30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៣,២៦៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧២៣,៨៨៣
សរុប ៣៨៩,៨០៦,៣៦៧
អានអត្ថបទ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២៤,៦២៤ ដង)

កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ



ស្តាប់សំឡេង
 
កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ

មនុស្ស​យើងដែល​នឹង​បាន​ល្អ​នោះ ក្រៅ​អំពី​ត្រូវ​មាន​ការ​សិក្សា​រៀន​សូត្រ​ហើយ គឺ​ត្រូវ​ហ្វឹកហាត់​អប់រំ​ដើម្បី​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ​ទៀត​ផង នេះ​ជា​ប្រការ​សំខាន់។

ចំណុច​ផ្ដើម​នៃ​ការ​ហ្វឹកហាត់​សិក្សា​អប់រំ​ដែល​ជាទី​សំខាន់​បំផុត គឺ​ក្រុម​គ្រួសារ​ក្នុង​ផ្ទះ។ គ្រួសារ​ដែល​នៅ​ក្នុង​សភាព​រៀបរយ​ល្អនោះ តិច​ណាស់​ដែល​ក្មេង​ទៅ​ជា​ខិលខូច​ឡេះឡោះ នេះ​ព្រោះ​ការ​សេពគប់បាន​សម​ប្រពៃ។

លុះ​ដល់​កូន​ធំឡើង កូន​ត្រូវ​ខំព្យាយាម​សេពគប់​សមាគម​ជា​មួយ​មនុស្ស​ល្អ ដើម្បី​បាន​ចម្លង​នូវ​លក្ខណៈ​ល្អ​ផ្សេងៗ ការ​សេពគប់​មនុស្ស​ល្អ រមែង​ជា​គុណ​ប្រយោជន៍​ដល់​កូន​រហូត​ក្នុង​ជីវិត។

មនុស្សល្អ កាល​បើ​កូន​ចូល​ទៅ​ជិត​ហើយ ធ្វើ​ឲ្យ​កូន​ដឹង​ខ្លួន​ថា ចង់​បាន​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​ល្អ​ដែរ។ មនុស្ស​ស្ងប់​ក៏​ដូច​គ្នា កាល​បើ​កូន​ចូល​ទៅ​ជិត​ហើយ បានស្ដាប់​នូវពាក្យ​សម្ដី​អ្វី​ខ្លះ​នោះ រមែង​ធ្វើ​ឲ្យ​កូន​ដឹង​ខ្លួន​ឯង​ថា មាន​សេចក្ដី​ស្ងប់ ហើយ​ចង់​ឲ្យ​ខ្លួន​បាន​ទៅ​ជា​មនុស្ស​ស្ងប់​ទៀត​ផង ដូច្នេះការ​សេពគប់​ជា​ចំណុច​សំខាន់​បំផុត។

ក្រៅអំពី​អាស្រ័យ​អ្នក​ដទៃ​ដើម្បី​ជួយ​ហ្វឹកហាត់​អប់រំ​ហើយ ការ​ហ្វឹកហាត់​ខ្លួន​ឯង​ក្នុង​ការ​យក​ឈ្នះ​អំណាច​នៃ​ធម៌​ថោក​ទាប អ្នក​ដែល​ហ្វឹកហាត់​ទូន្មាន​ខ្លួន​បាន គឺ​ជា​មនុស្ស​ប្រសើរ ហើយ​ឈ្មោះ​ថា បាន​នូវ​ទីពឹង​ដែល​គេ​បាន​ដោយ​កម្រ។

ហ្វឹកហាត់​អប់រំខ្លួនឲ្យ​ទៅ​ជា​មនុស្ស​មាន​ព្យាយាម។ មនុស្ស​ដែល​មាន​នូវ​សេចក្ដី​ព្យាយាម សូម្បី​មានជីវិត​រស់​នៅ​ត្រឹម​តែ​មួយ​ថ្ងៃ ក៏​ប្រសើរ​ជាង​មនុស្ស​ខ្ជិល​ដែល​រស់​នៅ​អស់​រយ​នៃ​ឆ្នាំ។

ចូរ​កូន​ម៉ែ​ប្រើ​ពេល​វេលា​ឲ្យ​ជា​ប្រយោជន៍ ព្រោះ​ពេលវេលា​ដែល​កន្លង​ទៅ​ហើយ មិន​ត្រឡប់​មកវិញ​ឡើយ​អស់​ទៅ​ហើយ​ក៏​ជា​ការ​អស់​ទៅ​ហើយ​ហ្នឹង​ឯង។ តម្លៃ​នៃពេលវេលា​នៅ​ត្រង់​ដែល​កូន​ប្រើវា​ឲ្យ​ជា​ប្រយោជន៍ មនុស្ស​ដែល​មិន​ធ្វើ​ការងារ​របស់​មនុស្ស ជីវិត​ក៏​អស់​ទៅ​ទទេ​ ចំណែក​មនុស្ស​ដែល​មាន​ការ​ព្យាយាម រមែង​កាន់​យកនូវ​ប្រយោជន៍ សន្សំទុក​នូវ​ប្រយោជន៍ រហូត​ដល់​បាន​សម្រេច​នូវ​ប្រយោជន៍ធំ គឺ​ការ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ។

មនុស្ស​ដែល​ធ្វើ​នូវ​ការងារ​ច្រើន មិន​អាច​បាន​ជា​មនុស្ស​សំខាន់​គ្រប់​គ្នា​ឡើយ ប៉ុន្តែ​ មនុស្ស​សំខាន់​នៅ​ត្រង់​ធ្វើ​ការងារ​ដោយ​សេចក្ដី​ព្យាយាម​ជានិច្ច។ តម្លៃ​របស់​មនុស្ស​វាស់​គ្នា​ត្រង់​ផល​នៃ​ការងារ​និង​សេចក្ដី​ល្អ​ប្រចាំ​ខ្លួន។

កូន​ម៉ែ​ត្រូវ​ខំ​សន្សំ​ឧបនិស្ស័យ​ល្អ។ ឧបនិស្ស័យ​គឺ​អ្វី​ដែល​ធ្វើ​ឲ្យជា​ទម្លាប់ ឧបនិស្ស័យល្អគឺ​ជា​ភូមិ​ឋាន​នៃ​ការចម្រើន​គុណធម៌​គ្រប់​យ៉ាង ប្រៀប​បី​ដូច​ជា​ដីចំការ​ដែល​ល្អ​ដូច្នោះ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២១៦ ដង)
មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៩១ ដង)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៤៦,៩០៦ ដង)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៩៩៨ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៨,៧៤៣ ដង)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៦,២៣០ ដង)
កិរិយាតម្កល់ចិត្តក្នុងសីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿