30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨,៤៧១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៩៦,៤០៥
សរុប ៣៨៥,៤៨៣,០៩៨
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៩៤ ដង)

ព្រះតេជ~ព្រះគុណ



 
ព្រះតេជ~ព្រះគុណ

ក្នុង​លោក​នេះ មាន​ធម្មជាតិ​ដែល​នាំ​ឲ្យមាន​ពន្លឺ​ភ្លឺ​ស្វាង​សឹង​ឃើញ​បាន​ដោយ​ងាយ ២ ប្រការ​គឺ ១ ដួង​អាទិត្យ​ និង​ ១ ទៀត​គឺ​ដួង​ចន្ទ។

ដួង​អាទិត្យ​នោះ មាន​លក្ខណៈ​ក្ដៅ​ខ្លាំង មាន​អំណាច​តេជះ​ជាទី​គួរ​ខ្លាច គួរ​ញញើត ចំណែក​ដួង​ចន្ទ​វិញ​មាន​លក្ខណៈ​ត្រជាក់ ស្រទន់ ជាទី​គួរ​ឲ្យ​រីករាយ ព្រោះ​ភ្លឺ​ស្វាង​ព្រម​ដោយ​សភាព​ស្ងប់​ស្ងាត់។ ម្យ៉ាង​ទៀត ដួង​អាទិត្យ​ជា​ដួង​ភ្លើង​ដ៏​ធំក្រៃ​លែង អណ្ដែត​កណ្ដាល​វេហា​មិន​មាន​បរិវារ​ដោយ​ផ្កាយ​ដទៃៗឡើយ ឯ​ដួង​ចន្ទ​មាន​ផ្កាយដទៃ​ជា​បរិវារ ហែហម​ឡោមព័ទ្ធ​សន្ធឹក​សន្ធាប់។

ដួង​អាទិត្យ​នោះ ប្រៀប​ដូច​ជា​ព្រះតេជ​ គឺ​អំណាច។ អ្នក​មាន​អំណាច សូម្បី​មាន​មនុស្ស​ភ័យ​ខ្លាច​ជា​មួយ តែ​ក៏​មិន​មាន​អ្នក​ណា​ស្រឡាញ់​ឡើយ។ ដួង​ចន្ទ​ឧបមា​ដូច​ព្រះគុណ សឹង​នាំ​មក​នូវ​ភាព​ត្រជាក់​ត្រជំ​ដល់​ចិត្ត​នៃ​អ្នកដែល​ឋិត​នៅ​ក្រោម​ព្រះ​គុណ​នោះ។ អ្នក​មាន​នូវ​ព្រះ​គុណ​មាន​ធម៌​មេត្តា រមែង​មាន​អ្នក​ស្រលាញ់​ស្ម័គ្រ​ស្មោះ មាន​ស្វាមី​ភក្ដិ​ឲ្យ​កក់​ក្ដៅ។

ព្រះតេជ និងព្រះគុណ​នេះ សូម្បី​ចាំ​បាច់​ដែល​អ្នក​ធំ​ត្រូវ​ប្រើ​ជា​គូ​គ្នា​ក៏​ពិត ប៉ុន្តែ​គួរ​ឲ្យ​ធ្ងន់​រឿង​ព្រះគុណ​ក្រៃលែង​ជាង​ព្រះតេជ ព្រោះ​បើ​ប្រើ​តែ​ព្រះតេជ ឬ​ធ្ងន់​ដោយ​ព្រះតេជ​ពេក​ទៅ រមែង​បាន​ផល​បែប​ដួង​អាទិត្យ​ គឺ​ភ្លឺ​ស្វាង​ជា​ប្រយោជន៍​ពិត តែ​ភ្លឺ​ក្ដៅ​ចែង​ចាំង​រហូត​ដល់​មិន​មាន​បរិវារ។ អ្នក​ធំ​ដែល​ធ្ងន់​ដោយ​ព្រះគុណ រមែង​មាន​ប្រៀប​ជាង ទោះ​ជា​ភ្លឺ​ស្វាង​មិន​សូវ​ខ្លាំង តែ​ក៏​មិន​ក្ដៅ ជះ​តែ​ពន្លឺ​លាយ​ឡំ​ដោយ​ភាព​ត្រជាក់ ឲ្យ​ដល់​អ្នក​តូច​ទាប​ដោយ​ទូទៅព្រោះ​ហេតុ​ដូច្នោះ បរិវារ​ទើប​ឡោម​ព័ទ្ធ​ហែហម​ក្របក​ដោយ​ស្វាមីភក្ដិ ដូច​ជា​ដួង​តារានិករ​ត្រាចរ ឡោមព័ទ្ធ​ដួង​ចន្ទក្នុង​រាត្រី​នៃ​សុក្កបក្ខដូច្នោះ​ឯង។

អ្នក​ធំ​ដែល​ឆ្លាត​ រមែង​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​ដួង​ចន្ទ គឺ​ប្រើ​ព្រះគុណ​ជា​គោល​ក្នុង​ការ​គ្រប់គ្រង មិន​ធ្វើ​ខ្លួន​ជា​ដួងអាទិត្យ គឺ​មិន​ប្រើ​ព្រះតេជឲ្យ​ជា​ប្រចាំ សូម្បី​ក្នុង​កាល​ដែល​មិន​ចាំបាច់​ត្រូវ​ប្រើ​នោះ​ឡើយ។

យើង​គ្រប់​គ្នា​ជា​អ្នក​តូចតាច​នៅ​ក្រោម​ឱវាទ និយម​ចូលចិត្ត​នូវ​ភាព​ត្រជាក់ត្រជំ ហើយ​សូម​ប្រាថ្នា​ចំពោះ​អ្នក​ធំ​ណា​ដែល​ពេញ​ប្រៀបទៅ​ដោយ​ព្រះគុណ ព្រម​ដោយ​ប្រាជ្ញា​ញាណ​ក្នុង​ការ​ដឹក​នាំ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៧២៥ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,២១៩ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៧៧ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៧៤២ ដង)
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥៦,៧៨២ ដង)
មនុស្សគួរដល់ការហ្វឹកហាត់
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,៧១៧ ដង)
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿