30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០២,៧៧៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០០,៥៧៨
សរុប ៣៨៥,៣៨៧,២៧១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៧៣០ ដង)

តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា



ស្តាប់សំឡេង
 
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា

ត​ទៅ​នេះ​សូម​កូនៗ អាន​តួនាទី​នីមួយៗ​ក្នុង​ព្រះពុទ្ធសាសនាដើម្បី​ជា​ប្រយោជន៍​ទុក​នៅ​ក្នុង​ខ្លួន​សម្រាប់​យកទៅ ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​ផង​ដែរ​ណា៎​កូន។

សំខាន់​ខ្លាំង​ណាស់​ចំពោះ​តួនាទី​នេះ ទោះ​ជា​កូន​នៅ​ទី​ណា​ក៏​ដោយ​សុទ្ធ​តែ​មានការ​បែង​ចែក​តួនាទី​នេះ​ដែរ ប្រសិន​បើ​យើង​មិន​បានបែងចែក​ការងារ​នោះ​ទេ រមែង​ពិបាក​ធ្វើ​ការងារហើយ​ណា​កូន តែ​នៅ​ទី​នេះ​ឪ​មិន​បាន​រៀបរាប់​អំពី​តួនាទី​ខាង​ផ្លូវ​លោក​មកទេ ព្រោះ​កូនៗ​បាន​សិក្សា​មក​ខ្លះ​ហើយ​ដូច្នេះ​សូម​កូន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អាន​តួនាទី​ទាំង​អស់​នេះ​ដោយ​ក្ដី​គោរព​ចុះ

តួនាទី​របស់​មាតាបិតា ៥ យ៉ាង

១- ហាម​មិន​ឲ្យ​កូន​ធ្វើ​សេចក្ដី​អាក្រក់
២- ឲ្យ​កូន​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ
៣- ឲ្យ​កូន​សិក្សា​សីល្ប៍វិជ្ជា​ផ្សេងៗ
៤- រក​ភរិយា​ស្វាមី​ដែល​សម​គួរ​ឲ្យ​កូន
៥- ប្រគល់​ទ្រព្យ​ឲ្យ​កូន​ក្នុង​សម័យ​ដ៏​សមគួរ។

តួនាទី​របស់​បុត្តធីតា ៥ យ៉ាង

១- ត្រូវ​ចិញ្ចឹម​ថែរក្សា​មាតាបិតា
២- ត្រូវជួយ​ធ្វើ​កិច្ចការ​របស់​មាតាបិតា
៣- តាំង​រក្សា​វង្ស​ត្រកូល​ឲ្យ​ល្អ
៤- ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​អ្នក​គួរ​ទទួល​មត៌ក
៥- កាល​មាតាបិតា​អស់​ជីវិត​ហើយ​គប្បី​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​លោក។

តួនាទី​របស់​អាចារ្យ(គ្រូ)​ ៥ យ៉ាង

១- ណែនាំ​សិស្សានុសិស្ស​ឲ្យ​បាន​ដោយ​ល្អ
២- ឲ្យ​សិស្ស​រៀន​ដោយ​ល្អ
៣- ប្រាប់​សិល្ប៍​វិជ្ជា​ឲ្យ​អស់​ដោយ​មិន​មាន​ការ​លាក់​បិទបាំង​ទុក
៤- លើក​តម្កើង​ឲ្យ​ប្រាកដ​ក្នុង​ពួក​មិត្ត
៥- ធ្វើសេចក្ដី​ការពារ​សិស្ស​គ្រប់​ទិស​ទាំង​ឡាយ។

តួនាទីរបស់​សិស្ស ៥ យ៉ាង

១- លោក​អញ្ជើញ​មក​ត្រូវ​ក្រោក​ឈរ​ទទួល
២- ចូល​ទៅ​ឈរ​ចាំ​ទទួល​បម្រើ​លោក
៣- ស្ដាប់​ពាក្យ​ទូន្មាន​ប្រៀបប្រដៅ​របស់​លោក
៤- បម្រើ​លោក
៥- រៀន​សិល្ប៍វិជ្ជា​ដោយ​គោរព។

តួនាទី​របស់​ស្វាមី ៥ យ៉ាង

១- លើក​តម្កើង​រាប់​អាន​ថា​ជា​ភរិយា
២- មិន​មើល​ងាយ​ប្រពន្ធ
៣- មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ប្រពន្ធ
៤- ប្រគល់​ភាព​ជាធំ​ឲ្យ​ដល់​ប្រពន្ធ
៥- ឲ្យ​គ្រឿង​អលង្ការ​ទៅ​ដល់​ប្រពន្ធ។

តួនាទី​របស់​ភរិយា ៥ យ៉ាង

១- ចាត់​ចែង​ការងារ​ឲ្យ​បាន​ល្អ
២- សង្គ្រោះ​ញាតិ​របស់​ស្វាមី
៣- មិន​ប្រព្រឹត្ត​ក្បត់​ចិត្តស្វាមី
៤- រក្សា​ទ្រព្យ​ដែល​ស្វាមី​រក​បាន​មក
៥- ខំ​ធ្វើ​កិច្ចការងារ​ទាំង​ពួង។

តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​ឧបការៈ​មុន ៥ យ៉ាង

១- ចាត់ចែងរបស់
២- និយាយ​ដោយ​ពាក្យ​ពីរោះ
៣- ប្រព្រឹត្ត​ក្នុង​អំពើ​ដែល​ជា​ប្រយោជន៍
៤- ដោយ​ភាព​ជា​អ្នក​មាន​ខ្លួន​ស្មើ
៥- មិន​ពោល​ឲ្យ​ឃ្លាត​ពី​ការ​ពិត

តួនាទី​របស់​មិត្ត​អ្នក​ធ្វើ​តប ៥ យ៉ាង

១- រក្សា​មិត្ត​អ្នក​ដែល​ទ្វេស​ប្រហែស​ហើយ
២- រក្សា​ទ្រព្យ​របស់​មិត្ត​ដែល​ទ្វេស​ប្រហែស
៣- កាល​មាន​ភ័យ​យក​ជាទី​ពឹង​ពំនាក់​បាន
៤- មិន​លះ​បង់​ចោល​មិត្ត​ក្នុង​ពេល​មាន​វិបត្តិ
៥- រាប់​អាន​គ្នា​រហូត​ដល់​វង្ស​ត្រកូល​របស់​មិត្ត។

តួនាទី​របស់​ចៅហ្វាយ​នាយ​ ៥ យ៉ាង

១- ឲ្យ​ការងារ​សមគួរ​ដល់​កម្លាំង
២- ឲ្យ​អាហារ​និង​រង្វាន់​លើក​ទឹក​ចិត្ត
៣- រក្សា​ព្យាបាល​ពេល​មាន​ជម្ងឺ
៤- ចែក​អាហារ​មាន​រស​ប្រណីត​ឲ្យ​បរិភោគ
៥- អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ដើរ​លេង​ក្នុង​សម័យ​ដ៏​សមគួរ។

តួនាទី​របស់​អ្នក​បម្រើ ៥ យ៉ាង

១- ក្រោក​ឡើង​ធ្វើការងារ​មុន​ចៅហ្វាយ​នាយ
២- ឈប់​ធ្វើ​ការងារ​ក្រោយ​ចៅហ្វាយ​នាយ
៣- កាន់​យក​តែ​របស់​ដែល​ចៅហ្វាយ​នាយ​ឲ្យ
៤- ធ្វើ​ការងារ​ឲ្យ​ល្អ​ប្រសើរ​ឡើង
៥- ពោល​សរសើរ​គុណ​របស់​ចៅហ្វាយ​នាយ។

តួនាទី​របស់​សមណព្រាហ្មណ៍​ ៥ យ៉ាង

១- ហាម​មិន​ឲ្យ​កុលបុត្រ​ធ្វើ​អំពើ​អាក្រក់
២- ញ៉ាំង​កុលបុត្រ​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ
៣- អនុគ្រោះ​កុលបុត្រ​ដោយ​ទឹក​ចិត្ត​ដ៏​ល្អ
៤- ឲ្យ​ស្ដាប់​នូវ​ពាក្យដែល​មិនធ្លាប់​បាន​ស្ដាប់ ឲ្យ​ស្គាល់​នូវ​របស់​ដែល​មិន​ធ្លាប់​បាន​ស្គាល់​ឲ្យ​ច្បាស់​លាស់
៥- ប្រាប់​ផ្លូវ​ទៅ​កាន់​ស្ថានសួគ៌។

តួនាទី​របស់​ព្រះពុទ្ធសាសនិកជន ៥ យ៉ាង

១- ធ្វើ​អ្វី​ដោយ​កាយ​ដែល​ប្រកប​ដោយ​មេត្តា
២- និយាយ​អ្វី​ដោយ​វាចា​ដែល​ប្រកប​ដោយ​មេត្តា
៣- គិត​អ្វី​ដោយ​មនោ​ដែល​ប្រកប​ដោយ​មេត្តា
៤- មិន​បិទ​ទ្វារ​ផ្ទះ​របស់​ខ្លួន (​បាន​ន័យ​ថា​ត្រូវ​ធ្វើ​ទានជា​មួយ​នឹង​ព្រះសង្ឃ.....)។
៥- ប្រគេន​របស់​ដែល​សម​គួរ​ដល់​ព្រះសង្ឃ។

តួនាទី​ទាំង​អស់​នេះ ប្រសិន​បើ​កូន​បាន​អាន​រាល់​ថ្ងៃ​នោះ​រមែង​រីក​ចម្រើនបញ្ញា​របស់​កូន និង​បាន​យល់​ព្រះធម៌​ខ្លះៗ​ដែរ​ណា​កូន។

យើង​បាន​កើត​ជា​មនុស្ស​នេះ​ជា​ការ​ក្រ​ណាស់ ដូច្នេះ​យើង​ត្រូវ​មាន​សីល ៥ (ឬ​ហៅថា​និច្ចសីល) ជាសីល​ដែល​ត្រូវ​មាន​ជា​និច្ចកាល។ មាន​ពុទ្ធបរិស័ទ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែ​មិន​សូវ​បាន​ចេះ​ដឹង​ជម្រៅ​ក្នុង​ព្រះពុទ្ធសាសនាទេ ហើយ​ឪពុក​និយាយ​នេះ​មិនមែន​ឪពុក អ្នក​ចេះ​ដឹង​ក្នុង​ព្រះពុទ្ធ​សាសនា​ច្បាស់​នោះ​ទេ គ្រាន់​តែ​ជា​អ្នក​មាន​ការ​សិក្សា​ចេះ​ដឹង​តិចតួច​ប៉ុណ្ណោះ​ត​ទៅ​នោះ​សូម​កូន​ពិចារណា​សីល ៥ ក្នុង​លោក​នេះ​ហើយ​ពិចារណា​ថា​បាន​ជួយ​ក្នុង​សង្គម​យ៉ាងណា​នោះ។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៧៦៩ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៩១ ដង)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០២៧ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿