30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,០៣៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦៥,៨៣៨
សរុប ៣៨៥,៣៥២,៥៣១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៧៨ ដង)

បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ



 
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ

យើង​បាន​សិក្សា​អំពី​ទង្វើ​ល្អ​របស់​ខ្លួន​យើង​ហើយ តែ​មាន​បុគ្គល​ខ្លះ​យល់​ច្រឡំ​ថា​ធ្វើ​ល្អ​ហើយ​បុណ្យ​មិន​ជួយ មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា​មិន​ចាំ​បាច់​ធ្វើ​បុណ្យ​ទេ​ព្រោះ​បុណ្យ​មិន​ជួយ​យើង​ឡើយ​ខំ​ធ្វើ​អ្វី ទាំង​អស់​នេះ​ហើយ​ជា​បញ្ហា​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ព្រះពុទ្ធសាសនា។

តាម​សេចក្ដី​ពិត​បុណ្យ​តែង​ជួយ​យើង​ជានិច្ច ដូច​ជា​គាថា​ព្រះពុទ្ធ​ទ្រង់​សម្ដែង សុខោ បុញ្ញស្ស ឧច្ចយោ ការ​សន្សំ​បុណ្យ​តែង​នាំ​មក​នូវ​សេចក្ដី​សុខ។

ក្នុង​ព្រះវស្សា​ទី ៨ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​ចាំ​វស្សា​ក្នុង​ភេសកឡាវ័ន​ភគ្គជនបទ ខណៈ​ដែល​ព្រះសាស្ដា​ទ្រង់​គង់​ក្នុង​ភេសកឡាវ័ន​ព្រះអនុរុទ្ធ​ស្នាក់​នៅ​ក្នុង​បាចីនឡាវង្សទាយវ័ន ព្រះអង្គទ្រង់​ជ្រាប​បរិវិតក្ក​របស់​ព្រះអនុរុទ្ធ​ខណៈ​ដែល​កំពុង​ពិចារណាធម៌ ទើប​យាង​ទៅ​ប្រាកដ​ចំពោះ​មុខ​ព្រះអនុរុទ្ធ ក្នុង​វិហារ ត្រាស់​ថា​ល្អ​ហើយ​អនុរុទ្ធ​ដែល​អ្នក​ត្រិះរិះ​ មហា​វិតក្ក​ថា​ធម៌​នេះ​ជា​ធម៌​របស់​បុគ្គល​អ្នក​មាន​សេចក្ដី​ប្រាថ្នា​តិច ១ របស់​អ្នក​សន្ដោស​ ១ របស់​អ្នក​ស្ងប់ស្ងាត់ ១ របស់​អ្នក​ប្រារព្ធ​ព្យាយាម ១ របស់​អ្នក​មាន​សតិតាំងមាំ  ១ របស់​អ្នក​មាន​ចិត្ត​តាំង​មាំ ១ របស់​អ្នក​មាន​បញ្ញា ១ នោះ​ត្រឹម​ត្រូវ​ហើយ។

អ្នក​គប្បី​ពិចារណា​ធម៌ ៨ បាន​ដល់ ធម៌​មិន​ជា​ហេតុ​ឲ្យ​យឺតយូរ គឺ​ព្រះនិព្វាន បន្ថែម​ឡើង​មួយ​ប្រការ​ទៀត និង​ជា​គ្រឿង​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន រួច​ត្រាស់​ថា អនុរុទ្ធ​អ្នក​គប្បី​នៅ​ចាំ​វស្សា​ក្នុង​បាចីនវង្ស​នេះ​ហើយ។ បន្ទាប់​មក​ព្រះអង្គ​យាង​ត្រឡប់​មក​ភេសកឡាវ័ន ហើយ​ទ្រង់​សម្ដែង​មហាបុរិសវិតក្ក ៨ ប្រការ ដល់​ភិក្ខុ​ទាំង​ឡាយ​ម្ដង​ទៀត ព្រះអនុរុទ្ធ​គេច​ចេញ​ចាក​ពួក​តែ​តែ​ម្នាក់​ឯង ជា​អ្នក​មិន​ប្រមាទ មាន​ព្យាយាម មិន​យូរ​ប៉ុន្មាន​ក៏​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​អរហត្តផល​ក្នុង​បាចីនវង្ស​នោះ​ឯង។

បិតា​របស់​សិង្គា​លកបុត្រ​លះ​ចំណង់​ក្នុង​ផ្ទះ ចេញ​បួស​ក្នុង​ព្រះពុទ្ធសាសនា ព្រះសាស្ដា​ទ្រង់​ជ្រាប​អធ្យាស្រ័យ ទ្រង់​ប្រទាន​អដ្ឋិសញ្ញា​កម្មដ្ឋាន​ឲ្យ​សិង្គាល​បិតា​ភិក្ខុ​ទទួលកម្មដ្ឋាន​ហើយ ចូល​មក​ស្នាក់​នៅ​ក្នុង​ភេសកឡាវ័ន ទេវតា​នៅ​ក្នុង​ព្រៃ​នេះ ប្រាថ្នា​នឹង​សង្គ្រោះ​ភិក្ខុ​នោះឲ្យ​មាន​ឧស្សាហ៍ ដើម្បី​នឹង​បាន​សម្រេច​អហត្តផល​ក្នុង​កាល​មិន​យូរ ទើប​ពោលគាថា ដូច្នេះ​ថា ភិក្ខុ​នៅ​ក្នុង​ភេសកឡាវ័ន ពិចារណាផែនដី​នេះ​ដោយ​សេចក្ដី​ថា ឆ្អឹង​ទាំង​អស់​ជា​អារម្មណ៍ នឹង​បាន​ជា​ទាយាទ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ហើយ​នឹង​លះ​បង់​កាមរាគៈ​បាន​ដោយ​ឆាប់​រហ័ស។

សិង្គាលកបិតា​ភិក្ខុ បាន​ស្ដាប់​គាថា​របស់​ទេវតា​ដូច្នេះ​ហើយ អធិដ្ឋាន​សេចក្ដី​ព្យាយាម រុល​ទៅ​មុន​មិន​ថយ​ក្រោយ ចម្រើន​វិបស្សនា​បាន​សម្រេច​អរហត្ត​ហើយ​ក្នុង​វេលា​មិន​យូរ។ ក្នុង​ចន្លោះ​វស្សា​នេះ ព្រះអង្គ​ទ្រង់​បំពេញពុទ្ធកិច្ច ប្រោស​វេនេយ្យ​សត្វ​ទាំង​ឡាយ​ឲ្យ​សម្រេច​មគ្គផល ដោយ​ព្រះធម្មទេសនា​ដ៏​ច្រើន ដូច​ជា​ត្រាស់​ពោធិរាជ​កុមារ​សូត្រ ចំពោះពោធិរាជកុមារ​ថា គប្បីរក្សា​ខ្លួន​ទុក​ឲ្យ​ល្អ​ក្នុង​វ័យ​ទាំង ៣ មិន​គួរ​ប្រមាទ​ក្នុង​កុសល​ទាំង​បឋមវ័យ មជ្ឈិមវ័យ និង​បច្ឆិមវ័យ បើ​មិន​អាច​ធ្វើ​បាន​ទាំង ៣ វ័យ​ចូល​តម្កល់ខ្លួន​ទុក​ក្នុង​កុសល​ចំពោះ​វ័យ​ណា​មួយ​ក៏​បាន។ ក្នុង​មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក​ពោលថា ព្រះអង្គ​ត្រាស់​ដល់​អ្នកមាន​ព្យាយាម ៥ ប្រការ ថា​នឹង​ត្រូវ​ប្រកប​ដោយ​ សទ្ធា ១ ប្រាសចាករាគៈ ១ មិន​អួតអាង ១ មាន​ព្យាយាម​លះ​អកុសល ១ និង​បញ្ញា ១ បើ​អ្នក​ណា​ប្រកប​ដោយ​អង្គ ៥ នេះ​ហើយ​នឹង​សម្រេច​គុណ​វិសេស​បាន​ដោយ​ឆាប់ ចប់​ធម្មទេសនា ពោធិរាជ​កុមារ​បាន សម្រេច​សោថា​បត្តិផល។

សិរិមណ្ឌៈ​ជា​បុត្រ​របស់​ព្រាហ្មណ៍ ក្នុង​សុង្សុមារ​គិរីនគរ ខណៈ​ដែល​ព្រះមាន​ព្រះភាគ​ទ្រង់​គង់​នៅ​ភេសកឡាវន ចូល​ទៅ​គាល់​ព្រះសាស្ដា ស្ដាប់​ធម៌​ហើយ​កើត​សទ្ធា បាន​បួស​ធ្វើ​សមណធម៌ ក្នុង​ថ្ងៃ​ឧបោសថមួយ​ អង្គុយ​នៅ ក្នុង​ទី​សម្ដែង​បាតិមោក្ខ ពិចារណា​ខ្លឹម​សារ​របស់​បាលី​ថា ភិក្ខុ​បើ​ត្រូវ​អាបត្តិ​ហើយ​រមែង​មិន​មាន​សេចក្ដី​សុខ ភិក្ខុ​ណា​បិទបាំង​អាបត្តិ​ទុក​ត្រូវ​អាបត្តិ​ថែម​ទៀត​ភិក្ខុ​នោះ​រមែង​នៅ​មិន​សុខ ក៏​ភិក្ខុ​បើក​នូវ​អាបត្តិ​ហើយ​សម្ដែង​អាបត្តិ​តាម​ធម៌ រមែង​មាន​សេចក្ដី​សុខ។

សិរិមណ្ឌៈ កើត​សេចក្ដី​ជ្រះថ្លា ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្ដា​បរិសុទ្ធ​ពិត ទើប​គ្រប​សង្កត់​បីតិ​ដែល​កើត​ឡើង​យ៉ាង​នោះ​ហើយ ចម្រើនវិបស្សនា បាន​សម្រេច​ព្រះអរហត្ត ពិចារណា​ការ​បដិបត្តិ​របស់​ខ្លួន​ហើយ​មាន​ចិត្ត​ជ្រះ​ថ្លា​កាល​ឲ្យ​ឱវាទ​ដល់​ភិក្ខុ​ទាំង​ឡាយ ទើប​ពោល​គាថា​យ៉ាង​នេះ​ថា សត្វ​លោក​ត្រូវ​មច្ចុកម្ចាត់ ត្រូវ​ជរារូប​រឹត ត្រូវ​កូន​សរ គឺ​តណ្ហា​ចាត់​ដោត​ត្រូវ​សេចក្ដី​ប្រាថ្នា​ដុត​រោល​គ្រប់​កាល​មិន​មាន​អ្វី​ជា​ទីពឹង​ពាក់​បាន រមែង​ក្ដៅ​ក្រហាយ​ជានិច្ច។

ជរា ព្យាធិ និង​មរណៈ ដូច​ជាគំនរ​ភ្លើង​តាម​គ្របសង្កត់​សេចក្ដី​ស្លាប់​រមែង​រុកទន្ទ្រាន​ចូល​ទៅ​ជិត​បុគ្គល គ្រប់​ឥរិយាបថ មិន​គួរ​បណ្ដាល​ពាល​វេលា​ឲ្យ​កន្លង​ទៅ​ឥត​ប្រយោជន៍ រាត្រី​កន្លង​ទៅ​ប៉ុនណា ជីវិត​របស់​សត្វ​ក៏​អស់​ទៅ​ប៉ុណ្ណោះ ទើប​មិន​គួរ​ធ្វេស​ប្រហែស​ពេល​វេលា​ឡើយ។

គួរ​ដាក់​ចិត្ត​ក្នុង​វិបស្សនា ច្រើន​ខ្លះ តិច​ខ្លះ មិន​គួរ​ឲ្យ​ថ្ងៃ​កន្លង​ទៅ​ដោយ​ឥត​ប្រយោជន៍ ព្រោះ​ថា​កាល​កន្លង​ទៅ​ប៉ុនណា ជីវិត​របស់​សត្វ​ក៏​អស់​ទៅ​ប៉ុណ្ណោះ ទើប​លោក​សម្ដែង​ថា កាល​អស់​ទៅ​នៃ​រាត្រី ជា​កាល​អស់​ទៅ​នៃ​អាយុ​ព្រោះ​រាត្រី​នោះ​មិន​ងាក​ត្រឡប់​មក​វិញ អ្នក​មិន​ប្រមាទ​ទូន្មាន​ខ្លួន​យ៉ាង​នេះ​ហើយ គប្បី​ធ្វើ​សេចក្ដី​ព្យាយាម​ក្នុង​សិក្សា​ទាំង​ ៣ ចុះ។

កាល​ព្រះសាស្ដា​ទ្រង់​គង់​​ក្នុង​ភេសកឡាវ័ន នកុលបិតាគហបតី បាន​ចូល​មក​គាល់ ព្រម​ដោយ​អ្នក​ដែល​សុង្សុមារគិរីនគរ ដោយ​មាន​ការ​ចូល​គាល់លើក​ដំបូង​ប៉ុណ្ណោះ គាត់​នឹង​ភរិយា​ក៏​តាំង​សេចក្ដី​សម្គាល់​ថា ព្រះ​ទសពលជាបុត្រ ទើប​ក្រាប​ចុះ​ក្បែរ​ព្រះយុគលបាទ​ហើយក្រាប​ទូល​ថា កូនអ្ហើយ! កូន​ឯង​ចោល​ពុក​ម៉ែ​អស់​កាល​យូរ លុះ​បាន​ជួប​ក៏​សម្គាល់​ថា​បុត្រ ទើប​អ្នក​ទាំង​ពីរ​បាន​ពោល​វាចា​ដូច្នោះ​ តែ​ព្រះសាស្ដា​មិន​បាន​ត្រាស់​ពាក្យ​ពេចន៍​អ្វី​ឡើយ ព្រោះ​ជ្រាប​សេចក្ដី​ដែល​ នកុលបិតា ធ្លាប់​ជាប់​ជា​បិតា ជា​ឪពុក​មា​ជា​តា ជា​អ៊ំ ចំណែក នកុលមាតា ក៏​ធ្លាប់​ជា​មាតា ជា​ម្ដាយ​មីង ជាយាយ ជាអ៊ំស្រី មក​ពី​ក្នុង​អតីតៈ​ដ៏ច្រើន។

កាល​នកុលៈទាំងពីរ ត្រឡប់​មាន​សតិ​ដូចដើម​ហើយ ទើប​ព្រះសាស្ដា​ទ្រង់​សម្ដែង​កុលបិតុសូត្រ កាល​ចប់​ទេសនា ទាំងពីរ​នាក់​ក៏​តាំង​នៅ​ក្នុង​សោតា​បត្តិ​ផល ព្រះអង្គ​បាន​ត្រាស់​សម្ដែង​គាថា​នេះ​ថា

កាល​នកុលៈ​ទាំងពីរ ត្រឡប់​មាន​សតិ​ដូចដើម​ហើយ ទើប​ព្រះសាស្ដា​ទ្រង់​សម្ដែង​នកុលបិតុសូត្រ កាល​ចប់​ទេសនា ទាំង​ពីរ​នាក់​ក៏​តាំង​នៅ​ក្នុង​សោតា​បត្តិផល ព្រះអង្គ​បាន​ត្រាស់​សម្ដែង​គាថា​នេះ​ថា

សេចក្ដី​ស្រឡាញ់​កើត​ឡើង​ព្រោះធ្លាប់​នៅ​រួម​គ្នា​មក​ពី​មុន ឬ​ព្រោះ​សង្គ្រោះ​គ្នា​ក្នុង​បច្ចុប្បន្ន​ដូច​ជា​ផ្កា​ឈូក​កើត​ឡើង​អាស្រ័យ​ទឹក និងភក់​ដូច្នោះ។

តមក​ ក្នុង​វេលា​ដែល​ព្រះមានព្រះភាគ​ទ្រង់​ព្រះជរា បាន​យាង​ទៅកាន់​ដែនភគ្គៈ​ទៀត អ្នក​ទាំង​ពីរ​នោះ​ជ្រាប​ថា​ព្រះសាស្ដា​យាង​មក ទើប​អារាធនា​ដើម្បី​ទទួលភត្ត លុះ​ព្រឹក​ឡើង​ក៏​អង្គាសភិក្ខុ​សង្ឃ​មាន​ព្រះពុទ្ធជាប្រធាន​ដោយ​ភោជនមានរស​ដ៏​ប្រណីត​ផ្សេងៗ ក្នុង​និវេសន៍​របស់​ខ្លួន​ទូល​ព្រះអង្គថា ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ឲ្យ​ជួប​គ្នា​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​ភព​ខាង​មុខ! ទើប​ព្រះសាស្ដា​ទ្រង់​ទូន្មាន​ថា ម្នាល​គហបតី និង​គហបតានី បើ​ស្វាមី​ភរិយាប្រាថ្នា​ឲ្យ​បាន​ជួប​គ្នា​ក្នុង​ជាតិ​នេះ និង​ជាតិ​ខាង​មុខ​សោត អ្នក​ទាំង​ពីរ​គប្បី​ជា​អ្នក​មាន​សទ្ធា​ស្មើ​គ្នា មាន​សីល​ស្មើ​គ្នា មាន​ចាគៈស្មើគ្នា មាន​បញ្ញា​ស្មើ​គ្នា ក៏​នឹង​បាន​ជួប​គ្នា​ក្នុង​ជាតិ​នេះ នឹង​ជាតិ​មុខ។ តមក​ខាង​ក្រោយ​ខណៈ​ដែល​គង់​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​សរសើរ​នកុលបិតា និង​នកុលមាតា​ទាំង​ពីរ​ថា ជា​កំពូល​ជាឧបាសក និងឧបាសិកា​អ្នក​ស្និទ្ធ​ស្នាល​នឹង​ព្រះអង្គ។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៦០៨ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៤៤ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៤៧០ ដង)
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៤,១១៥ ដង)
ការចម្រេីន អានាបាណស្សតិ (វគ្គ១)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.34
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿