30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៨,១៩៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦០៨,៨១៧
សរុប ៣៨៩,៦៩១,៣០១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៤៤៩ ដង)

សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ



 
សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ

សិក្ខា​បទ ៥ (​បាលី បញ្ចសីលានិ,សំស្ក្រឹត បញ្ចសីលានិ) គឺ​ជា​សិក្ខាបទចាំ​បាច់​របស់​ពុទ្ធសាសនិកជន ដែល​សមាទាន​ដោយ​គ្រហស្ថ (​ឧបាសក និង​ឧបាសិកា) ក្នុង​សាសនា​ព្រះពុទ្ធ​សមណគោតម ក្នុង​ប្រពៃណី ថេរវាទ​ហើយ​និង​ប្រពៃ​ណី​មហាយាន​ផងដែរ។ សិក្ខាបទ​នៃ​ប្រពៃណី​ទាំង​ពីរ​នេះ​មាន​សារៈ​សំខាន់​ដូច​គ្នា គឺ​ប្រកាន់​យក​កិរិយា​វៀរចាក​ការ​សម្លាប់​សត្វ​វៀរចាក​ការ​លួច​ទ្រព្យ​ទេ វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម វៀរចាក​ការ​ពោល​នូវ​ពាក្យ​កុហក វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង។ សមាទាន​សិក្ខាបទ​ ៥ គឺ​ការ​ប្រតិបត្តិ​ដំបូង និង​ទៀងទាត់​ប្រកប​ដោយ​វីរិយភាព នៃ​ពុទ្ធសាសនិក​ដែល​ជា​គ្រហស្ថ។ សិក្ខាបទ ៥ នេះមិន​តាំង​ឡើយ​ដោយ​ការ​បង្ខិតបង្ខំទេ ប៉ុន្តែ​ជា​ក្បួន​រៀន ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​សម្រួល​ការ​ប្រតិបត្តិ​សូម​ពុទ្ធ​បរិស័ទ​សិក្សា ទាំង​ព្រះបាលី​ទាំង​ភាសា​ខ្មែរ​ដូច​តទៅ

១. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា​ សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ធ្វើ​នូវ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺ​សម្លាប់​សត្វ។

២. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា​សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ​ឬ​ដោយ​វាចា។

៣. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា​សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេនា​ជា​ហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។

៤. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា​សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនាជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។

៥. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា​សូម​សមាទាន​នូវ​សិក្ខា​បទ គឺ​ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ជាហេតុ​ទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរានិង​មេរ័យ។

១. បាណាតិបាត មាន​អង្គ ៥ គឺ

១- បាណោ សត្វ​មាន​ជីវិត
២- បាណសញ្ញិតា សេចក្ដី​ដឹង​ថា​សត្វ​មាន​ជីវិត
៣- វធកចិត្តំ គិត​នឹង​សម្លាប់
៤- ឧបក្កមោ ព្យាយាម​នឹង​សម្លាប់
៥- តេនមរណំ សត្វ​ស្លាប់​ដោយ​ព្យាយាមនោះ។

២. អទិន្នាទាន មាន​អង្គ​ ៥ គឺ

១- បរបរិគ្គហិតំ ទ្រព្យ​ដែល​ម្ចាស់​គេ​ហួងហែង​រក្សា
២- បរបរិគ្គតសញ្ញិតា សេចក្ដី​ដឹង​ថា​ទ្រព្យ​មាន​ម្ចាស់
៣- ថេយ្យចិត្តំ ចិត្ត​គិត​នឹង​លួច
៤- ឧបក្កមោ ព្យាយាម​នឹង​លួច
៥- តេន ហរណំ លួច​បាន​មក​ដោយ​ព្យាយាមនោះ។

៣. កាមេសុមិច្ឆាចារ មាន​អង្គ ៤ គឺ

១- អគមនីយវត្ថី ស្ត្រី​ដែល​មាន​គេ​ហួងហែង​រក្សា
២- តស្មឹ សេវនចិត្ត គិត​នឹង​សេពមេថុនធម្ម​នឹង​ស្ត្រី​នោះ
៣- សេវនប្បយោគោ ព្យាយាម​នឹង​សេព​នូវ​មេថុនធម្ម
៤- មគ្គេន មគ្គប្បដិបត្តិអធិវាសនំ ញ៉ាំង​មគ្គ​និង​មគ្គ​ឲ្យ​ដល់​គ្នា

៤. មុសាវាទ មាន​អង្គ ៤ គឺ

១- អតថំវត្ថុ វត្ថុ​មិន​ពិត
២- វិសំវាទនចិត្តំ គិត​នឹង​ពោល​ឲ្យ​ខុស
៣- តជ្ជោវាយាមោ ព្យាយាម​នឹង​ពោល​ឲ្យ​ខុស
៤- បរស្សតទត្ថវិជាននំ ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ដឹង​ច្បាស់​នូវ​សេចក្ដីនោះ

៥. សុរាមេរយ មាន​អង្គ​ ៤ គឺ

១- មជ្ជនីវត្ថុ វត្ថុ​ជាទីតាំង​នៃ​សេចក្ដី​ស្រវឹង​គឺ​សុរា​និង​មេរ័យ
២- បាតុកម្យតាចិត្តំ គិត​បម្រុង​នឹង​ផឹក
៣- តជ្ជោវាយាមោ ព្យាយាម​នឹង​ផឹក​នូវ​ទឹក​ស្រវឹង​នោះ
៤- តស្សបានំ បាន​ផឹក​ទឹក​ស្រវឹង​នោះ​ឲ្យ​កន្លង​បំពង់ករ​ចូល​ទៅ។

ក្នុង​សិក្ខាបទ​នីមួយៗ មាន​អង្គ​របស់​វាកាល​ណា​បើ​យើង​ប្រព្រឹត្ត​គ្រប់​អង្គ​ក្នុង​សិក្ខាបទ​ណា​មួយ​ហើយ​ទើប​ឲ្យ​ឈ្មោះ​ថា​ដាច់​សិក្ខាបទ តែ​មិន​មែន​ដាច់រហូត​នោះ​ទេ បើ​យើង​បាន​ដឹង​ខ្លួន​ថា​ដាច់​ហើយ​ត្រូវ​តែ​សមាទាន​ភា្លម នោះ​សិក្ខាបទ​យើង​នឹង​ឡើង​ដូច​ដើម​វិញ តើ​កូន​អាច​ធ្វើ​បាន​ទេ​មើល​ទៅ?

ក្នុង​សង្គម​យើង​ប្រសិន​បើ​យើង​មាន​នូវ​សីល​ ៥ យើង​នឹង​រស់​នៅដោយ​សន្តិភាព​មិន​មាន​នូវ​អំពើ​ហិង្សា មិន​មាន​ការ​លួច​ប្លន់​គ្នា មិន​មាន​ការ​ប្រព្រឹត្ត​ខុស​ក្នុង​ប្រពន្ធ​កូន​អ្នក​ដទៃ មិន​មាន​ពាក្យ​ចាក់​ដោត​គ្នា មិន​មាន​នូវ​ការ​សម្លាប់​គ្នា ជីវិត​រស់​បាន​យ៉ាង​មាន​សុភមង្គល​ជារៀងរហូត។


ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ២២,៩២៤ ដង)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២៣,៤៩១ ដង)
ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៤,០៣២ ដង)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៥,២៣៩ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៥៥៩ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.8
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿