30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,៩២៣
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៨៩,៩៨៦
សរុប ៣៩០,៩៧២,៤៧០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៨៥ ដង)

បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​សម្រេច​ប្រយោជន៍​ពីរ​យ៉ាង



ស្តាប់សំឡេង

 

បណ្ឌិត មាន​ន័យ​ថា ជន​អ្នក​មាន​ប្រាជ្ញា គឺ​ជា​អ្នក​ឆ្លាត​ឈ្លាង​ប្រកាន់​ខ្ជាប់​នូវ​កុសល​កម្ម​បទ​១០ ។ អ្នក​ឆ្លាត​មិន​ឃើញ​ប្រយោជន៍ខ្លួន​ឯង​ជា​ធំ និង​មិន​ឃើញ​ប្រយោជន៍​អ្នក​ដទៃ​ជា​ធំដែរ តែ​អ្នក​ប្រាជ្ញ​រមែង​មើល​ឃើញ​ប្រយោជន៍​ទាំង​ពីរ គឺ ខ្លួន​ឯង​ផង​អ្នក​ដទៃ​ផង។ ម្យ៉ាង​ទៀត បណ្ឌិត​តែង​រស់​នៅ​ដោយ​សេចក្ដី​មិន​ប្រមាទ មិន​ប្រមាទ​ហើយ បណ្ឌិត​នោះ​នឹង​បាន​ស្រេច​នូវ​ប្រយោជន៍​ទាំង​ពីរ​សម្រាប់​ខ្លួន​ឯង។

បណ្ឌិត​ញញើត​នឹង​បាប ខ្លាច​បាប តែ​សូម​កុំ​ច្រលំ​ថា បណ្ឌិត​ទៅ​ចុះ​ញ៉ម​ជា​មួយ​បាប​ឲ្យ​សោះ ។ បណ្ឌិត​ត្រូវ​ការ​បុណ្យ ស្រលាញ់​បុណ្យ តែ​សូមកុំ​យល់​ច្រលំ​ថា​បណ្ឌិត​ប្រកាន់​បុណ្យ​ឲ្យ​សោះ ។ បណ្ឌិត​មិន​ដែល​សាង​បញ្ហា​ឲ្យ​នរណា​ឡើយ តែ​បណ្ឌិត​មាន​តែ​សាង​នូវ​ភាព​ទុក​ចិត្ត​ជានិច្ច ឲ្យ​ដល់​ជន​ដែល​ក្រៅ​ពី​ខ្លួន​ឯង មិន​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ឈឺ​ចាប់​ព្រួយ​បារម្មណ៍​អ្វី​នោះ​ឡើយ។

ខ្ញុំ​សូម​ពោល​ពី​បុគ្គល​ពាល​វិញ​ម្ដង បុគ្គល​ពាល​មិន​ដែល​សាង​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ឯង​នោះ​ឡើយ ។ ប្រយោជន៍​ដែល​ត្រូវ​កើត​ឡើង ក៏​បុគ្គល​ពាល​គឺ​មិន​ដឹង​ទាំង​មិន​យល់​មិន​ស្គាល់​ថា អ្វី​ទៅ​ជា​ប្រយោជន៍​ហើយ​ថា​តើ​ប្រយោជន៍​មាន​ន័យ​យ៉ាង​ណា ក៏​បុគ្គល​នូវ​តែ​មិន​យល់​មិន​ដឹង ហើយ​ចិត្ត​របស់​បុគ្គល​ក៏​ហីអើ​ទៅ​ដោយ​មិន​ខ្លាច​បាត់​បង់​ប្រយោជន៍​នោះ​ឡើយ។

អត្តភាព​នៃ​បុគ្គល​ពាល រស់​នៅ​គឺ​សាង​តែ​រឿង​មិន​ល្អ និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ប្រទេស​ជាតិ​ទៀត​ផង។ មិន​មាន​តម្លា​ភាព ដួង​ចិត្ត​បុគ្គល​ពាល​គឺ​ស្ថិត​នៅ​ក្នុង​សេចក្ដី​វិប្បលាស ម្ដង​រស់​ម្ដង​ស្លាប់ ម្ដង​ជា​ម្ដង​ឆ្កួត ខុស​ជា​ត្រូវ ត្រូវ​ជា​ខុស ។ នៅ​ក្នុង​ដួង​ចិត្ត​នៃ​បុគ្គល​ពាល គឺ មាន​តែ​អក្សរ ថា សម្លាប់ លួច ប្រព្រឹត្ត​កាមេ ពោល​កុហក ផឹក​ទឹក​ស្រវឹង មិន​ស្ដាប់​អ្នក​ដទៃ មិន​ស្គាល់​អ្នក​ប្រាជ្ញ និង​មិន​ស្គាល់​ខ្លួន​ឯង។

ជន​ណា​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ល្ងង់​ខ្លៅ ជន​នោះ​គឺ​ជា​បុគ្គល​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​ណា​ដែល​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​នោះ​គឺ​ជា​បុគ្គល​ពាល ។ កុសលចេតនា មិន​ដែល​កើត​ឡើង​ដល់​បុគ្គលពាល​សូម្បី​តែ​មួយ​ចំណិត​ឡើយ ។ ចេតនា​ដែល​ត្រេក​អរ​នឹង​អកុសល ទើប​បាន​វា​កើត​ឡើង​ដល់​បុគ្គល​ពាល​ជា​ប្រាកដ។

ចំណាប់​អារម្មណ៍​បុគ្គល​ពាល មាន​ដូច​ជា​គិត​ថា​ធ្វើ​យ៉ាង​ម៉េច​ទៅ​ដើម្បី​ឲ្យ​អ្នក​ដទៃ មាន​នូវ​សេចក្ដី​ទុក្ខ និង​សេចក្ដី​លំបាក​កើត​ឡឡើង ។ ជន​ពាល​គ្រាន់​តែ​ឮ​ថា​បុណ្យ​ពាល​ណា គឺ​ដួង​ចិត្ត​របស់​គេ មាន​ភាព​សូញសាញ​ធុញ​ណាស់​មិន​ចង់​យល់ ស្គាល់ ឮ ដឹង​ពី​បុណ្យ​បាប​អី​នោះ​ឡើយ។

គំនិត​ជន​ពាល គឺ​ជា​គំនិត​ដល់​ចាស់​គំរឹល អាច​នឹងពោល​ម្យ៉ាង​ទៀត​ថា គំនិត​ហួស​​សម័យ ដែល​អ្នក​ប្រាជ្ញ​បាន​បោះ​បង់​ចោល ព្រោះ​អ្នក​ប្រាជ្ញ​បាន​ចាត់​ទុក​នូវ​គំនិត​បែប​នោះ​ថា ជា​គំនិត​ចាស់​គំរឹល​ប្រើ​ការ​ពេល​ណា​ទៅ​វា​មាន​តែ​ហិន​ហោច​នូវ​កុសល​ធម៌​តែ​ប៉ុណ្ណោះ​មិន​បាន​ជា​សារៈ​អ្វី​បន្តិច​សោះ​ឡើយ។

ជន​ពាល​មាន​លក្ខណៈ​កត់​សម្គាល់​បាន​ គឺ មាន​៣​យ៉ាង
១- កាយ​ទុច្ចរិត
២- វចីទុច្ចរិត
៣- មនោទុច្ចរិត ។


៣ នេះ​ឯង​ជា​លក្ខណៈ​នៃ​បុគ្គល​ពាល សូម​អ្នក​សិក្សា​ទាំង​ឡាយ មេត្តា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ផង​ចុះ នៅ​ក្នុង​សៀវភៅ​នេះ​ខ្ញុំ​គ្រាន់​តែរៀប​រាប់​សង្ខេប​មិន​បាន​វែង​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​ឃ្លាំង​គំនិត​ដ៏​ស្ដួចស្ដើង​បំផុត ដូច្នេះ​សូម​មេត្តា​ស្រាវជ្រាវ​ជា​បន្ដ​ទៀត​ទៅ​ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៥៤១ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៣,១០៥ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៣,១៩៧ ដង)
រយៈពេល​នៃ​ការ​បំពេញ​បារមី​របស់​ព្រះពុទ្ធ​ ៣ ព្រះអង្គ​គឺ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៧៣៤ ដង)
ការ​ភ្លេច​ស្មារតី​ និង​អសម្បជញ្ញៈ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៨៧០ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.74
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿