30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២,៤០៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨០,៣៣៧
សរុប ៣៨៥,៤៦៧,០៣០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧១ ដង)

បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ



 
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ

បុណ្យ​កុសល មិន​មែន​ចេះ​តែ​កើត​ឡើង​ដល់​បុគ្គល​អ្នក​ខ្ជិល​ធ្វើ​បុណ្យ​ទេ តែ​បុណ្យ​កុសល​រមែង​កើត​ឡើង​ដល់​បុគ្គល​ ដែល​មាន​ចិត្ត​នឹក​បំពេញ​នូវ​បុណ្យ​កុសល។ បុគ្គល​ដែល​បាន​ធ្វើ​នូវ​បុណ្យ គឺ ជា​អ្នក​ដែល​ចេះ​ស្រលាញ់​ខ្លួន​ឯង​ដោយ​ពិត។

ខ្ញុំ​ចង់​ពោល​ពី​ជន​ពាល ដែល​មិន​ចេះ​ស្រលាញ់​បុណ្យ ស្អប់​ខ្ពើម​មិន​ចូល​ចិត្ត​បុណ្យ​បន្តិច​ស​ចុះ ដូច្នេះ​ចាំ​បន្ត​ទៅ​នេះ ខ្ញុំ​នឹង​សរសេរ​ទុក​បាន​ជាទី​ចំណាប់​អារម្មណ៍​សម្រាប់​គ្រប់​គ្នា។

ជន​ពាល​ មិន​ដែល​យល់​ស្គាល់​បុណ្យ​ឬ​មួយ​បាប​ឡើយ គុណ ទោស ល្អ អាក្រក់ មិន​ប្រសើរ ឬ មួយ​វា​ប្រសើរ គួរ​ ឬ មួយ​មិន​គួរ​ជា​ដើម ក៏​ពួក​ជន​ពាល​មិន​ដឹង​ទាំង​អស់។

ជនពាល តែង​តែ​បង្ក​នូវ​ភាព​វឹក​ឲ្យ​ដល់​ខ្លួន​ឯងជានិច្ច រុញ​ខ្លួន​ឯង​ឲ្យ​ទៅ​កាន់​ទី​មិន​ប្រសើរ មាន​ដូច​ជា​ នរក ប្រេត អសុរកាយ តិរច្ឆាន ហើយ​ថែម​ទាំង​មិន​ដឹង​ថា អ្វី​ទៅ​ជា​ឋាន​មិន​ល្អ​នោះ​ក៏​ជន​ពាល​មិន​ដឹង។

ការ​សម្រេចចិត្ត របស់​ជនពាល គឺ​មិន​ដូច​ជា​ការ​សម្រេច​ចិត្ត​របស់​ជន​ជា​បណ្ឌិត​ឡើយ។ ជនពាល​ការ​បើ​សម្រេច​ចិត្ត​ធ្វើ​គឺ​ប្រព្រឹត្ត​នូវ​អំពើ​បាប មិន​មាន​ចិត្ត​កោត​ខ្លាច​នឹង​អំពើ​បាប សូម្បី​តែ​មួយ​ផ្ទាត់​ក្រចកក៏​គ្មាន​ដែរ។

ជន​ពាល​តែង​តែ​ពេញ​ចិត្ត នឹង ការ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​នាំឲ្យ​មាន​នូវ​វេរា មិន​ចេះ​មិនចេះ​រហូត​មាន​ការ​បៀត​បៀន​អ្នក​មាន​គុណ នៃ​ខ្លួន​ឯង​ក៏​មាន​ដែរ។​ជន​ពាល​គឺ​មាន​នូវ​សេចក្ដីប្រមាទ​គ្រប់​ពេល​វេលា។

ដែល​កើត​ទៅ​ជា​ជនពាល​បាន គឺ​មក​ពី​សេពគប់​ខុស​នោះ​ឯង ដល់​ពេល​ធ្លាក់​ខ្លួន​ជា​ពាល​ហើយ​បុគ្គល​នោះ​ក៏​នៅ​តែ​មិន​ដឹង​ថា​ខ្លួន​ជា​ពាលទៀត។
គតិ​របស់​ជនពាល គឺ មាន​នូវ​អបាយភូមិ៤​ជា​ផល​ផ្លែផ្កា។

ខ្ញុំ​សរសេរ​រៀប​រាប់​បាន​ប៉ុណ្ណេះ ទុក​គ្រាន់​បាន​ជា​ទី​ពិចារណា នៃ​ពុទ្ធបរិស័ទ​ប្រុស​ស្រី​នៅ​ក្នុង​ព្រះសាសនា​តរៀង​ទៅ។

ឥឡូវ​នេះ ខ្ញុំ​នឹង​រៀប​រាប់​ពី​បុគ្គល​ជា​បណ្ឌិត​វិញ​ម្ដង បុគ្គល​ជា​បណ្ឌិត​គឺ​មិន​ដូច​ជា​ជនពាល​ឡើយ ការ​គិត​របស់​បណ្ឌិត គឺ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ទី​សុខ​ក្សេមក្សាន្ត​ទាំង​ទ្វេ​ភាគី។

ចរឹត​ការ​ប្រព្រឹត្ត​របស់​បណ្ឌិត គឺ​ មាន​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​ជានិច្ច មិន​ដែល​មាន​រឿង​បៀតបៀន​នោះ​ទេ តែ​បណ្ឌិត​តែង​តែ​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ ទាំង​ខ្លួន​ឯង​និងអ្នក​ដទៃ។ បណ្ឌិត​គឺតែង​តែ​មាន​ចិត្ត​នឹក​បំពេញ​បុណ្យ​ជានិច្ច ថែមថទាំង​មិន​មាន​នូវ​សេចក្ដី​នឿយ​ ឬ​ ក៏​ធុញ​ទ្រាន់​ក៏​គ្មាន​ដែរ មាន​សេចក្ដី​ពេញ​ចិត្ត​ឥត​គណា​បាន​ឡើយ។

បុណ្យ តែង​កើត​ឡើង​ដល់​ជន​ជា​បណ្ឌិត​ជានិច្ច​បាប​តែ​ង​កើត​ឡើង​ដល់​ជន​ពាល​ជានិច្ច។ បុណ្យ​តែង​តែ​កើត​ឡើង​ដល់​មនុស្ស​ល្អ តែ​មិន​អាច​កើត​ឡើងដល់​បុគ្គល​អាក្រក់​នោះ​ទេ។

ជាការ​ពិត​ណាស់ បុណ្យ​តែង​តែ​កើត​ឡើង​ដល់​អ្នក​ធ្វើ អ្នក​ណា​មិន​បាន​ធ្វើ​បុណ្យ បុណ្យ​ក៏​មិន​អាច​កើត​ឡើង​ដល់​បុគ្គល​នោះ​បាន​ឡើយ។

បុណ្យ​កុសល​ គឺ ពពួក​ទេវតា​គេ​ត្រូវ​ការ​ណាស់​ដូច្នេះ មាន​ន័យ​ថា អ្នក​ណា​សាង​បុណ្យ​អ្នក​នោះ​គឺ​ទេវតា​ស្រលាញ់​ជា​ប្រាកដ។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,១៤៣ ដង)
មាតា​បិតា​មាន​ឈ្មោះ​ ៤ យ៉ាង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧៧៣ ដង)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤៤,៣៣៧ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿