30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៣៧៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៨៣,៥៦៦
សរុប ៣៨៩,៨៦៦,០៥០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០១៤ ដង)

រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ



ស្តាប់សំឡេង
 
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ

រាត្រី​ស្ងាត់​ជ្រហំ ឮ​តែ​សម្លេង​សត្វ​យំ រងំ​ពេញ​ស្បៃ​រាត្រី។ យប់​នេះ​ហេតុ​អ្វី​ក៏​អាកាស​អាតុ​អួអ័ព្ទ​ម្លេះ​ព្រះចន្ទ​ក៏​លែង​បញ្ចេញ​នូវ​ពន្លឺ​រស្មី រាត្រី​ក៏​ស្ងប់​ស្ងាត់ ហាក់​បី​ដូច​ជា​បាត់​បង់​នូវ​អ្វី​ម្យ៉ាង រក​បរិយាយ​មិន​ត្រូវ។

ធម្មជាតិ​នា​រាត្រី ដែល​អួអ័ព្ទ និង​ស្ងប់​ស្ងាត់ បាត់​បង់​សម្រាប់ ក៏​មិន​ខុស​អី​ពី​ភាព​ចិត្ត​របស់​អ្នក​ម្ដាយ​នា​ពេល​នេះ​ដែរ។ ម៉ែ​អង្គុយ​រង់​ចាំ​មើល​ផ្លូវ​កូន ទាំង​ទឹក​ភ្នែក​ហូរ​រហាម ម៉ែ​ព្យាយាម​ទប់​ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់​មក​ណាស់​ដែរ​តែ​ម៉ែ​ទប់​មិន​ឈ្នះ ព្រោះ​ពេល​ដែល​ម៉ែ​នឹក​ដល់​កូន ដែល​ដើរ​លេង​យប់​ព្រលប់​មិន​ចូល​ផ្ទះ ម៉ែ​តែង​មាន​ការព្រួយចំបែង​ក្រៃលែង ម៉ែ​បារម្ភ​ពី​កូន ម៉ែ​ខ្លាច​កូន​របស់​ម៉ែ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ ម៉ែ​ខំ​ធ្មេច​ភ្នែក​ដេក តែ​ម៉ែ​ដេក​មិន​លក់​ម៉ែ​ក្រោក​មក​អង្គុយ​ចាំ​មើល​ផ្លូវ​កូន នៅ​មុខ​ផ្ទះ​យ៉ាង​អន្ទះសារ​ក្រៃ​លែង។ ម៉ែ​លើក​ដៃ​បួង​សួង​បន់​ស្រន់​ព្រះ​ សំពះ​ទេវតា ឲ្យ​ជួយ​ថែរក្សា​កូន​ផង។

ម៉ែ​ដេក ក៏​ដេក​មិន​សុខ អង្គុយ ក៏​អង្គុយ​មិន​សុខ ម៉ែ​ដើរ​ចុះ ដើរ​ឡើង​ក៏​នៅ​តែ​មិន​សុខ កែវ​ភ្នែក​ទាំង​គូរបស់​ម៉ែ​ តែង​តែ​សម្លឹង​មើល​ទៅ​មុខ​ផ្ទះ​ជានិច្ច ព្រោះ​ក្រែង​ឃើញ​កូន​ប្រុស​ម៉ែ​មក តែ​គ្មាន​ឃើញ​ស្រមោល​កូន​មក​ផ្ទះ​សោះ។ កូន​អើយ តើ​កូន​មាន​ដឹង​ទេថា រាត្រី​នេះ​ម៉ែលំបាក​ចិត្ត​យ៉ាង​ណា? ម៉ែ​ស្រក់​ទឹក​នេត្រា ភ័យ​ព្រួយ​បារម្ភ​ពី​កូន​កម្រិន​ណា? ពេល​ដែល​កូន​ប្រុស​មាស​ម្ដាយ ដើរ​ចោល​ម្ដាយ​បាត់ៗ យប់​ព្រលប់​មិន​ចូល​ផ្ទះ​ដូច្នេះ។

ម៉ែ​ប្រឹង​ប្រែង តស៊ូ​ធ្វើ​ការងារ​លំបាក​សព្វ​គ្រប់​បែបយ៉ាង មិន​ថា ហាល​កម្ដៅ​ថ្ងៃ យក​មក​ចិញ្ចឹម​កូន​ឧបត្ថ​កូន​ឲ្យ​បាន​រៀន​សូត្រ តែ​កូន​បែប​ជា​មើល​មិន​ឃើញ​តម្លៃ​ញើស​ឈាម​របស់​ម៉ែ ដែល​ខំ​ប្រឹង​ប្រែង​ស្វែង​រក​មក​នោះ​ទេ កូន​យក​ប្រាក់ ដែល​ម៉ែ​ស៊ី​ឈ្នួល​គេ​យ៉ាង​វេទនា​ទៅ​ចាយ​វាយ​ស៊ី​ផឹក ហ៊ឺហា ជា​មួយ​មិត្តភ័ក្ត្រ បង​តូច​បងធំ​ ផឹក​សុរា សេព​គ្រឿង​ញៀន យ៉ាង​សប្បាយ​រីករាយ​ទៅ​វិញ។

កូន​ភ្លេច​ការ​សិក្សា មិន​ចូល​សាលា​ដើរ​លេង​សប្បាយយប់​ព្រលប់ ក៏​កូន​នៅ​តែ​មិន​ចូល​ផ្ទះ តើ​ម្ដាយ​ណា​ទៅ​ដែលល​ថា​មិន​ឈឺ​ចាប់ មិន​ស្រក់​ទឹក​ភ្នែក ម្ដាយ​ណា​ទៅ​ដែល​ថា​មិន​បារម្ភ​ពី​កូន មិន​គិត​ដល់​កូន? ម៉ែ​តស៊ូ​បែប​នេះ គឺ​ព្រោះ​តែ​ដើម្បី​ជីវិត និង​អនាគត​កូន ហេតុ​អ្វីបាន​ជា​កូន​មិន​យល់​ចិត្ត​ម៉ែ ពេល​កូន​មក​ផ្ទះ​ម្ដងៗ កូន​តែ​ធ្វើ​ឲ្យ​ម៉ែ​ស្រក់​ទឹកភ្នែក​យំយែក​ជានិច្ច។ កូន និយាយ​សម្ដី​ធំធំ ខ្លាំង​ខ្លាំង​ដាក់​ម៉ែ កូន​សម្លុត​គំរាម​ម៉ែ ទារ​លុយ​ពី​ម៉ែ ទាំង​ដែល​ម៉ែ​គ្មាន​លុយ​មួយ​រៀល ក្នុង​ហោប៉ាវផង តែ​កូន​នៅ​តែ​មិន​ជឿ​ម៉ែ​រហូត​ដល់​កូន​ជេរ​ប្រមាទ​មើល​ងាយ​ម៉ែ ថា​ម៉ែ ជា​មនុស្ស​គិត​តែ​ខ្លួន​ឯង មិន​គិត​ដល់​កូន រក​លុយ​បាន​ចាយ​តែ​ម្នាក់​ឯង។ កូន​មាស​ម្ដាយ ហេតុ​អ្វី​បាន​ជា​​កូន​និយាយ​បែប​នេះម៉ែ​ប្រឹង​ប្រែង​តស៊ូ​ធ្វើ​ការ គឺ​មិន​មែន​សម្រាប់​តែ​ម៉ែ​ម្នាក់ប៉ុណ្ណោះ​ទេ គឺ​ម៉ែ​ធ្វើ​ដើម្បី​កូន​ ម៉ែ​ចង់​ឲ្យ​កូន​បាន​រស់​ស្រួល​អ្វីៗ ដែល​ម៉ែ​រក​បាន ម៉ែ​មិន​ដែល​ទុក​សម្រាប់​ខ្លួន​ឯង​ទេ ម៉ែ​ទុក​សម្រាប់​តែ​កូន​គ្រប់​គ្នា តើ​ហេតុ​អ្វី​បាន​ជា​កូន​និយាយ​ថា ម៉ែ​មិន​គិត​ពី​កូន តើ​រាល់​ថ្ងៃ​នេះ កូន​មាន​ដឹង​ទេ​ថា ម៉ែ​បារម្ភ​ពី​កូន​កម្រិន​ណា ចុះ​ដែល​កូន​ដើរ​លេង សប្បាយ​រីក​រាយ​ ទាំង​យប់ ទាំង​ថ្ងៃ មិន​ចូលផ្ទះ តើ​កូន​មាន​គិត​ដល់​ម៉ែ​ទេ? កូន​មាន​បារម្ភ​ពី​ម៉ែ​ទេ?

កូន​មាន​ដឹង​ថា​ម៉ែ​កើត​ទុក្ខ​លំបាក​ចិត្ត ដោយ​សារ​ភ័យ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់​ដែរ​ទេ? ញើស​ឈាម និង​ទឹក​ភ្នែក ម៉ែ​ស្រក់ គឺ​ព្រោះ​តែ​កូន កូន​មាន​តម្លៃ​ខ្លាំង​ណាស់សម្រាប់​ជីវិត​ម៉ែ។


ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៣៦ ដង)
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,២៩៦ ដង)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ១២,៣៣០ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៥៧៧ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៣,២៧៩ ដង)
​តិរច្ឆានកថា និងថា​វត្ថុ១០យ៉ាង
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨០,៤២១ ដង)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿