​ឡើង​ហើយ​មាន​ការ​ស្ថិត​នៅ និង​មាន​ការ​បាត់​បង់​ទៅ​វិញ​ជា​ធម្មតា។

សូម​ជាតិ​ញោម​ពិចារណា​នូវ​រឿង​ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ជា​បទ​ពិចារណា​ក្នុង​រឿង​រ៉ាវ​ជីវិត​ដែល​រស់​នៅ​ក្នុង​លោក​នេះ វា​មាន​ទាំង​វិបាក ទាំង​ល្អដោយ​អំណាច​ក្នុង​ការ​ប្រព្រឹត្ត​របស់​មនុស្ស។

កាល​កន្លង​ទៅ​ហើយ ព្រះដ៏មានព្រះភាព ព្រះនាម​កស្សបៈ ទ្រង់​ឧប្បត្តិកឡើង​ក្នុង​លោក ក្នុង​កាល​ដែល​មនុស្ស​ទាំង​ឡាយ​មាន​អាយុ​កាល ២ ម៉ឺន​ឆ្នាំ ព្រះអង្គ​យាង​ទៅ​កាន់​ចារិក​មួយ​អន្លើ​ដោយ​ព្រះខីណាស្រព ២ ម៉ឺន​អង្គ។

ពួក​អ្នក​នគរ​ពារាណសី​ឃ្មាត​ខ្មី​បបួល​គ្នីគ្នា​ធ្វើអាគន្តុកទាន។ គ្រា​នោះ​មាន​សេដ្ឋី​បុត្ត ៤ នាក់​ជា​សម្លាញ់​នឹង​គ្នា​មាន​សម្បត្តិ ៤០ កោដិ ក្នុង​នគរ​ពារាណសី បាន​ប្រឹក្សា​គ្នា​ថា​ទ្រព្យ​សម្បត្តិ​យើង​មាន​ច្រើន​តើ​យើងនឹង​ប្រកប​ការងារ​ដូចម្ដេច? កាល​ដែល​ព្រះសម្មាសម្ពុទ្ធ ស្ដេច​កំពុង​យាង​ទៅ​កាន់​ចារិក​យ៉ាង​នេះ ក៏​សេដ្ឋី​បុត្ត​ទាំង ៤ នាក់​នោះ ឥត​មាន​និយាយ​យ៉ាងនេះ​ថា យើង​ទាំង​ឡាយ​នឹង​ឲ្យ​ទាន នឹងបូជា​នឹង​រក្សា​សីល​ដូច្នេះ​សោះ បែរ​ជា​និយាយ​យ៉ាង​នេះ​ថាយើង​ទាំង​ឡាយ​ផឹក​ស្រា​ឲ្យ​ស្រវឹង ហើយ​ស៊ីសាច់​ដែលមាន​រស់​ជាតិ​ឆ្ងាញ់​ពិសា​ទើប​ពេញ​ជា​ការ​រស់​នៅ​មាន​ប្រយោជន៍។

ម្នាក់​ទៀត​និយាយ​ថា យើង​គួរ​តែ​បរិភោគ​បាយ​អង្ករ ស្រូវ​សាលី​ដែល​មាន​ក្លិន​ក្រអូប និង​វត្ថុ​ផ្សេងៗ។ ម្នាក់​ទៀត​និយាយ​ថា យើង​ចំណាយ​ប្រាក់​ឲ្យ​ពួក​ស្រីៗ ទោះ​បី​កូន​ប្រពន្ធ​គេ​ក៏​គង់​តែ​ស្ម័គ្រ​ចិត្ត​នឹង​យើង​មិន​ខាន ហើយ​ពួក​យើង​ នឹង​ធ្វើ​បរទារកម្ម​ឲ្យ​ពេញ​បន្ទុក។

សេដ្ឋី​បុត្ត​ទាំង ៤ នាក់​នោះ យល់​ព្រម​ព្រៀង​គ្នា​ហើយ​ចាប់​ផ្ដើម​អំពី​ថ្ងៃ​នោះ​មក ក៏​តែង​តែ​បញ្ជូន​ទ្រព្យ​ទៅ​ឲ្យ​ស្រីៗ ទាំង​ឡាយ​ដែល​មាន​រូប​ល្អហើយ​ធ្វើ​នូវ​បរទារកម្ម​អស់ ២ម៉ឺន​ឆ្នាំ លុះ​ធ្វើ​មរណកាល​ទៅ​បាន​កើត​ជា​លោហកុម្ភី​នរក ជម្រៅ ៨០ យោជន៍ លិច​ចុះ​ទៅ​អស់​ ៣ ម៉ឺន​ឆ្នាំ ទើប​ដល់​បាត​ខ្ទះ​អណ្តែត​ឡើង​អស់​៣ម៉ឺន​ឆ្នាំ ទើប​ដល់​មាត់​ខ្ទះ ហើយ​ទើប​ចង់​ពោល​គាថា​ម្នាក់​​មួយ​ៗ ប៉ុន្តែ​មិន​អាច​ពោល​ទាន់ ក៏​ពោល​បាន​ត្រឹម​តែ​ពាក្យ ទុ.ស.ន.សោ. ហើយ​ក៏​ត្រឡប់​លិច​ចុះ​ទៅ​ក្នុង​ខ្ទះ​ទង់​ដែង​វិញ​ទៅ។


សត្វ​នរក​ទី​ ១ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ទុ.ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ
វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ។

យើង​ទាំង​ឡាយ មាន​ជីវិត​ដ៏​លាមក បាន​រស់​នៅ​ហើយ​កាល​ដែល​ភោគ​សម្បត្តិ​កំពុង​មាន យើង​ទាំង​ឡាយ​មិន​បាន​ឲ្យ​ទាន​សោះ យើង​ទាំង​ឡាយ​មិន​បាន​ធ្វើ​នូវ​ទី​ពឹង​ដល់​ខ្លួន​ឯង​សោះ​ឡើយ។

សត្វនរក​ទី​២ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ស.សដ្ឋីរស្សសហស្សានិ បរិបុណ្ណានិ សព្វសោ
និរយេ បច្ចមានានំ កទា អន្តោ ភវិស្សតិ។

យើង​ទាំង​ឡាយ ​ដែល​បាបកម្មចម្អិន​ក្នុង​នរក​អស់ ៦ ម៉ឺន​ឆ្នាំ​ពេញ​គ្រប់គ្រាន់​មិន​លើស​មិន​ខ្វះ ឱ!​កាល​ណាហ្ន! នឹង​មាន​ទីបំផុត​នៃ​សេចក្ដី​ទុក្ខ។

សត្វ​នរក​ទី ៣ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ន.នត្ថិ អន្តោ កុតោ អន្តោ បដិនិស្សតិ
តទា ហិ បកតំ បាបំ មម តុយ្ហញ្ច មារិស។

ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​របស់​យើង​ទាំង​ឡាយ មិន​មាន​ឡើយ មាន​ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​ពីណា ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​មិន​ប្រាកដ​ទេ ម្នាល​អ្នក​ដូច​ជា​ខ្ញុំ ដ្បិត​ពី​កាល​ណោះ ខ្ញុំ​នឹង​អ្នក​ទាំង​ឡាយ បាន​ធ្វើ​បាប​ពេញ​បន្ទុក​ណាស់។

សត្វ​នរក​ទី ៤ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

សោ.សោហំ នូន ឥតោ គន្គ្វា យោនី លទ្ធាន
មានុសី វនញ្ញូ សីលសម្បន្នោ កាហាមិ កុសលំ ពហុំ។

បើ​ខ្ញុំ​បាន​រួច​អំពី​នេះ​ទៅ ហើយ​បាន​កើត​ជា​មនុស្ស នឹង​ជា​អ្នក​ដឹង​នូវ​ពាក្យ​ពេចន៍​បរិបូណ៍​ដោយ​សីល ខ្ញុំ​នឹង​ខំ​ធ្វើ​តែ​បុណ្យ​កុសល​យ៉ាង​ច្រើន។

មនុស្ស​យើង កាល​ដែល​មិន​ទាន់​បាន​ឃើញ​ទោស​កំហុស​ចំពោះ​ខ្លួន​ឯង​ទេ រមែង​ចេះ​តែ​គ្រាន់​បើ​លើ​ខ្លួន​ឯង​ចេះ​តែ​មាន​អំនួត អួត​អាត​ចំពោះ​អំណាច​ដែល​ខ្លួន​មាន ទីបំផុត​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ជាទី​ពឹង​ឡើយ។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៤៣៧ ដង)
ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៨២ ដង)
ការ​ពិត​ក្នុង​ចិត្ត​ (ម៉ែ​ឪ)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៤២ ដង)
ប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន ៥
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៧៤ ដង)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,១៥១ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.65
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿